Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មហាជនអំពាវនាវឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន តាមចាប់អ្នកបើករថយន្ដ Rang Rover ពាក់ផ្លាកលេខភ្នំពេញ 2AF-7777 បុកនិស្សិតប៉ើងដូចក្រដាស ស្លាប់យ៉ាងអណោចអធម៌ នៅខណ្ឌទួលគោក

  • បោះពុម្ព

(ភ្នំពេញ)៖ នារីរងគ្រោះម្នាក់ដែលគេអះអាងថា ជានិស្សិតផងនោះ ពេលកំពុងជិះម៉ូតូត្រូវបានស៊េរីទំនើប ម៉ាក Rang Rover ពាក់ផ្លាកលេខភ្នំពេញ 2AF-7777 បុកប៉ើងដូចក្រដាសបណ្ដាលឲ្យស្លាប់ យ៉ាងអណោចអធម៌ នៅខណ្ឌទួលគោក។

គ្រោះថ្នាក់ចរាចរណ៍ដែលមើលទៅគួរឲ្យរន្ធត់ខាងលើនេះ កើតឡើងនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ តាមរយៈវីដេអូកាំមេរ៉ាសុវត្ថិភាព ដែលត្រូវបានគេបំពាក់នៅក្បែរកន្លែងកើតហេតុ និងដែលត្រូវគេចែកចាយតាមបណ្ដាញសង្គម Facebook មានរយៈពេលជិត១នាទី បានឃើញរថយន្ដ Rangrover មួយគ្រឿងនេះ បើកក្នុងល្បឿនយ៉ាងលឿន លុះពេលមកដល់ផ្លូវបែកជា៤ ក៏បានបុកនារីរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។

ជាមួយនឹងវីដេអូដែលត្រូវបានគេចូលមើលរាប់ពាន់នាក់ និងចែករំលែកតាមបណ្ដាញសង្គមយ៉ាងព្រោងព្រៀតនេះ មហាជនបានទទូច និងអំពាវនាវដល់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជួយតាមចាប់អ្នកបើករថយន្ដបង្កយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់នារីរងគ្រោះ។

យោងតាមព័ត៌មានដែលត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមនារីរងគ្រោះឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា កម្លាំងជំនាញបាននិងកំពុងយកចិត្តទុកដាក់ តាមស្រាវជ្រាវ និងបន្ដនីតិវិធីដើម្បីតាមនាំខ្លួនអ្នកបើករថយន្តមកទទួលទោសតាមច្បាប់៕

 

 

 

ដកស្រង់ពី៖FRESH NEWS