បណ្តាញសង្គម

កុំឲ្យថ្ងៃសប្បាយក្លាយជាទុក្ខ ដោយសារការបើកបររបស់អ្នក! ស្លាប់៩នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៣ ខែវិច្ឆិកាម្សិលមិញ

យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ និងរបួសធ្ងន់ស្រាល៦នាក់។

អាន​បន្ត៖ កុំឲ្យថ្ងៃសប្បាយក្លាយជាទុក្ខ ដោយសារការបើកបររបស់អ្នក! ស្លាប់៩នាក់ និងរបួស៦នាក់...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៤១នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី០៣ ខែវិច្ឆិកា ម្សិលមិញ

យ៉ាងហោចណាស់មានជនសង្ស័យ៤១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៤១នាក់...

គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្នគ្រប់វិនាទី! ស្លាប់៥នាក់ និងរបួស១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០២ ខែវិច្ឆិកាម្សិលមិញ

យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល១០នាក់ (គិតពីម៉ោង២រសៀលថ្ងៃទី១ ខែវិច្ឆិកា ដល់ម៉ោង២រសៀល ថ្ងៃទី២ ខែវិច្ឆិកា)។

អាន​បន្ត៖ គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្នគ្រប់វិនាទី! ស្លាប់៥នាក់ និងរបួស១០នាក់...

នគរបាលស្រុកបាទី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងករណីកាប់ប្លន់ម៉ូតូពលរដ្ឋម៉ោង១យប់រំលងអាធ្រាតលើផ្លូវជាតិលេខ២

សមត្ថកិច្ចស្រុកបាទីឆ្មក់ចាប់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងករណីកាប់ប្លន់ម៉ូតូប្រជាពលរដ្ឋ ដោយប្រើដាវ និងដំបងរលាស់ (ដែក) ដែលហេតុការនេះកើតឡើងនៅម៉ោង១រំលងអាធ្រាត នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ២។

អាន​បន្ត៖ នគរបាលស្រុកបាទី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៣នាក់...

សូមពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ពេលធ្វើដំណើរតាមរថយន្ត ! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០១ ខែវិច្ឆិកាម្សិលមិញ ស្លាប់៥នាក់ និងរបួស១៣នាក់

នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន១៣ករណី បណ្តាលឲ្យមានអ្នកស្លាប់ចំនួន៥នាក់ និងរបួសចំនួន១៣នាក់។

អាន​បន្ត៖ សូមពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ពេលធ្វើដំណើរតាមរថយន្ត !...

UPDATE: បញ្ជូនមេអាវុធហត្ថក្រុងក្រចេះ និងបក្ខពួកម្នាក់ទៀតទៅតុលាការ ក្រោយចាប់ខ្លួនពាក់ព័ន្ធប្រើអំពើហិង្សាលើកុមារី២នាក់ ដែលជាកូនឈ្នួលរបស់ខ្លួន

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រចេះ និងបក្ខពួកម្នាក់ទៀត ដែលជាអាវុធហត្ថដូចគ្នានោះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តក្រចេះ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីចាប់ខ្លួនក្រោយប្រើប្រាស់អំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃ ទៅលើកុមារី២នាក់ ដែលជាអ្នករស់នៅក្នុងផ្ទះរបស់ខ្លួន។

អាន​បន្ត៖ UPDATE: បញ្ជូនមេអាវុធហត្ថក្រុងក្រចេះ និងបក្ខពួកម្នាក់ទៀតទៅតុលាការ...

នាយឧត្ដមសេនីយ៍ នេត សាវឿន បញ្ជាឲ្យស្ទួចយករថយន្ដ Mercedes ស៊េរីទំនើប១គ្រឿង ពាក់ស្លាកលេខនគរបាល 2-1449 ក្លែងក្លាយ និងបំពាក់សារ៉ែន យកទៅចាប់វិធានការតាមផ្លូវច្បាប់

នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាឲ្យសមត្ថកិច្ចស្ទួចយក រថយន្ដ Mercedes ស៊េរីទំនើបមួយគ្រឿង ដែលពាក់ស្លាកលេខនគរបាលក្លែងក្លាយ និងដាក់ LOGO ប៉ូលីស ដើម្បីចាប់វិធានការតាមផ្លូវច្បាប់។

អាន​បន្ត៖ នាយឧត្ដមសេនីយ៍ នេត សាវឿន បញ្ជាឲ្យស្ទួចយករថយន្ដ Mercedes ស៊េរីទំនើប១គ្រឿង...

បង្ក្រាបករណីចែកចាយគ្រឿងញៀន នៅក្រុងកំពង់ចាម ដកហូតបានថ្នាំជាង២គីឡូក្រាម

ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាប ដោយដកហូតបានថ្នាំញៀនសរុបជាង២គីឡូក្រាម។

អាន​បន្ត៖ បង្ក្រាបករណីចែកចាយគ្រឿងញៀន នៅក្រុងកំពង់ចាម ដកហូតបានថ្នាំជាង២គីឡូក្រាម

អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ៥៦៩គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១

យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៥៦៩គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ ក្នុងនោះមានម៉ូតូ ៥០០គ្រឿង និងរថយន្ត ៦៩គ្រឿង។

អាន​បន្ត៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ៥៦៩គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ...

ស្រវឹងកុំបើកបរ នាំបង្កគ្រោះថ្នាក់ដល់អ្នកដទៃ! ស្លាប់៦នាក់ និងរបួស១២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៣១ ខែតុលាម្សិលមិញ

យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល១២នាក់។

អាន​បន្ត៖ ស្រវឹងកុំបើកបរ នាំបង្កគ្រោះថ្នាក់ដល់អ្នកដទៃ! ស្លាប់៦នាក់ និងរបួស១២នាក់...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦៦នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី៣១ ខែតុលា ម្សិលមិញ

យ៉ាងហោចណាស់មានជនសង្ស័យ៦៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦៦នាក់...

របាយការណ៍៖ គ្មានករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលទេ នៅថ្ងៃទី២៧ ខែតុលា ខណៈអប់រំផ្សព្វផ្សាយច្បាប់ចំនួន ៤៩៥ទីតាំង

ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ គឺមិនមានអ្នកប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនោះទេ។

អាន​បន្ត៖ របាយការណ៍៖ គ្មានករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលទេ នៅថ្ងៃទី២៧...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៥០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៧ ខែតុលា ម្សិលមិញ

យ៉ាងហោចណាស់មានជនសង្ស័យ៥០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៥០នាក់...

មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត! ស្លាប់២នាក់ និងរបួស១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៧ ខែតុលាម្សិលមិញ

យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ស្រាល១១នាក់។

អាន​បន្ត៖ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត! ស្លាប់២នាក់ និងរបួស១១នាក់...

នគរបាលខេត្តកណ្ដាល បញ្ជូនសំណុំរឿងម្ចាស់ហាងយីហោ អាយស៍ផឹប ទៅតុលាការ ក្រោយល្មើសនឹងវិធានការរដ្ឋបាល

លោក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តនៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះថា នគរបាលបានសម្រេចដោះលែងបុគ្គលិក និងអ្នកចម្រៀងត្រឡប់ទៅផ្ទះវិញ គឺគ្រាន់តែអប់រំប៉ុណ្ណោះ ប៉ុន្តែម្ចាស់ទីតាំងនេះត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ក្រោយល្មើសនឹងវិធានការរដ្ឋបាល។

អាន​បន្ត៖ នគរបាលខេត្តកណ្ដាល បញ្ជូនសំណុំរឿងម្ចាស់ហាងយីហោ អាយស៍ផឹប ទៅតុលាការ...

មេគយ៖ លែងមានរថយន្តចង្កូតស្តាំរត់ពន្ធ ចូលពីថៃមកកម្ពុជាទៀតហើយ ក្រោយកំណត់ឲ្យកែចង្កូតបង់ពន្ធឲ្យត្រឹមត្រូវ

លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ជូនដំណឹងឲ្យរថយន្តគ្មានពន្ធ និងទាំងរថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កូតស្តាំ និងឆ្វេងចូលមកបង់ពន្ធរួចមកនោះ ការលួចនាំចូលរថយន្តចង្កូតស្តាំ តាមច្រករបៀងផ្សេងៗពីប្រទេសថៃ ចូលមកកម្ពុជា មិនមានទៀតឡើយ។

អាន​បន្ត៖ មេគយ៖ លែងមានរថយន្តចង្កូតស្តាំរត់ពន្ធ ចូលពីថៃមកកម្ពុជាទៀតហើយ...

យុវជនល្អ រួបរួមគាំទ្រកំចាត់គ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែតុលា៖ បង្ក្រាប២៣ករណី ឃាត់ខ្លួន៤៣នាក់

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៣ករណី ក្នុងនោះករណីប្រើប្រាស់៣ករណី និងជួញដូរ២០ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៣នាក់។

អាន​បន្ត៖ យុវជនល្អ រួបរួមគាំទ្រកំចាត់គ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស...

រដ្ឋបាលខេត្តព្រះសីហនុ ហាមឃាត់យានយន្តគ្រប់ប្រភេទចត និងការលក់ដូរលើដីចំណីផ្លូវទាំងអស់ ដែលធ្វើឱ្យបាត់បង់សោភ័ណភាព

រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋសូមហាមចតយានយន្តគ្រប់ប្រភេទ និងការដាក់តាំងលក់សម្ភារលក់ដូរ នៅលើចំណីផ្លូវសាធារណៈក្នុងក្រុងព្រះសីហនុ ជាពិសេសលើដីចំណីផ្លូវទាំងអស់ ដែលធ្វើឱ្យបាត់បង់សោភ័ណភាព និងជាដីចំណីផ្លូវសម្រាប់អ្នកធ្វើដំណើរថ្មើរជើង។

អាន​បន្ត៖ រដ្ឋបាលខេត្តព្រះសីហនុ ហាមឃាត់យានយន្តគ្រប់ប្រភេទចត...

អនុប្រធានភូមិម្នាក់នៅស្រុកកំពង់រោទិ៍ ត្រូវរថយន្ត១គ្រឿងបុកស្លាប់ ពេលចុះជួយសម្រួលសណ្តាប់ធ្នាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ

អនុប្រធានភូមិម្នាក់ ត្រូវរថយន្ត១គ្រឿង បុកបណ្តាឱ្យស្លាប់ ខណៈដែលបញ្ជូនដល់មន្ទីរពេទ្យខេត្ត ពេលជនរងគ្រោះកំពុងចុះជួយសម្រួលសណ្តាប់ធ្នាប់គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុក និងម៉ូតូរ៉ឺម៉ក់ កាលពីវេលាម៉ោង៧៖៥៥នាទីយប់ថ្ងៃ២៥ ខែតុលា ឆ្នាំ២០២១ នៅភូមិរោទិ៍ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

អាន​បន្ត៖ អនុប្រធានភូមិម្នាក់នៅស្រុកកំពង់រោទិ៍ ត្រូវរថយន្ត១គ្រឿងបុកស្លាប់...

គ្រឿងញៀនជាង២៥គីឡូក្រាម និងជនសង្ស័យ៣នាក់ ត្រូវបានបង្ក្រាបនៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប

សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើស បង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀនជាង ២៥គីឡូក្រាម នៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

អាន​បន្ត៖ គ្រឿងញៀនជាង២៥គីឡូក្រាម និងជនសង្ស័យ៣នាក់ ត្រូវបានបង្ក្រាបនៅខេត្តបន្ទាយមានជ័យ...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៤២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៥ ខែតុលា ម្សិលមិញ

យ៉ាងហោចណាស់មានជនសង្ស័យ៤២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៤២នាក់...