បណ្តាញសង្គម

យុវជនល្អ រួបរួមគាំទ្រកំចាត់គ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែតុលា ៖ បង្ក្រាប១០ករណី ឃាត់ខ្លួន២៥នាក់

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១០ករណី ក្នុងនោះករណីប្រើប្រាស់២ករណី និងជួញដូរ០៨ករណី ដោយឃាត់ខ្លួនជនសង្ស័យ២៥នាក់។

អាន​បន្ត៖ យុវជនល្អ រួបរួមគាំទ្រកំចាត់គ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស...

ស្រវឹងកុំបើកបរ នាំបង្កគ្រោះថ្នាក់ដល់អ្នកដទៃ! ស្លាប់៣នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២០ ខែតុលាម្សិលមិញ

យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល៧នាក់។

អាន​បន្ត៖ ស្រវឹងកុំបើកបរ នាំបង្កគ្រោះថ្នាក់ដល់អ្នកដទៃ! ស្លាប់៣នាក់ និងរបួស៧នាក់...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៥៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៩ ខែតុលា ម្សិលមិញ

យ៉ាងហោចណាស់មានជនសង្ស័យ៥៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែតុលានេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៥៨នាក់...

សូមពាក់មួកសុវត្ថិភាពជានិច្ច ពេលបើកបរម៉ូតូ ! ស្លាប់៤នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៨ ខែតុលាម្សិលមិញ

យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល៧នាក់។

អាន​បន្ត៖ សូមពាក់មួកសុវត្ថិភាពជានិច្ច ពេលបើកបរម៉ូតូ ! ស្លាប់៤នាក់ និងរបួស៧នាក់...

ពលករខ្មែរ ១០៤នាក់ ដែលចាញ់បោកមេខ្យល់ត្រូវសមត្ថកិច្ចថៃ បញ្ជូនមកកម្ពុជាវិញ

យ៉ាងហោចណាស់មានពលករខ្មែរចំនួន១០៤នាក់ ដែលចាញ់បោកមេខ្យល់ទៅរកការងារធ្វើនៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចថៃ ដឹកបញ្ជូនមកកម្ពុជាវិញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ តាមច្រកតំបន់ឃុំឃោគសូង ស្រុកតាប្រៈយ៉ា ចេញតាមច្រករបៀងអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ ពលករខ្មែរ ១០៤នាក់ ដែលចាញ់បោកមេខ្យល់ត្រូវសមត្ថកិច្ចថៃ បញ្ជូនមកកម្ពុជាវិញ

កម្លាំងអាវុធហត្ថរួមគ្នាបំបែកសំណុំរឿងឃាតកម្ម មិត្តភក្តិសម្លាប់មិត្តភក្តិនៅខេត្តកណ្តាល ដោយចាប់បានជនដៃដល់នៅកន្លែងបុណ្យសពជនរងគ្រោះក្នុងខេត្តព្រៃវែងតែម្តង

កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល, កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រៃវែង បានរួមគ្នាប្រើរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ រហូតឈានទៅបំបែកសំណុំរឿងឃាតកម្មគិតទុកជាមុន គឺមិត្តភក្តិ ចាក់សសម្លាប់មិត្តភក្តិ ដោយឈានដល់ការចាប់បានឃាតកតែម្តង។

អាន​បន្ត៖ កម្លាំងអាវុធហត្ថរួមគ្នាបំបែកសំណុំរឿងឃាតកម្ម...

ស្នងការដ្ឋាននគរបាលខេត្តតាកែវ កំពុងស្រាវជ្រាវកំណត់មុខសញ្ញាជនល្មើស ករណីអំពើហិង្សារនៅកន្លែងលួចជល់មាន់ កណ្តាលព្រៃស្ងាត់ ក្នុងស្រុកបាទី មកផ្តន្ទាទោសតាមផ្លូវច្បាប់

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធករណីអំពើហិង្សារវាងក្រុមអ្នកជល់មាន់ជាមួយក្រុមអ្នកសារព័ត៌មាន នៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលកើតឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។

អាន​បន្ត៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ កំពុងស្រាវជ្រាវកំណត់មុខសញ្ញាជនល្មើស...

ឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែន២នាក់ ព្រមទាំងថ្នាំញៀនជិត២០គីឡូក្រាម ត្រូវបញ្ជូនមកសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមច្បាប់

កម្លាំងនគរបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជូនឧក្រិដ្ឋជនគ្រឿងញៀនចំនួន២នាក់ ព្រមទាំងថ្នាំញៀនជិត២០គីឡូក្រាម ដែលបម្រុងលួចដឹកជញ្ជូនទៅប្រទេសវៀតណាម ទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយបង្ក្រាបបានកាលពីពេលថ្មីៗនេះ។

អាន​បន្ត៖ ឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែន២នាក់ ព្រមទាំងថ្នាំញៀនជិត២០គីឡូក្រាម...

មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត! ស្លាប់៦នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៧ ខែតុលាម្សិលមិញ

យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល៨នាក់។

អាន​បន្ត៖ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត! ស្លាប់៦នាក់ និងរបួស៨នាក់...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស២២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៧ ខែតុលា ម្សិលមិញ

យ៉ាងហោចណាស់មានជនសង្ស័យ២២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៧ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស២២នាក់...

ជនបង្កដែលបើករថយន្តបុកមនុស្សស្លាប់៣នាក់ និងរបួស៧នាក់ នៅផ្លូវវេងស្រេងយប់មិញ ត្រូវសមត្ថកិច្ចក្របួចជាប់ និងបញ្ជូនដល់ដៃតុលាការហើយ

បុរសដែលជាជនបង្កគ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្ដោយមហាវិថីវេងស្រេង បណ្ដាលឱ្យមនុស្ស៣នាក់ស្លាប់ និងរបួសធ្ងន់-ស្រាល៧នាក់ នៅយប់មិញនោះ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួន ទៅកាន់តុលាការហើយ។

អាន​បន្ត៖ ជនបង្កដែលបើករថយន្តបុកមនុស្សស្លាប់៣នាក់ និងរបួស៧នាក់ នៅផ្លូវវេងស្រេងយប់មិញ...

នគរបាលខេត្តព្រះសីហនុ ចាប់បានចោរលួចម៉ូតូរបស់ប្រជាពលរដ្ឋ ក្រោយបើករត់ពីក្រុងព្រះសីហនុដល់ស្រុកព្រៃនប់

ក្រោយទទួលបណ្ដឹងពីប្រជាពលរដ្ឋថាមានចោរលួចម៉ូតូរបស់គាត់ កម្លាំងសមត្ថកិច្ចចម្រុះនៅខេត្តព្រះសីហនុបានសហការគ្នាយ៉ាងរឹងមាំ ដើម្បីតាមឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានលួចម៉ូតូពីក្រុងព្រះសីហនុ ហើយជិះមកដល់ស្រុកព្រៃនប់បំណងរត់គេច ក៏ត្រូវសមត្ថកិច្ចក្របួចជាប់តាមផ្លូវ។

អាន​បន្ត៖ នគរបាលខេត្តព្រះសីហនុ ចាប់បានចោរលួចម៉ូតូរបស់ប្រជាពលរដ្ឋ...

មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត ! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៣ ខែតុលាម្សិលមិញគ្មានអ្នកស្លាប់ទេ មានតែអ្នករបួស១៦នាក់

យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក មិនបណ្ដាលឲ្យមនុស្សស្លាប់ទេ មានរបួសធ្ងន់ស្រាល១៦នាក់។

អាន​បន្ត៖ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត !...

មនុស្ស ១៩នាក់ ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១៣ ខែតុលា

ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ១៩នាក់ទៀត បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប១២ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ១០លានរៀលផងដែរ។

អាន​បន្ត៖ មនុស្ស ១៩នាក់ ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៤២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៣ ខែតុលា ម្សិលមិញ

យ៉ាងហោចណាស់មានជនសង្ស័យ៤២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ។

អាន​បន្ត៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៤២នាក់...

បុរសម្នាក់ប្រើធ្នូ បាញ់សម្លាប់មនុស្ស ៥នាក់ នៅប្រទេសន័រវែស

មន្រ្តីប៉ូលិសនៅថ្ងៃពុធសប្ដាហ៍នេះ បានរាយការណ៍ឱ្យដឹងថា បុរសម្នាក់ប្រដាប់ដោយធ្នូ និងព្រួញ បានបាញ់សម្លាប់មនុស្សចំនួន ០៥នាក់ និងបានបង្កឱ្យមនុស្ស ចំនួន ០២នាក់ផ្សេងទៀតរងរបួសនៅភាគអាគ្នេយ៍ប្រទេសន័រវែស ប៉ុន្តែជនសង្ស័យ ត្រូវបានចាប់ខ្លួនហើយ។

អាន​បន្ត៖ បុរសម្នាក់ប្រើធ្នូ បាញ់សម្លាប់មនុស្ស ៥នាក់ នៅប្រទេសន័រវែស

បើកបរសូមកុំល្មើសល្បឿនកំណត់ ! ស្លាប់២នាក់ និងរបួស៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១១ ខែតុលាម្សិលមិញ

យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ស្រាល៥នាក់។

អាន​បន្ត៖ បើកបរសូមកុំល្មើសល្បឿនកំណត់ ! ស្លាប់២នាក់ និងរបួស៥នាក់...

ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ម្នាក់ត្រូវគេលួចយកអាខោនហ្វេសប៊ុកទៅឆាតខ្ចីលុយគេ, ជនរងគ្រោះសូមបដិសេធ និងដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយចាត់ការ

លោក ប៉ា ម៉េងហុក ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ត្រូវបានគេ HACK យកគណនី Facebook របស់លោកដែលមានឈ្មោះថា «Pa Menghok» ហើយបានឆាតទៅខ្ចីលុយគេឯងជាបន្តបន្ទាប់។

អាន​បន្ត៖ ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន...

មនុស្ស ៤០នាក់ ត្រូវបានអប់រំ និងពិន័យ ខណៈ១នាក់ ត្រូវបានបញ្ជូនទៅតុលាការ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១១ ខែតុលា

ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ៤១នាក់ទៀត បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប១២ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៥១.៨លានរៀលផងដែរ។

អាន​បន្ត៖ មនុស្ស ៤០នាក់ ត្រូវបានអប់រំ និងពិន័យ ខណៈ១នាក់ ត្រូវបានបញ្ជូនទៅតុលាការ...

ប្រជាពលរដ្ឋចំនួន១៣នាក់ លង់ទឹកស្លាប់ នៅខេត្តបន្ទាយមានជ័យ ពេលមានជំនន់ទឹកភ្លៀង

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន១៣នាក់ បានលង់ទឹកស្លាប់នៅក្នុងអំឡុងទឹកជំនន់ជនលិច នៅស្រុក ក្រុងចំនួន០៩ របស់ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ ប្រជាពលរដ្ឋចំនួន១៣នាក់ លង់ទឹកស្លាប់ នៅខេត្តបន្ទាយមានជ័យ ពេលមានជំនន់ទឹកភ្លៀង

កាប់ប្រពន្ធ២ដាវ បណ្ដាលឲ្យរបួសធ្ងន់នៅស្រុកស្វាយជ្រំ ប្តីកំណាចក៏លោតទឹកបំណងគេចខ្លួន តែលង់ទឹកស្លាប់

ស្ត្រីរងគ្រោះម្នាក់ត្រូវប្ដីរបស់ខ្លួនកាប់ប្រហារពីរដាវ បណ្ដាលឲ្យរងរបួសធ្ងន់ តែបានអាជ្ញាធរ និងប្រជាជនជិតខាងជួយយកអាសា ម្នីម្នាបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯជនកំណាចជាប្ដី ក្រោយពេលកាប់ប្រពន្ធហើយ ក៏លោតទឹកបំណងរត់គេចខ្លួន ប៉ុន្តែកម្មពៀរមកដល់ទាន់ហន់ ក៏ត្រូវលង់ទឹកស្លាប់តែម្ដង។

អាន​បន្ត៖ កាប់ប្រពន្ធ២ដាវ បណ្ដាលឲ្យរបួសធ្ងន់នៅស្រុកស្វាយជ្រំ...