បណ្តាញសង្គម

សូមបង្កើនការប្រុងប្រយ័ត្ន! បើកបរ​ម៉ូតូ ត្រូវប្រុង​ប្រយ័ត្ន ពិសេសពេលវ៉ាជែង!

បុរសម្នាក់ ត្រូវគេស្គាល់ថា ជាមន្រ្តីយោធា បានបើកបរម៉ូតូ ក្នុងល្បឿនលឿន វាជែងនៅត្រង់ផ្លូវ មានស្ថានភាពគ្រោះថ្នាក់ លុះបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តដឹកដីចំពីមុខពេញទំហឹង បណ្តាលឱ្យស្លា.ប់នៅនឹងកន្លែង ធ្វើឱ្យខូចខាតម៉ូតូខ្ទេចខ្ទី ១គ្រឿង និងខូចរថយន្ដផ្នែកខាងមុខកម្រិតស្រាល។

អាន​បន្ត៖ សូមបង្កើនការប្រុងប្រយ័ត្ន! បើកបរ​ម៉ូតូ ត្រូវប្រុង​ប្រយ័ត្ន ពិសេសពេលវ៉ាជែង!

ចិន បើកឡានស៊េរីទំនើប បង្កគ្រោះថ្នាក់ចរាចរណ៍ របួស​យុវជន​ម្នាក់ នៅខេត្តព្រះសីហនុ

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និងម៉ូតូ បណ្តាលឱ្យយុវជនម្នាក់ រងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលចិន ជាអ្នកបើកឡានទំនើបនោះ បានកើតឡើង នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវឆ្នេរអូរឈើទាល កែងផ្លូវលេខ៤០០ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

អាន​បន្ត៖ ចិន បើកឡានស៊េរីទំនើប បង្កគ្រោះថ្នាក់ចរាចរណ៍ របួស​យុវជន​ម្នាក់ នៅខេត្តព្រះសីហនុ

ផឹកស្រវឹង រមាស់មាត់ដើរជេរគេ លទ្ធផលបែកក្បាល ដេរជាង ៣០ថ្នេរ រីឯអ្នកវ៉ៃ ត្រូវជាប់ខ្នោះ​!

កាលពីវេលាម៉ោង១ និង ៣០នាទីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីហិង្សាមួយ បានកើតឡើងនៅចំណុច ខ្លេះខ្លោះ ក្នុងភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ បណ្តាលឲ្យជនប្រមឹកស្រវឹងខួប ដែលរមាស់មាត់ម្នាក់ របួសក្បាល ដេរជាង ៣០ថ្នេរ។

អាន​បន្ត៖ ផឹកស្រវឹង រមាស់មាត់ដើរជេរគេ លទ្ធផលបែកក្បាល ដេរជាង ៣០ថ្នេរ រីឯអ្នកវ៉ៃ...

ចោរលួចម៉ូតូ តែម្ចាស់តាមដល់កន្លែងបញ្ចាំ នៅឃ្លាំងរំសេវ!

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់ទី៣ ចាប់ឃាត់ខ្លួន និងបានប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍បឹងទំពន់ទី២ ដើម្បីបន្តនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករិងបានញ៖ ឃ្លាំងរំសេវ!» នៅឃ្លាំងរំសេវ ណីលួចម៉ូតូមួយគ្រឿង កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅមុខផ្ទះជួលលេខ២ ផ្លូវលំ ភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អាន​បន្ត៖ ចោរលួចម៉ូតូ តែម្ចាស់តាមដល់កន្លែងបញ្ចាំ នៅឃ្លាំងរំសេវ!

ត្រឹម​១​យប់​បាត់​អស់​៦​គ្រឿង ម្ចាស់​ម៉ូតូ​ម្នាក់​ៗ​បាន​ត្រឹមតែ​ស្រឡាំងកាំង

ត្រឹមតែរយៈពេលតែ១យប់តែប៉ុណ្ណោះ ម៉ូតូចំនួន៦គ្រឿងដែលម្ចាស់ទុកនៅក្នុងបន្ទប់ផ្ទះជួល ត្រូវបានចោរគាស់ទ្វារ និងកាត់សោលួចយកទៅបាត់អស់ ខណៈពេលដែលម្ចាស់រវល់លង់លក់ក្នុងដំណេក លុះវេលាជិតភ្លឺទើបដឹង និងមានការភ្ញាក់ផ្អើលឆោឡោ ព្រមទាំងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលឲ្យជួយអន្តរាគមន៍គ្រប់ៗគ្នាតែម្តង ។

អាន​បន្ត៖ ត្រឹម​១​យប់​បាត់​អស់​៦​គ្រឿង ម្ចាស់​ម៉ូតូ​ម្នាក់​ៗ​បាន​ត្រឹមតែ​ស្រឡាំងកាំង

តំណាង​អយ្យការ​ចោទប្រកាន់​នារី​ខ្មែរ​-​ឥ​ស្លា​ម​២​នាក់ ពី​បទ​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន

លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះបានសម្រេចធ្វើការចោទប្រកាន់នារីខ្មែរឥស្លាម២នាក់ ជាផ្លូវការពីបទ.រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

អាន​បន្ត៖ តំណាង​អយ្យការ​ចោទប្រកាន់​នារី​ខ្មែរ​-​ឥ​ស្លា​ម​២​នាក់ ពី​បទ​រក្សា​ទុក...

អ្នកភូមិ​ទៅ​ដក​ដំឡូង​មី​ប្រទះ​ឃើញ​ស.ពប្តី​ ទើប​បែកធ្លាយ​ប្រពន្ធ និង​សហា.យ​

កាលពីវេលាម៉ោង១១និង៤៧នាទីព្រឹកថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២២ ខណៈប្រជាពលរដ្ឋទៅដកដំឡូងមី បានប្រទះឃើញស.ពបុរសម្នាក់ស្អុយរលួយនៅចំណុចចំការដំឡូងមីមួយកន្លែង ស្ថិតក្នុងភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ និងបើកការស៊ើបអង្កេត ទើបបែកធ្លាយរឿងរ៉ាវស្ត្រីជាប្រពន្ធ បានឃុបឃិតគ្នាជាមួយសហា.យ រៀបចំគម្រោងការសម្លា.ប់ប្តីរបស់ខ្លួន នៅក្នុងចម្ការដំឡូងមី កាលពីថ្ងៃទី២០ មករា ឆ្នាំ២០២២ ។

អាន​បន្ត៖ អ្នកភូមិ​ទៅ​ដក​ដំឡូង​មី​ប្រទះ​ឃើញ​ស.ពប្តី​ ទើប​បែកធ្លាយ​ប្រពន្ធ និង​សហា.យ​

ចាប់បានហើយ​ក្រុមឃា.តករ​៦នាក់ ក្នុងករណី​ផ្តាច់​ជីវិត​​មនុស្សមួយ​គ្រួសារ​​៥នាក់

យ៉ាងហោចណាស់ មនុស្ស ៦ នាក់ត្រូវបានចាប់ខ្លួន ជុំវិញករណីផ្តា.ច់ជីវិតមនុស្សក្មេង-ចាស់ ចំនួន ៥ នាក់នៅខេត្តមណ្ឌលគិរី ហើយអ្វីដែលគួរឱ្យហួសចិត្តបំផុតនោះ គឺហេតុផលនៅពីក្រោយករណីឃា.តកម្មសម្លា.ប់មនុស្សចំនួន៥នាក់ នោះ គឺ ការចោទប្រកាន់គ្រួសាររងគ្រោះថាចេះអាបធ្មប់ ។

អាន​បន្ត៖ ចាប់បានហើយ​ក្រុមឃា.តករ​៦នាក់ ក្នុងករណី​ផ្តាច់​ជីវិត​​មនុស្សមួយ​គ្រួសារ​​៥នាក់

​មា​នទោស ដោយសារ​​ចូល​លួច​ពង​​ទាគេ ចែករំលែក

សេចក្តីរាយការឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណជាង១០ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចរោងចិញ្ចឹមសត្វទាលើខ្នងព្រែកកាវ៉ាក់ ស្ថិតក្នុងភូមិសេដ្ឋី ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីចោរចូលលួចពងទា ដែលបង្កដោយជនសង្ស័យចំនួន០២នាក់ តែភ្លាមនោះក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ដាក់ខ្នោះចោរទាំងពីរ ដើម្បីចាត់ការតាមនីតិវិធី ។

អាន​បន្ត៖ ​មា​នទោស ដោយសារ​​ចូល​លួច​ពង​​ទាគេ ចែករំលែក

មានក្រុម​ចោ​រ​ស្លៀក​លី​អូចូល​ប្លន់​ផ្ទះអ្នកភូមិ​ទាំង​ក្បាល​ព្រ​លប់​ កក្រើកស្រុក​ស្វាយ​ជ្រុំ

ចោរមួយក្រុមមានគ្នា០៣នាក់ ប្រដាប់ដោយកាំភ្លើងវែង បានធ្វើសកម្មភាពចូលប្លន់ផ្ទះប្រជា ពលរដ្ឋទាំងក្បាលព្រលប់ យកបានខ្សែមាស១ខ្សែទម្ងន់៥ជី និងលុយប្រមាណ២០០ដុល្លារ ។

អាន​បន្ត៖ មានក្រុម​ចោ​រ​ស្លៀក​លី​អូចូល​ប្លន់​ផ្ទះអ្នកភូមិ​ទាំង​ក្បាល​ព្រ​លប់​...

​ផឹកទឹកត្នោតជូរហើយ មិនអស់ចិត្ត ទៅផឹកស្រា​ថែម​ជាមួយមិត្តភក្តិ ចុងក្រោយ ស្រវឹងដាប បើកឡាន បុក ២នាក់ម្ដាយកូន ស្លា.ប់នៅនឹងកន្លែង​!

ស្ត្រីចំណាស់ម្នាក់ រួមនឹងកូន បានស្លា.ប់ ខណៈពេលកំពុងជិះម៉ូតូ ហើយត្រូវរថយន្តមួយគ្រឿង ដែលបើកបរដោយបុរស ស្រវឹងដាប បើកបុកពេញទំហឹង ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

អាន​បន្ត៖ ​ផឹកទឹកត្នោតជូរហើយ មិនអស់ចិត្ត ទៅផឹកស្រា​ថែម​ជាមួយមិត្តភក្តិ ចុងក្រោយ...

វត្ត​ឈូក បារមី​ស័ក្តិសិទ្ធិ​! ចោរ​ចូល​សំងំ​លួច​ដាប់​យក​ត្បូង​រូប​បដិមា​គេច​មិន​រួច

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៥និង១០នាទីល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ មានប្រជាពលរដ្ឋបានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍មូលដ្ឋានឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង ពីករណីចោរចូលលួចដាប់យកត្បូងព្រះធបដិមា នៅក្នុងវត្តឈូក ហើយចោរម្នាក់នោះក៏ត្រូវបានព្រះចៅអធិការវត្ត ចាប់ខ្លួនទុក រួចប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

អាន​បន្ត៖ វត្ត​ឈូក បារមី​ស័ក្តិសិទ្ធិ​!...

សុំ​បទញាក់​មិន​បាន ឡើង​វាយ​ក្រុម​តន្ត្រីករ​ដល់​លើ​ឆាក ផ្អើល​រោងការ ប៉ូលិស​ខេត្តកំពង់ស្ពឺ​ ក្របួច​បាន​៣​នាក់(​វី​ដេ​អូ​)

ដោយសារតែភាពភ្លើតភ្លើន ជាមួយនឹងចង្វាក់ភ្លេងបទញាក់ ដែលខ្លួនស្រលាញ់ ធ្វើឲ្យយុវជន ០៣នាក់ អាចនឹងក្លាយទៅជាអ្នកទោស ត្រូវខូចអនាគតដោយសារតែការប្រើអំពើហិង្សា ឡើងទៅដល់លើឆាក វាយក្រុមតន្ដ្រីករ «បទុមសូរិយា តន្ត្រីសម័យនិងបូរាណ» ផ្អើលអស់អ្នកចូលរួមមង្គលការ រត់ចែកជើងគ្នា ។

អាន​បន្ត៖ សុំ​បទញាក់​មិន​បាន ឡើង​វាយ​ក្រុម​តន្ត្រីករ​ដល់​លើ​ឆាក ផ្អើល​រោងការ...

យុវជន ៣​នាក់ ឆក់​ទូ​រស​ព្ឌ តែ​ពេល​ប៉ូលិស​ចាប់​បញ្ជូនទៅ​តុលាការ បានតែ ២​នាក់

ជនសង្ស័យមុខសញ្ញាធ្វើសកម្មភាពឆក់ទូរសព្ទ តាមផ្លូវសាធារណៈ ចំនួន ២នាក់ ក្នុងចំណោមបក្សពួកគេ ៣នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្រាវជ្រាវ និងឃាត់ខ្លួន បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ ចាត់ការតាមនីតិវិធី។

អាន​បន្ត៖ យុវជន ៣​នាក់ ឆក់​ទូ​រស​ព្ឌ តែ​ពេល​ប៉ូលិស​ចាប់​បញ្ជូនទៅ​តុលាការ បានតែ ២​នាក់

ទុស្សេខ្សែភ្លើង ឆាបឆេះលំនៅដ្ឋានអស់មួយខ្នង ទាំង​ព្រឹក ចំពេលថ្ងៃសែនចូលឆ្នាំចិន-វៀតណាម

លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ ដោយមានផ្សែងហុយខ្មួលខ្មាញ់ ទៅលើអាកាស។ ហេតុការណ៍នោះ បានកើតឡើង នៅវេលាម៉ោង ១១ និង ៣០នាទី កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅឃុំប៉ើស២ ស្រុកក្រូចឆ្មារ ទ្រព្យសម្បត្តិ នៅលើផ្ទះបានក្លាយជាចំណីរបស់អគ្គិភ័យ។

អាន​បន្ត៖ ទុស្សេខ្សែភ្លើង ឆាបឆេះលំនៅដ្ឋានអស់មួយខ្នង ទាំង​ព្រឹក...

យុវជនម្នាក់ អត់មានការងារធ្វើ បែរជាមកស្ទាក់គប់​កញ្ចក់​រថយន្តគេទៅវិញ!

ប្រជាពលរដ្ឋ ដែលមានរថយន្តបើកបរតាមដងផ្លូវ ត្រូវបានជនមិនស្គាល់មុខគប់កញ្ចក់រថយន្ត បណ្ដាលឱ្យបែកកញ្ចក់។ ជាក់ស្ដែង នៅយប់វេលាម៉ោង ៩ និង ៣០នាទី យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មានជនសង្ស័យម្នាក់ បានស្ទាក់គប់រថយន្ត ដោយមានកិច្ចអន្តរាគមន៍ពីកម្លាំងនគរបាលជននោះត្រូវបានចាប់ខ្លួន បញ្ជូនមកសួរនាំ នៅអធិការរដ្ឋាននគរបាល ស្រុកត្បូងឃ្មុំ។

អាន​បន្ត៖ យុវជនម្នាក់ អត់មានការងារធ្វើ បែរជាមកស្ទាក់គប់​កញ្ចក់​រថយន្តគេទៅវិញ!

ម្ចាស់​ឆ្កែ​សារភាព​ថា ពេល​នោះ​ខ្លួន​ខឹង​ខ្លាំង​ទប់​កំហឹង​មិន​បាន ទើប​កើតជា​ហិ.ង្សា រឿង​កិន​កូន​ឆ្កែ​ងាប់

រឿងកូនឆ្កែ១ក្បាល លោតចេញពីរ៉ឺម៉កម៉ូតូ រត់ចូលក្រោមរថយន្តកិនងាប់ ធ្វើអោយម្ចាស់ឆ្កែផ្ទុះកំហឹងបង្កហិ.ង ទាញផ្គាក់ដេញកាប់អ្នកបើកបររថយន្ត និងវាយកម្ទេចស្តុបរថយន្តបណ្តាលឲ្យរងការខូចខាតនោះ នៅពេលនេះ ម្ចាស់ឆ្កែ បានសារភាព ពេលនោះខ្លួនខឹងពេក ទប់កំហឹងមិនបាន ទើបកើតជារឿងហិង្សាបែបនេះ ។

អាន​បន្ត៖ ម្ចាស់​ឆ្កែ​សារភាព​ថា ពេល​នោះ​ខ្លួន​ខឹង​ខ្លាំង​ទប់​កំហឹង​មិន​បាន...

​យុវជន ៣នាក់ ចង់ពាក់អាវ Downhill តាំងមុខហាង បែរជាលេងផ្លូវកាត់!

ជនសង្ស័យជាសិស្សសាលា ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី១ ឃាត់ខ្លួន ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ សាកសួរ បន្ទាប់ពីជនសង្ស័យទាំងនោះ បានលួចយកអាវ ដែលតាំងលក់ នៅមុខហាង យីហោ ម៉ាកតារា ស្ថិតនៅជិតរង្វង់មូលផ្សារដើមថ្កូវ តាមផ្លូវ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

អាន​បន្ត៖ ​យុវជន ៣នាក់ ចង់ពាក់អាវ Downhill តាំងមុខហាង បែរជាលេងផ្លូវកាត់!

វៀតណាម​៦​នាក់ ចាប់​បង្ខាំង​នារី​៣​នាក់ ជំរិត​ទារប្រាក់​ជាង​៣​ម៉ឺន​ដុល្លារ នៅ​ភ្នំពេញ ជាប់​ខ្នោះ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ

សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានធ្វើការពួនស្ទាក់ចាប់ខ្លួនឧក្រិដ្ឋ ជនជាជនជាតិវៀតណាម ១ក្រុម មានគ្នា៦នាក់ (ស្រីម្នាក់) ពាក់ពន្ធករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម ជំរិតទារប្រាក់ និងសន្និធិអាវុធខុសច្បាប់ ។

អាន​បន្ត៖ វៀតណាម​៦​នាក់ ចាប់​បង្ខាំង​នារី​៣​នាក់ ជំរិត​ទារប្រាក់​ជាង​៣​ម៉ឺន​ដុល្លារ...

កោសខ្យល់ពីក្បាលព្រលប់ ដល់យប់កណ្តាល​អាធ្រាត្រ គាំងបេះដូង

បុរសជាសន្តិសុខក្រុមហ៊ុនឯកជនម្នាក់ បន្ទាប់ពីមិនស្រួលខ្លួន ពឹងឲ្យអ្នករួមការងារជួយកោសខ្យល់ ពីក្បាលព្រលប់ ដល់យប់ឡើងកណ្តាលអាធ្រាត្រ ដើរទៅមើល ស្រាប់តែប្រទះឃើញដេកស្លា.ប់បាត់ កាលពីវេលាម៉ោង ១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ នៅកន្លែងយាមរោងចក្រវ៉ាស៊ីង ព្រីន ខូអិលធីឌី ស្ថិតនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រហូតដល់ព្រឹកឡើង ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យ ធ្វើកំណត់ហេតុ។

អាន​បន្ត៖ កោសខ្យល់ពីក្បាលព្រលប់ ដល់យប់កណ្តាល​អាធ្រាត្រ គាំងបេះដូង