Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ត្រី​ម្នាក់​រត់​ផង ស្រែកយំ​ផង​ឱ្យ​គេ​ជួយ ផ្អើល​នាំ​គ្នា​ចោមរោម​មើល

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានដេញវាយប្រពន្ធពេញផ្លូវ បណ្តាលអោយផ្អើលដល់អ្នកធ្វើដំណើរនាំគ្នាចោមរោមមើលកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវR6 កែងផ្លូវទំនប់៧០ នៅចំណុចបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

បុរសជាប្តីឈ្មោះ សួង រិទ្ធ អាយុប្រហែលពី៣៥ទៅ៣៦ឆ្នាំ ជាអ្នកហៅម៉ូយឱ្យរថយន្តឈ្នួលនៅគល់ស្ពានជ្រោយចង្វា រីឯស្ត្រីជាប្រពន្ធឈ្មោះរិន ឈៀន អាយុ២៨ឆ្នាំ ។ ទាំង២នាក់ប្តីប្រពន្ធស្នាក់នៅម្តុំរ៉ារថភ្លើង សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

តាមប្រភពព័ត៌មានពីប្រពន្ធបានអោយដឹងថា មុនពេលកើតហេតុ គាត់បានដើរចេញមកពីផ្ទះបងធម៌នៅម្តុំរ៉ារថភ្លើងហើយស្រាប់តែប្តីរបស់គាត់លេងល្បែងចាញ់អស់លុយ ក៏កើតក្តីខឹង ដេញវាយគាត់ពេញផ្លូវពេល ភ្លាមៗនោះដែរគាត់ក៏បានរត់ផង ស្រែកយំផងអោយគេជួយ ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនាំគ្នាចោមរោមមើល សំណាងល្អបានសន្តិសុខម្នាក់ជួយគាត់។

តាមប្រភពដដែលបានបន្តថា គាត់និងប្តីបានរស់នៅជាមួយគ្នាអស់រយៈពេល២ឆ្នាំមកហើយ និងមានកូនស្រីតូចម្នាក់ កន្លងមកប្តីមិនដែលអោយលុយគាត់នោះទេ មានតែយកលុយពីគាត់ថែម និងវាយធ្វើបាបគាត់គ្រប់ពេលវេលាទៀត ហើយនៅពេលដែលគាត់សម្រាលកូនបានមួយខែ ប្តីបានវាយគាត់រហូតទាស់ដេកពេទ្យ ប៉ុន្តែគាត់មិនដឹងថាធ្វើយ៉ាងម៉េចនោះទេ គាត់មិនហ៊ានដាក់ពាក្យបណ្តឹងនោះទេ ខ្លាចប្តីរបស់គាត់វាយធ្វើបាបទៀត ។

បើតាមសំដីបុរសជាប្តីវិញបាននិយាយថា មុនពេលកើតហេតុ គាត់បានប្រើប្រពន្ធរបស់គាត់អោយទៅទិញបបរ ប៉ុន្តែបែរជាប្រពន្ធរបស់គាត់ទៅដេកជាមួយប្រុសទៅវិញ ទើបគាត់ខឹងក៏ស្រែកជេរ និងដេញវាយ ប៉ុន្តែមិនបានវាយនោះឡើយ តែប្រពន្ធរបស់គាត់ចេះតែចោទថាបានវាយ។ក្រោយពេលកើតហេតុ ប្តីប្រពន្ធទាំង២នាក់ខាងលើបានត្រឡប់ចេញទៅបាត់រៀងៗខ្លួន ដោយមិនបានទៅដាក់ពាក្យបណ្តឹងអ្វីនៅប៉ុស្តិ៍នោះឡើយ ៕

ដកស្រង់ពី៖កោះសន្តិភាព