បណ្តាញសង្គម

លើកទី៣ហើយ ទើបបែកការណ៍! ឧត្តមសេនីយ៍យោធា ផ្កាយ២ ស៊ុំ ពៅ ប្រើរថយន្តទំនើប ៤គ្រឿង និងឲ្យកូនចៅ បន្លំធ្វើជាទាហាន ដឹកចិន ២៨នាក់ ពីបាវិត ទៅភ្នំពេញ

ខេត្តស្វាយរៀង៖ ឧត្តមសេនីយ៍យោធា ផ្កាយ២ ស៊ុំ ពៅ បានប្រើប្រាស់ឡានទំនើប ៤គ្រឿង មានទាំងស្លាកលេខ ខេមរភូមិន្ទ ១គ្រឿងផង និងកូនទាហាន ៦នាក់ ដឹកចិន ២៨នាក់ ពីក្រុងបាវិត ទៅរាជធានីភ្នំពេញ។

អាន​បន្ត៖ លើកទី៣ហើយ ទើបបែកការណ៍! ឧត្តមសេនីយ៍យោធា ផ្កាយ២ ស៊ុំ ពៅ ប្រើរថយន្តទំនើប ៤គ្រឿង...

មេខ្យល់ ២នាក់ទៀត ត្រូវបានប៉ូលិស ចាប់បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ ជាមេខ្យល់ចំនួន ០២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនខ្លួន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

អាន​បន្ត៖ មេខ្យល់ ២នាក់ទៀត ត្រូវបានប៉ូលិស ចាប់បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ

លើក​នេះ ​កម្លាំង​នៅ​ណែនាំទេ ​តែបើមានលើក​ក្រោយ​​​អ្នក​​ដែល​ជួបជុំ​ផឹកស៊ី​​​ត្រូវចាត់ការតាមច្បាប់​ហើយ

ខេត្តបន្ទាយមានជ័យ ៖ លើកនេះ កម្លាំងចុះណែនាំ តែលើកក្រោយនឹងមានវិធានការតាមច្បាប់ អ្នកដែលជួបជុំផឹកស៊ីដែលផ្កើនសារាចរណ៍ណែនាំ ដើម្បីបង្ការទប់ស្កាត់កូវីដ១៩ ស្ថិតនៅទីប្រជុំជនក្នុងក្រុងសិរីសោភ័ណ ។

អាន​បន្ត៖ លើក​នេះ ​កម្លាំង​នៅ​ណែនាំទេ...

បុរស​៦​នាក់ ជុំ​គ្នា​ផឹកស៊ី​ល្មើស​នឹង​បម្រាម បញ្ជូន​ទៅ​តុលាការ ព្រឹកនេះ

រាជធានីភ្នំពេញ ៖ បុរស៦នាក់ជួបជុំគ្នាផឹកស៊ី ល្មើសនឹងបម្រាម ហើយបង្កបញ្ហាជាមួយសមត្ថកិច្ច នៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ត្រូវបានចាប់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី២១ មេសា ២០២១នេះ ។

អាន​បន្ត៖ បុរស​៦​នាក់ ជុំ​គ្នា​ផឹកស៊ី​ល្មើស​នឹង​បម្រាម បញ្ជូន​ទៅ​តុលាការ ព្រឹកនេះ

ឆ្លាត​ណាស់​លោក​ចោរ ជិះ​កង់​​​ដូរ​យក​​​ម៉ូតូ​​គេ​

ខេត្តបាត់ដំបង៖ ជនចិត្តស្លុយម្នាក់បានជិះកង់ទៅទុកចោលនៅទីប្រជុំជនមួយកន្លែង រួចបន្លំលួចយកម៉ូតូគេមួយគ្រឿងជិះចេញពីស្រុកបវេល ខណៈម្ចាស់ធ្វេសប្រហែសភ្លេចដកសោរ រួចជិះមកស្វែងរកកន្លែងលក់ ត្រូវមន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ឃាត់ខ្លួនភ្លាមៗ នៅព្រឹកព្រលឹមព្រាលៗ ថ្ងៃទី ២១ មេសា នៅម្ដុំចំណតរថយន្តផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

អាន​បន្ត៖ ឆ្លាត​ណាស់​លោក​ចោរ ជិះ​កង់​​​ដូរ​យក​​​ម៉ូតូ​​គេ​

ខឹង​ប្រុស​ៗ​មក​ហៅ​ប្រពន្ធ​ឱ្យចេញពីផ្ទះ​ ឃាត់​អត់​ស្តាប់ ទាញ​​​កាំ​បិត​ផ្គាក់ចេញមក​​​​​ផ្អើល​​ភូមិ​

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ច្រាំងចំរេះ២ធ្វើសការឃាត់ខ្លួន បន្ទាប់ពីស្ទុះចូលទៅក្នុងផ្ទះទាញកាំបិតផ្គាក់ចេញកា.ប់ បុរស៣ទៅ៤នាក់ដែលបានមកហៅប្រពន្ធចេញពីផ្ទះ ដោយខឹងហាមឃាត់មិនស្គាប់ ។

អាន​បន្ត៖ ខឹង​ប្រុស​ៗ​មក​ហៅ​ប្រពន្ធ​ឱ្យចេញពីផ្ទះ​ ឃាត់​អត់​ស្តាប់...

ប្រទះឃើញ​ស.ពបុរសម្នាក់អត់ស្លៀកខោ​នៅ​ក្នុងគុម្ពត្រែងច្រាំងទន្លេ​

រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លា.ប់នៅក្នុងគុម្ពត្រែងច្រាំងទន្លេទាំងមិនមានស្លៀកខោនោះទេ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យកាលពីវេលាម៉ោង7យប់ថ្ងៃទី19 ខែមេសា ឆ្នាំ2021 តាមបណ្តោយផ្លូវមាត់ទន្លេអូតែលសុខា ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

អាន​បន្ត៖ ប្រទះឃើញ​ស.ពបុរសម្នាក់អត់ស្លៀកខោ​នៅ​ក្នុងគុម្ពត្រែងច្រាំងទន្លេ​

ស្តាយថ្មីរបស់ចោរបន្លំជាអ្នកដឹកបន្លែ តែត្រូវអស់​លក្ខណ៍នៅគោលដៅចត្តាឡីស័ក

រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់បើកម៉ូតូសណ្តោងរឺម៉កឌុបគ្នាបន្លំខ្លួនធ្វើដូចជាអ្នកដឹកបន្លែ តាមការពិតជាចោរប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក៏ត្រូវកម្លាំងសមត្ថកិច្ចដែលយាមគោលដៅចត្តាឡីស័កនៅក្នុងសង្កាត់ចោមចៅ1 ប្រទះឃើញក៏ឃាត់ខ្លួនប្រគល់ឲ្យនគរបាលចោមចៅទី1 កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី19១៩ ខែមេសា នៅភូមិគោកចំបក់ ជិតវត្តអង្គតាម៉ិញ សង្កាត់ចោមចៅ1 ខណ្ឌពោធិ៍សែនជ័យ ។

អាន​បន្ត៖ ស្តាយថ្មីរបស់ចោរបន្លំជាអ្នកដឹកបន្លែ តែត្រូវអស់​លក្ខណ៍នៅគោលដៅចត្តាឡីស័ក

ខ្លាំងមែន! មន្ត្រី​យោធាជិះ​បុក​បា​រ៉ា​ស់ហើយ​វាយ​​​សមត្ថ​​​កិច្ច​របួស​ទៀត

រាជធានីភ្នំពេញ៖ មន្ត្រីយោធាម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួន បន្ទាប់ពីមន្ត្រីយោធារូបនោះបានជិះម៉ូតូបុកបារ៉ាស់ជេរប្រថ និងវាយនគរបាលម្នាក់បណ្តាលបែកចិញ្ចើម ។

អាន​បន្ត៖ ខ្លាំងមែន! មន្ត្រី​យោធាជិះ​បុក​បា​រ៉ា​ស់ហើយ​វាយ​​​សមត្ថ​​​កិច្ច​របួស​ទៀត

ឃាត់ខ្លួន​អ្នក​សារព័ត៌មាន​គេហទំព័រ​ម្នាក់ លួច​ម៉ូតូ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

រាជធានីភ្នំពេញ ៖ អ្នកយកព័ត៌មានគេហទំព័រ កវីភ្នំដែក ម្នាក់ឈ្មោះ មុំ សុជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីលួចម៉ូតូ នៅខណ្ឌពោធិ៍សែនជ័យ នេះបើយោងតាមប្រភពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

អាន​បន្ត៖ ឃាត់ខ្លួន​អ្នក​សារព័ត៌មាន​គេហទំព័រ​ម្នាក់ លួច​ម៉ូតូ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

ឃាត់ខ្លួនមេខ្យល់ម្នាក់ ដែលនាំពលករ ២នាក់ ឆ្លងដែនដោយខុសច្បាប់ បញ្ជូនទៅសាលាដំបូង​ខេត្ត

បន្ទាយមានជ័យ៖ ឃាត់ខ្លួនមេខ្យល់ម្នាក់ ដែលនាំពលករ ២នាក់ ឆ្លងដែនដោយខុសច្បាប់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

អាន​បន្ត៖ ឃាត់ខ្លួនមេខ្យល់ម្នាក់ ដែលនាំពលករ ២នាក់ ឆ្លងដែនដោយខុសច្បាប់...

ខេត្តកំពង់ចាម ចាប់បុរសម្នាក់ ផឹកស៊ីហើយ ជេរប្រមាថសមត្ថកិច្ច!

ខេត្តកំពង់ចាម៖ ជាករណីទី១ហើយ នៅខេត្តកំពង់ចាម ដែលបុរសម្នាក់ បានជួបជុំ ផឹកស៊ីស្រវឹងហើយ បានជេរសមត្ថកិច្ចម្តងជាពីរ ហើយត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ។

អាន​បន្ត៖ ខេត្តកំពង់ចាម ចាប់បុរសម្នាក់ ផឹកស៊ីហើយ ជេរប្រមាថសមត្ថកិច្ច!

ស្ត្រី​រូប​ស្រស់​សោភា​ម្នាក់​ដើរ​យំ​បណ្តើរ និយាយ​ទូរស័ព្ទ​បណ្តើរ​ឡើង​ស្ពាន​ជ្រោយចង្វារ​ផ្អើល

រាជធានីភ្នំពេញ ៖ ស្ត្រីស្រស់សោភាម្នាក់សង្ស័យមានមញ្ហាជាមួយប្តីដើរទាំងទឹកភ្នែករហាមបណ្តើរនិយាយទូរស័ព្ទបណ្តើរ គោលបំណងឡើងស្ពានជ្រោយចង្វារ តែត្រូវបានសមត្ថកិច្ចដែលប្រចាំនៅគល់ដៅររង្វង់មូលកួចកាណុង ធ្វើការឃាត់សួរនាំ រួចក៏ទំនាក់ទំនងហៅប្តីរបស់ជនរងគ្រោះអោយមកទទួលរួចត្រឡប់ទៅផ្ទះវិញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ៤៧ នៅចំណុចរង្វង់មូលកួចកាណុង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

អាន​បន្ត៖ ស្ត្រី​រូប​ស្រស់​សោភា​ម្នាក់​ដើរ​យំ​បណ្តើរ...

អាវុធហត្ថខេត្តស្ទឹងត្រែង កម្ទេចសំបុកក្រុម​ជក់ថ្នាំញៀន ធ្វើសកម្មភាពឆក់ និងលួចទ្រព្យ​សម្បត្តិប្រជាពលរដ្ឋ ក្នុងក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បានបំបែកសំបុកក្រុមចែកចាយជក់ថ្នាំញៀន ដែលសកម្ម ក្នុងករណីឆក់ និងលួចទ្រព្យសម្បត្តិពលរដ្ឋក្នុងខេត្ត។ ការបំបែកសំបុកក្រុមអ្នកញៀនថ្នាំនេះ បានធ្វើឡើង នៅរសៀលថ្ងៃទី០១ មេសា ឆ្នាំ២០២១ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

អាន​បន្ត៖ អាវុធហត្ថខេត្តស្ទឹងត្រែង កម្ទេចសំបុកក្រុម​ជក់ថ្នាំញៀន ធ្វើសកម្មភាពឆក់...

ជុំវិញរឿង​ប្រើលុយ​២​ពាន់​​រៀល​​ហើយជននេះ​ក៏​ត្រូវ​ឃាត់​ខ្លួន​ភ្លាម​ !

ខេត្តសៀមរាប ៖ បើតាមលោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប បានប្រាប់កាលពីល្ងាចថ្ងៃទី២ មេសា ថា បន្ទាប់ពីទទួលបណ្តឹងរបស់ឪពុកម្តាយក្មេងប្រុសរងគ្រោះរួចមកកម្លាំងយើងបានរាយការណ៍ជូនទៅលោក កើត វណ្ណារ៉េត ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សុំបើកការស៊ើបអង្កេតបឋមដោយបានកោះហៅបុរសឈ្មោះ នៀម ផៃ មកសាកសួរនៅការិយាល័យជំនាញ តែគាត់មិនព្រមឆ្លើយសារភាពនោះទេ ។

អាន​បន្ត៖ ជុំវិញរឿង​ប្រើលុយ​២​ពាន់​​រៀល​​ហើយជននេះ​ក៏​ត្រូវ​ឃាត់​ខ្លួន​ភ្លាម​ !

ចាប់​បាន​ម្នាក់​ហើយ ជើង​ខ្លាំង​គប់​កញ្ចក់​ថ​យន្ត​មួយ​យប់​៦​គ្រឿង

ខេត្តបាត់ដំបង ៖ ក្រុមជើងខ្លាំងស្ទាក់គប់កញ្ចក់រថយន្តមួយយប់អស់ចំនួន៦គ្រឿង កាលពីប៉ុន្មានថ្ងៃមុន ពេលនេះត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវឃាត់ជនសង្ស័យម្នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី០៤ ខែមេសាហើយ ដើម្បីចាត់ការតាមផ្លូវច្បាប់។

អាន​បន្ត៖ ចាប់​បាន​ម្នាក់​ហើយ ជើង​ខ្លាំង​គប់​កញ្ចក់​ថ​យន្ត​មួយ​យប់​៦​គ្រឿង

ទណ្ឌិតម្នាក់ ផ្លោះរបង លួចរត់ពីមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន តែប៉ូលិសចាប់បានមកវិញ!

ខេត្តប៉ៃលិន៖ យុវជនម្នាក់ ជាទណ្ឌិត បានផ្លោះរបង លួចរត់ចេញពីមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន កាលពីម៉ោង ១១ និង ៣០នាទី ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ប៉ូលិស ចាប់បានមកវិញ។ នេះបើតាមរបាយការណ៍របស់ប៉ូលិសផែនការងារព្រហ្មទណ្ឌល នៃស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន។

អាន​បន្ត៖ ទណ្ឌិតម្នាក់ ផ្លោះរបង លួចរត់ពីមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន...

រថយន្តស្ទូច បត់ឆ្វេង មិនប្រយ័ត្ន ត្រូវរថយន្តកូរ៉េ បុកពីក្រោយ គាបជាប់តៃកុងឡាន រងរបួស

ខេត្តកំពង់ឆ្នាំង៖ រថយន្ត ២គ្រឿងបានបុកគ្នា បណ្ដាលឱ្យក្រឡាប់បះជើង ខណៈដែលរថយន្តមួយគ្រឿង បើកពីមុខបត់ឆ្វេង មិនប្រយ័ត្ន។ ហេតុការនេះ បានកើតឡើង នៅវេលាម៉ោង ៨ និង ១០ នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៨៦ និងលេខ៨៧ ត្រង់ចំណុចផ្លូវបំបែក ចូលរោងចក្រទឹកកក ស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង បានអោយដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងពណ៌ស ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ 3A-7277 បើកបរដោយជនពុំស្គាល់ឈ្មោះ ក្នុងដំណើរពីជើងទៅត្បូង។

អាន​បន្ត៖ រថយន្តស្ទូច បត់ឆ្វេង មិនប្រយ័ត្ន ត្រូវរថយន្តកូរ៉េ បុកពីក្រោយ គាបជាប់តៃកុងឡាន...

លួចគេបានវាគ្រាន់ ដល់គេតាមទាន់វាគ្រែងដែរហ្នឹង

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចសហការជាមួយ និងប្រជាពលរដ្ឋដេញតាមតាំងពីខណ្ឌមានជ័យរហូតដល់ខណ្ឌបឹងកេងកងទើបឃាត់ខ្លួនបាន បន្ទាប់ពីជនសង្ស័យរូបនោះបានធ្វើសកម្មភាពចូលលួចកាច់.កម៉ូតូរបស់ជនរងគ្រោះ នៅមុខបន្ទប់ជួលបានហើយ ព្យាយាមជិះរត់នៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នៅមុខបន្ទប់ជួលទុលមុខមន្ទីពេទ្យរុស្ស៊ី ផ្លូវ២៧១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។

អាន​បន្ត៖ លួចគេបានវាគ្រាន់ ដល់គេតាមទាន់វាគ្រែងដែរហ្នឹង

ទីក្រុងកោះពេជ្រត្រូវជនសង្គមងងិត​ចិន​ផ្ទុះ​អាវុធ​​ផ្អើល​​​រត់ប្រសាច​​ដី​ទាំង​យប់

រាជធានីភ្នំពេញ ៖ ជនជាតិចិន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌចំការមន សហការជាមួយនិងកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋានរាជធានីភ្នំពេញ ឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីក្រុមជនសង្ស័យជាជនជាតិចិនបានផ្ទុះអាវុធ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក្នុងបរិមាណកោះពេជ្រទាំងយប់វេលាម៉ោង៩និង១០យប់ថ្ងៃទី២៨ មីនា ឆ្នាំ២០២១ នៅក្នុងបរិវេណកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

អាន​បន្ត៖ ទីក្រុងកោះពេជ្រត្រូវជនសង្គមងងិត​ចិន​ផ្ទុះ​អាវុធ​​ផ្អើល​​​រត់ប្រសាច​​ដី​ទាំង​យប់

សមត្ថកិច្ចចម្រុះ បង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ឃាត់ខ្លួនបាន ៨នាក់

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចចម្រុះ បានសហការគ្នា បើកការបង្ក្រាបទ្រង់ទ្រាយធំ លើករណីបទល្មើសនេសាទ ប្រភេទរុញស៊ីប នៅក្នុងភូមិសាស្ត្រនៃតំបន់បឹងទន្លេសាប ដោយបានឃាត់ខ្លួនជនល្មើសចំនួន ៨នាក់ រួមនឹងវត្ថុតាងមួយចំនួន។ ការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រនៃស្រុកសូនិគម នៃខេត្តសៀមរាប។

អាន​បន្ត៖ សមត្ថកិច្ចចម្រុះ បង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ឃាត់ខ្លួនបាន ៨នាក់