Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីរក្សាទុកថ្នាំញៀន នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ

  • បោះពុម្ព

(ភ្នំពេញ)៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខណ្ឌជ្រោយចង្វារ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការខណ្ឌ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីរក្សាទុកថ្នាំញៀនចំនួន៤កញ្ចប់ ដកហូតម៉ូតូ១គ្រឿង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។

លោកវរសេនីយ៍ទោ អ៊ុង សឿន អធិការរងប្រឆាំងគ្រឿងញៀនខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ជនសង្ស័យដែលបង្ក្រាបក្នុងករណីរក្សាទុកថ្នាំញៀនមានឈ្មោះ ឆាយ រតនៈ អាយុ១៧ឆ្នាំ មុខរបរធ្វើទ្វារបង្អួច ស្នាក់នៅភូមិចុងកោះ ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ និងម្នាក់ទៀតឈ្មោះ អាត ឆៃលាង អាយុ២០ឆ្នាំ មុខរបរធ្វើទ្វារបង្អួចដូចគ្នា ស្នាក់នៅភូមិក្បាលកោះ ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ។ លោកវរសេនីយ៍ទោ អ៊ុង សឿន បានបន្ថែមថា នៅក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យពាក់ព័ន្ធការរក្សាទុកថ្នាំញៀនទាំង២នាក់នេះ បានដកហូតថ្នាំញៀនចំនួន៤កញ្ចប់ និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ1GP-7423។
លោកអធិការរងថា ក្រោយបង្ក្រាបពួកគេទាំង២នាក់ និងវត្ថុតាង ត្រូវបាននាំមកបន្តសាកសួរនៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS