Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះសំណាក់យីហោ គឹមលី នៅសង្កាត់បាវិត ក្រុងបាវិត, សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ៤គ្រឿងទើបពន្លត់បាន

  • បោះពុម្ព

(ស្វាយរៀង)៖ ឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆាបឆេះផ្ទះសំណាក់យីហោ គឹមលី បង្កឲ្យមានការភ្ញាក់ផ្អើល ដល់កម្លាំងសមត្ថកិច្ចនគរបាលពន្លត់អគ្គីភ័យ និងកម្លាំងកងរាជអាវុធហត្ថក្រុងបាវិត ចេញធ្វើអន្តរាគមន៍ជួយពន្លត់ភ្លាមៗ ដោយប្រើប្រាស់រថយន្តបាញ់ពន្លត់អគ្គិភ័យអស់ចំនួន៤គ្រឿង ទើបគ្រប់គ្រងសភាពការណ៍នេះបានទាំងស្រុង។

ករណីអគ្គីភ័យឆាបឆេះនេះ បានកើតឡើងនៅវេលាម៉ោង០៤៖៣០នាទីទៀបភ្លឺថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា អគ្គិភ័យឆាបឆេះខាងលើនេះ បណ្តាលឲ្យរងការខូចខាតដំបូល ផ្នែកខាងលើអស់មួយចំនួន ហើយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាវិត រួមទាំងកម្លាំងកងរាជអាវុធហត្ថក្រុងបាវិត បានធ្វើការពន្លត់ភ្លាមៗទាន់ពេលវេលា ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៤គ្រឿង ហើយទំហំនៃការខូចខាតមិនទាន់ដឹងថា ខូចខាតប៉ុន្មាននោះដែរ ហើយមូលហេតុបង្ករ ឱ្យមានអគ្គីភ័យឆាបឆេះនេះ បណ្តាលមកឆ្លងចរន្តអគ្គិសនី៕

ដកស្រង់ពី៖FRESH NEWS