Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អនុប្រធាន ទីស្នាក់ការ អាវុធហត្ថ ព្រែកចាក មានវិបត្ដិក្នុងគ្រួសារ បាញ់សម្លាប់ខ្លួនឯង មុខស្រីស្នេហ៍

  • បោះពុម្ព

ភ្នំពេញ៖ អនុប្រធាន ទីស្នាក់ការអាវុធហត្ថ ពាក់ស័ក្ដិ៣ម្នាក់ បានដាច់ចិត្ដបាញ់ សម្លាប់ខ្លួនឯង បញ្ចប់ជីវិត ក្នុងវ័យ ៣៥ឆ្នាំ មុខស្រីស្នេហ៍របស់ខ្លួន ក្រោយពីមន្ដ្រីអាវុធ ហត្ថរូបនេះ មានវិបត្ដិក្នុងគ្រួសារ រហូតដល់ ចង់លែងលះ ជាមួយប្រពន្ធទៀតផង ។

ជនរងគ្រោះបានបាញ់ សម្លាប់បំបែកក្បាល ខ្លួនឯងពីឆ្វេងទៅស្ដាំ បានបង្កឱ្យមានការ ភ្ញាក់ផ្អើលនិងតក់ ស្លុត បំផុត កាលពីវេលា ម៉ោង១និង១៥នាទី យប់រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅ ក្នុងផ្ទះសំណាក់ហេងមហាសាល តាមបណ្ដោយ ផ្លូវជាតិលេខ៦អា ភូមិកៀនឃ្លាំង សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ ក្រោយពីជន រងគ្រោះបានដឹកនារីម្នាក់ ដែលគេអះអាង ថា ជាស្រីស្នេហ៍ របស់ ខ្លួនចូលទៅដេកនៅក្នុង ផ្ទះសំណាក់មួយនេះ ។

ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច មូលដ្ឋាន អះអាងថា ជាមន្ដ្រីអាវុធហត្ថពាក់ស័ក្ដិ៣ មានតួនាទីជា អនុប្រធាន ទីស្នាក់ការអាវុធហត្ថ ប៉ុស្ដិ៍ព្រែកចាក នៅខេត្ដកំពត ហើយ បច្ចុប្បន្ន ស្នាក់នៅក្នុង ស្រុកកំពង់ត្រាច ខេត្ដ កំពត ដើម្បីបម្រើ ការងារនៅទីនោះ ។

ប្រភពព័ត៌មានពី មន្ដ្រីនគរបាលមួយរូប ដែលចូលរួមធ្វើ កោសល្យវិច័យ និងពិនិត្យ សពជនរងគ្រោះនៅ កន្លែងកើតហេតុនោះ បាននិយាយថា ជនរងគ្រោះឈ្មោះ ហៀម ភាព អាយុ ៣៥ឆ្នាំ ហើយមានប្រពន្ធនិងកូន រួចទៅហើយ ប៉ុន្ដែលួចមាន ស្រីស្នេហ៍នៅខាង ក្រៅរឿងនេះហើយ អាចជាមូលហេតុដែល នាំឱ្យរូបគេ និងប្រពន្ធ មានជម្លោះរហូតដល់ ចង់លែងលះគ្នាទៀតផង ។

ប្រភពព័ត៌មានពី មន្ដ្រីនគរបាល បានដក ស្រង់សំដីបងស្រីជនរងគ្រោះថា ជនរងគ្រោះ មានវិបត្ដិក្នុងគ្រួសារ ពោលបានឈ្លោះទាស់ ទែងជាមួយប្រពន្ធ រហូតចង់លែងលះគ្នា ទៀតផង ជាហេតុធ្វើឱ្យជនរងគ្រោះ បានដើរ លេងផឹកស៊ីនៅក្នុងហាង និងលួចមានស្រី ស្នេហ៍នៅ ខាងក្រៅផ្ទះ ។

សាច់ញាតិ ជនរងគ្រោះ បានប្រាប់សមត្ថ កិច្ចថា ទំនងជាមានវិបត្ដិ យ៉ាងធ្ងន់ធ្ងរមិនអាច ដោះស្រាយចេញ ជាមួយប្រពន្ធរបស់ខ្លួន យ៉ាងដូច្នេះហើយ ទើបជនរងគ្រោះបានដាច់ ចិត្ដបញ្ចប់ជីវិត ខ្លួនឯងត្រឹមវ័យ ៣៥ឆ្នាំតែ ម្ដងទៅ ដែលធ្វើឱ្យក្រុមគ្រួសារ ទាំងមូលមាន ការអាលោះ អាល័យយ៉ាងខ្លាំង ។

ប្រភពព័ត៌មានពី សមត្ថកិច្ច ដែលបានសួរ នាំនៅកន្លែងកើតហេតុ ជាពិសេសស្ដ្រីម្នាក់ ដែលអះអាងថា ជាស្រីស្នេហ៍របស់ជនរង គ្រោះឈ្មោះថាវី អាយុជិត៣០ឆ្នាំ ជាអាជីវ ករលក់ដូរនៅក្នុងផ្សារអូរឫស្សី បានអះអាង ពីការធ្វើអត្ដឃាត របស់ជនរងគ្រោះតាមរយៈ ការបាញ់សម្លាប់ខ្លួនឯង ចំក្បាលពីឆ្វេងទៅ ស្ដាំ ស្លាប់ភ្លាមៗនៅក្នុង បន្ទប់ផ្ទះសំណាក់ តែម្ដងទៅ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច មុនពេលមាន ករណីនេះកើតឡើង ជនរងគ្រោះ បានបើក រថយន្ដរបស់ខ្លួន ម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2Y-5408 ដោយដឹកស្រីស្នេហ៍ របស់ខ្លួន ដើរលេងចូលផឹក ស៊ី រួចហើយនៅ យប់រំលងអាធ្រាត្រនោះ ក៏ចូលទៅដេកនៅ ផ្ទះសំណាក់ ហេងមហាសាល សង្កាត់ព្រែក លៀប ខណ្ឌជ្រោយចង្វារ បន្ទប់លេខ អា១០២ ជាន់ទី១ ។

ប្រភពព័ត៌មាន បានបន្ដទៀតថា នៅពេល ដែលចូលទៅក្នុង បន្ទប់ជនរងគ្រោះ បានប្រាប់ ស្រីស្នេហ៍ របស់ខ្លួនថា មានវិបត្ដិកើតឡើង នៅក្នុងគ្រួសារ និងកន្លែងធ្វើការ ហើយរូបគេ ចង់បាញ់សម្លាប់ ខ្លួនឯងណាស់ ។

ក្រោយពីនិយាយចប់ ជាមួយស្រីស្នេហ៍របស់ខ្លួន រួចមក ជនរងគ្រោះ បានយកដៃស្ដាំកៀក ស្មាស្រីស្នេហ៍ ហើយយកដៃឆ្វេង ភ្ជង់ក្បាល រួចក៏កេះកៃកាំភ្លើង ឮសូរផូងដួលដេកទៅលើ កម្រាលឥដ្ឋ បែកក្បាល ហូរឈាមស្លាប់ភ្លាមៗ តែម្ដងទៅ  បើទោះបីស្រីស្នេហ៍ ដែលមិន មានរងរបួស នោះចង់ដឹកបញ្ជូន ទៅកាន់មន្ទីរ ពេទ្យក៏ដោយ ។

ក្រោយមានអំពើឃាតកម្ម បាញ់សម្លាប់ ខ្លួនឯងយ៉ាងដូច្នេះ បង្កឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងនៅផ្ទះ សំណាក់ ហេងមហាសាល រហូតដល់ មានក្រុមសមត្ថកិច្ច ទាំងនគរបាល អាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន ចុះមក កន្លែងកើតហេតុ ដើម្បីសួរនាំនិងធ្វើកោសល្យ វិច័យលើសពជនរងគ្រោះ ។ ក្រោយពីសួរនាំ ពីមូលហេតុ និងដំណើររឿងរួចមក ការស្លាប់ របស់ជនរងគ្រោះ ដែលជា នាយអាវុធហត្ថ រូបនេះ គឺបណ្ដាលមកធ្វើអត្ដ ឃាតបាញ់ បំបែកក្បាលខ្លួន ព្រោះតែវិបត្ដិនៅក្នុងក្រុម គ្រួសារនិងកន្លែងធ្វើការ ។

ក្រោយធ្វើការពិនិត្យកោសល្យវិច័យរួច ហើយ កម្លាំងសមត្ថកិច្ច បានយកសពជនរង គ្រោះប្រគល់ទៅ ឱ្យក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី ៕

ប្រភព៖ គេហំព័រ ដើមអម្ពិល