ខេត្តព្រៃវែង ៖ យុវតីម្នាក់ត្រូវបានក្រុមចោរត្រួតវា.យ.ត.ប់យ៉ាងដំណំ រួចសែងបោះទម្លា.ក់ចូលក្នុងទឹកប្រឡាយបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈប្ល.ន់យកម៉ូតូរបស់នាងទៅបាត់ ពេលដែលកំពុងជិះម៉ូតូម្នាក់ឯងនៅលើផ្លូវទំនប់ទឹក ។
អានបន្ត៖ ថ្មី និងកាន់តែគគ្លើនហើយ! ចោរប្ល.ន់នៅស្រុកកំពង់ត្របែកទៅលើយុវតីម្នាក់
រាជធានីភ្នំពេញ ៖ គិតពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺរយៈពេល ១សប្ដាហ៍ សមត្ថកិច្ច នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងសរុបចំនួន ១៤៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ១៨៧នាក់ ក្នុងនោះបញ្ចូនទៅតុលាការចំនួន ១៣នាក់ និងអប់រំ ណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ចំនួន ១៧៤នាក់ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។
អានបន្ត៖ សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងខុសច្បាប់១៤៨ករណី...
រាជធានីផ្នំពេញ ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចកាច់កម៉ូតូ ០១គ្រឿងម៉ាក ស្កូពី ពណ៌ស ស្លាកលេខ កំពត 1P-7150 នៅចំណុច ផ្ទះលេខ 32E3 ផ្លូវ១០៩ ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា។
អានបន្ត៖ ជនសង្ស័យម្នាក់ ធ្លាប់ពន្ធនាគារ៥ដង អាវុធហត្ថរាជធានីភ្នំពេញ...
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់សម្ភារៈ ដូចជា ៖ លិខិតឆ្លងដែនលេខ, អត្តសញ្ញាណប័ណ្ណជនជាតិឆែក, កាតធនាគារ,ប័ណ្ណបើកបរអន្តរជាតិ និងទូរសព្ទដៃ iPhone 12 ពណ៌ក្រហម ជូនជនបរទេសជនជាតិឆែក ដែលត្រូវបានជនសង្ស័យលួចយកនៅសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈជនបរទេសជនជាតិឆែក ផឹកស្រាអស់កម្លាំងដេកលក់នៅលើបង់ ។
អានបន្ត៖ សមត្ថកិច្ចកម្ពុជា ប្រគល់សម្ភារៈ ជូនជនជាតិឆែកវិញ ក្រោយជនសង្ស័យម្នាក់...
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ យឹម សុផាណា ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់ ករណីប្រឌិតអង្គហេតុ នៃការទារប្រាក់ផាកពិន័យ ចំពោះមន្ត្រីនគរបាលចរាចរណ៏ គោលដៅស្ដុបក្ដាន់ពីរ ។
អានបន្ត៖ តុលាការសម្រេចឃុំខ្លួនបុរសប្រឌិតរឿងប៉ូលិសចរាចរណ៍ផាកពិន័យស្ត្រីឈ្មោះម៉ូ...
រាជធានីភ្នំពេញ ៖ បុរសអ្នកលក់ផ្កាម្នាក់ ខណៈដើរចូលទៅរកបត់ជើង នៅក្នុងគុម្ពស្មៅខ្ពស់ៗមួយកន្លែង ស្ថិតនៅក្បែរផ្លូវ៦០ម៉ែត្រ ស្រាប់តែធំក្លិនស្អុយប្លែក ហើយដោយមានការសង្ស័យ រូបគាត់បានទៅរកមើល ក៏ប្រទះឃើញសាកស.ពបុរសម្នាក់ ដេកស្លា.ប់អត់ពាក់អាវ ហើយក្លិនស្អុយនោះ គឺជាក្លិនសាកសពនេះឯង ។
អានបន្ត៖ អ្នកលក់ផ្កា ប្រទះឃើញស.ពបុរសម្នាក់ ក្នុងគុម្ពោតស្មៅ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យ ដែលនិពន្ធរឿងស្រីឈ្មោះ ម៉ូលីកា ត្រូវប៉ូលិសចរាចរណ៍ (ស្តុបក្តាន់២) ផាកពិន័យ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ហើយ ចំនួន០២បទល្មើស រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ។
អានបន្ត៖ បុរសប្រឌិតរឿងប៉ូលិសចរាចរណ៍ផាកពិន័យស្ត្រីឈ្មោះម៉ូលីកា...
ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរថ្នាំញៀនដ៏សកម្ម និងជាជើងខ្លាំងប្រចាំតំបន់ នៃស្រុកបសេដ្ឋ ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបព្រមទាំងដកហូតវត្ថុតាងបានមួយចំនួន។
អានបន្ត៖ ជើងខ្លាំងជួញដូរគ្រឿងញៀ.ន ប្រចាំតំបន់ស្រុកបសេដ្ឋ...
ខេត្តបាត់ដំបង ៖ អំពូលសូឡា និងបង្គោលដែកដែលគេបំពាក់បំភ្លឺនៅតាមដងផ្លូវយ៉ាងតិចចំនួន០៥ដើម ត្រូវបានក្រុមចោរលួច និងកាច់ចោល ដែលអាចកើតឡើងនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៦ កុម្ភៈ ស្ថិតនៅក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខណៈសមត្ថកិច្ចហាក់ទាល់តម្រិះគ្មានវិធានការទប់ស្កាត់បន្តិចសោះ បើទោះជាអំពើចោរកម្មបង្កឲ្យមានអសន្តិសុខដដែលៗនេះ កើតឡើងជាបន្តបន្ទាប់នៅក្នុងមូលដ្ឋាននេះក្ដី ។
ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចផ្ដន្ទាទោសបុរសជនជាតិចិនតៃវ៉ាន់២នាក់ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យប្រាក់ក្នុងម្នាក់៤លានរៀល ពាក់ព័ន្ធនិងករណី«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម» ។
អានបន្ត៖ ទីបំផុត! តុលាការខេត្តផ្ដន្ទាទោសចិនតៃវ៉ាន់២នាក់...
ខេត្តព្រះសីហនុ ៖ យោងតាមការសួរចម្លើយ ជនសង្ស័យជាជនជាតិតៃវ៉ាន់ទាំងពីរនាក់បានអះអាងថា នៅពេលដែលពួកគេមកដល់ប្រទេសកម្ពុជា គឺគ្រោងផលិតវីដេអូនៅក្នុងរាជធានីភ្នំពេញទេ ប៉ុន្ដែអគារដែលបានទៅដល់នោះមិនស្របក្នុងការថតវីដេអូឡើយ ទើបប្ដូរទីតាំងមកខេត្តព្រះសីហនុវិញ ។
អានបន្ត៖ ការពិត គ្រោងការចិនតៃវ៉ាន់នេះ គឺចង់ថតវីដេអូក្នុងរាជធានីភ្នំពេញ...
ខេត្តព្រៃវែង ៖ សិស្សគេចសាលា ចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង ហៅមកអប់រំណែនាំ ធ្វើកិច្ចសន្យា និងអញ្ជើញអាណាព្យាបាលមកធានា ទើបអនុញ្ញាតឱ្យយកទៅផ្ទះវិញ ។
អានបន្ត៖ សិស្សគេចសាលា ៤នាក់ ត្រូវបាននគរបាលស្រុកពាមរក៍ នាំមកអប់រំ...
ខេត្តស្វាយរៀង ៖ ក្មេងទំនើង១ក្រុម មានគ្នាប្រមាណ១០នាក់ ប្រដាប់ដោយកាំបិត និងដាវ ជិះម៉ូតូទៅមកៗ រោទ៍ដំឡើងសំឡេងបំពង់ស៊ីម៉ាំងម៉ូតូឮសូរទ្រហឹង តាមដងផ្លូវជាតិលេខ១ ក៏ផ្ទុះជាជម្លោះ ដេញកា.ប់គ្នាតែម្តង ហើយពេលនោះ ក៏ឆ្លៀតឱកាស ប្រើល្បិចរត់ចូលផ្ទះអ្នកស្រុក ហើយលួចយកម៉ូតូម្ចាស់ផ្ទះបាន១គ្រឿងដោយសុវត្ថិភាព ដែលម្ចាស់ចតទុកនៅខាងមុខផ្ទះ ។
អានបន្ត៖ ក្រុមក្មេងទំនើង ដេញកា.ប់គ្នា ឆ្លៀតឱកាសចូលផ្ទះអ្នកស្រុក...
ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើសន្និសីទសារព័ត៌មានលម្អិត ដើម្បីបង្ហាញអំពីជនសង្ស័យចំនួន ២នាក់ ជាជនជាតិចិនតៃវ៉ាន់ ដែលផលិតមាតិកាវីដេអូប្រឌិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សណ្ដាប់ធ្នាប់ និងសន្តិសុខ នៅខេត្តព្រះសីហនុ ។
អានបន្ត៖ បង្ហាញមុខជនជាតិចិនតៃវ៉ាន់ ២នាក់ ដែលផលិតវីដេអូប្រឌិត...
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចុះបង្ក្រាបទីតាំងលេងល្បែង ចុះបង្ក្រាបល្បែងហ្គេមខុសច្បាប់ ១កន្លែង ក្នុងអគារ R&F ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់ ខណ្ឌមានជ័យ នេះបើតាមលោក សេង គន្ធ អភិបាលរង ខណ្ឌមានជ័យ ។
អានបន្ត៖ អាជ្ញាធរខណ្ឌមានជ័យ ចុះបង្ក្រាបទីតាំងបើកលេងល្បែងខុសច្បាប់ ក្នុងអគារ R&F
ខេត្តបាត់ដំបង ៖ ជនម្នាក់ដែលគេអះអាងថា ជាមនុស្សបែកថ្នាំត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី១៥ កុម្ភៈ នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ក្រោយពីកាប់សម្លាប់យុវជនម្នាក់យ៉ាងសាហាវឃោរឃៅដោយគ្មានមូលហេតុ ។
អានបន្ត៖ ពេលចា.ប់បាន ជនបែកថ្នាំចេះបង្ហូរទឹកភ្នែក តែទង្វើសា.ហា.វ.យង់ខ្នងណាស់
រាជធានីភ្នំពេញ ៖ គ្រាន់តែខឹងរឿងស្ដោះទឹកមាត់ពេលហូបបាយ បានធ្វើឱ្យបុរស២នាក់ទាស់សម្ដីគ្នា រហូតឈានដល់ខឹង រួចដកកាំបិ.តចា.ក់ធ្លាយពោះវៀ.នម្នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដាយផ្លូវ១៣៦ កែងនិងផ្លូវ ១៩ សង្កាត់ផ្សារកណ្ដាលទី០២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
អានបន្ត៖ គ្រាន់តែរឿងស្ដោះទឹកមាត់! រហូតឈានដល់ទាស់សម្ដីគ្នាយកកាំបិ.តចា.ក់បុរសម្នាក់
រាជធានីភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់បន្ទប់ខុនដូរ) ។
រាជធានីភ្នំពេញ ៖ លោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានសម្រេចចេញដីកាបង្គាប់ឱ្យកម្លាំងសាធារណៈស្រាវជ្រាវ រកចាប់ខ្លួន និងនាំខ្លួនបុគ្គលឈ្មោះ ម៉ន ដានី ភេទស្រី អាយុ៣៩ឆ្នាំ ដែលមហាជនស្គាល់ថា ជាម្ចាស់បុរី KP Developer Land & House ជូនសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ បន្ទាប់ពីតុលាការចេញដីកាបង្គាប់ឱ្យចូលខ្លួនចំនួន ០៣លើក និងបានចេញដីកាបង្គាប់ឱ្យនាំខ្លួន ០១លើក ប៉ុន្តែជនត្រូវចោទរូបនេះ មិនបានចូលមកបង្ហាញខ្លួនតាមកាលកំណត់របស់តុលាការឡើយ ។
អានបន្ត៖ ដីកាកោះហៅ៣លើក និងនាំខ្លួន១លើក ប៉ុន្តែលោកស្រីម្ចាស់បុរី ម៉ន ដានី...
រាជធានីភ្នំពេញ ៖ បុគ្គលដែលនិពន្ធរឿងស្រីឈ្មោះ ម៉ូលីកា ត្រូវប៉ូលិសចរាចរណ៍ (ស្តុបក្តាន់២) ផាកពិន័យនោះ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ចបានបញ្ចូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចាត់ការតាមច្បាប់ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
អានបន្ត៖ សមត្ថកិច្ចបញ្ជូនបុរសម្នាក់ទៅតុលាការ ដែលនិពន្ធរឿងនារីឈ្មោះ ម៉ូលីកា...
រាជធានីភ្នំពេញ ៖ យោងតាមប្រសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាប្រធានផ្សារទាំង២៥ គឺមិនអនុញ្ញាតឲ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មាននៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ ។
អានបន្ត៖ លោក ឃួង ស្រេង បញ្ជាដល់អាជ្ញាធរខណ្ឌទាំង១៤ និងប្រធានផ្សារទាំង២៥...