Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លួច​កាច់សោ.កម៉ូតូរបស់កម្មករសំណង់ដូចគ្នា បានមិនយូរប៉ុន្មាន ជាប់ខ្នោះនគរបាល​

  • បោះពុម្ព

(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយអធិការដ្ឋាននគរបាលស្រុកចុងកាល់ នាល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ខណៈពេលដែលកម្លាំងសណ្ដាប់ធ្នាប់បានធ្វើការ ចុះត្រួតពិនិត្យចរាចរតាមដងផ្លូវ នៅចំណុចភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា កម្លាំងនគរបាលបានធ្វើឃាត់ខ្លួនជនសង្ស័យទី១៖ ឈ្មោះ ហូរ មករា (ហៅម៉ី) ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មុខរបរ កម្មករសំណង់នៅក្នុងក្រុមហ៊ុនកាស៊ីណូអូរស្មាច់រីសត និងទី២៖ ឈ្មោះ សេង ឆាយណា ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិចំការចេក សង្កាត់អូស្មាច់ ក្រុងសំរោង ជាជាងជួសជុលរថយន្ត នៅខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីលួចម៉ូតូ១គ្រឿង ម៉ាកវេវ RSX សេ១០០ ពណ៌ខ្មៅ-ក្រហម សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ឧ.ជ 1B -1690 លេខតួ-លេខម៉ាស៊ីន៣៩២៣៧១២ របស់ជនរងគ្រោះឈ្មោះ ម៉ាន់ រ៉ាម៉ន ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិដងទង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានបន្តថា កម្លាំងយើងបានប្រទះឃើញ ជនសង្ស័យ២នាក់បណ្តើរម៉ូតូខាងលើនេះ នៅចំនុចភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ដោយកម្លាំងសមត្ថកិច្ចមានកាសង្ស័យ ព្រោះពេលមកដល់កន្លែងត្រួតពិនិត្យជនសង្ស័យបានចុះបណ្តើរម៉ូតូ សមត្ថកិច្ចក៏បានធ្វើការឃាត់ត្រួតពិនិត្យ ទើបឃើញមានសោកាច់អក្សរ T នៅក្នុងការបូបខោអាវ ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង។

តាមចម្លើយសារភាពរបស់ឈ្មោះ ហូង មករា បានសារភាពថា ខ្លួនបានកាច់សោរកម៉ូតូ របស់កម្មករធ្វើសំណង់ជាមួយគ្នានៅអូរស្មាច់ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងម៉ូតូគ្រឿង ព្រមទាំងវត្ថុតាង បានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលដើម្បីចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS