បណ្តាញសង្គម

​នគរបាល ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​រួមភេទ​ជាមួយ​ក្មេងស្រី​អាយុ​ក្រោម ១៨​ឆ្នាំ​

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកព្រះនេត្រព្រះ ចាប់ឃាត់ខ្លួន នៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ វេលាម៉ោង ៣រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ពីបទរួមភេទ ជាមួយអនីតិជន។

អាន​បន្ត៖ ​នគរបាល ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​រួមភេទ​ជាមួយ​ក្មេងស្រី​អាយុ​ក្រោម ១៨​ឆ្នាំ​

ប្រពន្ធ​និង​កូន​ស្លុតចិត្ត​យ៉ាងណា ប្តី​បាត់​ពី​ផ្ទះ​១០​ថ្ងៃ លុះ​ប្រទះ​ឃើញ​​​ជាប់​នឹង​ដើមឈើ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដោយស.ពមានសភាពហើមស្អុយ ខណៈពេលបុរសរងគ្រោះរូបនេះបានបាត់ខ្លូនពីផ្ទះអស់១០ថ្ងៃ ហើយក៏ប្រទះឃើញច.ង.កសម្លា.ប់ខ្លួននឹងដើមឈើ ត្រង់ចំណុចខាងជើងច្រកតាមឿនចម្ងាយ៥០០ម៉ែត្រ ជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក។

អាន​បន្ត៖ ប្រពន្ធ​និង​កូន​ស្លុតចិត្ត​យ៉ាងណា ប្តី​បាត់​ពី​ផ្ទះ​១០​ថ្ងៃ...

អាវុធហត្ថ ដុត​កម្ទេចរថយន្ត​០២​គ្រឿង សម្រាប់​ដឹក​ជញ្ជូន​ឈើ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់

ខេត្តពោធិ៍សាត់ ៖ កម្លាំងអាវុធហត្ថ នៅម៉ោង ០១និង៥៥នាទី រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានដុតកម្ទេចចោលរថយន្តកែច្នៃ (រ៉េវ ឫបាកុង) ចំនួន ០២គ្រឿង នៅនឹងទីតាំង ស្ថិតព្រៃជ្រៅក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។

អាន​បន្ត៖ អាវុធហត្ថ ដុត​កម្ទេចរថយន្ត​០២​គ្រឿង សម្រាប់​ដឹក​ជញ្ជូន​ឈើ...

ជន​ក្លែង​ជា​សង្ឃ ដើរ​រៃ​អង្គាសប្រាក់​ជា​យូរ​មក​ហើយ សមត្ថកិច្ច​ចាប់ខ្លួន​១៨​នាក់ បញ្ជូន​ទៅ​តុលាការ

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ កក្កដា ២០២១នេះ ជនសង្ស័យចំនួន ១៨នាក់ ដែលស្លៀកស្បង់ជីវរក្លែងបន្លំជាសង្ឃ ត្រូវបានកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ចាប់ខ្លួនជាបន្តបន្ទាប់កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូលនោះ ត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយ ។

អាន​បន្ត៖ ជន​ក្លែង​ជា​សង្ឃ ដើរ​រៃ​អង្គាសប្រាក់​ជា​យូរ​មក​ហើយ...

ចេញ​ប្លន់​ ៥​ឆ្នាំ បានសម្រេច​រាល់​លើក ទីបំផុត​អាវុធហត្ថ​ខណ្ឌ​កំ​បូល ​ឃាត់ខ្លួន ​​២​នាក់ (​ម្នាក់​វិជ្ជមាន​កូ​វី​ដ​)

រាជធានីភ្នំពេញ ៖ យោងតាមកងអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ មានករណីជនសង្ស័យ ចំនួន០៤នាក់ បានវាយប្លន់ យកម៉ូតូមួយគ្រឿង ពីជនរងគ្រោះម្នាក់ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

អាន​បន្ត៖ ចេញ​ប្លន់​ ៥​ឆ្នាំ បានសម្រេច​រាល់​លើក ទីបំផុត​អាវុធហត្ថ​ខណ្ឌ​កំ​បូល...

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ណែនាំមន្ត្រីក្រោមឱវាទ ដាច់ខាតមិនត្រូវដោះលែងរថយន្តដឹកលើសទម្ងន់ មុនពេលកំណត់ឡើយ

រាជធានីភ្នំពេញ ៖ បុរសជាអតីតសន្តិសុខម្នាក់ បានដើរទៅលេងមិត្តភក្តិ ក៏ស្រាប់តែដើរដួលស្លា.ប់នៅលើដងផ្លូវ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៣ជិតភ្លឺ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នៅតាមផ្លូវម៉ៅសេទុងខាងត្បូងស្តុបទេពផន ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។បុរសរូបនោះមានឈ្មោះ ប៊ិន ណារ៉េត អាយុ៣៧ឆ្នាំ មានលំនៅក្នុងបុរីកីឡា ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អាន​បន្ត៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ណែនាំមន្ត្រីក្រោមឱវាទ...

ព្រោះតែរឿងព្រំដី! ក្មួយប្រសាហ៊ានលើកដៃ​ប្រល័យជីវិតឪពុកមា

ខេត្តកំពង់ធំ ៖ បុរសជាឪពុកមាម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីផឹកស្រាទាស់ពាក្យសម្តីគ្នាជាមួយក្មួយប្រសាប្រុសរឿងព្រំដី ហើយក្មួយប្រសារូបនោះក៏រត់ទៅទាញពូថៅមកកា.ប់ឪពុកមា បណ្តាលឱ្យបាត់បង់ជីវិតតែម្តង ។

អាន​បន្ត៖ ព្រោះតែរឿងព្រំដី! ក្មួយប្រសាហ៊ានលើកដៃ​ប្រល័យជីវិតឪពុកមា

២ថ្ងៃ​ក្របួច​បាន​០៥​នាក់​ សមត្ថកិច្ច​ត្រៀម​បញ្ជូន​ទៅ​តុលា​ការ​ថ្ងៃស្អែក

ខេត្តបាត់ដំបង ៖ ក្រុមប្រព្រឹត្តបទល្មើសគ្រឿងញៀនមានប្រុស មានស្រីចំនួន០៥នាក់ ដែលសមត្ថកិច្ចតាមក្របួចបានក្នុងរយៈពេល០២ថ្ងៃ រួមទាំងវត្ថុតាងដ៏ច្រើនសន្ធឹកសន្ធាប់ផង និងត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៤ កក្កដា។

អាន​បន្ត៖ ២ថ្ងៃ​ក្របួច​បាន​០៥​នាក់​ សមត្ថកិច្ច​ត្រៀម​បញ្ជូន​ទៅ​តុលា​ការ​ថ្ងៃស្អែក

ប៉េអឹម ឃាត់ខ្លួនក្មេងទំនើង ១ក្រុម ចំនួន ៣នាក់ ជិះម៉ូតូកាន់កាំបិត និងដាវ ស្វែងកាប់ក្មេងទំនើង ១ក្រុមទៀត

បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថ ឬប៉េអឹម បានឃាត់ខ្លួនក្មេងទំនើង ១ក្រុម មានគ្នា ៣នាក់ ជិះម៉ូតូកាន់កាំបិត និងដាវ ស្វែងកាប់ក្មេងទំនើង ១ក្រុមទៀត ដែលដេញកាប់ពួកគេកន្លង។ ក្មេងទំនើងទាំងនោះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។

អាន​បន្ត៖ ប៉េអឹម ឃាត់ខ្លួនក្មេងទំនើង ១ក្រុម ចំនួន ៣នាក់ ជិះម៉ូតូកាន់កាំបិត និងដាវ...

អ្នកបើកបរ​រថយន្ត​មួយគ្រឿង បាន​រត់​គេចខ្លួនបាត់ ក្រោយពី​សមត្ថកិច្ច ដេញចាប់ ​ព្រោះ​​បើកឡាន​បុក​ម៉ូតូ​

ខេត្តព្រះសីហនុ៖ អ្នកបើកបររថយន្តនេះ ត្រូវបានគេរាយការណ៍ថា បានបើកបរគៀរម៉ូតូមួយគ្រឿង ក្នុងទិសដៅស្របគ្នា ហើយបណ្តាលអោយមនុស្ស ២នាក់ បាត់បង់ជីវិត នៅនឹងកន្លែង និងម្នាក់ រងរបួស។

អាន​បន្ត៖ អ្នកបើកបរ​រថយន្ត​មួយគ្រឿង បាន​រត់​គេចខ្លួនបាត់ ក្រោយពី​សមត្ថកិច្ច ដេញចាប់...

ជនជាតិ​កូរ៉េ​ម្នាក់ ស្រវឹងស្រា វ៉ៃ​គេឯង ផ្អើល​ពេញ​ផ្លូវ​

ភ្នំពេញ៖ បុរសម្នាក់ ជាជនជាតិកូរ៉េ ស្រវឹងស្រាជោគជាំ បែកគំនិត រករឿង និងឈ្លោះគ្នា ដោយរករឿងគេឯង និងវាយកញ្ចក់ម៉ូតូកង់បីឥណ្ឌាបែក បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១យប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ៥៩២ នៅចំណុចក្បែរនឹងអតីតរង្វង់មូលទួលគោក ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។សាក្សីដែលឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុខាងលើនេះ ជនជាតិចិនកូរ៉េ ៣នាក់ បានហៅម៉ូតូកង់បី អោយមកយកខ្លួន។

អាន​បន្ត៖ ជនជាតិ​កូរ៉េ​ម្នាក់ ស្រវឹងស្រា វ៉ៃ​គេឯង ផ្អើល​ពេញ​ផ្លូវ​

ស្រវឹងខ្លាំងពេក បើករថយន្ត មិនគោរពភ្លើងស្តុប ប៉ះម៉ូតូក្រុមអ្នកសម្រួលចរាចរណ៍

ភ្នំពេញ៖ បុរសម្នាក់ ស្រវឹងខ្លាំងពេក បានបើករថយន្ត មិនគោរពភ្លើងសញ្ញាចរាចរណ៍ ទៅប៉ះជាមួយក្រុមអ្នកសម្រួលចរាចរណ៍ ជូនរថយន្តសាម៉ុយ នៅផ្លូវបំបែកជា៤។ បុរសនោះ ព្យាយាមជិះរត់គេច តែត្រូវក្រុមអ្នកជិះម៉ូតូ ពីក្រោយតាមឃាត់បាន។

អាន​បន្ត៖ ស្រវឹងខ្លាំងពេក បើករថយន្ត មិនគោរពភ្លើងស្តុប ប៉ះម៉ូតូក្រុមអ្នកសម្រួលចរាចរណ៍

ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ ជ្រក​ក្រោម​ស្លាក​កាហ្វេ​ម្លប់​ជ្រៃ​ក្រុង​បា​វិត

ខេត្តស្វាយរៀង ៖ អ្នកញៀនល្បែងភ្នាល់ជល់មាន់តាមអនឡាញប្រមាណជាង៤០នាក់ បានមកពពាក់ពពូនគ្នា ភ្នាល់ជល់មាន់នៅក្នុងហាងកាហ្វេ អត់យីហោមួយកន្លែងនៅចំណុចខាងក្រោយសាលាសង្កាត់ច្រកម្ទេស ចម្ងាយជាង១០០ម៉ែត្រស្ថិតនៅភូមិទួលអំពឹល សង្កាត់ច្រកម្ទេស ក្រុងបាវិត។

អាន​បន្ត៖ ល្បែងភ្នាល់​ជល់​មាន់​តាម​អន​ឡាញ ជ្រក​ក្រោម​ស្លាក​កាហ្វេ​ម្លប់​ជ្រៃ​ក្រុង​បា​វិត

ម៉ូតូស៊ុយសុគីនិច បើកបុករថយន្តដឹកទំនិញ រងរបួសធ្ងន់ ២នាក់

ភ្នំពេញ៖ បុរស ២នាក់ ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ហើយផ្លូវងងឹត មួយណាទៀត មិនបានចាប់អារម្មណ៍ មើលឃើញថា មានរថយន្តមួយ ជាប្រភេទដឹកទំនិញ ចតចោល នៅបញ្ច្រាសទិសដៅ ក៏ជ្រុលបុក បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរសន្លប់ ២នាក់។

អាន​បន្ត៖ ម៉ូតូស៊ុយសុគីនិច បើកបុករថយន្តដឹកទំនិញ រងរបួសធ្ងន់ ២នាក់

នគរបាលប៉ុស្តិ៍កាកាបទី១ តាមច្រើនថ្ងៃ ទំរាំតែបង្រ្កាបក្រុមស្ទាវដៃស្អិតនេះបាន

ភ្នំពេញ៖ ជនស្ទាវដៃស្អិត ១ក្រុម គឺជាមុខសញ្ញាឆក់យ៉ាងសកម្ម ធ្លាប់ធ្វើសកម្មភាពបានសម្រេចប្រមាណជិត ១០លើក នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាពិសេសនៅក្នុងខណ្ឌពោធិ៍សែនជ័យ។ ចំណែកនគរបាលប៉ុស្តិ៍កាកាបទី១ កំណត់បានមុខសញ្ញាក្រុមនេះ យ៉ាងច្បាស់ និងបានតាមប្រមាញ់បង្រ្កាបជាច្រើនថ្ងៃកន្លងមកហើយ។

អាន​បន្ត៖ នគរបាលប៉ុស្តិ៍កាកាបទី១ តាមច្រើនថ្ងៃ ទំរាំតែបង្រ្កាបក្រុមស្ទាវដៃស្អិតនេះបាន

អាសូរ​ខ្លាំង​ណាស់​! ទារិកា​ទើប​អាយុ​១០​ខែ​ត្រូវ​រលាក​ទឹក​ក្តៅ​រហូត​ដល់​ស្លា​.​ប់

ខេត្តកំពង់ឆ្នាំង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ទារិកាអាយុ១០ខែម្នាក់បានស្លា.ប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤ល្ងាច នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ខណៈពេលដែលទារិការូបនោះបានទាញកំសៀវទឹកក្តៅ ស្រោចលើខ្លួន ។

អាន​បន្ត៖ អាសូរ​ខ្លាំង​ណាស់​! ទារិកា​ទើប​អាយុ​១០​ខែ​ត្រូវ​រលាក​ទឹក​ក្តៅ​រហូត​ដល់​ស្លា​.​ប់

អនិច្ចា​! ក្មេង​ប្រុស​៦​ឆ្នាំ​ម្នាក់​បាត់​ពី​ផ្ទះ​ដើរ​រក​មិនឃើញ លុះ​ពេល​ឃើញ​អ្វី​ៗ​ហួសពេល​ហើយ

ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្មេងប្រុសម្នាក់អាយុ៦ឆ្នាំបានលង់ទឹកស្លា.ប់បង្កឲ្យមានការភ្ញាក់ផ្អើល ខណៈស.ពក្មេងប្រុសរងគ្រោះត្រូវបានរកឃើញនៅវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

អាន​បន្ត៖ អនិច្ចា​! ក្មេង​ប្រុស​៦​ឆ្នាំ​ម្នាក់​បាត់​ពី​ផ្ទះ​ដើរ​រក​មិនឃើញ...

កម្លាំង​ចម្រុះ​ចុះ​ល្បាត​ព្រៃ​សហគមន៍ ចាប់​ឃាត់ខ្លួន​បុរស​០២​នាក់ កំពុង​អារឈើ

ខេត្តព្រះវិហារ ៖ កម្លាំងចម្រុះចុះល្បាតព្រៃសហគមន៍ បានប្រទះឃើញជនសង្ស័យ០២នាក់ កំពុងធ្វើសកម្មភាពអារឈើ ក៏ត្រូវឃាត់ខ្លួន ជាមួយមធ្យោបាយ ឧបករណ៍សម្ភារ ដែលប្រព្រឹត្តល្មើសលើធនធានធម្មជាតិជាក់ស្តែង បញ្ជូនមកចាត់ការតាមច្បាប់ ។

អាន​បន្ត៖ កម្លាំង​ចម្រុះ​ចុះ​ល្បាត​ព្រៃ​សហគមន៍ ចាប់​ឃាត់ខ្លួន​បុរស​០២​នាក់ កំពុង​អារឈើ

ហឹ​ង្សា ព្រួត​ដេញ​វាយ​គ្នា ផ្អើល​ប្រជាពលរដ្ឋ ប្តឹង​សមត្ថកិច្ច​

ភ្នំពេញ៖ បុរសម្នាក់ ក្នុងចំណោមបួននាក់ ពេលចេញពីធ្វើការ ត្រូវបានក្មេងស្ទាវមួយក្រុម ដេញ វាយ រត់ជ្រុះស្បែកជើង។ ពេលត្រឡប់ទៅយកស្បែកវិញ ក៏ត្រូវភាគីមួយក្រុមទៀត វាយ បណ្ដាលឲ្យរងរបួសធ្ងន់។ ជនបង្ក បានរត់ចូលក្នុងផ្ទះបិទទ្វារបាត់ ក្រោយកើតហេតុ។

អាន​បន្ត៖ ហឹ​ង្សា ព្រួត​ដេញ​វាយ​គ្នា ផ្អើល​ប្រជាពលរដ្ឋ ប្តឹង​សមត្ថកិច្ច​

ប៉ងហ.ក់ពីលើផ្ទះ២ដង មិនសម្រេច លុះសួរនាំ ថាចង់ទៅស្រុក បែរជា​ធ្វើរឿង១នេះលើកទី៣ ផ្អើ.ល​

រាជធានីភ្នំពេញ ៖ យុវជនម្នាក់សង្ស័យប្រើប្រាស់ថ្នាំញៀ.នលើសកម្រិតរហូតវង្វេងស្មារតី(បែកថ្នាំ) បានប៉ុនប៉ងលោ.តពីលើផ្ទះចំនួន២លើក តែមិនបានសម្រេច លុះលើកទី៣ ក៏យកកាំបិតអា.រកខ្លួនឯង បណ្តាលឱ្យហូរឈា.មស្រោចខ្លួនរងរបួសធ្ងន់ ។ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នៅចំនុចផ្លូវ៦៣ កែងផ្លូវ១៥៨ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

អាន​បន្ត៖ ប៉ងហ.ក់ពីលើផ្ទះ២ដង មិនសម្រេច លុះសួរនាំ ថាចង់ទៅស្រុក បែរជា​ធ្វើរឿង១នេះលើកទី៣...

ត្រឹម​៤​ថ្ងៃ​ត្រូវ​អស់លក្ខណ៍ ជន​ដៃដល់​កា​.​ប់​ប្រពន្ធ​ក្រុមប្រឹក្សា​ឃុំ​ពេល​កំពុង​ស្ល​ទឹក​នំ​បញ្ចុក

ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីកើតមានអំពើហិ.ង្សាដោយចេតនាទៅលើស្ត្រីជាច្រើននាក់ខណៈពេលកំពុងតែស្លទឹកនំបញ្ចុក និងចិតបន្លែ (របោយនំ) បណ្តាលឲ្យស្ត្រីម្នាក់ក្នុងចំណោមស្ត្រី៣ទៅ៤នាក់រងរបួសធ្ងន់ រួចជនដៃដល់រត់គេចខ្លួនអស់រយៈពេល៤ថ្ងៃនោះ ពេលនេះត្រូវបានកម្លាំងនគរបាលស្រុកថ្មពួក ធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនបានហើយ នៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវចូលទៅមណ្ឌលដីការេពីរ តំបន់ភ្នំចង្ក្រានយក្ស ស្ថិតក្នុងភូមិសាស្ត្រឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តមរមានជ័យ ។

អាន​បន្ត៖ ត្រឹម​៤​ថ្ងៃ​ត្រូវ​អស់លក្ខណ៍...