ភ្នំពេញ៖ ជនសង្ស័យមួយក្រុម សហការគ្នា ចូលលួចដោះម៉ូតូសណ្ដោងរឺម៉កកញ្ចាស់មួយគ្រឿង ត្រូវបានប្រជាពលរដ្ឋ នាំគ្នាឃាត់ខ្លួនបានម្នាក់ ចំណែកពីរនាក់ទៀត រត់គេចខ្លួន បាត់។ ករណីនេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២ និង ៣០ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ជនសង្ស័យ ដែលឃាត់ខ្លួន មានឈ្មោះ ឃីម ម៉ៅ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នៅភូមិប្រផ្លាក់ ឃុំបារាយ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
អានបន្ត៖ លួចម៉ូតូកញ្ចាស់ ត្រូវបានម្ចាស់ម៉ូតូ ដេញឃាត់បានម្នាក់ ចំណែក២នាក់ទៀត...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ជាសន្តិសុខយាមនៅក្នុងការ៉ាស់ការ៉ាសសាំងតាមផ្លូវជាតិលេខ៥ ក្បែរស្ពានជ្រោយចង្វារ ត្រូវបានបុរសម្នាក់ទៀតស្ថិតក្នុងស្ថានភាពស្រវឹងស្រា រួចដើរមករករឿង និងវាយ បណ្តាលឱ្យបែកចិញ្ចើមខាងឆ្វេង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចការ៉ាសសាំងតេលា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
អានបន្ត៖ មិនដឹងមានរឿងអ្វី? បុរសម្នាក់អង្គុយជាងកន្លះម៉ោង...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានដាក់គោលដៅអនុវត្តវិធានការរដ្ឋបាល បំរាមគោចរ ក៏បានឃាត់ខ្លួនជនសង្ស័យ២នាក់ ធ្វើដំណើរល្មើសនឹងបំរាមគោចរ លុះពេលឆែកឆេរ ស្រាប់តែរកឃើញថ្នាំញៀនចំនួន៣កញ្ចប់តូចតែម្តង ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ខេត្តកំពង់ចាម ៖ ក្រោមការស្រាវជ្រាវរបស់កម្លាំងសមត្ថកិច្ចគ្រប់ច្រកល្ហកតាមស្វែងរកក្រុមចោរញីឈ្មោល ដែលមានគ្នា២នាក់បានជិះម៉ូតូមួយគ្រឿងពណ៌ខ្មៅ ធ្វើសកម្មភាពកាច់សោ.កម៉ូតូ១គ្រឿងមិនបានសម្រេច ដោយម្ចាស់ម៉ូតូចេញមកទាន់ ក៏ស្រាប់តែក្រុមចោរនោះបានដកកាំភ្លើងខ្លីបាញ់លើម្ចាស់មួយគ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់នៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម នាពេលកន្លងទៅនោះ នៅទីបំផុត ក្រុមចោរនោះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចតាមប្រម៉ាញ់ចាប់បានហើយរហូតដល់ទៅ៣នាក់ឯណោះ និងដកហូតអាវុធខ្លីមួយដើម ព្រមទាំងបន្តស្រាវជ្រាវតាមចាប់បក្ខពួកបាន២នាក់ទៀតនៅរាជធានីភ្នំពេញ។
ខេត្តស្វាយរៀង៖ សមត្ថកិច្ច បានបើកប្រតិបត្តិការ តាមប្រម៉ាញ់ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន ជាជនជាតិវៀតណាម ០៣នាក់ និងជនជាតិខ្មែរ ០២នាក់ រឹបអូសបានគ្រឿងញៀនចំនួន ១១,៣៤៤.៧៤ ក្រាម និងទឹកថ្នាំសង្ស័យគ្រឿងញៀន ០១ដប។
អានបន្ត៖ ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន ៥នាក់ និងគ្រឿងញៀនជាង ១១ គ.ក...
ខេត្តកំពត៖ ពីរថ្ងៃជាបន្តបន្ទាប់ គឺនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ គេឃើញមានកំលាំងកងរាជអាវុធហត្ថ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើរបស់ខណ្ឌរដ្ឋបាលព្រៃឈើកំពត កែប ដោយមានការសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានចុះទៅបង្ក្រាបការដ្ឋានកាយដី ដែលសមត្ថកិច្ចជំនាញអះអាងថាជាដីរដ្ឋ (ដីព្រៃឈើ) មួយកន្លែង នៅចំណុចខាងត្បូង ឆៀងខាងលិចវត្តជ័យមង្គលារាម ហៅវត្តវាលពួច ចម្ងាយជាងមួយគីឡូម៉ែត្រ ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
អានបន្ត៖ ប៉េអឹម និងរដ្ឋបាលព្រៃឈើ ថា កាយដី ធ្វើអាជីវកម្ម អត់ច្បាប់...
ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ ប្រើប្រាស់គ្រឿងញៀន និងហិតកាវ ឡើងចង់ឆ្កួត បានប្រើហឹង្សា វាយទៅលើយុវជនអនាថាម្នាក់ បែករយះ សៀតផ្កាខាងឆ្វេងរបួសធ្ងន់ បណ្តាលឲ្យស្លាប់ភ្លាម នៅលើវេទិកាខេត្តបន្ទាយមានជ័យ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៣រសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅលើវរទិកាក្នុងបរិវេណសួនមានជ័យ ស្ថិតនៅភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
អានបន្ត៖ ដោយសារតែគ្រឿងញៀន! បុរសម្នាក់ វាយយុវជនអានាថាម្នាក់ ស្លាប់...
ខេត្តឧត្តរមានជ័យ៖ ក្រុមអង្គការ ហេឡូ ត្រាស បានជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធនានា ក្នុងមូលដ្ឋាន មុនពេលបំផ្ទុះគ្រាប់កាំភ្លើង ដែលសេសសល់ កាលពីសម័យសង្គ្រាមស៊ីវិល។
អានបន្ត៖ គ្រាប់កាំភ្លើងធុន ៦០ មីលីម៉ែត្រ និងគ្រាប់ឡង់...
ភ្នំពេញ៖ ជនសង្ស័យចំនួន ៤នាក់ បានជិះម៉ូតូ ២គ្រឿង ចេញធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ ដែលកំពុងអង្គុយកាន់ទូរសព្ទ័ស៊េរីទំនើប ១គ្រឿង នៅលើម៉ូតូ តាមផ្លូវ ក៏បានឆក់យក បានសម្រេច។
អានបន្ត៖ ឆក់ទូរស័ព្ទបានហើយ ជិះម៉ូតូរត់ ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវចាប់បាន ២នាក់...
រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ នៅថ្ងៃទី០៩ ឧសភា ២០២១ បានចេញសេចក្តីប្រកាសបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងស្នើឲ្យបុរសម្នាក់ជាម្ចាស់ទូរស័ព្ទលេខ 069 359757 រួមទាំងបុរសម្នាក់ទៀតឈ្មោះ«ឈឹម» ជាម្ចាស់គណនីហ្វេសប៊ុកឱសថបុរាណភ្នំទ្រទ្រង់ បញ្ឈប់សកម្មភាពនេះជាបន្ទាន់ នឹងធ្វើការបកស្រាយ សុំទោសជាសាធារណៈ បើមិនដូច្នោះទេ លោកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ។
អានបន្ត៖ លោក ម៉េង វិមានតារា ព្រមានចាត់វិធានការលើជនបន្លំជាអធិការខណ្ឌមានជ័យ...
រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ នៅថ្ងៃទី០៩ ឧសភា ២០២១ បានចេញសេចក្តីប្រកាសបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងស្នើឲ្យបុរសម្នាក់ជាម្ចាស់ទូរស័ព្ទលេខ 069 359757 រួមទាំងបុរសម្នាក់ទៀតឈ្មោះ«ឈឹម» ជាម្ចាស់គណនីហ្វេសប៊ុកឱសថបុរាណភ្នំទ្រទ្រង់ បញ្ឈប់សកម្មភាពនេះជាបន្ទាន់ នឹងធ្វើការបកស្រាយ សុំទោសជាសាធារណៈ បើមិនដូច្នោះទេ លោកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ។
អានបន្ត៖ លោក ម៉េង វិមានតារា ព្រមានចាត់វិធានការលើជនបន្លំជាអធិការខណ្ឌមានជ័យ...
ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរមាត់ព្រែក បានប្រទះឃើញសាកសព.ជនបរទេសម្នាក់ស្លា.ប់នៅក្នុងទឹកព្រែកកំពង់បាយ នៅក្បែរច្រាំង និងជិតទូកដឹកភ្ញៀវទេសចរណ៍ បង្កឱ្យមានការភ្ញាក់ផ្អើល រួចក៏រាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីមកពិនិត្យសាកស.ព កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។
អានបន្ត៖ ប្រទះឃើញស.ពបុរសម្នាក់ជិតទូកដឹកភ្ញៀវទេសចរណ៍...
ខេត្តកំពង់ចាម៖ ភ្លៀងខ្យល់កន្ត្រាក់ ជាហេតុបណ្ដាលឱ្យរលំដើមឈើ ១ដើម កាត់ទទឹងផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិអំពិល ឃុំខ្វិតធំ ស្រុកព្រៃឈរ។ ជាមួយនោះ លោកនាយប៉ុស្តិ៍ បានដឹកនាំកម្លាំង ចុះទៅកាប់ដើមឈើនោះចេញ ដើម្បីកុំអោយស្ទះចរាចរណ៍ តាមដងផ្លូវ លុះនៅវេលាម៉ោង២១ និង ៣០នាទី ថ្ងៃទី៥ ឧសភា ឆ្នាំ២០២១ ចំណុចមុខផ្ទះ ឈ្មោះ សេក សុខន ក៏ស្រាប់តែមានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងរវាងរថយន្ត និងរថយន្ដ បណ្ដាលឱ្យរងការខូចខាតជាទម្ងន់។
អានបន្ត៖ បើករថយន្ត គេចពីដើមឈើរលំកាត់ផ្លូវ ទៅបុករថយន្តមួយគ្រឿង...
ខេត្តសៀមរាប ៖ បើតាមលោកវរសេនីយ៍ឯក ជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាបបានឱ្យដឹងថា ដោយទទួលបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលផែនការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានចុះអនុវត្តការងារល្មើសច្បាប់មួយចំនួននៅក្នុងខេត្តសៀមរាប។
ខេត្តព្រៃវែង ៖ សេចក្តីរាយការឲ្យដឹងថា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងសមត្តកិច្ចជំនាញស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចាប ខឿន ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំនៅ ភូមិយោត ឃុំមេសរប្រចាន់ ស្រុកពារាំង ពាក់ព័ន្ធករណីមនុស្សឃាតដោយអចេតនា (បណ្តាលឲ្យជនរងគ្រោះមរណៈភាព) ។
អានបន្ត៖ ឃាត់ខ្លួនបុរសម្ចាស់ស្រែ ជាប់ចោទរាយខ្សែលួសឆក់កណ្តុរ...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យ២នាក់បានជិះកង់ឌុបគ្នាមកធ្វើសកម្មភាពលួចគាស់ឃ្លាំងដាក់សម្ភារៈរបស់ភោជនីយដ្ឋាន ផ្ទះផាតធី មួយកន្លែង បំរុងលួចយកសំបកកំប៉ុងអេតចាយ និងសម្ភារៈផ្សេងទៀត តែក៏ត្រូវបានកម្លាំងល្បាតនៃអធិការដ្ឋានខណ្ឌល្បាតក្នុងភូមិសាស្ត្រ ក៏ប្រទះឃើញឃាត់ខ្លួនតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភោជនីយដ្ឋាន ផ្ទះផាតធី ផ្លូវ២៦១ កែងនិងផ្លូវ១៣៨ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
អានបន្ត៖ ជិះកង់ឌុបគ្នា២នាក់លបចូលឃ្លាំងភោជនីយដ្ឋាន...
ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋចំនួន០៤ខ្នង បានដួលរលំរាបដល់ដី និងជាច្រើនខ្នងទៀតរលំ និងប៉ើងដំបូលខូចខាតយ៉ាងដំណំ ខណៈពេលដែលមានភ្លៀងរលឹមលាយឡំនឹងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងបណ្តាលឲ្យប៉ើងដួលរំលំផ្ទះរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ខូចខាត់ជាច្រើនខ្នង។ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង២២នាទីល្ងាច ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិកោះត្រាច និងភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
អានបន្ត៖ ភ្លៀងរលឹមលាយឡំខ្យល់កន្ត្រាក់រលំផ្ទះប្រជាពលរដ្ឋ...
ខេត្តបាត់ដំបង៖ ក្រុមជនអាវ៉ាសែចំនួន២៦នាក់មានប្រុស មានស្រី ត្រូវបានកម្លាំងសមត្ថកិច្ចឆ្មក់ចូលទៅក្រសោបបានទាំងហ្វូង កាលពីល្ងាចថ្ងៃទី០១ ឧសភា ខណៈពេលពួកគេកំពុងប្រមូលផ្ដុំគ្នាយ៉ាងពពាក់ពពូន នៅក្នុងបន្ទប់ខារ៉ាអូខេ មួយកន្លែងនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ដែលពួកគេសម្ងំប្រើប្រាសថ្នាំញៀន និង បំពានបំរាមវិធានការក្រសួងសុខាភិបាល តែក្នុងចំណោមនេះមានមនុស្សចំនួន១៧នាក់ អាចប្រឈមនឹងការជាប់គុក ។
អានបន្ត៖ ក្រុមវង្វេងផ្ទះ២៦នាក់ត្រូវក្រសោបបានពេលកំពុងផ្ដុំគ្នាប្រើថ្នាំក...
រាជធានីភ្នំពេញ ៖ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះត្រួតពិនិត្យទីតាំងបិទខ្ទប់ ក្នុងតំបន់ក្រហម ក្នុងសង្កាត់បឹងកក់ទី២ ភូមិ២៣ ដើម្បីពង្រឹងកងកម្លាំងទាំងអស់ ត្រូវតែអនុវត្តការងារឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត ជាពិសេសតំបន់រងការឆ្លងកូវីសដ-១៩ខ្លាំង ក្នុងតំបន់ក្រហម ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ។
អានបន្ត៖ កម្លាំងអន្តរាគមន៏ ចុះល្បាតនៅតំបន់ក្រហម ឃាត់ខ្លួនជនអនាថា...
រាជធានីភ្នំពេញ ៖ កម្មាការីនីម្នាក់បានធ្វើដំណើរទៅលោ.តទឹកពីលើស្ពានជ្រោយចង្វា ដោយនាងអះអាងថា តូចចិត្តរឿងម្តាយឈឺស្លា.ប់នៅខេត្ត មិនអាចធ្វើដំណើរទៅធ្វើបុណ្យបាន ហើយម្ចាស់ផ្ទះជួលក៏បានដេញនាងចេញពីផ្ទះទៀត ដោយសារតែគ្មានប្រាក់អោយថ្លៃឈ្នួល។
អានបន្ត៖ តូចចិត្តម្តាយស្លា.ប់មិនអាចទៅបុណ្យ និងម្ចាស់ផ្ទះជួលដេញចេញទៀត...
ខេត្តមណ្ឌលគិរី៖ រយៈពេល ៧ថ្ងៃ នៅក្នុងសប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក បានចុះល្បាតក្នុងភូមិសាស្ត្រតំបន់អភិរក្ស និងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក ដោយមានការចូលរួមពីកម្លាំងនគរបាល និងភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ គាំទ្រដោយគម្រោងអង្គការ WWF បានចុះទប់ស្កាត់បទល្មើស ក្នុងខណៈមេឃមានភ្លៀងធ្លាក់ជោគជាំ នៅតាមតំបន់ខ្លះ ហើយបានប្រមូលយករណារយន្តសរុប ៥គ្រឿង និងបំណែកសំណាកសាច់ជ្រូកព្រៃទម្ងន់ ៥គ.ក្រ ទៅដុតកម្ទេចចោល។
អានបន្ត៖ រណារយន្ត ៥គ្រឿង និងបំណែកសំណាកសាច់ជ្រូកព្រៃ ៥ គ.ក្រ ត្រូវបានដុតកម្ទេចចោល