Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់បើកម៉ូតូដឹកសាំង បុកគូទរថយន្តផ្ទុះឆេះស្លាប់ភ្លាមៗ

  • បោះពុម្ព

(ភ្នំពេញ)៖ បុរសម្នាក់បានបើកម៉ូតូដឹកប្រេងសាំង ក្នុងល្បឿនយ៉ាងលឿន ខណៈដល់កន្លែងកើតហេតុបានជ្រុលទៅបុកនឹងគូថរថយន្ត Lexus RX 300 ពេញទំហឹងបណ្តាលឱ្យផ្ទុះប្រេងសាំងឆាបឆេះម៉ូតូ និងអ្នកបើកបរស្លាប់ និងបន្តឆាបឆេះរថយន្តមួយកំណាត់ក្រោយ រួមទាំងបានឆេះបង្គោលភ្លើងនៅក្បែនោះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋជួយអន្តរាគមន៍ហៅសមត្ថកិច្ច និងឡានទឹកមកពន្លត់ភ្លាមៗផងដែរ។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតតាមណ្តោយផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ៣៣៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយម៉ូតូដឹកប្រេង បើកបុកនឹងរថយន្តបណ្តាលឲ្យឆេះទាំងរថយន្ត ទាំងម៉ូតូ ហើយអ្នកបើកម៉ូតូបានឆេះស្លាប់ មានភេទប្រុស (មិនទាន់ស្គាល់អត្តសញ្ញាណ)។

ចំណែកម្ចាស់រថយន្តមានឈ្មោះ សួន សម្ផស្ស ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន JPS មិនមានរងរបួសនោះទេ។

សមត្ថកិច្ចបានបន្តថា នៅក្នុងហេតុការណ៍នេះ បង្កឱ្យឆេះម៉ូតូដឹកប្រេងចំនួន១គ្រឿង ខូតខាតទាំងស្រុង និងបានឆេះរថយន្ត Lexus RX 300 ពាក់ស ពាក់ស្លាកលេខ 2AT-3702 ចំនួន១គ្រឿង (ឆេះអស់ប្រហែល៤០ភាគរយ) នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។

នៅក្នុងហេតុការណ៍នេះ បានប្រើប្រាស់រថយន្តការិយាល័យ ពន្លត់អគ្គិភ័យចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៤ម៉ែត្រគូប និងបានត្រៀមរថយន្តជំនួយ រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារចំនួន៣គ្រឿង ពុំបានប្រើប្រាស់ទឹកឡើយ៕

ដកស្រង់ពី៖FRESH NEWS