បណ្តាញសង្គម

ប៉ូលិស​កម្ពុជា និង​ម៉ា​ឡេ​ស៊ី រំដោះ​ក្មេង​ស្រី​ខ្មែរ​ម្នាក់ ត្រូវ​​ស្ត្រី​ម្ចាស់ផ្ទះ​វាយ​និង​កាត់​ស្លឹកត្រចៀក

រាជធានីភ្នំពេញ ៖ បើយោងតាមហ្វេសប៊ុកស្ត្រីជនជាតិខ្មែរអ៊ីស្លាមម្នាក់ឈ្មោះ Zalina Li បានបង្ហោះរូបភាព និងវីដេអូ កាលពីថ្ងៃទី៧ ធ្នូនេះ ស្តីពីករណីហិង្សាលើក្មេងស្រីខ្មែរម្នាក់ បម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ី(រយៈពេល៤ឆ្នាំ) ត្រូវស្ត្រីម្ចាស់ផ្ទះធ្វើទារុណកម្ម និងកាត់ស្លឹកត្រចៀកយ៉ាងព្រៃផ្សៃ ។

អាន​បន្ត៖ ប៉ូលិស​កម្ពុជា និង​ម៉ា​ឡេ​ស៊ី រំដោះ​ក្មេង​ស្រី​ខ្មែរ​ម្នាក់...

កម្មករ​អូស​រទេះ​នៅ​ផ្សារ​នាគ​មាស​ម្នាក់​បាត់បង់​ជីវិត​ដោយ​មិនដឹង​មូលហេតុ?

រាជធានីភ្នំពេញ ៖ បុរសជាកម្មករអូសរទេះនៅផ្សារនាគមាសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងផ្សារឃ្លាំងរំសេវ ដោយពុំដឹងមូលហេតុឡើយ ដែលហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ២ និង៤០នាទីរសៀល ថ្ងៃទី៩ ខែធ្នូនេះ ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

អាន​បន្ត៖ កម្មករ​អូស​រទេះ​នៅ​ផ្សារ​នាគ​មាស​ម្នាក់​បាត់បង់​ជីវិត​ដោយ​មិនដឹង​មូលហេតុ?

ដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ នៅមាត់សមុទ្រ

កែប៖ ឧបករណ៍នេសាទខុសច្បាប់ជាច្រើន ត្រូវបានដុតបំផ្លាញចោល នៅឆ្នេរសមុទ្រ ស្ថិតក្នុងភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ រួមទាំងមន្ត្រីផ្សេងៗទៀត មកពីមន្ទីរនានាជាច្រើននាក់ បានចូលរួមដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ទាំងនេះ។

អាន​បន្ត៖ ដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ នៅមាត់សមុទ្រ

លួចច្រើនលើក ញ៉ាម ទីបំផុត ដេកគុក!

បន្ទាយមានជ័យ៖ បុរសម្នាក់ បានលួចកាត់ទុយោស្ពាន់ម៉ាស៊ីនត្រជាក់ជាច្រើនលើកច្រើនសា តែលើកចុងក្រោយ ត្រូវចាប់ខ្លួន ដោយមានទុយោ ១ដុំ ជាវត្ថុតាង។ បុរសលួចទុយោស្ពាន់ម៉ាស៊ីនត្រជាក់នោះ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០។

អាន​បន្ត៖ លួចច្រើនលើក ញ៉ាម ទីបំផុត ដេកគុក!

ម្តាយ​ឪពុក​ទៅ​បាច​ត្រី​ផ្ញើ​កូន​នឹង​ម្តាយ​ចាស់ ត្រឡប់​មក​វិញ​កូន​លង់ទឹក​ស្លាប់​ទាំង​៣​នាក់

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅស្រះទឹកខាងជើងវត្តអណ្តោត ចម្ងាយ២០០ម៉ែត្រ ក្នុងឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

អាន​បន្ត៖ ម្តាយ​ឪពុក​ទៅ​បាច​ត្រី​ផ្ញើ​កូន​នឹង​ម្តាយ​ចាស់...

​​​កូរ៉េ​ម្នាក់​​ជាប់ពី​បទ​រំលោភ​លើ​ទំ​នុក​ចិត្តនិង​បម្រុង​គេចខ្លួន​ចេញពី​កម្ពុជា​

រាជធានីភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញចាប់នឹងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ពាក់ពន្ធពីបទរំលោភលើទំនុងចិត្ត ។

អាន​បន្ត៖ ​​​កូរ៉េ​ម្នាក់​​ជាប់ពី​បទ​រំលោភ​លើ​ទំ​នុក​ចិត្តនិង​បម្រុង​គេចខ្លួន​ចេញពី​កម្ពុជ...

កូវីដសហគមន៍៖ ឪពុកម្តាយមួយចំនួនហៅកូននៅភ្នំពេញវិលទៅស្រុក

រាជធានីភ្នំពេញ ៖ យុវជនដែលកំពុងបម្រើការងារនិងសិក្សានៅភ្នំពេញមួយចំនួន ត្រូវបានឪពុកម្តាយទទួចឲ្យវិលទៅស្រុកកំណើតមួយរយៈសិន ខណៈដែលភ្នំពេញកំពុងប្រឈមនឹងជំងឺកូវីដ១៩ខ្លំាងក្លាពីព្រឹត្តិការណ៍២៨វិចិ្ឆកា ដែលគិតត្រឹមព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ រកឃើញមានអ្នកកើតកូវីដ ក្នុងសហគមន៍កើនឡើងដល់ ៣២ នាក់នោះ ។កញ្ញា ស្រីនាថ មានស្រុកកំណើតនៅខេត្តព្រៃវែង និងជាអ្នកបម្រើការងារតាមផ្ទះបានឲ្យដឹងថាគាត់មានបងប្អូនស្រីបីនាក់ កំពុងធ្វើការនៅភ្នំពេញ។

អាន​បន្ត៖ កូវីដសហគមន៍៖ ឪពុកម្តាយមួយចំនួនហៅកូននៅភ្នំពេញវិលទៅស្រុក

ឡានដឹកគ្រឿងសង្ហារឹម ៥គ្រឿង ពីស្ទឹងត្រែង មកដល់ក្រចេះ ទើបប៉េអឹម ចាប់បាន!

ខេត្តក្រចេះ៖ រថយន្តសាំយុង ៥ គ្រឿង ដឹកគ្រឿងសង្ហារឹម ចេញពីសិប្បកម្មកែច្នៃគ្មានច្បាប់អនុញ្ញាត ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថ ស្នាក់ការសន្តិសុខ ៧១០ បង្ក្រាប ហើយប្រគល់ឱ្យជំនាញ។

អាន​បន្ត៖ ឡានដឹកគ្រឿងសង្ហារឹម ៥គ្រឿង ពីស្ទឹងត្រែង មកដល់ក្រចេះ ទើបប៉េអឹម ចាប់បាន!

ម្ចាស់​ភ្លេចខ្លួន​មួយ​ភ្លែត​សោះ ពិតជា​លឿន​មែន តែ​សំណាង​មិន​ជួយ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ឆ្លៀតឱកាសជនរងគ្រោះមិននៅទុកម៉ូតូចោលមួយភ្លែត ស្រាប់តែជនសង្ស័យធ្វើសកម្មភាពកាច់កម៉ូតូបានសម្រេច រួចបើករត់គេចខ្លួនត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារកណ្តាល១ កាលពីវេលាម៉ោង ៨នឹង១៥នាទីយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយផ្លូវ១៣កែងផ្លូវ១០៨ នៅចំណុចក្រោយផ្សាររាត្រី ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។

អាន​បន្ត៖ ម្ចាស់​ភ្លេចខ្លួន​មួយ​ភ្លែត​សោះ ពិតជា​លឿន​មែន តែ​សំណាង​មិន​ជួយ

បុរស​ម្នាក់​ទំនងជា​ធាត់​ពេក និង​កំពុង​តែ​ប្រើ​ថ្នាំ​សម្រក ទើប​គាំងបេះដូង​ស្លាប់

រាជធានីភ្នំពេញ ៖ បុរសជាអ្នកដឹកទំនិញតាមអនឡាញម្នាក់បានគាំងបេះដូងស្លាប់បាត់បង់ជីវិតនៅក្នុងហាងលក់អយស្ទ័រមួយកន្លែងដែលមានយីហោ «អយស្ទ័រ ហៅស៍១» ខណៈដែលដល់ម៉ោងបើកលក់ហើយមិនឃើញបើកទ្វារក្រុមបុគ្គលិកនាំគ្នា គាស់ទ្វារហៅមិនឮឆ្លើយ និងបើកទ្វារឲ្យក៏នាំគ្នាគាស់ទ្វារឡើងទៅមើលទើបបានដឹង ដែលបណ្តាលមកពីធាត់ពេកលើសទម្ងន់ហើយកំពុងតែប្រើថ្នាំសម្រកទម្ងន់រាល់ថ្ងៃផងដែរនោះ។

អាន​បន្ត៖ បុរស​ម្នាក់​ទំនងជា​ធាត់​ពេក និង​កំពុង​តែ​ប្រើ​ថ្នាំ​សម្រក ទើប​គាំងបេះដូង​ស្លាប់

បុរសចំណាស់​ម្នាក់​ទៅ​មើល​មង​នៅ​វាល​ស្រែ ជួបគ្រោះអកុសល​

ខេត្តបន្ទាយមានជ័យ ៖ បុរសចំណាស់ម្នាក់ស្រវឹងស្រាដើរទៅមើល.មង ក៏លង់ទឹកជម្រៅកន្លះម៉ែត្រ បណ្តាលឱ្យបាត់បង់ជីវិត ហើយត្រូវបានអ្នកឃ្វាលក្របីប្រទះឃើញសពកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ មានចម្ងាយប្រមាណជាង៤០០ម៉ែត្រខាងត្បូងភូមិបន្ទាត់បោះ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

អាន​បន្ត៖ បុរសចំណាស់​ម្នាក់​ទៅ​មើល​មង​នៅ​វាល​ស្រែ ជួបគ្រោះអកុសល​

៣ថ្ងៃ ​បង្ក្រាប​ ៣ករណី ចាប់ ៥នាក់ ថ្នាំញៀនជាងកន្លះខាំ តម្លៃជាង ១៥០០ដុល្លារ

ខេត្តកំពង់ឆ្នាំង៖ ក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាបបទល្មើសគ្រឿងបាន ៣ករណី ឃាត់ខ្លួនមនុស្ស ៥នាក់ និងរឹបអូសថ្នាំញៀន ៩កញ្ចប់ ស្មើនឹងជាងកន្លះខាំ ដែលមានតម្លៃ ក្នុងទីផ្សារជាង ១៥០០ដុល្លារ។ ជាមួយគ្នានេះ សមត្ថកិច្ច ក៏បានដកហូតទូរស័ព្ទដៃ កាំបិត ដាវ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

អាន​បន្ត៖ ៣ថ្ងៃ ​បង្ក្រាប​ ៣ករណី ចាប់ ៥នាក់ ថ្នាំញៀនជាងកន្លះខាំ តម្លៃជាង ១៥០០ដុល្លារ

ឪពុក​ម្ដាយ​ពិតជា​ខ្លោចផ្សារ​ខ្លាំង​ណាស់ ពេល​ឃើញ​ទិដ្ឋភាព​បែប​នេះ

រាជធានីភ្នំពេញ ៖ ក្មេងប្រុសអាយុប្រមាណ១២ឆ្នាំម្នាក់ បាននាំគ្នាទៅលេងទឹក ហើយបានលង់លិចបាត់ក្នុងទន្លេអស់ពេលជាច្រើនម៉ោង ត្រូវក្រុមគ្រួសារជួលជនជាតិឥស្លាមក្នុងតម្លៃ១ពាន់ដុល្លារ ងូតរាវរកឃើញ និងនាំគ្នាទ្រហោយំយ៉ាងសោកសៅជាទីបំផុត។

អាន​បន្ត៖ ឪពុក​ម្ដាយ​ពិតជា​ខ្លោចផ្សារ​ខ្លាំង​ណាស់ ពេល​ឃើញ​ទិដ្ឋភាព​បែប​នេះ

ស្នងការចុះបង្ក្រាបផ្ទាល់ ករណី​គ្រឿងញៀន នៅប៉ៃលិន ឃាត់ ៤នាក់ ថ្នាំញៀនជាច្រើន

ខេត្តប៉ៃលិន៖ មុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ ១ក្រុម ត្រូវបានស្នងការខេត្ត ដឹកនាំបញ្ជាកម្លាំងផ្ទាល់ ចូលចាប់បាន ៥នាក់ និងវត្ថុតាងថ្នាំញៀនជាច្រើនទៀត។ ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅក្បែរស្ពានថ្ម ( ស្ពានតារស់) ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

អាន​បន្ត៖ ស្នងការចុះបង្ក្រាបផ្ទាល់ ករណី​គ្រឿងញៀន នៅប៉ៃលិន ឃាត់ ៤នាក់ ថ្នាំញៀនជាច្រើន

បំបែក​ហើយ! ក្រោយជួញ​ដាក់​ជា​​ក​ញ្ចប់​​​បញ្ញើ​តាមប្រៃស​ណីយ៍​​​៣​លើក

រាជធានីភ្នំពេញ ៖ អនុវត្តតាមបញ្ជាឯកឧត្តម នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត អគ្គស្នង ការនគរបាលជាតិ និងឯកឧត្តមនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ ដោយឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជំនួញទុច្ចរិតឆ្លងដែនត្រូវបានបង្ក្រាប ។

អាន​បន្ត៖ បំបែក​ហើយ! ក្រោយជួញ​ដាក់​ជា​​ក​ញ្ចប់​​​បញ្ញើ​តាមប្រៃស​ណីយ៍​​​៣​លើក

ទុក្ខ​កម្មករ​ធ្វើ​ផ្លូវ​៖ បារម្ភ​​​ចោរ​លួច​​កើត​​រាល់ថ្ងៃ ពិសេស​ក្នុង​​ក្រុង​បាត់​ដំបង

ខេត្តបាត់ដំបង៖ អំពើចោរកម្មដែលសមត្ថកិច្ចមិនអាចទប់ស្កាត់ ឬ ឲគ្រប់គ្រងមុខសញ្ញាបាន ឬបង្ក្រាបមិនបានជនដៃដល់ ជាហេតុធ្វើឲ្យបទល្មើសនេះមានសន្ទុះកាន់តែខ្លាំងឡើងៗ បង្កអសន្តិសុខដល់ពលរដ្ឋស្ទើរគ្រប់ទីកន្លែង។

អាន​បន្ត៖ ទុក្ខ​កម្មករ​ធ្វើ​ផ្លូវ​៖ បារម្ភ​​​ចោរ​លួច​​កើត​​រាល់ថ្ងៃ...

គ្រឿងញៀន! យុវជន ៥នាក់ ត្រូវប៉ូលិសចាប់ នៅក្នុង​សណ្ឋាគារ​មួយ នៅមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ យុវជន ៥នាក់ អាយុចាប់ពី ២១ឆ្នាំ ដល់ ២៧ឆ្នាំ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ខណៈពួកគេ បានប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅសណ្ឋាគារមួយ ក្នុងខេត្តមណ្ឌលគិរី។

អាន​បន្ត៖ គ្រឿងញៀន! យុវជន ៥នាក់ ត្រូវប៉ូលិសចាប់ នៅក្នុង​សណ្ឋាគារ​មួយ នៅមណ្ឌលគិរី

ផ្ទះ​បណ្តែត​ទឹក​របស់​ប្រជាពលរដ្ឋ បាន​បន្លាស់​ទី​ឡើងគោក​១០០%​ហើយ

ខេត្តកំពង់ឆ្នាំង ៖ យោងតាមសេចក្តីជូនដំណឹង របស់អាជ្ញាធរខេត្តកំពង់ឆ្នាំងជាលើកទី២ ស្ដីពីការបន្លាស់ទីផ្ទះបណ្ដែតទឹកឲ្យអស់នៅបំណាច់ខែវិច្ឆិកា ឆ្នាំ២០២០នេះ អាជ្ញាធរឃុំឆ្នុកទ្រូ បានធ្វើការបន្លាស់ទីផ្ទះបណ្ដែតទឹករបស់ប្រជាពលរដ្ឋឡើងគោកសម្រេច១០០% ហើយ នេះជាការអះអាងរបស់អាជ្ញាធរឃុំ ឆ្នុកទ្រូ ស្រុកបរិបូរណ៍ ដែលបានបញ្ជាក់ប្រាប់ភ្នាក់ងារកោះសន្តិភាព នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ។លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ បានបញ្ជាក់ឲ្យដឹងថា៖ ក្នុងការបន្លាស់ទីផ្ទះបណ្តែត បើគិតមកដល់ពេលនេះ មានរយៈពេល២ឆ្នាំហើយ។

អាន​បន្ត៖ ផ្ទះ​បណ្តែត​ទឹក​របស់​ប្រជាពលរដ្ឋ បាន​បន្លាស់​ទី​ឡើងគោក​១០០%​ហើយ

លទ្ធផល​បង្ហាញ​ច្បាស់​ថា មាន​​មេតា​ណុ​ល​កម្រិត​ខ្ពស់ ក្នុង​ស្រា ដែល​គេ​បិត​នៅ​ខេត្តកំពង់ឆ្នាំង

រាជធានីភ្នំពេញ ៖ បើតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានអោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីករណីពុល នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មន្ត្រីជំនាញបានសហការជាមួយ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង រួមនឹងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដោយមានកិច្ចដឹកនាំសម្របសម្រួលពី លោកព្រះរាជអាជ្ញារង ខេត្តកំពង់ឆ្នាំង បានចុះប្រតិបត្តិការត្រួតពិនិត្យ ស្រាវជ្រាវ និងស៊ើបអង្កេត នៅទីតាំងកើតហេតុស្ថិតក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងសិប្បកម្មផលិតផលស្រាចំនួន ០៨កន្លែង (៣កន្លែង ស្ថិតក្នុងស្រុកទឹកផុស និង ៥កន្លែងទៀតក្នុងស្រុកកំពង់ត្រឡាច) កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។

អាន​បន្ត៖ លទ្ធផល​បង្ហាញ​ច្បាស់​ថា មាន​​មេតា​ណុ​ល​កម្រិត​ខ្ពស់ ក្នុង​ស្រា...

មិនរាងចាល! ធ្លាប់ជាប់គុក ៥ឆ្នាំហើយ ទើបចេញមកវិញ បាន ៧ខែ ពាក់ព័ន្ធគ្រឿងញៀនទៀត!

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ ធ្លាប់ជាប់ពន្ធនាគារ ០៥ឆ្នាំម្តងហើយ ពាក់ព័ន្ធគ្រឿងញៀន ពេលនេះ មិនរាងចាល ទើបតែចេញពីពន្ធនាគារបាន ៧ខែ ក៏ត្រូវនគរបាលស្រាវជ្រាវចាប់ខ្លួន និងវត្ថុតាងគ្រឿងញៀនទៀត។ នគរបាល បានរៀបចំសំណុំរឿង បញ្ជូនបុរសនោះ ទៅសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។

អាន​បន្ត៖ មិនរាងចាល! ធ្លាប់ជាប់គុក ៥ឆ្នាំហើយ ទើបចេញមកវិញ បាន ៧ខែ ពាក់ព័ន្ធគ្រឿងញៀនទៀត!

រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​ល្មើសច្បាប់​៣​គ្រឿង សមត្ថកិច្ច​ឃាត់​ចាប់​បាន​ពីរ​គ្រឿង

ខេត្តកំពង់ធំ ៖ រថយន្តសាំយ៉ុងដឹកឈើប្រណីត៣គ្រឿង ត្រូវបានកម្លាំងឧទ្យាននុរក្ស ស្ទាក់ចាប់បានពីរគ្រឿង រត់រួចមួយគ្រឿងកាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្បែរព្រៃឡង់ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ។

អាន​បន្ត៖ រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​ល្មើសច្បាប់​៣​គ្រឿង សមត្ថកិច្ច​ឃាត់​ចាប់​បាន​ពីរ​គ្រឿង