បណ្តាញសង្គម

តុលាការខេត្តកណ្តាល ចេញដីកាបង្គាប់អោយចាប់ខ្លួនស្ត្រីឈ្មោះ សុខ សារឿន ពាក់ព័ន្ធបទរំលោភលើទំនុកចិត្តប្រព្រឹត្តនៅស្រុកស្អាង

(ភ្នំពេញ)៖ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមសើបសួរ នៃសាលាដំបូងខេត្តកណ្តាល លេខ៥២០ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ បានសម្រេចបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនស្ត្រីឈ្មោះ សុខ សារឿន អាយុ៤៩ឆ្នាំ មុខរបរអាជីវករ មានទីលំនៅផ្ទះលេខ២៤-២៦ ផ្លូវលេខ១១០ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត។ នៅក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនស្ត្រីឈ្មោះ សុខ សារឿន មានប្តីឈ្មោះ ឌៀម ម៉ន់ នេះ គឺយោងតាមសំណុំរឿងព្រហ្មទណ្ឌ លេខ៥១១អក ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ របស់តំណាងអយ្យកាអមសាលាដំបូងខេត្តកណ្តាល។

បានឃើញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៦៣៦ដកសស ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់ យល់ឃើញថា ឈ្មោះសុខ សារឿនភេទស្រី អាយុ៤៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាអាជីវករ មានស្រុកកំណើតនៅភូមិតាខ្មៅឃុំតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងលំនៅដ្ឋានបច្ចុប្បន្ន ផ្ទះលេខ២៤-២៦ ផ្លូវលេខ១១០ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ឪពុកឈ្មោះ ហ៊ិន រត្ន័ (ស្លាប់) ម្តាយឈ្មោះ ហ៊ិន រិន (ស្លាប់) ប្តីឈ្មោះ ឌៀម ម៉ន់ មានកូន៥នាក់ ទោសពីមុនគ្មានជាប់ចោទពីបទ រំលោភលើទំនុកចិត្តប្រព្រឹត្តនៅភូមិទួលសាលា ភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល តាមបញ្ញត្តិមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។

ឈ្មោះសុខ សារឿន បានប្រព្រឹត្តបទរំលោភលើទំនុកចិត្តប្រព្រឹត្តនៅ ភូមិទួលសាលា និងភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្តាល កាលពីថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៧ ហើយមិនបានចូលខ្លួនតាមដីកាបង្គាប់ឲ្យចូលខ្លួន និងដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាលឡើយ។

អំពើប្រព្រឹត្តរបស់ជនត្រូវចោទឈ្មោះ សុខ សារឿន ជាបទមជ្ឈឹមហើយជនត្រូវចោទមានភាពរឹងទទឹង និងដើម្បីឲ្យការស៊ើបអង្កេត មានលក្ខណះច្បាស់លាស់គួរចាប់ខ្លួនជនត្រូវចោទបញ្ជូនទៅ តុលាការចាត់ការតាមច្បាប់។ ក្នុងនោះដែរបើសមត្ថកិច្ចនៅតាមបណ្តាខេត្ត រាជធានី និងប្រជាពលរដ្ឋបានប្រទះឃើញស្ត្រីខាងលើ សូមទូរសព្ទ័មកលេខ ០១២ ៣០ ៨១ ៥៦ នឹងមានជូនសាគុណផងដែរ។

ដកស្រង់ពី៖FRESH NEWS