បណ្តាញសង្គម

រថយន្តដឹក ប្រេងតេឡា ក្រឡាប់ឆេះ អស់ប្រេង រាប់ម៉ឺនលីត្រ នៅជិតស្ពាន លីយ៉ុងផាត់

ភ្នំពេញ៖ រថយន្តដឹកប្រេង របស់ក្រុមហ៊ុន តេឡា បានក្រឡាប់ផ្ញាជើង បណ្តាលឲ្យផ្ទុះឆេះ អស់ប្រេង រាប់ម៉ឺនលីត្រ នៅព្រឹក ព្រលឹម ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤នេះ ស្ថិតនៅជិត ស្ពានលីយ៉ុងផាត់ ខណ្ឌជ្រោយចង្វារ ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយពីរថយន្តបាន ធ្វើដំណើរចុះពីលើស្ពាន លីយ៉ុងផាត់ ឆ្ពោះទៅទិសខាងកើត ស្រាប់តែ ក្រឡាប់ផ្ញើជើង បណ្តាលឲ្យ ក្រឡាប់ឆេះតែម្តង ។ យ៉ាងណាក៏ដោយ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន បាននិងកំពុង ជួយអន្តរាគមន៍ ។ មិនទាន់ដឹងពី មូលហេតុ ដែលនាំក្រឡាប់ និងឆេះនោះទេ៕


ប្រភព៖ គេហទំព័រ ដើមអម្ពិល