បណ្តាញសង្គម

លួ​ចត​ភ្ជាប់​ខ្សែកាប​អុ​ប​ទិ​ក ត្រូវ​អាជ្ញាធរ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ទៅ​កាត់​ផ្តាច់​ចោល

អាជ្ញាធរខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញចុះកាតត់ខ្សែកាបអុបទិក ដែលក្រុមហ៊ុនឯកជនមួយបានតភ្ជាប់ពីខេត្តប៉ៃលិន បម្រុងឆ្លងដែនទៅប្រទេសថៃដោយគ្មានច្បាប់អនុញ្ញាត។

អាន​បន្ត៖ លួ​ចត​ភ្ជាប់​ខ្សែកាប​អុ​ប​ទិ​ក...

ចោរ​ក្លាហាន​លួច​បាន​ធុងបាស​! ម្ចាស់​ប្រកាស​ថែម​ខ្សែ​សាក និង​មេក្រូ​ហ្វូ​ន​ឲ្យ​ទៅ​ច្រៀង​ទៀត

ជនសង្ស័យម្នាក់ ក្លាហានហ៊ានមកលួចធុងបាស០១គ្រាប់ បានសម្រេច ដែលម្ចាស់ហាង កំពុងដាក់តាំងលក់នៅមុខហាងយីហោ «ចិត្រ នី អេឡិចត្រូនិច» រួចគេចខ្លួនបាត់ ។

អាន​បន្ត៖ ចោរ​ក្លាហាន​លួច​បាន​ធុងបាស​! ម្ចាស់​ប្រកាស​ថែម​ខ្សែ​សាក...

ចាប់ខ្លួន​បុរស​២​នាក់​ទៀត ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​ញុះញង់​ឲ្យ​មានការ​ប្រមូលផ្តុំ​តវ៉ា នៅ​ណា​ហ្គា​វើ​ល​ដ៍

កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរស២នាក់ទៀត តាមដីការបស់តុលាការ ដែលពាក់ព័ន្ធនឹងការញុះញង់ឲ្យមានការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ។

អាន​បន្ត៖ ចាប់ខ្លួន​បុរស​២​នាក់​ទៀត...

អតីតផ្កាយ២ យោធា និងគូកន ​ឡើងជ្រុញ កាត់ក្តីលើបណ្តឹងបរិហារបង្កាច់កេរ្តិ៍​

តាមការគ្រោងទុករបស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នឹងលើកយកសំណុំរឿងអតីតផ្កាយ ២យោធា នឹងគូកន មកកាត់ក្តី ពាក់ព័ន្ធលើបណ្តឹងបរិហាបង្កាច់កេរ្តិ៍។ សំណុំរឿងនេះ មានជនត្រូវចោទ ២នាក់ គឺម្នាក់ ឈ្មោះ សូយ ចាន់សឿន ភេទប្រុស អា យុ ៤៥ ឆ្នាំ ជាអតីតផ្កាយ២ យោធា មានទីលំនៅផ្ទះលេខ៣១០ E០ មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយកំពុងជាប់ឃុំ នៅពន្ធនាគារខេត្តកំពង់ស្ពឺ។

អាន​បន្ត៖ អតីតផ្កាយ២ យោធា និងគូកន ​ឡើងជ្រុញ កាត់ក្តីលើបណ្តឹងបរិហារបង្កាច់កេរ្តិ៍​

ស្រាវជ្រាវ ៣​គោលដៅ នៅ​រាជធានី​ភ្នំពេញ ចាប់​បាន​ជនសង្ស័យ​ម្នាក់ និង​គ្រឿងញៀន​ជាង ១៨០​គីឡូក្រាម

ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់កម្លាំងជំនាញ នៃការរិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង និងលោកវរសេនីយ៍ទោ រ៉ឹម មិច នាយការរិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយនឹងគ្រឿងញៀនចំនួន ១៨១គីឡូ និង៣៧០ក្រាម ។

អាន​បន្ត៖ ស្រាវជ្រាវ ៣​គោលដៅ នៅ​រាជធានី​ភ្នំពេញ ចាប់​បាន​ជនសង្ស័យ​ម្នាក់...

អ្នក​កាសែតទៅថតទីតាំងបញ្ជល់មាន់ដុះស្លែ រត់​ចែក​ផ្លូវគ្នាអស់

ទីតាំងល្បែងបញ្ជល់មាន់មួយកន្លែងបានបើកលេងនៅកណ្តាលក្រុង ប៉ុន្តែក្រោយពីមានអ្នកកាសែតទៅថតក៏ត្រូវបានសមត្ថកិច្ចចុះបិទវិញ កាលពីថ្ងៃទី០២ មករា ឆ្នាំ២០២២ ស្ថិតនៅចំណុចជាប់ជើងភ្នំស្វាយ ភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

អាន​បន្ត៖ អ្នក​កាសែតទៅថតទីតាំងបញ្ជល់មាន់ដុះស្លែ រត់​ចែក​ផ្លូវគ្នាអស់

បុរស​ម្នាក់​ចេញពី​ក្លិប​នាំ​ស្រី​ៗ​ទៅ​ញ៉ាំ​អី ស្រាប់តែ​មួយប៉ប្រិចភ្នែក​អស់​ជាង​១​ម៉ឺន​ដុល្លារ

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាជនជាតិចិនម្នាក់បានបើករថយន្តចេញពីក្លឹបកម្សាន្ត ហើយក៏ឈប់រថយន្តដើម្បីនាំស្រីៗមួយក្រុមទៅរកហូបអាហារនៅម្តុំអគារ ដឺព្រីត ខណៈកំពុងតែដើរឆ្លងផ្លូវនោះ ក៏ស្រាប់តែត្រូវជនសង្ស័យមួយក្រុម បានជិះម៉ូតូមកធ្វើសកម្មភាពឆក់កាបូបយួរដៃពីបុរសរងគ្រោះតែម្តងអស់ចំនួនជាង១ម៉ឺនដុល្លារ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ទល់មុខនឹងអគារ ដឺព្រីត ផ្លូវ៧៨ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

អាន​បន្ត៖ បុរស​ម្នាក់​ចេញពី​ក្លិប​នាំ​ស្រី​ៗ​ទៅ​ញ៉ាំ​អី...

បញ្ជូន​ជនសង្ស័យ​០៤​នាក់ ទៅ​តុលាការ ជា​មុខសញ្ញា​ចោរឆក់ និង​កាប់​ប្លន់​ម៉ូតូ

អាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យជាចោរឆក់ ចំនួន ០៤នាក់ ទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។

អាន​បន្ត៖ បញ្ជូន​ជនសង្ស័យ​០៤​នាក់ ទៅ​តុលាការ ជា​មុខសញ្ញា​ចោរឆក់ និង​កាប់​ប្លន់​ម៉ូតូ

តុលាការ​រាជធានី​ភ្នំពេញ ប្រកាស​​បើក​ការ​ស៊ើប​សួរ លើ​មេដឹកនាំ​បាតុកម្ម នៅ​ណាហ្គា​វើ​លដ៍ ៩​នាក់​

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានប្រកាសពីការសម្រេចបើកការស៊ើបសួរ លើអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍ (NAGA World) ដែលជាមេដឹកនាំបាតុកម្មខុសច្បាប់ ចំនួន ៩នាក់ រួមទាំងបក្ខពួកពីបទ “ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រុមព្រះទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

អាន​បន្ត៖ តុលាការ​រាជធានី​ភ្នំពេញ ប្រកាស​​បើក​ការ​ស៊ើប​សួរ លើ​មេដឹកនាំ​បាតុកម្ម...

ស្ត្រី​បរទេស​ម្នាក់ ធ្លាក់​ពីលើ​អគារ​ខុន​ដូ YUETAI GROUP ជាន់​ទី​៣៩ ដោយ​មិនដឹង​មូលហេតុ​

ស្ត្រីជាជនបរទេសម្នាក់ វ័យជាង ២០ឆ្នាំ ដោយមិនដឹងជាជនជាតិចិន ឬជនជាតិវៀតណាមឡើយ បានធ្លាក់ពីលើជាន់ទី៣៩ នៃអគារខុនដូ YUETAI GROUP។

អាន​បន្ត៖ ស្ត្រី​បរទេស​ម្នាក់ ធ្លាក់​ពីលើ​អគារ​ខុន​ដូ YUETAI GROUP ជាន់​ទី​៣៩...

បើករថយន្ត​ឡើង​លើ​ភ្នំ​បូកគោ ស្រាប់តែ​ឆាបឆេះ​ស្ទើរតែ​ទាំងស្រុង បុរស​២​នាក់​មិន​មាន​គ្រោះថ្នាក់

ករណីអគ្គិភ័យឆាបឆេះរថយន្តចំនួន ០១គ្រឿង បានកើតឡើងវេលាម៉ោង០១និង១០នាទីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅផ្លូវឡើងទៅភ្នំបូកគោ តាមបណ្តោយផ្លូវជាតិលេខ៣២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥-១៦ ក្នុងភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។

អាន​បន្ត៖ បើករថយន្ត​ឡើង​លើ​ភ្នំ​បូកគោ ស្រាប់តែ​ឆាបឆេះ​ស្ទើរតែ​ទាំងស្រុង...

បើករថយន្ត​ឡើង​លើ​ភ្នំ​បូកគោ ស្រាប់តែ​ឆាបឆេះ​ស្ទើរតែ​ទាំងស្រុង បុរស​២​នាក់​មិន​មាន​គ្រោះថ្នាក់

ករណីអគ្គិភ័យឆាបឆេះរថយន្តចំនួន ០១គ្រឿង បានកើតឡើងវេលាម៉ោង០១និង១០នាទីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅផ្លូវឡើងទៅភ្នំបូកគោ តាមបណ្តោយផ្លូវជាតិលេខ៣២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥-១៦ ក្នុងភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។

អាន​បន្ត៖ បើករថយន្ត​ឡើង​លើ​ភ្នំ​បូកគោ ស្រាប់តែ​ឆាបឆេះ​ស្ទើរតែ​ទាំងស្រុង...

បាតុកម្មនៅណាហ្គាវើលដ៍៖ ៦នាក់ ចូលសម្រាក​នៅពន្ធនាគារ ១៤នាក់ថ្មីទៀត នាំខ្លួនទៅស្នងការ

លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា តំណាងអយ្យការអមសាលាដំបូង បានសម្រេចចោទប្រកាន់លើអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍ ដែលដឹកនាំធ្វើបាតុកម្មខុសច្បាប់ ចំនួន ៩នាក់ ពីបទ.ញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

អាន​បន្ត៖ បាតុកម្មនៅណាហ្គាវើលដ៍៖ ៦នាក់ ចូលសម្រាក​នៅពន្ធនាគារ ១៤នាក់ថ្មីទៀត...

​នគរបាល​ប៉ុស្តិ៍​បឹង​សាឡា ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ ពាក់ព័ន្ធ​ករណី​លួច​ទ្រព្យសម្បត្តិ

កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវបង្ក្រាបបានក្រុមមុខសញ្ញាលួចទ្រព្យសម្បត្តិ ចំនួន២ករណី ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក ។

អាន​បន្ត៖ ​នគរបាល​ប៉ុស្តិ៍​បឹង​សាឡា ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់...

អាជ្ញាធររាជធានីភ្នំពេញ ប្រកាស​ឲ្យ​ក្រុមបុគ្គលិក ណាហ្គា ត្រូវឈប់​ធ្វើបាតុកម្ម​ដោយខុសច្បាប់ ជាបន្ទាន់​

នៅថ្ងៃទី៣១ ខែធ្នូនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងឲ្យក្រុមបុគ្គលិក សណ្ឋាគារ និងកាស៊ីណូ ណាហ្គា ត្រូវបញ្ឈប់ជាបន្ទាន់នូវការធ្វើសកម្មភាពបាតុកម្ម ដោយខុសច្បាប់។

អាន​បន្ត៖ អាជ្ញាធររាជធានីភ្នំពេញ ប្រកាស​ឲ្យ​ក្រុមបុគ្គលិក ណាហ្គា...

ឪពុក​ចុង​ច.ង ក សម្លា.ប់ខ្លួន មិនទំនង រីឯ​កូនស្រី​ចុងអាយុ​១៤​ឆ្នាំ ត្រូវកា.ប់​ដា.ច់​ ​ក

សមត្ថកិច្ចនគរបាល និងអាជ្ញាធរមូលដ្ឋាន បានដាក់ការសង្ស័យថា ឪពុកចុងប៉ុនប៉ងរំលោ.ភមិនសម្រេច លើកូនចុងអាយុ ១៤ឆ្នាំ មុននឹងឪពុកចុងនោះ កា.ប់កូនស្រីចុងដា.ច់ក និងដា.ច់ដៃ បណ្ដាលឲ្យស្លា.ប់នៅលើផ្ទះ។

អាន​បន្ត៖ ឪពុក​ចុង​ច.ង ក សម្លា.ប់ខ្លួន មិនទំនង រីឯ​កូនស្រី​ចុងអាយុ​១៤​ឆ្នាំ...

ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ នាំគ្នាលេងក្នុង​ព្រៃកៅស៊ូ​យ៉ាងសប្បាយ

អនុវត្តតាមការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្ត កម្លាំងសមត្ថកិច្ចបានចេញល្បាតតាមភូមិសាស្ត្រស្មុគស្មាញមួយចំនួន ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

អាន​បន្ត៖ ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ នាំគ្នាលេងក្នុង​ព្រៃកៅស៊ូ​យ៉ាងសប្បាយ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស១៥នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី៣០ ខែធ្នូ ម្សិលមិញ

យ៉ាងហោចណាស់មានជនសង្ស័យ១៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស១៥នាក់...

ហ៊ាន​មែន! ប្រើ​កាំបិត​ភ្ជង់ស្ត្រី​ម្នាក់​នៅ​ចំ​ច្រក​ជណ្តើរ​ផ្ទះតែម្តង ពេលនេះចាប់​បាន​៥នាក់

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល១រសៀល ស្ត្រីម្នាក់ឈ្មោះ សុខ ម៉ារ៉ាឌី អាយុ២៧ឆ្នាំ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី២ ពីករណីជនសង្ស័យ៣នាក់ បានយកកាំបិតភ្ជង់ប្លន់យកទូរស័ព្ទដៃ១គ្រឿងម៉ាកអាយហ្វូន ៨ Plus ពណ៌មាស ។

អាន​បន្ត៖ ហ៊ាន​មែន! ប្រើ​កាំបិត​ភ្ជង់ស្ត្រី​ម្នាក់​នៅ​ចំ​ច្រក​ជណ្តើរ​ផ្ទះតែម្តង...

ឃាត់ខ្លួនសិស្សសាលា០២​នាក់ ពាក់ព័ន្ធ​ឆក់​ទូរ​សព្ទ​ដៃ

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួន ជនសង្ស័យចំនួន ០២នាក់ កាលពីវេលាម៉ោង១៥និង៤០នាទីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខការដ្ឋានបុរីអេលិច ផ្លូវលេខ១០៥កា ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ពន្ធ័ឆក់ទូរសព្ទ័ដៃ ។

អាន​បន្ត៖ ឃាត់ខ្លួនសិស្សសាលា០២​នាក់ ពាក់ព័ន្ធ​ឆក់​ទូរ​សព្ទ​ដៃ

​មនុស្សលង់ទឹក នៅប្រើទម្លាប់​​កប់​​ដីខ្សាច់ និង​សម្លាប់​​ទា​កាប៉ា​ ដាក់​ពីលើ​ទ្រូង​ទៀត!

ក្មេងប្រុសជំទង់ម្នាក់ បានលង់ទឹកស្លា.ប់ ខណៈរូបគេ និងមិត្តភក្តិ ៤នាក់ ទៅ ៥នាក់ នាំគ្នា ចុះងូតទឹកស្ទឹងលេង។ ការសប្បាយ ក្លាយជាទុក្ខនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៣ និង ៣០នាទី រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅដងស្ទឹងក្រោយពន្ធនាគារ ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ក្មេងប្រុស ដែលលង់ទឹកនោះ ឈ្មោះ ហុង ថងហ្វា អាយុ ១៤ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

អាន​បន្ត៖ ​មនុស្សលង់ទឹក នៅប្រើទម្លាប់​​កប់​​ដីខ្សាច់ និង​សម្លាប់​​ទា​កាប៉ា​...