Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សង្កាត់រដ្ឋបាល ជលផលត្បូងឃ្មុំ បង្ក្រាបរបាំងស្បៃមុង បានជិត៨០០ម៉ែត្រ

  • បោះពុម្ព

ត្បូងឃ្មុំ៖ កម្លាំងសហការ របស់សង្កាត់ រដ្ឋបាលជលផលត្បូងឃ្មុំ ប៉ុស្តិ៍រដ្ឋបាលឃុំ ទន្លេបិទ សហគមន៍ នេសាទសាមគ្គី មាត់ឃ្មុំ ចុះ បង្ក្រាបបទល្មើសនេសាទ មានលូស្បៃមុង របាំងស្បៃមុង មងកាំង និង អ៊ួនអូស បានមួយចំនួនធំ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ ចំណុចតំបន់អភិរក្ស បឹងត្រែង ស្ថិតក្នុងភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោក គឹម ដារិទ្ធ នាយសង្កាត់រដ្ឋបាល ជលផលត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា កម្លាំងសហការ ចុះបង្ក្រាបបទល្មើសនេសាទ នៅរដូវហាមឃាត់នេះ គឺក្រោមការចង្អុលបង្ហាញ ពីលោក នាយខណ្ឌរដ្ឋបាល ជលផលខេត្តកំពង់ចាម និង ដឹកនាំដោយ លោក ឯក ឥរិយា នាយផ្នែករដ្ឋបាល ជលផល ខេត្តត្បូងឃ្មុំ នៅចំណុចខាងលើ ។

ក្នុងការអនុវត្តន៍ ភារកិច្ចនេះដែរ កម្លាំងបានប្រមូល វត្ថុតាងបទល្មើសនេសាទ រួមមាន លូស្បៃមុង ចំនួន ១២ មាត់ រួមផ្សំដោយ របាំងស្បៃមុង ប្រវែង៧៦៥ ម៉ែត្រ ចាក់លែងត្រីចំរុះចំនួន១៥ គីឡូក្រាម មងកាំង ប្រវែង២០០ម៉ែត្រ និង អ៊ួនអូស ចំនួន ១ វង់ មានប្រវែង៧៥ ម៉ែត្រ ផងដែរ ។

លោកនាយសង្កាត់ បានបញ្ជាក់ឲ្យដឹងទៀតថា នៅដើមរដូវហាមឃាត់នេះដែរ សង្កាត់បានបង្ក្រាប បទល្មើសនេសាទខុសច្បាប់ បានចំនួន៦លើក គិតទាំងលើកនេះ ហើយចាត់វិធាន ការបង្ក្រាបបន្តទៀត យ៉ាងក្តៅគគុកនូវរាល់ បទល្មើសនេសាទ បើកើតមានក្នុងដែន ប្រតិបត្តិការរបស់យើងនេះ ៕