Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រោងចក្រមួយនៅសង្កាត់រកាធំ ក្រុងច្បារមន បង្ហូរទឹកថ្នាំមានសារធាតុគីមី បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពលរដ្ឋ និងសត្វ, ពលរដ្ឋស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរជាបន្ទាន់

  • បោះពុម្ព

(កំពង់ស្ពឺ)៖ រោងចក្រមួយកន្លែង ដែលពលរដ្ឋមិនស្គាល់ឈ្មោះនៅឡើយ ស្ថិតក្នុងភូមិទទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានបង្ហូរទឹកម៉្យាងមានពណ៌ខៀវ សង្ស័យមានសារធាតុគីមី ចូលក្នុងប្រឡាយទឹកដែលបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ប្រចាំថ្ងៃ រហូតបានសម្លាប់សត្វមាន់ និងសត្វទា ដែលចុះផឹកទឹកប្រឡាយអស់រាប់រយក្បាលកន្លងមកនេះ។

ម្ចាស់កសិដ្ឋានចិញ្ចឹមទាមួយកន្លែង និងប្រជាពលរដ្ឋរស់នៅអបប្រឡាយមេ បានផ្តល់ព័ត៌មានមកកាន់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ថា មានការបង្ហូរទឹកស្អុយស័ង្សយមានសារធាតុគីមី ពីសំណាក់រោងចក្រខាងលើរាល់ថ្ងៃ ដែលធ្វើឲ្យប៉ះពាល់សុខភាពពួកគាត់ ជាពិសេសបានសម្លាប់មាន់ និងទារបស់ពួកគាត់រាប់រយក្បាលមកហើយ។

ពួកគាត់បន្តថា ទឹកដែលហូរចូលប្រឡាយ តាមរយៈការដាក់លូពីរោងចក្រខាងលើ ហាក់មានចេតនាដាក់បង្កប់ចូលប្រឡាយតែម្តង ដោយលួចលាក់ពីភ្នែកពលរដ្ឋ និងសមត្ថកិច្ចផងដែរ ទាល់តែទឹកស្រកទើបមើលឃើញលូបង្ហូរចូលប្រឡាយយូឆ្នាំមកហើយ។

ក្រុមប្រជាពលរដ្ឋទទូចឲ្យសមត្ថកិច្ចពាក់ព័ន្ធមានបរិស្ថាន និងមន្ទីរធនធានទឹក ជួយអន្តរាគមន៍ដើម្បីឲ្យខាងរោងចក្របិទលូបង្ហូរទឹកស្អុយនេះ ឈប់ឲ្យចូលប្រឡាយទឹកបន្តទៀត បើមិនដូច្នេះសុខភាព និងសត្វ ដែលគាត់ចិញ្ចឹមប៉ះពាល់ខ្លាំងមែនទែន។ មកដល់ពេលនេះ ភ្នាក់ងារព័ត៌មាន Fresh News មិនអាចសុំការបំភ្លឺពីខាងរោងចក្របាននៅឡើយទេនៅរសៀលថ្ងៃនេះ៕

ដកស្រង់ពី៖FRESH NEWS