បណ្តាញសង្គម

ឡានបែនដឹកខ្សាច់ ម៉ាក FUSO ៥តោន ប្រាស់ខ្លួនដេក កណ្ដាលវាលស្រែ

ត្បូងឃ្មុំ៖ នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៤ ម៉ោងប្រមាណ ៣:០០ រសៀស មានរថយន្ដបែនដឹកខ្សាច់ មួយគ្រឿងម៉ាក Fuso ស្លាកលេខ ស្វាយរៀង 3A-1021 របស់ដេប៉ូ គង់ ស្រីណាក់ ធ្វើដំណើរពីកើតទៅលិច បានវ៉ារថយន្ដមួយទៀត ហើយបួងចូលស្ដាំ ក៏ជ្រុលចង្កូតក្រឡាប់ផ្ងាពោះ កណ្ដាលវាលស្រែ ប៉ុន្ដែពុំមានរងរបួសឡើយ ។

សូមបញ្ជាក់ដែរថា ករណីគ្រោះថា្នក់ចររាចណ៍ខាងលើនេះ កើតនៅចំនុច ផ្លូវជាតិលេខ៧ ភូមិខ្នារ ឃ្នុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នេះក៏ដោយសារ តែការបើកបរ ខ្វះការប្រុងប្រយ័ត្ន របស់តៃកុងឡាន ក្រោមពីឡានក្រឡាប់ តៃកុងឡាន បានគេចខ្លួង បាត់ស្រមោល បន្សល់ទុខឡាន់នេះ កន្លែងកើតហេតុ។

ដូច្នេះ សូមតៃកុងឡានទំាងអស់ សូមមេត្ដាប្រកាន់ភ្ជាប់ ច្បាប់ចរាចណ៍ និង រក្សាការប្រុងប្រយ័ត្ន គ្រប់វិនាទី ដើម្បីឲ្យស្របទៅតាម ពាក្យស្លោក របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា “ ថ្ងៃនេះថ្ងៃស្ងែក កុំឲ្យមានគ្រោះថ្នាក់ចររាចណ៍” ប្រុងប្រយ័ត្ន និងគោរពច្បាប់ចររាចណ៍ ដើម្បីជីវិតអ្នក និងអ្នកដទៃ ៕