Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាលអន្ដោប្រវេសន៍ខេត្តកំពង់ចាម ឃាត់ខ្លួនជនជាតិថៃម្នាក់ ពីបទស្នាក់នៅលើសកំណត់ការអនុញ្ញាត នៅស្រុកកំពង់សៀម

  • បោះពុម្ព

(កំពង់ចាម)៖ កម្លាំងការិយាល័យស៊ើងអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយអធិការដ្ឋាននគរបាលស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានត្រួតពិនិត្យលើឯកសារស្នាក់នៅជនបរទេស និងបានឃាត់ខ្លួនជនជាតិថៃម្នាក់ នៅចំណុចភូមិកោះប៉ែនគ ឃុំកោះមិត្ត ស្រុកកំពង់សៀម ពីបទស្នាក់នៅលើសកំណត់ការអនុញ្ញាត (លើសទិដ្ឋាការ)។

លោកវរសេនីយ៍ឯក ឈួន ចាន់ឡា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនជាតិថៃនេះដែលសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះ PHANWAOWAEO SURASIT ភេទប្រុស អាយុ៦០ឆ្នាំ ហើយបានបញ្ជូន មកការិយាល័យជំនាញ ដើម្បីចាត់ការបន្ត តាមនីតិវិធី តាមការណែនាំពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី សិត សិលា ស្នងការរងទទួលផែនអន្ដោប្រវេសន៍។

តាមការសាកសួររបស់សមត្ថកិច្ចការិយាល័យជំនាញ ទៅលើជនបរទេសបានឲ្យដឹងថា៖ ខ្លួនមានស្រុក កំណើតភូមិទី៨ ឃុំណាម៉ាក់ឃុំ ស្រុកសាក់ហាត់សាក់ខាន់ ខេត្តកាន់ឡាក់ស៊ីន ប្រទេសថៃ និងបានចូលប្រទេស កម្ពុជាចុងក្រោយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងគោលបំណងមករួមរស់ ជាមួយប្រពន្ធក្រោយឈ្មោះ លុយ សំអូន ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ។

នៅអំឡុងឆ្នាំ២០០៦ ឈ្មោះ PHANWAOWAEO SURASIT ក្រោយពីបានលែងលះជាមួយប្រពន្ធ ដើម ក៏បានមកធ្វើការងារសំណង់នៅខេត្តឈុនបូរី (ប្រទេសថៃ) គ្រានោះបានស្គាល់នារីម្នាក់ឈ្មោះ លុយ សំអូន ជនជាតិខ្មែរ ជាអ្នកធ្វើការសំណង់ជាមួយគ្នា បន្ទាប់មកអ្នកទាំងពីរមានទំនាក់ទំនងស្នេហាសែនព្រេនជាប្ដីប្រពន្ធ ។

នៅឆ្នាំ២០១៣ ឈ្មោះ លុយ សំអូន បាននាំប្ដីរបស់គាត់ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត (មានលិខិតឆ្លងដែន និងទិដ្ឋាកាមានសុពលភាពត្រឹមត្រូវ) ក្នុងបំណងឲ្យបងប្អូនសាច់ញាតិបាន ស្គាល់ ស្ថិតនៅភូមិកោះប៉ែនគ ឃុំកោះមិត្តស្រកកំពង់សៀម ខេត្តកំពង់ចាម។

លុះស្នាក់នៅ ផុតសុពលភាព ហើយពុំមានលទ្ធភាពបន្តទិដ្ឋាការ ខ្លួនក៏សម្ងំស្នាក់នៅខុសច្បាប់ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានធ្វើការត្រួតពិនិត្យលើឯកសារស្នាក់នៅជន បរទេសក្នុងមូលដ្ឋាន ដោយជនបរទេសរូបនេះ ស្នាក់នៅលើសការកំណត់ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែមន្ត៕

ដកស្រង់ពី៖FRESH NEWS