បណ្តាញសង្គម

ជនសង្ស័យ ជាមុខសញ្ញាគាស់ផ្ទះ ត្រូវនគរបាលខណ្ឌដង្កោ ឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យ ជាមុខសញ្ញាគាស់ផ្ទះម្នាក់ បន្លំខ្លួនជាអ្នករើសអេតចាយ ពេលយប់ ប៉ុន្តែកន្លងមកធ្លាប់បានធ្វើសកម្មភាពគាស់ផ្ទះលួចទ្រព្យសម្បត្តិ នៅក្នុងបុរីពិភពថ្មី កួរស្រូវ៣ បានសម្រេចម្ដងរួចមកហើយ។

អាន​បន្ត៖ ជនសង្ស័យ ជាមុខសញ្ញាគាស់ផ្ទះ ត្រូវនគរបាលខណ្ឌដង្កោ ឃាត់ខ្លួន

អ្នកឈ្នះរត់បាត់ អ្នកចាញ់ដេកស្រែករដូក​​រណែល

ខេត្តបាត់ដំបង ៖ ពួកក្មេងទំនើងចំនួន០២ក្រុមប្រដាប់ដោយកាំបិតនិងពូថៅ បានជិះម៉ូតូដេញកាប់គ្នាយ៉ាងសាហាវ បណ្ដាលឲ្យភាគីម្ខាងរបួសចំនួនចំនួន០៣នាក់ ត្រូវសមត្ថកិច្ចដឹកភ្លាមៗទៅកាន់មន្ទីរពេទ្យស្នងការខេត្ត រីឯភាគីម្ខាងទៀតដែលច្បាំងឈ្នះ ហើយត្រូវគេដឹងថា ជិះម៉ូតូចំនួន០២គ្រឿង បានជិះគេចខ្លួនបាត់ កាលពីវេលាម៉ោងជិត១១យប់ថ្ងៃទី១៦ ឧសភា នៅចំណុចខាងអតីតសាច់គោអាំងផ្សារលើ១ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

អាន​បន្ត៖ អ្នកឈ្នះរត់បាត់ អ្នកចាញ់ដេកស្រែករដូក​​រណែល

ល្បិច​បន្លំ​យក​លុយ​ពី​ក្នុង​ទូវី​ង​អស់​ជិត​១​ម៉ឺន​ដុល្លារ ធ្វើ​ឱ្យ​ម្ចាស់​បាន​ត្រឹម​អង្គុយ​សោកស្តាយ

ខេត្តកណ្ដាល ៖ បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា កាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះវេរលុយវីង ស្ថិតក្នុងភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានករណីចោរមួយក្រុមដែលគេច្រើនតែហៅថា (ក្រុមដៃមឹក) បានបន្លំចូលលួចយកប្រាក់អស់ប្រមាណជិត១ម៉ឺនដុល្លារទាំងព្រឹក ដែលធ្វើម្ចាស់លុយបានត្រឹមអង្គុយសោកស្តាយ ។

អាន​បន្ត៖ ល្បិច​បន្លំ​យក​លុយ​ពី​ក្នុង​ទូវី​ង​អស់​ជិត​១​ម៉ឺន​ដុល្លារ...

ប្រទះ​ឃើញ​បុរស​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ​អណ្តែត​ទឹក​ក្នុង​ទន្លេ ផ្អើល​ក្បែរ​ព្រះ​អង្គ​ដង​កើរ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សាកស.ពបុរសវ័យជាង៣០ម្នាក់ ដែលមានសភាពហើមស្អុយមើលមុខលែងស្គាល់ទៅហើយនោះ ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទឹកទន្លេក្បែរព្រះអង្គដងកើរ បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះមកត្រួតពិនិត្យទាំងព្រឹក។

អាន​បន្ត៖ ប្រទះ​ឃើញ​បុរស​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ​អណ្តែត​ទឹក​ក្នុង​ទន្លេ...

កម្លាំង​កងរាជអាវុធហត្ថ បង្ក្រាប​ករណី​រំលោភ​ដី​រដ្ឋ យកទៅ​រៀបចំ​ពុះ​ដីឡូត៍​លក់

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ និងដកហូតគ្រឿងចក្រមួយចំនួន។

អាន​បន្ត៖ កម្លាំង​កងរាជអាវុធហត្ថ បង្ក្រាប​ករណី​រំលោភ​ដី​រដ្ឋ យកទៅ​រៀបចំ​ពុះ​ដីឡូត៍​លក់

អត់​លុយ​ទិញ​ថ្នាំ​ញៀន​ប្រើប្រាស់ គាស់​សាលាឃុំ​ចូល​លួច​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានធ្វើការចាប់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ពីបទលួចលុយក្នុងសាលាឃុំក្តុលសែនជ័យ ស្រុកទឹកផុស ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

អាន​បន្ត៖ អត់​លុយ​ទិញ​ថ្នាំ​ញៀន​ប្រើប្រាស់ គាស់​សាលាឃុំ​ចូល​លួច​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

ចម្លើយ​សារភាព​បុរស​ជា​ប្តី ក្រោយ​ពេល​ដុត​ផ្ទះ​ស​ម្លា​.​ប់​​ម្តាយ និង​កូន​តូច​ៗ៤​នាក់

ខេត្តកំពង់ឆ្នាំង ៖ ភ្នាក់ងារកោះសន្តិភាពប្រចាំខេត្តកំពង់ឆ្នាំង បានទទួលព័ត៌មានយ៉ាងជាក់លាក់ពីលោកស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ដែលបានបញ្ជាក់ថា បុរសជាប្តីឈ្មោះ នន់ សារ៉េត អាយុ៤១ឆ្នាំ មានទីលំនៅភូមិដើមជ្រៃ ឃុំខុនរ៉ង ស្រុកបរិបូណ៌ បានចាក់សម្លា.ប់ប្រពន្ធជាមួយនឹងកន្ត្រៃចំនួន៣កន្ត្រៃ ទើបយកភ្លើងមកដុតកម្ទេចផ្ទះជាក្រោយ ។

អាន​បន្ត៖ ចម្លើយ​សារភាព​បុរស​ជា​ប្តី ក្រោយ​ពេល​ដុត​ផ្ទះ​ស​ម្លា​.​ប់​​ម្តាយ...

ក្រោយ​សាកសួរ ចៅក្រម​ឲ្យ​មន្ត្រី​ពន្ធនាគារ នាំ​កញ្ញា មាន ពេជ្រ​រី​តា ទៅ​ឃុំ​វិញ រង់ចាំ​បន្ត​នៅ​ថ្ងៃស្អែក

រាជធានីភ្នំពេញ ៖ បន្ទាប់ពីចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនកញ្ញា មាន ពេជ្ររីតា បានមួយយប់ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ គេសង្កេតឃើញអនុរក្សពន្ធនាគារព្រៃស(ម២)នាំស្ត្រីជាប់សង្ស័យ មកប្រគល់ជូនចៅក្រមស៊ើបសួរ ដើម្បីសាកសួរឡើងវិញ ដែលមានមេធាវីការពារក្តីមកស្តាប់ចម្លើយ ក្នុងនោះក្រុមមេធាវីក៏បានដាក់ពាក្យស្នើសុំឲ្យមានការដោះលែងកូនក្តីគឺនាង មាន ពេជ្ររីតា ហៅយូប៊ី បាននៅក្រៅឃុំជាបណ្តោះអាសន្នផងដែរ ។

អាន​បន្ត៖ ក្រោយ​សាកសួរ ចៅក្រម​ឲ្យ​មន្ត្រី​ពន្ធនាគារ នាំ​កញ្ញា មាន ពេជ្រ​រី​តា...

ឈ្លោះគ្នាក្នុងពេលផឹកស៊ី ម្នាក់យកពូថៅ កាប់របួសដៃ អ្នករបួសដៃទាញកាំបិតកកុក កាប់វិញ…

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ បានបាត់បង់ជីវិត ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីរងរបួសធ្ងន់ធ្ងរ ដោយសារគូបដិបក្ខកាប់ជាច្រើនកាំបិត ខណៈឈ្លោះគ្នា ក្នុងពេលកំពុងផឹកស៊ី។

អាន​បន្ត៖ ឈ្លោះគ្នាក្នុងពេលផឹកស៊ី ម្នាក់យកពូថៅ កាប់របួសដៃ អ្នករបួសដៃទាញកាំបិតកកុក កាប់វិញ…

មេខ្យល់ ២នាក់ទៀត ត្រូវបានចាប់ខ្លួន ក្នុង​ពេល​បម្រុងនាំពលករលួចឆ្លងដែន ទៅប្រទេសថៃ ចំនួន ២៥នាក់ នៅស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថ បានឃាត់ខ្លួនមេខ្យល់ ២នាក់ បម្រុងនាំពលករលួចឆ្លងដែន ទៅប្រទេសថៃ ចំនួន ២៥នាក់ នៅយប់រំលងអាធ្រាត្រ ចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិឃុំបឹងបេង ស្រុកម៉ាឡៃ។

អាន​បន្ត៖ មេខ្យល់ ២នាក់ទៀត ត្រូវបានចាប់ខ្លួន ក្នុង​ពេល​បម្រុងនាំពលករលួចឆ្លងដែន...

លួចម៉ូតូកញ្ចាស់ ត្រូវបានម្ចាស់ម៉ូតូ ដេញឃាត់បានម្នាក់ ចំណែក២នាក់ទៀត រត់គេចខ្លួនបាត់

ភ្នំពេញ៖ ជនសង្ស័យមួយក្រុម សហការគ្នា ចូលលួចដោះម៉ូតូសណ្ដោងរឺម៉កកញ្ចាស់មួយគ្រឿង ត្រូវបានប្រជាពលរដ្ឋ នាំគ្នាឃាត់ខ្លួនបានម្នាក់ ចំណែកពីរនាក់ទៀត រត់គេចខ្លួន បាត់។ ករណីនេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២ និង ៣០ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ជនសង្ស័យ ដែលឃាត់ខ្លួន មានឈ្មោះ ឃីម ម៉ៅ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នៅភូមិប្រផ្លាក់ ឃុំបារាយ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

អាន​បន្ត៖ លួចម៉ូតូកញ្ចាស់ ត្រូវបានម្ចាស់ម៉ូតូ ដេញឃាត់បានម្នាក់ ចំណែក២នាក់ទៀត...

មិនដឹង​​មានរឿង​អ្វី? បុរស​ម្នាក់អង្គុយ​ជាង​កន្លះ​ម៉ោង រួច​ដើរ​ចូល​​វាយ​សន្តិសុខ​កា​រ៉ា​ស​សាំង

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ជាសន្តិសុខយាមនៅក្នុងការ៉ាស់ការ៉ាសសាំងតាមផ្លូវជាតិលេខ៥ ក្បែរស្ពានជ្រោយចង្វារ ត្រូវបានបុរសម្នាក់ទៀតស្ថិតក្នុងស្ថានភាពស្រវឹងស្រា រួចដើរមករករឿង និងវាយ បណ្តាលឱ្យបែកចិញ្ចើមខាងឆ្វេង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចការ៉ាសសាំងតេលា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

អាន​បន្ត៖ មិនដឹង​​មានរឿង​អ្វី? បុរស​ម្នាក់អង្គុយ​ជាង​កន្លះ​ម៉ោង...

បុរស​២​នាក់​ល្មើស​បំរាម​គោចរ និង​ចង់​រត់គេច លុះ​សង្ស័យ​សមត្ថកិច្ច​ឆែកឆេរ​ក្នុង​ខ្លួន​បែកធ្លាយ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានដាក់គោលដៅអនុវត្តវិធានការរដ្ឋបាល បំរាមគោចរ ក៏បានឃាត់ខ្លួនជនសង្ស័យ២នាក់ ធ្វើដំណើរល្មើសនឹងបំរាមគោចរ លុះពេលឆែកឆេរ ស្រាប់តែរកឃើញថ្នាំញៀនចំនួន៣កញ្ចប់តូចតែម្តង ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

អាន​បន្ត៖ បុរស​២​នាក់​ល្មើស​បំរាម​គោចរ និង​ចង់​រត់គេច...

បំបែកសំណុំរឿង​ក្រុម​ចោរប្លន់ ក្របួច​​ជា​បន្តបន្ទាប់​តាំងពី​ខេត្តកំពង់ចាម​ដល់​ក្រុងភ្នំពេញ

ខេត្តកំពង់ចាម ៖ ក្រោមការស្រាវជ្រាវរបស់កម្លាំងសមត្ថកិច្ចគ្រប់ច្រកល្ហកតាមស្វែងរកក្រុមចោរញីឈ្មោល ដែលមានគ្នា២នាក់បានជិះម៉ូតូមួយគ្រឿងពណ៌ខ្មៅ ធ្វើសកម្មភាពកាច់សោ.កម៉ូតូ១គ្រឿងមិនបានសម្រេច ដោយម្ចាស់ម៉ូតូចេញមកទាន់ ក៏ស្រាប់តែក្រុមចោរនោះបានដកកាំភ្លើងខ្លីបាញ់លើម្ចាស់មួយគ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់នៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម នាពេលកន្លងទៅនោះ នៅទីបំផុត ក្រុមចោរនោះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចតាមប្រម៉ាញ់ចាប់បានហើយរហូតដល់ទៅ៣នាក់ឯណោះ និងដកហូតអាវុធខ្លីមួយដើម ព្រមទាំងបន្តស្រាវជ្រាវតាមចាប់បក្ខពួកបាន២នាក់ទៀតនៅរាជធានីភ្នំពេញ។

អាន​បន្ត៖ បំបែកសំណុំរឿង​ក្រុម​ចោរប្លន់...

ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ៥​នាក់ និង​គ្រឿងញៀន​ជាង ១១ គ​.​ក ត្រូវបាន​បង្ក្រាប នៅ​ព្រំដែន​វៀតណាម ក្នុង​ខេត្តស្វាយរៀង និង​នៅ​ភ្នំពេញ​

ខេត្តស្វាយរៀង៖ សមត្ថកិច្ច បានបើកប្រតិបត្តិការ តាមប្រម៉ាញ់ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន ជាជនជាតិវៀតណាម ០៣នាក់ និងជនជាតិខ្មែរ ០២នាក់ រឹបអូសបានគ្រឿងញៀនចំនួន ១១,៣៤៤.៧៤ ក្រាម និងទឹកថ្នាំសង្ស័យគ្រឿងញៀន ០១ដប។

អាន​បន្ត៖ ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ៥​នាក់ និង​គ្រឿងញៀន​ជាង ១១ គ​.​ក...

ប៉េអឹម និង​រដ្ឋបាល​ព្រៃឈើ ថា កាយ​ដី ធ្វើ​អាជីវកម្ម អត់​ច្បាប់ និង​ទន្ទ្រាន​ដី​រដ្ឋ ធ្វើ​កម្មសិទ្ធិ តែ​ម្ចាស់​ដី​ថា មាន​បណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ ហើយ​កាយ​ដី​នេះ ២​ឆ្នាំ​មកហើយ​

ខេត្តកំពត៖ ពីរថ្ងៃជាបន្តបន្ទាប់ គឺនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ គេឃើញមានកំលាំងកងរាជអាវុធហត្ថ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើរបស់ខណ្ឌរដ្ឋបាលព្រៃឈើកំពត កែប ដោយមានការសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានចុះទៅបង្ក្រាបការដ្ឋានកាយដី ដែលសមត្ថកិច្ចជំនាញអះអាងថាជាដីរដ្ឋ (ដីព្រៃឈើ) មួយកន្លែង នៅចំណុចខាងត្បូង ឆៀងខាងលិចវត្តជ័យមង្គលារាម ហៅវត្តវាលពួច ចម្ងាយជាងមួយគីឡូម៉ែត្រ ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

អាន​បន្ត៖ ប៉េអឹម និង​រដ្ឋបាល​ព្រៃឈើ ថា កាយ​ដី ធ្វើ​អាជីវកម្ម អត់​ច្បាប់...

ដោយសារតែគ្រឿងញៀន! បុរស​ម្នាក់ ​វាយ​យុវជន​អានា​ថា​ម្នាក់ ស្លាប់ នៅលើ​វេទិកា​ខេត្តបន្ទាយមានជ័យ​

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ ប្រើប្រាស់គ្រឿងញៀន និងហិតកាវ ឡើងចង់ឆ្កួត បានប្រើហឹង្សា វាយទៅលើយុវជនអនាថាម្នាក់ បែករយះ សៀតផ្កាខាងឆ្វេងរបួសធ្ងន់ បណ្តាលឲ្យស្លាប់ភ្លាម នៅលើវេទិកាខេត្តបន្ទាយមានជ័យ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៣រសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅលើវរទិកាក្នុងបរិវេណសួនមានជ័យ ស្ថិតនៅភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ ដោយសារតែគ្រឿងញៀន! បុរស​ម្នាក់ ​វាយ​យុវជន​អានា​ថា​ម្នាក់ ស្លាប់...

គ្រាប់កាំភ្លើង​ធុន ៦០ មី​លី​ម៉ែត្រ និង​គ្រាប់ឡង់ ត្រូវ​ក្រុម​អង្គការ​កម្ចាត់មីន ហេ​ឡូ ត្រាស បំផ្ទុះ​កម្ទេចចោល​

ខេត្តឧត្តរមានជ័យ៖ ក្រុមអង្គការ ហេឡូ ត្រាស បានជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធនានា ក្នុងមូលដ្ឋាន មុនពេលបំផ្ទុះគ្រាប់កាំភ្លើង ដែលសេសសល់ កាលពីសម័យសង្គ្រាមស៊ីវិល។

អាន​បន្ត៖ គ្រាប់កាំភ្លើង​ធុន ៦០ មី​លី​ម៉ែត្រ និង​គ្រាប់ឡង់...

ឆក់ទូរស័ព្ទបានហើយ ជិះម៉ូតូរត់ ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវចាប់បាន ២នាក់ ឯ២នាក់ទៀត រត់រួច

ភ្នំពេញ៖ ជនសង្ស័យចំនួន ៤នាក់ បានជិះម៉ូតូ ២គ្រឿង ចេញធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ ដែលកំពុងអង្គុយកាន់ទូរសព្ទ័ស៊េរីទំនើប ១គ្រឿង នៅលើម៉ូតូ តាមផ្លូវ ក៏បានឆក់យក បានសម្រេច។

អាន​បន្ត៖ ឆក់ទូរស័ព្ទបានហើយ ជិះម៉ូតូរត់ ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវចាប់បាន ២នាក់...

លោក ម៉េ​ង វិមាន​តារា ព្រមាន​ចាត់វិធានការ​លើ​ជន​បន្លំ​ជា​អធិការ​ខណ្ឌមានជ័យ និង​ម្ចាស់​គណនី​ហ្វេសប៊ុកមួយ​ឈ្មោះ​«​ឈឹ​ម​»

រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ នៅថ្ងៃទី០៩ ឧសភា ២០២១ បានចេញសេចក្តីប្រកាសបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងស្នើឲ្យបុរសម្នាក់ជាម្ចាស់ទូរស័ព្ទលេខ 069 359757 រួមទាំងបុរសម្នាក់ទៀតឈ្មោះ«ឈឹម» ជាម្ចាស់គណនីហ្វេសប៊ុកឱសថបុរាណភ្នំទ្រទ្រង់ បញ្ឈប់សកម្មភាពនេះជាបន្ទាន់ នឹងធ្វើការបកស្រាយ សុំទោសជាសាធារណៈ បើមិនដូច្នោះទេ លោកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ។

អាន​បន្ត៖ លោក ម៉េ​ង វិមាន​តារា ព្រមាន​ចាត់វិធានការ​លើ​ជន​បន្លំ​ជា​អធិការ​ខណ្ឌមានជ័យ...

លោក ម៉េ​ង វិមាន​តារា ព្រមាន​ចាត់វិធានការ​លើ​ជន​បន្លំ​ជា​អធិការ​ខណ្ឌមានជ័យ និង​ម្ចាស់​គណនី​ហ្វេសប៊ុកមួយ​ឈ្មោះ​«​ឈឹ​ម​»

រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ នៅថ្ងៃទី០៩ ឧសភា ២០២១ បានចេញសេចក្តីប្រកាសបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងស្នើឲ្យបុរសម្នាក់ជាម្ចាស់ទូរស័ព្ទលេខ 069 359757 រួមទាំងបុរសម្នាក់ទៀតឈ្មោះ«ឈឹម» ជាម្ចាស់គណនីហ្វេសប៊ុកឱសថបុរាណភ្នំទ្រទ្រង់ បញ្ឈប់សកម្មភាពនេះជាបន្ទាន់ នឹងធ្វើការបកស្រាយ សុំទោសជាសាធារណៈ បើមិនដូច្នោះទេ លោកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ។

អាន​បន្ត៖ លោក ម៉េ​ង វិមាន​តារា ព្រមាន​ចាត់វិធានការ​លើ​ជន​បន្លំ​ជា​អធិការ​ខណ្ឌមានជ័យ...