បណ្តាញសង្គម

បុរស​ចិន​ម្នាក់ អង្គុយ​បញ្ចប់​ជីវិត​លើ​បង្គន់​​ក្នុង​ផ្ទះសំណាក់​

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានបញ្ចប់ជីវិត ដោយអង្គុយលើបង្គន់បន្ទោរបង់ គួរឲ្យចម្លែក។ ហេតុការណ៍នេះ បានកើតឡើង នៅបន្ទប់លេខG1 ក្នុងផ្ទះសំណាក់ យីហោ «ឡាវេនដឺ» ស្ថិតនៅផ្ទះលេខ10E1 ផ្លូវ113K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អាន​បន្ត៖ បុរស​ចិន​ម្នាក់ អង្គុយ​បញ្ចប់​ជីវិត​លើ​បង្គន់​​ក្នុង​ផ្ទះសំណាក់​

ម៉ោង​៨​យប់ លោក​បណ្ឌិត សុខ ទូច ចាប់​បាន​រថយន្ត​(​ខ​.​ម​) ដឹកឈើ​ចេញពី​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប

ខេត្តព្រះវិហារ ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះវីដេអូ និងសរសេរថា «នៅវេលាម៉ោង៨និង១០នាទីយប់ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២០នេះ រូបលោកផ្ទាល់ និងក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានចាប់រថយន្ត១គ្រឿង ដែលពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម) ដែលបានដឹកឈើប្រភេទផ្ចិក នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ។

អាន​បន្ត៖ ម៉ោង​៨​យប់ លោក​បណ្ឌិត សុខ ទូច ចាប់​បាន​រថយន្ត​(​ខ​.​ម​)...

​​តែប៉ុណ្ណេះ! អ្នកលេងលែងបាន​ស្រែក​​ហ៊ោ​កញ្ជៀវ​​​ហើយ​

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់ ក្រុមអ្នកលេងជល់មាន់ចំនួន៨នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យកំរិតស្រាលឃាត់ខ្លួន ខណ:អាគក០២ក្បាល រួមទាំងសម្ភារពាក់ព័ន្ធជាច្រើនទៀតត្រូវបានរឹបអូស នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបសង្វៀនបញ្ជល់មាន់ដ៏គគ្រឹកគគ្រេងមួយកន្លែង នៅក្នុងភូមិព្រៃស្វាយ ឃុំរាំងកេសី ស្រុកសង្កែ កាលពីរសៀលថ្ងៃទី២៧ មករា ខណ:ដែលសមត្ថកិច្ចស្រុកនេះ សំងំជួយបិទបាំងមិនបង្ក្រាប។

អាន​បន្ត៖ ​​តែប៉ុណ្ណេះ! អ្នកលេងលែងបាន​ស្រែក​​ហ៊ោ​កញ្ជៀវ​​​ហើយ​

បុកបង្កាន់ដៃស្ពានអាកាស ខ្ទេចមួយកំណាត់

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តតូយ៉ូតាព្រូស មួយគ្រឿង ក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ ពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខ។

អាន​បន្ត៖ បុកបង្កាន់ដៃស្ពានអាកាស ខ្ទេចមួយកំណាត់

រឹបអូសម៉ូតូ ដឹកឈើប្រណិត ៣គ្រឿង ទាំងកណ្តាលថ្ងៃ

ខេត្តស្ទឹងត្រែង៖ ក្រុមម៉ូតូឆ្អឹង ចំនួន ៣គ្រឿង ត្រូវមន្ត្រីកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បង្ក្រាប ខណៈដឹកឈើប្រណិតទាំងកណ្តាលថ្ងៃត្រង់ ចូលក្រុង ដើម្បីចែកចាយ តាមបណ្តាសិប្បកម្ម។ ការបង្ក្រាបរឹបអូសក្រុមម៉ូតូទាំង ៣គ្រឿង ត្រូវបានមន្ត្រីកងរាជអាវុធហត្ថ ធ្វើឡើង កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ចម្ងាយពីស្ពានសេកុងប្រមាណជាជិតមួយគីឡូម៉ែត្រ ក្នុងសង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។

អាន​បន្ត៖ រឹបអូសម៉ូតូ ដឹកឈើប្រណិត ៣គ្រឿង ទាំងកណ្តាលថ្ងៃ

ឃុំខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​វី​ង

រាជធានីភ្នំពេញ ៖ លោក កើត សាំង ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានចេញដីកាសម្រេចឃុំខ្លួនជនជាតិនីហ្សេរីយ៉ាម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទឆបោក។

អាន​បន្ត៖ ឃុំខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​វី​ង

មហាសំណាង! បុកឡើងក្រឡាប់​ធ្លាក់​ផ្លូវហើយ ត្រឹមតែរបួស ៣នាក់

បន្ទាយមានជ័យ៖ រថយន្តហ្វត ស៊េរីទំនើប បានបុករថយន្តកាំម៉ារី ហើយបុកម៉ូតូ បណ្តាលឲ្យរបួស ៣នាក់។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥ និង ៥០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ។

អាន​បន្ត៖ មហាសំណាង! បុកឡើងក្រឡាប់​ធ្លាក់​ផ្លូវហើយ ត្រឹមតែរបួស ៣នាក់

ចោរប្លន់ អារក​អ្នករត់ម៉ូតូឌុប​ ត្រូវបានប៉េអឹម ​ចាប់​បញ្ជូន​ទៅ​តុលាការ

ខេត្តបន្ទាយមានជ័យ៖ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា នៅវេលាម៉ោង ០៧ និង ៣០នាទី យប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោកបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្លន់យកម៉ូតូមួយ បានកើតឡើង នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ ចោរប្លន់ អារក​អ្នករត់ម៉ូតូឌុប​ ត្រូវបានប៉េអឹម ​ចាប់​បញ្ជូន​ទៅ​តុលាការ

ប៉េអឹម ចេញល្បាត ឃើញមុខ​សញ្ញា​ជួញដូរ និងចែក​ចាយ​គ្រឿងញៀន ឃាត់បានម្នាក់

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថ ចេញល្បាតពេលយប់ ឃើញមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀន ឃាត់បានម្នាក់ ឆែកឆេររកឃើញគ្រឿងញៀន ២កូនថង់។

អាន​បន្ត៖ ប៉េអឹម ចេញល្បាត ឃើញមុខ​សញ្ញា​ជួញដូរ និងចែក​ចាយ​គ្រឿងញៀន ឃាត់បានម្នាក់

បុរសម្នាក់បាក់ជើង ក្នុងហេតុ​ការណ៍​គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងឡាន

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង ១៧:៥៥នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៤-២១៥។

អាន​បន្ត៖ បុរសម្នាក់បាក់ជើង ក្នុងហេតុ​ការណ៍​គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងឡាន

ចាំគាត់ទេ?​ បាន​សម្រេច​ផ្តន្ទាស​ទោស​អតីត​​នាយរងប៉ុស្តិ៍​ទឹកថ្លា​

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានប្រកាសសាលក្រមផ្តន្ទាទោសអតីតនាយរងប៉ុស្តិ៍នគរបាលទឹកថ្លា ខណ្ឌសែនសុខ ឈ្មោះ ជា ចាន់បូរ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល១២ឆ្នាំ និងសំណងជំងឺចិត្តទៅជនរងគ្រោះ២នាក់ ម្នាក់៨០លានរៀលនិងម្នាក់ទៀត៣០លានរៀល ក្រោមការចោទប្រកាន់ពីបទ«ឃាត.កម្ម» តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ។

អាន​បន្ត៖ ចាំគាត់ទេ?​ បាន​សម្រេច​ផ្តន្ទាស​ទោស​អតីត​​នាយរងប៉ុស្តិ៍​ទឹកថ្លា​

មាន​ឡាន​និង​ម៉ូតូ ជិះ​មក​ស្រាយ​គំនុំ​​ក្នុង​​វង់​ផឹក​ផ្អើល​កណ្តាល​អធ្រាត្រ

រាជធានីភ្នំពេញ ៖ បុរសមួយក្រុមកំពុងតែអង្គុយផឹកស៊ីត្រូវជនមួយក្រុមទៀតបើករថយន្តនិងជិះម៉ូតូធំមកវាយ ធ្វើឲ្យអ្នកផឹកស៊ីរបួសធ្ងន់២នាក់ ត្រូវប្រជាពលរដ្ឋស្ទាក់វាយរថយន្តនឹងម៉ូតូខូចខាត ហើយសមត្ថកិច្ចឃាត់បាន២នាក់យកទៅសាកសួរ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ មករា ឆ្នាំ២០២១ នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។

អាន​បន្ត៖ មាន​ឡាន​និង​ម៉ូតូ ជិះ​មក​ស្រាយ​គំនុំ​​ក្នុង​​វង់​ផឹក​ផ្អើល​កណ្តាល​អធ្រាត្រ

លើក​មុន​ បន្លំ​សារ​មក​ពី​ធនាគារ​កា​ណា​ឌី​យ៉ា ពេល​នេះ ​ជនខិលខូច​ក្លែង​ជា​ធនាគារ​អេ​ស៊ី​លី​ដា ម្ដង​!

រាជធានីភ្នំពេញ ៖ បើតាមការផ្សព្វផ្សាយរបស់ធនាគារអេស៊ីលីដា បានឲ្យដឹងថា មានជនខិលខូច បានផ្ញើសារដែលបន្លំ ធ្វើជាសារមកពីធនាគារអេស៊ីលីដា ដែលមានតំណភ្ជាប់ទៅគេហទំព័រក្លែងក្លាយ ។

អាន​បន្ត៖ លើក​មុន​ បន្លំ​សារ​មក​ពី​ធនាគារ​កា​ណា​ឌី​យ៉ា ពេល​នេះ...

ខ្មាន់កាំភ្លើងប្លុងឡាន​ចោល​​ចុះ​រត់​​ !

ខេត្តព្រះសីហនុ ៖ បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឱ្យដឹងថា ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពបាញ់រួច បានជិះរថយន្ដយកទៅប្លុងចោលនៅជិតផ្សារដំរី៥ ហើយចុះរត់គេចខ្លួនតែម្ដង ក្រោយដឹងថា កម្លាំងជំនាញកំពុងតាមចាប់ខ្លួន។

អាន​បន្ត៖ ខ្មាន់កាំភ្លើងប្លុងឡាន​ចោល​​ចុះ​រត់​​ !

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​សិប្បកម្ម​ផលិត​ទ្វារ​ជ័រ និង​ពិ​ដាន​មួយ​កន្លែង​នៅ​សង្កាត់​វាល​ស្បូវ

រាជធានីភ្នំពេញ ៖ ឃ្លាំងសិប្បកម្មផលិតទ្វារជ័រ និងពិដានមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣ និង៤០នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិស្វាយតាអុក ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អាន​បន្ត៖ អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​សិប្បកម្ម​ផលិត​ទ្វារ​ជ័រ...

ទោះរបងខ្ពស់ប៉ុណ្ណា ក៏​ប៉ូលិស​​​លោត​​រត់​រួចដែរ​ ដើម្បីសុវត្ថិភាព​ខ្លួន​

ខេត្តស្វាយរៀង ៖ មិនចាំបាច់ថ្លែងក៏ដឹងដែរថា ព្រលឹងនៅចុងសក់បែបណា ទោះបីមុននេះរបងខ្ពស់ពិបាកលោតរំលងក្តី តែពេលនេះបានក្លាយទៅជាអ្នកចេះក្បាច់គុនសម្រាលខ្លួន ដែលតួកុនចិនក៏សុំសរសើរដែរ ។

អាន​បន្ត៖ ទោះរបងខ្ពស់ប៉ុណ្ណា ក៏​ប៉ូលិស​​​លោត​​រត់​រួចដែរ​ ដើម្បីសុវត្ថិភាព​ខ្លួន​

អនិច្ចា​! មួយប៉ប្រិចភ្នែក​បុរស​ម្នាក់​កៀប​ជាប់​នឹង​ដើម​ស្វាយចន្ទីរ​ទៅ​ចោល​ប្រពន្ធ

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗចោលប្រពន្ធនិងកូន ខណៈបុរសរូបនេះបើកបរគោយន្តកន្ត្រៃដឹកទឹកជួបគ្រោះក្រឡាប់គោយន្ត រួចកៀបជាប់នឹងដើមស្វាយចន្ទី ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែមករា ២០២១ ស្ថិតនៅក្បែចំការបស់ខ្លួន ក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ។

អាន​បន្ត៖ អនិច្ចា​!...

បង្ក្រាប​ជាក់ស្ដែង ជនសង្ស័យ ២​នាក់ ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ នៅ​ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលមូលដ្ឋានក្រុងព្រះសីហនុ បានបង្ក្រាបជាក់ស្ដែង ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបរបស់ស្ត្រីម្នាក់ ដែលធ្វើដំណើរតាមផ្លូវអូរទី១ រួចបើករត់គេចខ្លួន ។

អាន​បន្ត៖ បង្ក្រាប​ជាក់ស្ដែង ជនសង្ស័យ ២​នាក់ ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ នៅ​ក្រុងព្រះសីហនុ

ផ្តន្ទាទោស​នាយ​រង​ប៉ុស្តិ៍​ម្នាក់​ដាក់​ពន្ធនាគារ​១២​ឆ្នាំ ករណី​ឃាតកម្ម​បាញ់​សម្លាប់​អតីត​ប្រពន្ធ និង​កូន

រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានប្រកាសសាលក្រមផ្តន្ទាទោស អតីតនាយរងប៉ុស្តិ៍ទឹកថ្លា ខណ្ឌសែនសុខម្នាក់ឈ្មោះ ជា ចាន់បូរ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈ១២ឆ្នាំ និងសំណងជំងឺចិត្តទៅជនរងគ្រោះ២នាក់ ម្នាក់៨០លានរៀល និងម្នាក់៣០លានរៀល ក្រោមការចោទប្រកាន់ពីបទ.ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

អាន​បន្ត៖ ផ្តន្ទាទោស​នាយ​រង​ប៉ុស្តិ៍​ម្នាក់​ដាក់​ពន្ធនាគារ​១២​ឆ្នាំ...

បុរសម្នាក់ជិះម៉ូតូបុកឆ្កែ ដួលខ្ទាតចូលក្រោម​រថយន្ត​

ខេត្តព្រះសីហនុ ៖ តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា មានករណីបុរសជាអ្នកបើកបរម៉ូតូម្នាក់បានជិះម៉ូតូបុកឆ្កែ រួចដួលចូលខ្ទាតចូលក្រោមរថយន្តកិន បណ្តាលអោយបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៩ មករា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៣-១៧៤ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

អាន​បន្ត៖ បុរសម្នាក់ជិះម៉ូតូបុកឆ្កែ ដួលខ្ទាតចូលក្រោម​រថយន្ត​

ដឹក​អីវ៉ាន់ ONLINE អត់​កាក់កប បង្កើត​របរ​​ថ្មី​ឆ្មក់​ស្ត្រី​ម្នាក់ តែ​មក​ចប់​ត្រឹម​ភ្លើង​ស្តុប​​ក្រហម

រាជធានីភ្នំពេញ ៖ បុរសជាអ្នកដឹកអីវ៉ាន់អនឡាញម្នាក់ទំនងជាមិនសូវកាក់កបហើយមើលទៅ បានជាបង្កើតមុខរបរថ្មីមួយទៀត គឺជិះម៉ូតូចេញឆក់ទ្រព្យសម្បត្តិអ្នកដំណើរតាមផ្លូវ លុះចុងក្រោយត្រូវអស់លក្ខណ៍ បន្ទាប់ពីជិះម៉ូតូដេញតាមឆក់ទូរស័ព្ទពីស្ត្រីម្នាក់បានសម្រេច រួចព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែព្រះមិនជួយខណៈពេលជិះរត់ទៅដល់ត្រង់ចំណុចភ្លើងស្តុប ស្រាប់តែភ្លើងស្តុបលោតពណ៌ក្រហមធ្វើឲ្យមានការកកស្ទះទៅមុខលែងរួច ហើយក៏ស្ត្រីរងគ្រោះក៏ជិះម៉ូតូតាមទាន់ និងកាក់ពីមុខ ព្រមទាំងស្រែកថា «ចោរៗ» ទើបអ្នករត់ម៉ូតូកង់បីជួយចាប់ខ្លួនបានតែម្តង បង្កឱ្យមានការការភ្ញាក់ផ្អើលកាលពីម៉ោង១និង២០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវទួលពង្រ ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

អាន​បន្ត៖ ដឹក​អីវ៉ាន់ ONLINE អត់​កាក់កប បង្កើត​របរ​​ថ្មី​ឆ្មក់​ស្ត្រី​ម្នាក់...