បណ្តាញសង្គម

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​គ្រឿងញៀន​៣​កញ្ចប់

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌដង្កោបានសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រៃវែង ធ្វើការស្រាវជ្រាវបង្ក្រាប និងចាប់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ព្រមទាំងដកហូតបានថ្នាំញៀនចំនួន៣កញ្ចប់ និងសម្ភារមួយចំនួនទៀត។

អាន​បន្ត៖ នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​គ្រឿងញៀន​៣​កញ្ចប់

អ្នកលេង Tik Tok ប្រើសកម្មភាព​អសីលធម៌ អាចក្លាយជាជនល្មើស ដោយមិនដឹងខ្លួន

ភ្នំពេញ៖ នៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នាយកដ្ឋានព័ត៌មានវិទ្យារបស់ក្រសួងមហាផ្ទៃ បានប្រកាសថា សកម្មភាពអសីលធម៌មួយចំនួន នៅលើបណ្តាញសង្គម TikTok ដូចជា បង្កើតវីដេអូបង្ហាញកាយវិការ ឬរូបភាពអាសអាភាស បង្កើតវិដែអូជាមួយកាយវិការ ឬពាក្យពេចន៍អសីលធម៌ បង្កើតវីដេអូក្នុងគោលបំណងបង្កើតព័ត៌មានក្លែងក្លាយ បង្ខូចកិត្តិយសអ្នកដទៃ ឬបង្កឲ្យមានចលាចលសង្គម គឺសកម្មទាំងនេះ អាចធ្វើឲ្យខ្លួន ក្លាយជាជនល្មើសនៃបទល្មើសណាមួយ ដោយពុំបានដឹងខ្លួន។

អាន​បន្ត៖ អ្នកលេង Tik Tok ប្រើសកម្មភាព​អសីលធម៌ អាចក្លាយជាជនល្មើស ដោយមិនដឹងខ្លួន

បុរស​វ័យ​៥៩​ឆ្នាំ​ម្នាក់​ជា​អ្នក​សម្អាត​នៅ​សាលាក្រុង​បា​វិត ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​សង្ស័យ​ខ្យល់គ

ខេត្តស្វាយរៀង ៖ មានករណីភ្ញាក់ផ្អើលទាំងព្រឹកនៅសាលក្រុងបាវិតដោយបុរសម្នាក់ឈ្មោះ ញ៉ឹក មុន្នីភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរអ្នកសម្អាតអនាម័យនៅសាលាក្រុងបាវិតបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈកំពុងអង្គុយនៅលើម៉ូតូខាងមុខអគារសាលាក្រុង ស្រាប់តែប្រកាច់ធ្លាក់ពីលើម៉ូតូបោកក្បាលមកក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

អាន​បន្ត៖ បុរស​វ័យ​៥៩​ឆ្នាំ​ម្នាក់​ជា​អ្នក​សម្អាត​នៅ​សាលាក្រុង​បា​វិត...

បញ្ជូន​ស្រី​ស្អា​តទៅ​តុលាការ ប្រើ​ឈ្មោះ​ ទ្រី ដា​ណា បោកប្រាស់​តំណាង​បាន​ជិត​៨០​ម៉ឺន​ដុល្លារ

រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនស្រីម្នាក់ និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត ដែលមានទឹកប្រាក់ប្រមាណជិត៨០ម៉ឺនដុល្លារ រឿងលក់ផលិតផលសំអាងខ្យល់ ទៅឲ្យតំណាងចែកចាយ ចំនួន១២នាក់ ។

អាន​បន្ត៖ បញ្ជូន​ស្រី​ស្អា​តទៅ​តុលាការ ប្រើ​ឈ្មោះ​ ទ្រី ដា​ណា...

ស្រវឹង បើកឡានកៀរហើយ ព្យាយាមមិនទទួលកំហុស!

រាជធានីភ្នំពេញ៖ បុរសម្នាក់ ស្រវឹងជោកជាំ បើករថយន្តមួយគ្រឿង ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅកៀរពីក្រោយរថយន្តមួយគ្រឿងទៀត ពេលដែលកំពុងតែស្ទុះចរាចរណ៍ រងការខូចខាតបន្តិចបន្តួច បែរជាព្យាយាមគេចវេសមិនទទួលសុខត្រូវ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦ និង ៣០នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ត្រង់ខាងមុខហាងបោកគក់សម្លៀកបំពាក់យីហោ យក្សា បោកអ៊ុត ក្បែរច្រកចូលផ្សារប៉េសេ តាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

អាន​បន្ត៖ ស្រវឹង បើកឡានកៀរហើយ ព្យាយាមមិនទទួលកំហុស!

ចាប់ខ្លួន​ក្រុម​ជើងឆើត​៥​នាក់ ដើរ​ជួល​រថយន្ត​គេ​បាន​ហើយ​ក្លែង​ឯកសារ​លក់​ផ្ដាច់

រាជធានីភ្នំពេញ ៖ ក្រុមជើងឆើត៥នាក់ ជំនាញខាងជួលរថយន្តគេហើយ យកទៅក្លែងឯកសារលក់ផ្តាច់ ត្រូវបានកម្លាំងមានសមត្ថកិច្ចនគរបាលនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួន និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធពីបទ.ឆបោក និងរំលោភលើទំនុកចិត្ត។

អាន​បន្ត៖ ចាប់ខ្លួន​ក្រុម​ជើងឆើត​៥​នាក់ ដើរ​ជួល​រថយន្ត​គេ​បាន​ហើយ​ក្លែង​ឯកសារ​លក់​ផ្ដាច់

ក្លែង​ហ្វេ​ស​ប៊ុ​ក​ស្រី​ស្អាត វី​ដេ​អូ​ខ​ល​ទៅ​ប្រុស​ៗ លួង​ឲ្យ​ដោះ​សម្លៀក​បំពាក់ ថត​ទុក​គំរាម​ទារប្រាក់

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជំនាញបង្កើតគណនី Facebook ក្លែងក្លាយប្រើប្រាស់រូបភាពនារីស្អាតៗ ហើយឆាតលួងលោមបុរសៗ ដើម្បីបានវីដេអូ និងរូបភាពអា.ក្រាតកាយ រួចគំរាមបង្ហោះចែកចាយជាសាធារណៈ ប្រសិនបើជនរងគ្រោះមិនផ្ដល់លុយតាមអ្វីដែលគេទាមទារនោះទេ ។

អាន​បន្ត៖ ក្លែង​ហ្វេ​ស​ប៊ុ​ក​ស្រី​ស្អាត វី​ដេ​អូ​ខ​ល​ទៅ​ប្រុស​ៗ...

ក្រុម​សង្គម​ង​ងឹត​ស្ពាយ​​​​ឆ្លងដែន​ថៃ​​តែមក​ជាប់អន្ទាក់​​ប៉ូលិស​​​បាត់​​ដំបង

ខេត្តបាត់ដំបង ៖ ក្រុមឈ្មួញគ្រឿងញៀនយ៉ាងតិចចំនួន០៣នាក់ ក្នុងចំណោមបក្សពួក០៤នាក់ ដែលបានស្ពាយគ្រឿងញៀនឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិ«ប៉ោយប៉ែត» ត្រូវសមត្ថកិច្ចខេត្តបាត់ដំបង ចាប់ខ្លួននិងរឹបអូសបានគ្រឿងញៀនប្រភេទ ICE (ម៉ាទឹកកក) យ៉ាងតិច០៥គ.ក កាលពីរសៀលថ្ងៃទី២៨ ធ្នូ ខណៈក្រុមនេះកំពុងជិះម៉ូតូដឹកគ្រឿងញៀននេះទាំងការុងតាមផ្លូវលេខ១ ដល់ខាងមុខអនុវិទ្យាល័យសោហឺ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

អាន​បន្ត៖ ក្រុម​សង្គម​ង​ងឹត​ស្ពាយ​​​​ឆ្លងដែន​ថៃ​​តែមក​ជាប់អន្ទាក់​​ប៉ូលិស​​​បាត់​​ដំបង

ចម្លើយ​សារភាព​មេខ្លោង​រៀប​គំរោង​ធ្វើ​គុត​ចៅអធិការ​វត្ត ធ្លាយ​រឿង​ផ្តាច់ជីវិត​បំបិទ​មាត់

ខេត្តកណ្ដាល ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យដែលផ្តើមគំនិតក្នុងធ្វើគុតព្រះចៅអធិការវត្តចេតិយ៍ថ្មី ស្ថិតនៅឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាលនោះ ត្រូវបានកម្លាំងសមត្ថកិច្ចវែកមុខចាប់ខ្លួនបានហើយ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នេះ ។

អាន​បន្ត៖ ចម្លើយ​សារភាព​មេខ្លោង​រៀប​គំរោង​ធ្វើ​គុត​ចៅអធិការ​វត្ត...

​ឃាត់ខ្លួន​ស្រីស្អាត​លក់​​​អន​ឡាញ​ម្នាក់​ ពាក់​ព័ន្ធ​ទឹក​ប្រាក់​ជិត​​១​លាន​ដុល្លារ​

រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ឯក ប៉ុល និលឯក នាយការិយាល័យអនុវត្តដីកា នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបង្ហើបឲ្យដឹងថា កម្លាំងនគរបាលជំនាញរបស់លោកបានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់អតីតជាអ្នកលក់ផលិតផលតាមអនឡាញ ពាក់ព័ន្ធករណីឆបោកប្រាក់ពីអតិថិជនចំនួនជិត១លានដុល្លារអាមេរិក មកដល់ពេលនេះ សមត្ថកិច្ចបាន និងកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។

អាន​បន្ត៖ ​ឃាត់ខ្លួន​ស្រីស្អាត​លក់​​​អន​ឡាញ​ម្នាក់​...

ជាងម្នាក់​​លូនចូល​​ជួសជុលក្រោម​ឡាន​​ខូច ស្រាប់តែជួបគ្រោះ​មើលមិនឃើញ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ជាងជួសជុលរថយន្តម្នាក់បានបាត់បង់អាយុជីវិត កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ខណៈជនរងគ្រោះបានយកអាំងវិចទ័រ(ប្រដាប់សាកអាគុយ)ចាប់បញ្ចូលភ្លើងអាគុយជាប់តួរថយន្ត បណ្តាលឲ្យឆ្លងចរន្តឆក់បាត់បង់ជីវិតនៅពេលកំពុងជួសជុលខាងក្រោមរថយន្ត មុខផ្ទះរបស់ឈ្មោះ ខៀវ គីណាល់ ជាម្ចាស់រថយន្ត ស្ថិតនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

អាន​បន្ត៖ ជាងម្នាក់​​លូនចូល​​ជួសជុលក្រោម​ឡាន​​ខូច ស្រាប់តែជួបគ្រោះ​មើលមិនឃើញ

ចាប់មុខសញ្ញាជួញដូរថ្នាំញៀន ៤នាក់ ក្នុងចំណោម ៥នាក់

មណ្ឌលគិរី៖ លោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា កម្លាំងផ្នែកជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន និងសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិដើមស្រល់ និងភូមិអូរស្ពាន ស្ថិតនៅក្នុងសង្កាត់សុខដុម និងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

អាន​បន្ត៖ ចាប់មុខសញ្ញាជួញដូរថ្នាំញៀន ៤នាក់ ក្នុងចំណោម ៥នាក់

ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​រួម​នឹង​ទ្រព្យសម្បត្តិ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បំផ្លាញ​គ្មាន​សល់

ខេត្តសៀមរាប ៖ អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នងរួមនឹងទ្រព្យសម្បត្តិ ត្រូវបានបំផ្លាញអស់ទាំងស្រុងបង្កការភ្ញាក់ផ្អើលពេញភូមិ ដល់សមត្ថកិច្ច។ ហេតុការណ៍ឆេះផ្ទះពលរដ្ឋបានកើតឡើង នៅវេលាម៉ោង០៣រសៀលថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅចំណុចភូមិ ព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

អាន​បន្ត៖ ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​រួម​នឹង​ទ្រព្យសម្បត្តិ...

តាម​ចាប់​បុរស​ម្ចាស់​កាំភ្លើង​ផ្ដល់​ឲ្យ​បក្ខពួក​បាញ់​សម្លាប់​សន្ដិសុខ​ក្រុមហ៊ុន សូ ងួ​ន

ខេត្តកំពត ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រគល់ ជនសង្ស័យម្នាក់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ដែលជនសង្ស័យរូបនេះ ជាម្ចាស់កាំភ្លើង ដែលផ្ដល់ឲ្យបក្ខពួក បាញ់សន្ដិសុខក្រុមហ៊ុន សូ ងួន ស្លាប់និងរបួសនៅខេត្តកំពត ។

អាន​បន្ត៖ តាម​ចាប់​បុរស​ម្ចាស់​កាំភ្លើង​ផ្ដល់​ឲ្យ​បក្ខពួក​បាញ់​សម្លាប់​សន្ដិសុខ​ក្រុមហ៊ុន...

មន្ត្រី​នគរបាល​ក្រុងភ្នំពេញ បំភ្លឺ​ថា យុវជន​ជិះ​ម៉ូតូ​គាប​សម្លុត​យក​លុយ​សិស្សសាលា​ស្រី​ៗ មាន​សតិ​មិន​ប្រក្រតី

រាជធានីភ្នំពេញ ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ មានគណនីហ្វេសបុកជាច្រើន បានចែកចាយបន្តគ្នានូវដំណឹងអសន្តិសុខមួយថា «សូមបងប្អូនប្រុងប្រយ័ត្ន បុរសម្នាក់នេះ(ភ្ជាប់រូបភាព ០៣សន្លឹក) ដែលបានគាបសម្លុតយកលុយពីក្មេងស្រីៗសិស្សសាលា ដែលជិះម្នាក់ឯង ខ្ញុំក៏ត្រូវបានវាសម្លុតម្តងដែរ សូមបងប្អូនប្រុងប្រយ័ត្ន នៅម្តុំស្តុបកងរាជអាវុធហត្ថទួលគោក មានជនខិលខូចម្នាក់ ដើរតែគាបស៊ីលុយស្រីៗ ដែលជិះម៉ូតូតែម្នាក់ឯង ហើយវាចោទថា គេជិះម៉ូតូគៀរម៉ូតូរបស់វា ។

អាន​បន្ត៖ មន្ត្រី​នគរបាល​ក្រុងភ្នំពេញ បំភ្លឺ​ថា...

​រំជួលណាស់​​ជម្លោះ​ហិង្សារឿងដីធ្លី​ប៉ុន្មាន​​ថ្ងៃនេះ រាលដាលដល់ស្រុក​ស្ទឹង​ម្តង​

ខេត្តព្រះសីហនុ ៖ការរំជើបរំជួលពីជម្លោះដីធ្លីប៉ុន្មានថ្ងៃមុននៅស្រុកព្រៃនប់ រហូតមានផ្ទុះហិង្សា បន្ទាប់ពីមានការផ្ទុះអាវុធគំរាមរហូតចាប់ខ្លួនពលរដ្ឋ៨នាក់បញ្ជូនទៅតុលាការមិនទាន់ដឹងស-ខ្មៅផង ស្រាប់តែពេលនេះ រាលដាលដល់ស្រុកស្ទឹងហាវម្តង ។

អាន​បន្ត៖ ​រំជួលណាស់​​ជម្លោះ​ហិង្សារឿងដីធ្លី​ប៉ុន្មាន​​ថ្ងៃនេះ រាលដាលដល់ស្រុក​ស្ទឹង​ម្តង​

​មិនយកទោសពៃរ៍លើ​អ្នកបំផ្លាញ​សមិទ្ធផល​ក្នុងវត្តទេ​ហើយថែម​ទាំង​​​​សង្គ្រោះ​​គាត់​​​ថែម​

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចមិនបានចាត់វិធានការចំពោះជនម្នាក់ដែលបានវាយកម្ទេចសមិទ្ធផលនានា នៅក្នុងវត្តចំនួន០២ នៅក្នុងស្រុកសំពៅលូន កាលពីម្សិលមិញនោះទេ ដោយយោងលើអំណះអំណាងរបស់ម្ដាយ និងឯកសារគ្រូពេទ្យថា ជននោះកើតរោគសរសៃប្រសាទ ហើយត្រូវបានលោកស្នងការខេត្ត និង លោកព្រះរាជអាជ្ញា អនុញ្ញាតឲ្យអាណាព្យាបាលយកជននេះទៅព្យាបាលនៅភ្នំពេញទៀតផង។ អធិការនគរបាលស្រុកសំពៅលូន លោក ពេជ្រ សារ៉ែន បានប្រាប់កោះសន្តិភាព តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៤ ធ្នូ ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងវត្តចំនួន០២ ក្នុងថ្ងៃតែមួយ តែពេលកើតហេតុផ្សេងគ្នា ។

អាន​បន្ត៖ ​មិនយកទោសពៃរ៍លើ​អ្នកបំផ្លាញ​សមិទ្ធផល​ក្នុងវត្តទេ​ហើយថែម​ទាំង​​​​សង្គ្រោះ​​គាត់​​...

ចោរ​​​ស្លុយ​ចូល​អន្ទាក់​​ប៉ូលិស​ហើយ​!

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៣ ធ្នូ ក្រោយពីផ្លោះរបងចូលលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះគេ កាលពី០២ថ្ងៃមុន នៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ហើយថែមទាំងដកហូតបានវត្ថុតាងមួយចំនួនផង។

អាន​បន្ត៖ ចោរ​​​ស្លុយ​ចូល​អន្ទាក់​​ប៉ូលិស​ហើយ​!

ដុតបំផ្លាញ​ម៉ូតូ​ខ្លួនឯងចោលមួយ​លេង

ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលគេដឹងថា មានមុខរបរជាអ្នកស៊ីឈ្នូលដើរបេះដូងឲ្យគេ ទំនងបែកថ្នាំដល់កំរិត បានដុតម៉ូតូកញ្ចាស់របស់ខ្លួនចោល កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ ធ្នូ នៅក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដែលធ្វើឲ្យអ្នកភូមិនិងសមត្ថកិច្ចមានការភ្ញាក់ផ្អើលទាំងព្រឹក។

អាន​បន្ត៖ ដុតបំផ្លាញ​ម៉ូតូ​ខ្លួនឯងចោលមួយ​លេង

ផ្ទុះអាវុធរបួសចិនម្នាក់ ផ្អើលទាំងយប់ នៅប៉ោយប៉ែត

បន្ទាយមានជ័យ៖ បុរសជនជាតិចិនម្នាក់ រងរបួសស្រាល ដោយសាការផ្ទុះអាវុធ កាលពីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវដើមពុទ្រ្ទា ជិតទឹកដីកាស៊ីណូ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត។ជនរងគ្រោះ គេមិនស្គាល់អត្តសញ្ញាណទេ គឺដឹងត្រឹមថា ជាជនជាតិចិន បើកហាងលក់បង្កងអាំង នៅចំណុចកើតហេតុ។

អាន​បន្ត៖ ផ្ទុះអាវុធរបួសចិនម្នាក់ ផ្អើលទាំងយប់ នៅប៉ោយប៉ែត

រថយន្ត ដឹកទំនិញធុនធ្ងន់ បើក​ឡើង​ខឿន ក្រឡាប់កៀររ៉ឺម៉កម៉ូតូ របួស ៩នាក់

រាជធានីភ្នំពេញ៖ រថយន្ត ដឹកសំបកកង់រថយន្តធុនធ្ងន់មួយគ្រឿង បានរ៉េចង្កូត ឡើងខឿនសួនច្បារខណ្ឌចែកទ្រូវផ្លូវ ហើយទាញចង្កូតក្រឡាប់ កៀររ៉ឺម៉កម៉ូតូមួយគ្រឿង បណ្តាលអោយធ្លាក់ផ្លូវ រងរបួសធ្ងន់ស្រាលចំនួន ៩នាក់។

អាន​បន្ត៖ រថយន្ត ដឹកទំនិញធុនធ្ងន់ បើក​ឡើង​ខឿន ក្រឡាប់កៀររ៉ឺម៉កម៉ូតូ របួស ៩នាក់