បណ្តាញសង្គម

ស្លាប់៣នាក់ និងរបួស២នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័រដឹកដែកបុកជាមួយរថយន្តកាម៉ារីឆ្លាម នៅផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ !

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់បានស្លាប់ និង២នាក់ផ្សេងទៀតរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តកុងតឺន័រដឹកដែកបុក ជាមួយរថយន្តកាម៉ារីឆ្លាម នៅម៉ោង៥៖៣០នាទី ព្រលឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ។

សេចក្តីរាយការណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឡើងរវាងរថយន្តកុងតឺន័រដឹកដែក ពាក់ស្លាកលេខ ព្រះសីហនុ 4A:1444 និងរថយន្តកាម៉ារីឆ្លាម ពាក់ស្លាកលេខភ្នំពេញ 2H:2239 បណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ និងរបួស២នាក់។ សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ជនរងគ្រោះថ្នាក់ខាងលើនេះ មិនទាន់ស្គាល់អត្តសញ្ញណនៅឡើយទេ៕

ដកស្រង់ពី៖FRESH NEWS