បណ្តាញសង្គម

ផុតចូលឆ្នាំ១ថ្ងៃ ផ្ទះពលរដ្ឋ៤០ខ្នងនៅខេត្តបន្ទាយមានជ័យ ត្រូវខ្យល់កន្ត្រាក់វាត់ខ្ទេច

(បន្ទាយមានជ័យ)៖ តាមសេចក្ដីរាយការណ៍បឋមពីភ្នាក់ងារ Fresh News បានឱ្យដឹងថា ផ្ទះរបស់ប្រជាពលរដ្ឋប្រមាណ ៤០ខ្នង់ នៅភូមិតាបែន ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានខ្យល់កន្ត្រាក់បក់បោករបើកដំបូល ដួលរលំ នាំឱ្យខូតខាតយ៉ាងដំណំ។

គ្រោះធម្មជាតិនេះ បានកើតឡើងនាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ពោលផុតពិធីបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរតែមួយថ្ងៃប៉ុណ្ណោះ ហើយរហូតមកដល់ព្រឹកថ្ងៃទី១៨នេះ ប្រជាពលរដ្ឋខ្លះមិនទាន់មានជម្រកត្រឹមត្រូវនៅឡើយទេ៕

ដកស្រង់ពី៖FRESH NEWS