Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងនគរបាលខេត្តកំពង់ធំ បំបែកសំបុកគ្រឿងញៀនមួយករណី ចាប់ខ្លួនមេក្លោង និងអ្នកប្រើប្រាស់បានសរុប១០នាក់ នៅស្រុកកំពង់ស្វាយ

  • បោះពុម្ព

(កំពង់ធំ)៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនោះ កម្លាំងនគរបាលខេត្តកំពង់ធំ បានបើកប្រតិបត្តិបង្ក្រាបសំបុកចែកចាយគ្រឿងញៀនមួយករណី ដោយចាប់ខ្លួនបានមេក្លោង២នាក់ និងអ្នកប្រើប្រាស់បានចំនួន៨នាក់។ ជាក់ស្ដែង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខក្រុមដែលជាមេក្លោងជួញដូរ ចែកចាយប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានបញ្ជាក់ថា ដោយមានការចូលរួមសហការ ពីប្រជាពលរដ្ឋសមត្ថកិច្ច ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រើប្រាស់វិធានការជំនាញបង្ក្រាបមេក្លោងជួញដូរចែកចាយយ៉ាងសកម្មចំនួន០២នាក់និងមុខសញ្ញាប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំនួន០៨នាក់ ក្នុងភូមិសាស្ត្រ ក្នុងស្រុក កំពង់សា្វយ ខេត្តកំពង់ធំ។

បើតាមលោកស្នងការ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដោយមានការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចុះបង្ក្រាបករណីជួញដូរសាធតុញៀនដោយខុសច្បាប់០១ករណី នៅចំណុចភូមិត្រពាំងព្រលឹត ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឃាត់ខ្លួនមុខសញ្ញាជួញដូរបានម្នាក់ឈ្មោះ ឃ្លាំង ជូ អាយុ ២៨ឆ្នាំ ដកហូតថ្នាំញៀន១០កញ្ចប់ និងទូរស័ព្ទដៃចំនួន០១គ្រឿង ដែលបានមកចែកចាយសារធាតុញៀនខុសច្បាប់ នៅក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ។

បន្ទាប់មកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញប្រើប្រាស់វិធានជំនាញឈានទៅបង្ក្រាបមុខសញ្ញាម្នាក់ទៀត នៅចំណុចវត្តត្រពាំងព្រលឹត ស្ថិតនៅភូមិត្រពាំងព្រលឹត ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឈ្មោះ ណូ សំណាង អាយុ១៨ឆ្នាំ ដកហូតបានថ្នាំញៀនបាន០១កញ្ចប់ ដែលជាអ្នកទទួលសារធាតុញៀនពីមេក្លោងឈ្មោះ ឃ្លាំង ជូ ដើម្បីយកទៅប្រើប្រាស់ និងជួញដូរចែកចាយបន្ត នៅតាមទីសប្បាយភាពនានា ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានបញ្ជាក់ថា ឈ្មោះ ណូ សំណាង ជាមុខសញ្ញាធ្លាប់ប្រើប្រាស់សារធាតុញៀនខុសច្បាប់ ហើយកន្លងមកអាណាព្យាបាលបានដឹងថាកូនប្រើប្រាស់សារធាតុញៀន បានយកទៅផ្ញើវត្តដើម្បីផ្ដាច់សារធាតុញៀន ដោយអាណាព្យាបាល មិនបានមកទំនាក់ទំនងសហការជាមួយសមត្ថកិច្ចជំនាញឡើយ។ តែផ្ទុយទៅវិញឈ្មោះ ណូ សំណាង បានប្រែប្រួលពីអ្នកប្រើប្រាស់ទៅជាអ្នកចែកចាយបន្តនូវសារធាតុញៀនខុសច្បាប់យ៉ាងសកម្មទៅវិញ ត្រូវបានសមត្ថកិច្ចបង្ក្រាប។

ក្រោយមកកម្លាំងជំនាញបានឈានបន្តទៅឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ថ្នាំញៀនបាន០៨នាក់ ជាបន្តបន្ទាប់ទៀតនាំមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានសំណូមពរដល់បងប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ និងគ្រប់មូលដ្ឋានទូទាំងខេត្តកំពង់ធំ សូមយកចិត្តទុកដាក់បញ្ហាគ្រឿងញៀន ជាបញ្ហាសម្រាប់យើងទាំងអស់គ្នា ព្រោះគ្រឿងញៀនអាចបំផ្លាញអ្វីៗទាំងអស់ ដូចជាសង្គមជាតិ សុខភាព អនាគត លែងស្គាល់បងប្អូនញាតិមិត្តមនុស្សជាទីស្រលាញ់ដែលនៅជុំវិញខ្លួនឡើយ ដូច្នេះស្នើឲ្យមានការចូលរួមសហការជាមួយសមត្ថកិច្ច បើប្រទះឃើញសកម្មភាពជួញដូរចែកចាយប្រើប្រាស់សារធាតុញៀន សូមផ្ដល់ដឹងដល់សមត្ថកិច្ច ដើម្បីមានមូលដ្ឋានក្នុងការបង្ក្រាបទប់ស្កាត់ទាន់ពេលវេលា៕

ដកស្រង់ពី៖FRESH NEWS