បណ្តាញសង្គម

បុរស​ម្នាក់​ត្រូវ​អស់លក្ខណ៍​ត្រឹម​១២​ម៉ោង ក្រោយ​ឆែក​ឆែរ​មើល​តាម​កាមេរ៉ា​ពេល​ធ្វើ​សកម្មភាព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌចំការមន ឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីជនសង្ស័យរូបនោះ បានធ្វើសកម្មភាពគាស់តូប រួចលួចយកម៉ាស៊ីនឆុងកាហ្វេ ហើយរត់គេចខ្លួនបានរយៈពេល១២ម៉ោង ។

អាន​បន្ត៖ បុរស​ម្នាក់​ត្រូវ​អស់លក្ខណ៍​ត្រឹម​១២​ម៉ោង...

ប្អូនប្រុស ដេ​នី ក្វា​ន់ បង្ហាញពី ​កាមេរ៉ា​បង្កប់​ក្នុង​បន្ទប់​សណ្ឋាគារ សមុទ្រ​មាស

រាជធានីភ្នំពេញ ៖ បន្ទាប់ពីតារាសម្តែងនាង ដេនី ក្វាន់ បានទម្លាយនូវរឿងរ៉ាវប្តឹងប្តល់គ្នាជាមួយម្ចាស់សណ្ឋាគារ សមុទ្រមាស (Gold Sea Hotel) ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ឧសភា ២០២១នេះ ពាក់ព័ន្ធការបង្កប់កាមេរ៉ាលួចថតនៅក្នុងបន្ទប់គេងរបស់នាង រឿងរ៉ាវនេះត្រូវបានប្អូនប្រុស ដេននី ក្វាន់ បានបង្ហាញបន្ថែមពីកាមេរ៉ាដែលបង្កប់ក្នុងបន្ទប់នោះ ។

អាន​បន្ត៖ ប្អូនប្រុស ដេ​នី ក្វា​ន់ បង្ហាញពី ​កាមេរ៉ា​បង្កប់​ក្នុង​បន្ទប់​សណ្ឋាគារ...

​ឃា.តករសារភាព​ពី​មូលហេតុ​ឈានដល់​ការ​ផ្តាច់ជីវិតបុរសម្នាក់​នៅ​ម្តុំទល់មុខផ្សារបឹងទំពន់​

រាជធានីភ្នំពេញ ៖ ជុំវិញការស្លា.ប់របស់បុរសម្នាក់ ត្រូវបានគេដាក់ការសង្ស័យថា ត្រូវជនដៃដល់សម្លា.ប់តាំងពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ រហូតដល់ព្រឹកថ្ងៃដដែល ទើបបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញស.ពបុរសរងគ្រោះរូបនោះដេកស្លា.ប់ក្នុងថ្លុកឈា.ម ស្ថិតនៅតាមបណ្តោយផ្លូវប៉េតុងមួយកន្លែង ទល់មុខនឹងផ្សារបឹងទំពន់ ក្នុងភូមិសន្សំកុសល៣ សង្កាត់បឺងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អាន​បន្ត៖ ​ឃា.តករសារភាព​ពី​មូលហេតុ​ឈានដល់​ការ​ផ្តាច់ជីវិតបុរសម្នាក់​នៅ​ម្តុំទល់មុខផ្សារបឹង...

ប្រជាពលរដ្ឋ ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ ៣កន្លែង ចំនួន ៧គ្រាប់ ត្រូវបានអង្គភាពកំចាត់មីន ទទួលយក​កម្ទេចចោល

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៣កន្លែង ដោយឡែកគ្នា មានចំនួន ៧គ្រាប់ ត្រូវបានអង្គភាពកំចាត់មីន ទទួលយកកម្ទេចចោល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

អាន​បន្ត៖ ប្រជាពលរដ្ឋ ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ ៣កន្លែង ចំនួន ៧គ្រាប់...

ប៉ូលិសក្រុងប៉ោយប៉ែត ឃាត់ខ្លួនមេខ្យល់ ២នាក់ ដែលនាំពលករឆ្លងដែនដោយខុសច្បាប់ ១៧នាក់

បន្ទាយមានជ័យ៖ ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាមេខ្យល់ ដែលបាននាំពលករឆ្លងដែនដោយខុសច្បាប់ ចំនួន ១៧នាក់។ មេខ្យល់ទាំងពីរនាក់នោះ ត្រូវបានប៉ូលិស កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។

អាន​បន្ត៖ ប៉ូលិសក្រុងប៉ោយប៉ែត ឃាត់ខ្លួនមេខ្យល់ ២នាក់ ដែលនាំពលករឆ្លងដែនដោយខុសច្បាប់ ១៧នាក់

ជនសង្ស័យម្នាក់ លួចកាច់សោកម៉ូតូ យកបាន ១គ្រឿង អោយមិត្តភក្តិ យកទៅបញ្ចាំ បាន ៦ម៉ឺនរៀល ត្រូវប៉ូលិស បានចាប់ខ្លួន

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព លួចកាច់សោកម៉ូតូបាន ១គ្រឿង អោយមិត្តភក្តិយកទៅបញ្ចាំបាន ៦ម៉ឺនរៀល ក៏ត្រូវបានចាប់ខ្លួន បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។

អាន​បន្ត៖ ជនសង្ស័យម្នាក់ លួចកាច់សោកម៉ូតូ យកបាន ១គ្រឿង អោយមិត្តភក្តិ យកទៅបញ្ចាំ បាន...

ចាប់ខ្លួន​មនុស្ស​ប្រុស​ស្រី ៦​នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក និង​ជួញដូរ​ថ្នាំញៀន

ព្រៃវែង៖ កំលាំងកងរាជអាវុធហត្ថ ខេត្តព្រៃវែង បានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយទាំងយប់ ដោយបានចុះបង្ក្រាប និងចាប់ឃាត់ខ្លួនមនុស្សមួយក្រុម ដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងដកហូតបានវត្ថុតាងថ្នាំញៀនមួយចំនួនផងដែរ។

អាន​បន្ត៖ ចាប់ខ្លួន​មនុស្ស​ប្រុស​ស្រី ៦​នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក និង​ជួញដូរ​ថ្នាំញៀន

ទីបំផុត​! បំបែកសំណុំរឿង​តាម​ប្រមាញ់​ក្រុម​ចោរប្លន់​បាន​ទាំង​សំបុក​ក្នុងស្រុក​បា​ធា​យ​ហើយ

ខេត្តកំពង់ចាម ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ស្នងការនគរបាលខេត្ត ក៏ដូចជាស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបំបែកសំណុំរឿងករណីប្លន់ម៉ូតូនៅក្នុងស្រុកបាធាយ។

អាន​បន្ត៖ ទីបំផុត​!...

១១​នាក់ ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

ខេត្តមណ្ឌលគិរី៖ មនុស្សប្រុសស្រីចំនួន ១១នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២១ ក្រោយរកឃើញមានការពាក់ព័ន្ធនឹងគ្រឿងញៀន។

អាន​បន្ត៖ ១១​នាក់ ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

ជនសង្ស័យ ២​នាក់ ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង ខេត្តបន្ទាយមានជ័យ ពីបទ​នាំ​មនុស្ស​ឆ្លងដែន ដោយ​ខុសច្បាប់​

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យចំនួន ០២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនខ្លួន ទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ពីបទនាំមនុស្សឆ្លងដែន ដោយខុសច្បាប់ ទៅប្រទេសជិតខាង។

អាន​បន្ត៖ ជនសង្ស័យ ២​នាក់ ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង ខេត្តបន្ទាយមានជ័យ...

ការ​ពិត​ពីក្រោយ​មនុស្ស​ពុល​ស្លា​.​ប់​ជា​បន្តបន្ទាប់​ដល់​១២​នាក់ បន្ទាប់​ពី​ទៅ​កំដរ​បុណ្យ​ស​.​ព

ខេត្តកណ្តាល ៖ ករណីពុលស្រាស្លា.ប់១២នាក់ នៅស្រុកល្វាឯម ខេត្តកណ្តាល ក្រសួងសុខាភិបាលបានបញ្ជាក់ថា គឺដោយសាស្រា.ស ឬស្រាថ្នាំ ដែលជនរងគ្រោះពិសាមានសារជាតិមេតាណុលខ្ពស់។

អាន​បន្ត៖ ការ​ពិត​ពីក្រោយ​មនុស្ស​ពុល​ស្លា​.​ប់​ជា​បន្តបន្ទាប់​ដល់​១២​នាក់...

បើកបរ​រថយន្ត​ដឹក​ខ្សាច់​ពេញ​ទ្រុង ក្នុង​ល្បឿន​លឿន គេច​ជង្ហុក បណ្តាលឱ្យ​ក្រឡាប់ សំណាងល្អ​អ្នកបើកបរ​រងរបួស​ស្រាល​

ខេត្តប៉ៃលិន៖ អ្នកបើកបររថយន្តដឹកខ្សាច់ពេញទ្រុង ទម្ងន់ជាង ២០តោន ក្នុងល្បឿនលឿន លុះតៃកុងក្រឡេកឃើញជង្ហុក នៅលើដងផ្លូវ ក៏ទាញចង្កូតបួងគេចចេញទៅខាងឆ្វេង ស្រាប់តែជ្រុលទៅក្រឡាប់លើចិញ្ចើមផ្លូវ នៅក្បែរមាត់ប្រឡាយ។

អាន​បន្ត៖ បើកបរ​រថយន្ត​ដឹក​ខ្សាច់​ពេញ​ទ្រុង ក្នុង​ល្បឿន​លឿន គេច​ជង្ហុក...

ប៉ូលិស ចាប់បុរសម្នាក់ ដែលលួចម៉ូតូ ១គ្រឿង មិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមគ្នា ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម និងប្រជាពលរដ្ឋ ចាប់ខ្លួនបាន ខណៈពេលកំពុងលួចកាច់សោរកម៉ូតូ ១គ្រឿង។

អាន​បន្ត៖ ប៉ូលិស ចាប់បុរសម្នាក់ ដែលលួចម៉ូតូ ១គ្រឿង មិនបានសម្រេច

តាម​ចាប់​ជនសង្ស័យ​២​នាក់ ឆក់​កាបូប​ជនជាតិ​ចិន មាន​លុយ​ជាង​២០​ម៉ឺន​ដុល្លារ

រាជធានីភ្នំពេញ ៖ ក្រុមឆក់កាបូបជនជាតិចិន មានលុយជាង២០ម៉ឺនដុល្លារ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបាន២នាក់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ត្រង់ចំណុចផ្លូវ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង និងផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល ។នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ អោយដឹងថា ជនសង្ស័យទាំង ២នាក់ ធ្លាប់បានធ្វើកម្មភាពឆក់កាបូប កាលពីវេលាម៉ោងប្រហែល១៥និង៣០នាទី ថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២១ នៅមុខផ្សារផេនស៊ល ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

អាន​បន្ត៖ តាម​ចាប់​ជនសង្ស័យ​២​នាក់ ឆក់​កាបូប​ជនជាតិ​ចិន មាន​លុយ​ជាង​២០​ម៉ឺន​ដុល្លារ

ជនសង្ស័យ ២នាក់ លួចម៉ូតូអាគុយ មិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ម្នាក់ជាជនជាតិចិន ចេះខ្មែរ និងម្នាក់ទៀត ជាជនជាតិខ្មែរ បានលួចយកម៉ូតូប្រើអាគុយ ពីកន្លែងម៉ាតមួយកន្លែង បានសម្រេច ហើយបំរុងបណ្តើរចេញ ត្រូវបានសមត្ថកិច្ចក្របួចបានទាំង ២នាក់។

អាន​បន្ត៖ ជនសង្ស័យ ២នាក់ លួចម៉ូតូអាគុយ មិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ទំនាស់​រឿង​របង​ព្រំ​ដី​អាជ្ញាធរ​បែរជា​ចុះ​ផ្អាក​ការដ្ឋាន​មេការ និង​កម្មករ​ផ្ទុះ​ការ​តវ៉ា

រាជធានីភ្នំពេញ ៖ ម្ចាស់បុរីក៏ដូចមេការ និងកម្មករសំណង់បុរី ផេនសៀ ប្រមាណ១០០នាក់ បានមានប្រតិកម្ម យ៉ាងខ្លាំង ដោយផ្ទុះការតវ៉ាខណៈដែលអាជ្ញាធរខណ្ឌឫស្សីកែវបានចុះរុះរបងស័ង្កសីទំនាស់ព្រំដី ព្រមទាំងផ្អាកការដ្ឋានទាំងមូលរង់ចាំការដោះស្រាយគ្នា។

អាន​បន្ត៖ ទំនាស់​រឿង​របង​ព្រំ​ដី​អាជ្ញាធរ​បែរជា​ចុះ​ផ្អាក​ការដ្ឋាន​មេការ...

សមត្ថកិច្ច​កំពុង​តាម​ចាប់ ក្រោយ​ឃើញ​វី​ដេ​អូ កូនប្រុស​វាយ​ឪពុក​បង្កើត

រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវភ្លាមៗបន្ទាប់ពីបានឃើញ រូបភាពវីដេអូឃ្លីបមួយដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះ បង្ហាញពីករណីហិ.ង្សា បង្កឡើងដោយកូនប្រុសបង្កើត បានយកដែកវាយទៅលើឪពុកខ្លួនឯង យ៉ាងសា.ហាវឃោរ.ឃៅ ។

អាន​បន្ត៖ សមត្ថកិច្ច​កំពុង​តាម​ចាប់ ក្រោយ​ឃើញ​វី​ដេ​អូ កូនប្រុស​វាយ​ឪពុក​បង្កើត

បុរស ៤នាក់ នាំគ្នាប្រើប្រាស់ និងចែកចាយគ្រឿង​ញៀន ត្រូវប៉ូលិសឃាត់ខ្លួន និងវត្ថុតាង បញ្ជូនទៅតុលាការ

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តសៀមរាប បានចូលរួមសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងបានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ សម្រួល និងចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

អាន​បន្ត៖ បុរស ៤នាក់ នាំគ្នាប្រើប្រាស់ និងចែកចាយគ្រឿង​ញៀន ត្រូវប៉ូលិសឃាត់ខ្លួន...

ហៅ​មន្ត្រី​នគរបាល​ម្នាក់​មក​សួរនាំ រឿង​យក​កាំភ្លើងខ្យល់ ​បាញ់​ឆ្កែ​០៣​គ្រាប់ ខឹង​ឆ្កែ​ដេញ​ខាំ

ខេត្តកណ្តាល ៖ ក្រោយទទួលបានដំណឹងថា មានមន្ត្រីនគរបាលម្នាក់ យកកាំភ្លើងបាញ់ ឆ្កែចំនួន៤គ្រាប់ តែមិនត្រូវឆ្កែទេ ដោយសារខឹងឆ្កែដេញខាំនោះ ទើបនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យផែនការងារធនធានមនុស្ស នៅការិយាល័យបុគ្គលិកជាសេនាធិការ បានចុះស្រាវជ្រាវករណីនេះផងដែរ ។

អាន​បន្ត៖ ហៅ​មន្ត្រី​នគរបាល​ម្នាក់​មក​សួរនាំ រឿង​យក​កាំភ្លើងខ្យល់ ​បាញ់​ឆ្កែ​០៣​គ្រាប់...

ឃាត់បានតែពលករប្រុសស្រី ២៦នាក់ បម្រុងឆ្លងដែន ទៅប្រទេសថៃ តែមេខ្យល់ ចាប់មិនទាន់

បន្ទាយមានជ័យ៖ ប៉ូលិសឃាត់បានពលករប្រុសស្រី ២៦នាក់ ដែលបម្រុងឆ្លងដែនទៅប្រទេសថៃ តែមេខ្យល់ ចាប់មិនទាន់បាន។ គេសង្ឃឹមថា មិនអោយមេខ្យល់រួចខ្លួនឡើយ។

អាន​បន្ត៖ ឃាត់បានតែពលករប្រុសស្រី ២៦នាក់ បម្រុងឆ្លងដែន ទៅប្រទេសថៃ តែមេខ្យល់ ចាប់មិនទាន់

តាមចាប់ពីខេត្តកំពង់ឆ្នាំង ដល់ពោធិ៍សាត់ បានជនសង្ស័យជួញដូរគ្រឿង ៣នាក់

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ ៣នាក់ និងថ្នាំញៀនមួយចំនួន ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បញ្ជូនទៅកាន់តុលាការ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

អាន​បន្ត៖ តាមចាប់ពីខេត្តកំពង់ឆ្នាំង ដល់ពោធិ៍សាត់ បានជនសង្ស័យជួញដូរគ្រឿង ៣នាក់