Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាវុធហត្ថរាជធានីភ្នំពេញ ចាប់ និងបញ្ជូនបុរសម្នាក់ទៅតុលាការ ពាក់ព័ន្ធរឿងចេញសែកស្អុយ

  • បោះពុម្ព

(ភ្នំពេញ)៖ កម្លាំងព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនបុរសម្នាក់ ទៅសាលាដំបូងរាជធានីភ្នំបពេញ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត និងចេញសែកគ្មានសាច់ប្រាក់។

មន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការថា ជនសង្ស័យមានឈ្មោះ ខាត់ គន្ធី អាយុ៣១ឆ្នាំ រស់នៅផ្ទះលេខ២៤០ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័យ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងភោជនីយដ្ឋានមួយកន្លែង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការឃាត់ខ្លួនធ្វើឡើងតាមដីការបស់លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ កន្លងទៅ។ បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួរ របស់តំណាងអយ្យការដើម្បីពិនិត្យ និងសម្រេចតាមផ្លូវច្បាប់៕

ដកស្រង់ពី៖ Fresh news