បណ្តាញសង្គម

ផ្ទះប្រជាពលរដ្ឋ ១០ខ្នង ត្រូវអគ្គិភ័យ ឆេះបំផ្លាញខ្ទេច ម្តុំខណ្ឌចំការមន

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋ ជាង១០ខ្នង ត្រូវបានអគ្គិភ័យឆេះ បំផ្លាញខ្ទេចគ្មានសល់ កាលពីវេលាម៉ោង ២និង៥៥នាទី រសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចក្បែរផ្សារប៉េសេ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

សមត្ថកិច្ច បានអះអាងថា អគ្គិភ័យខាងលើនេះ បណ្តាលមកពី ទុស្សេចរន្តភ្លើង ចេញពីផ្ទះលក់ស្បែកជើង។ នៅពេលនេះ រថយន្តអគ្គិភ័យជាង ១០គ្រឿង បាននឹងកំពុងជួយអន្តរាគមន៍ ផងនៅកន្លែងកើតហេតុ ។ អាជ្ញាធរមូលដ្ឋាន កំពុងតែជួយអន្តរាគមន៍ នៅកន្លែងកើតហេតុផងដែរ ។


ប្រភព៖ គេហទំព័រ ដើមអម្ពិល