Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួន ជនសង្ស័យ ២នាក់ ករណីជួញដូរគ្រឿងញៀន បញ្ជូនទៅតុលាការ

  • បោះពុម្ព

ត្បូងឃ្មុំ៖ នគរបាល ការិយាលល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការនគរបាល ស្រុកពញាក្រែក ឃាត់ខ្លួនជ នសង្ស័យ២នាក់ ករណីជួញដូរ គ្រឿងញៀន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ ចំណុច ផ្ទះសំណាក់ វាលត្រជាក់ចិត្ត១ ស្ថិតក្នុង ភូមិជីមាន់លិច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោក វរសេនីយ៍ត្រី ជា ជឿន នាយការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នៅពេលដែល លោក ទទួលព័ត៌មាន ពីភ្នាក់ងារសម្ងាត់ថា មានករណីជួញដូរ ចែកចាយគ្រឿងញៀន ចំណុចផ្ទះសំណាក់ វាលត្រជាក់ចិត្ត១ភ្លាម លោក បានសុំគោលការណ៍បង្ក្រាប ទៅលោក ឧត្តមសេនីយ៍ ស្នងការ ម៉ៅ ពៅ ស្នងការរង និងលោក ហួត ហ៊ី ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ ។ មានការឯកភាព លោកបាន ដឹកនាំកម្លាំងសហការខាងលើ ចុះអនុវត្តន៍ភារកិច្ចបង្ក្រាប ក្នុងនោះកម្លាំង ឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រី បានចំនួន២នាក់រួមមាន៖ ១-ឈ្មោះ ហេង ហ៊ុល ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ និងទី២-ឈ្មោះ ស៊ុន ភាស់ ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះសំណាក់ វាលត្រជាក់ចិត្ត១ ភូមិជីមាន់លិច ឃុក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ព្រមទាំងដកបាន ម្សៅក្រាមពណ៌ស ចំនួន៣២កញ្ចប់ រួមទាំងម្សៅ ក្រាមញុះញង់ ១កញ្ចប់ផងដែរ ។ លោក នាយការិយាល័យ បានបញ្ជាក់ទៀតថា បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការទៅតាមនីតិវិធី ៕

ដោយសាន វិឡែម