បណ្តាញសង្គម

ឪពុកមា ចាប់រំលោភ ក្មួយស្រី អាយុ៧ឆ្នាំ រហូតបានសម្រេច ដោយគម្រាមសម្លាប់ បើហ៊ាន និយាយប្រាប់ ឪពុក-ម្តាយ

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបងស្រីបង្កើត របស់ខ្លួន ចាប់បញ្ជូនឲ្យសមត្ថកិច្ច ពីបទរំលោភសេពសន្ថវៈ កូនស្រីអាយុ ៧ ឆ្នាំ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

ជនសង្ស័យ ដែលត្រូវបងស្រីបង្កើត របស់ខ្លួន ប្តឹងសមត្ថកិច្ច ឲ្យឃាត់ខ្លួននេះ ឈ្មោះ ខៃ សុត អាយុ ១៩ឆ្នាំ ជាកសិករ ស្ថិតនៅភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ ចំណែកនារីរងគ្រោះ ឈ្មោះ ខ ចភត អាយុ ៧ឆ្នាំ ស្នាក់នៅជាមួយម្តាយឪពុកមា ក្នុងផ្ទះកើតហេតុ ។

តាមការសារភាព របស់ជនសង្ស័យ ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង ១១ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ រូបគេបានដើរ ទៅផ្ទះបងស្រីរបស់ខ្លួន ដើម្បីរកម្ហូប តែចៃដន្យមិនបាន ជួបបងស្រី បែរជាឃើញ ក្មួយស្រីដេកនៅ ក្នុងផ្ទះតែម្នាក់ឯង ហើយក៏ចាប់ ស្រាតខោក្មួយស្រី រួចយកម្រាមដៃ និងប្រដាប់ភេទ ដាក់បញ្ចូល ក្នុងប្រដាប់ភេទ ក្មេងស្រីរងគ្រោះ បណ្តាលឲ្យចេញឈាម ក្រោយ ចាប់រំលោភ រហូតបាន សម្រេច ហើយជនសង្ស័យ បានត្រឡប់ទៅផ្ទះវិញ ដោយធ្វើការគម្រាម សម្លាប់ក្មេងស្រី ប្រសិនបើហ៊ាន និយាយ ប្រាប់ឪពុក-ម្តាយ ។

លុះមកដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង ៤ ល្ងាច ម្តាយក្មេងស្រីរងគ្រោះ ឈ្មោះ ខៃ ស៊ី ណាត បានឃើញកូនស្រីរបស់ខ្លួន មានឈាមហូរចេញ ពីប្រដាប់ភេទខ្លាំង ក៏ជជីកសួរ ទើបកុមារីប្រាប់ ម្តាយថា ពូ ខៃ សុត ចាប់រំលោភ ពេលនោះ ម្តាយកុមារីរងគ្រោះ និងក្រុមគ្រួសារ បាននាំខ្លួនឈ្មោះ ខៃ សុត ប្រគល់ទៅឲ្យសមត្ថកិច្ច នគរបាលព្រែកថ្មី ចាត់ការតាមផ្លូវច្បាប់ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាន បញ្ជូនមកឃុំខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

ប្រភព៖ គេហទំព័រ ដើមអម្ពិល