Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីមន្រ្តីប៉ុស្តិ៍ម្នាក់នៅស្រុកជើងព្រៃ ដែលថាបាញ់សម្លាប់ខ្លួនឯង ស្ថិតក្រោមការស្រាវជ្រាវបន្តទៀត ពីមូលហេតុពិតប្រាកដ

  • បោះពុម្ព

(កំពង់ចាម)៖ មូលហេតុមិនច្បាស់លាស់ នៃការស្លាប់របស់លោកអនុសេនីយ៍ឯក ស៊ុន ចាន់ពិសី មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃចារ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ត្រូវបានអភិបាលខេត្ត និងស្នងការនគរបាលខេត្តកំពង់ចាម ឲ្យសមត្ថកិច្ចជំនាញធ្វើការស៊ើបអង្កេត និងស្រាវជ្រាវជាបន្តទៀត។

អនុវត្តតាមអនុសាសន៍ណែនាំរបស់ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩, ឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងខេត្ត រួមដំណើរដោយថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរង នៃគណៈអភិបាលស្រុកជើងព្រៃ ព្រមទាំងអស់លោក ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃចារ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈ ជូនសពលោកអនុសេនីយ៍ឯក ស៊ុន ចាន់ពិសី អត្តលេខ: ៦៩៣៣៨ ឋានៈមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃចារ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដែលបានទទួលមរណភាព ក្នុងជន្មាយុ២៩ឆ្នាំ នៅគេហដ្ឋានសព ស្ថិតនៅក្នុងភូមិព្នៅកើត ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ចំពោះករណី នៃការស្លាប់របស់លោកអនុសេនីយ៍ឯក ស៊ុន ចាន់ពិសី សមត្ថកិច្ចជំនាញកំពុងដុតដៃដុតជើងបន្តចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ រកមូលហេតុនៃការស្លាប់ ជាបន្តទៀត។ គួរបញ្ជាក់ថា លោកអនុសេនីយ៍ឯក ស៊ុន ចាន់ពិសី មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃចារ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ពុំមានជំងឺប្រចាំកាយ ដូចការចុះផ្សាយនាពេលកន្លងមក របស់បណ្តាសារព័ត៌មាននានា តាមរយៈរបាយការណ៍បឋមនោះឡើយ។

សូមបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីលោក គួច ចំរើន និងឧត្តមសេនីយ៍ទោ ឯម កុសល នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ បានចេញនូវលិខិតបង្គាប់ការ ដោយបានបង្កើតគណៈកម្មការ ស្រាវជ្រាវ ស៊ើបអង្កេតកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ករណីការស្លាប់របស់លោកអនុសេនីយ៍ទោ ស៊ុន ចាន់ពិសី មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃចារ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានសមាសភាព ចំនួន១២រូប ក្នុងនោះរួមមាន៖ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ជាប្រធាន និងលោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរងទទួលផែនការងារធនធានមនុស្ស ជាអនុប្រធាន រួមនិងសមាជិកចំនួន១០រូបទៀត៕

ដកស្រង់ពី៖FRESH NEWS