Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងសមត្ថកិច្ចជាង២ពាន់នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ចុះស្តារស្ទឹង ប្រឡាយ និងទាញយកពើក កំប្លោក ប្រវែង២ពាន់ម៉ែត្រ នៅស្រុកស្វាយចេក

  • បោះពុម្ព

(បន្ទាយមានជ័យ)៖ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត, លោកឧត្តមសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការអាវុធហត្ថខេត្ត, លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងប្រដាប់អាវុធទាំង៣ស្ថាប័ន រួមទាំងអាជ្ញាធរ ជាង២ពាន់នាក់ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចុះទៅស្តារស្ទឹង ប្រឡាយទឹក និងទាញយកពើក កំប្លោក ប្រវែង២ពាន់ម៉ែត្រ នៅស្រុកស្វាយចេក។

លោកឧត្តមសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការអាវុធខេត្ត បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តបន្ទាយមានជ័យ ឲ្យដឹងថា ក្រៅការងារការពារសុខ សន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់ បង្ក្រាប បង្ការ រាល់បទល្មើស កម្លាំងអាវុធហត្ថយើង ក៏នៅបន្តជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋមិនថា គ្រោះមហន្តរាយឡើយ កម្លាំងអាវុធហត្ថយើង នៅតែបន្តសកម្មភាពជួយពួកគាត់ជានិច្ចជាកាល។

ដោយឡែកលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានប្រាប់ថា ថ្ងៃនេះ កម្លាំងយោធាយើង បានចុះជួយស្តារស្ទឹងស្វាយចេក ជាក់ស្តែងស្ទឹងនេះ គោកដោយសារពើក កំប្លោក ដុះពេញស្ទឹងតែម្តង ក្រៅពីការងារ ការពារទឹកដី កម្លាំងយោធាយើង នៅបន្តជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋ ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានប្រាប់ថា ថ្ងៃនេះ ជាថ្ងៃអាទិត្យ និងជាថ្ងៃឈប់សម្រាក របស់មន្ត្រីរាជការ តែកម្លាំងនគរបាលខេត្ត នៅតែជួយដល់បងប្អូនប្រជាពលរដ្ឋ ទោះបីជាហត់នឿយយ៉ាងណា តែពួកយើងជាកម្លាំងនគរបាល នៅតែមានស្នាមញញឹមជានិច្ច ជួយសង្គ្រោះទាំងយប់ ទាំងថ្ងៃ ។

លោកថា នាថ្ងៃឈប់សម្រាកការងារស្នូល បានដឹកនាំកងកម្លាំងនគរបាល ខេត្ត ស្រុក ក្រុង និងវរសេនាតូច ការពារព្រំដែនគោក ទាំង៤ សរុបចំនួន៨០០នាក់។ មានទាំងទូក, ឡានទឹក ចុះបារសម្អាតកំប្លោក និងពើក ដែលនៅក្នុងស្ទឹងស្វាយចេក៕

ដកស្រង់ពី៖FRESH NEWS