បណ្តាញសង្គម

ចាប់ខ្លួន​ប្រុស​ស្រី​ពីរ​នាក់​ជាមួយ​ថ្នាំ​ញៀន ប្រមាណ​ជា​៤​គីឡូក្រាម និង​ថ្នាំ​គ្រវី​មួយ​ចំនួន

ខេត្តស្ទឹងត្រែង ៖ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹង ត្រែងបានបង្ហាញមុខជនសង្ស័យប្រុសស្រីចំនួន២នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនខុសច្បាប់។

អាន​បន្ត៖ ចាប់ខ្លួន​ប្រុស​ស្រី​ពីរ​នាក់​ជាមួយ​ថ្នាំ​ញៀន ប្រមាណ​ជា​៤​គីឡូក្រាម...

ទឹកជំនន់ធ្ងន់ធ្ងរ! រថយន្តទិញពីចិនត្រូវបានប្រើសម្រាប់ជួយសង្រ្គោះនឹងដឹកជញ្ជួនជនរងគ្រោះ

រាជធានីភ្នំពេញ៖ ខណៈខេត្ត-រាជធានី១៩ កំពុងរងការវាយប្រហារដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំងក្លានោះ គេសង្កេតឃើញសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់រួមទាំងកងកម្លាំងប្រដាប់អាវុធ ប៉ូលីស ប៉េអ៊ឹម រួមទាំង ទាហានផងនោះត្រូវបានបញ្ជួនចេញទៅជួយសង្រោ្គះពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅតាមបណ្តាខេត្តនានានិងរាជធានីភ្នំពេញ ។

អាន​បន្ត៖ ទឹកជំនន់ធ្ងន់ធ្ងរ!...

ត្រី​ឆ្ដោ​ស៊ី​កូន​ឯង តាំងពី​៥​ឆ្នាំ​មុន ថ្មី​ៗ​នេះ​ធ្វើ​រឿង​ដដែល​លើ​កូនស្រី​បង្កើត​ទៀត ជាប់​ឃុំឃាំង

ខេត្តក្រចេះ ៖ កម្លាំងនគរបាលស្រុកសំបូរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភកូនស្រីបង្កើតខ្លួនឯង ក្រោយពីទទួលបណ្ដឺងពីម្ដាយជនរងគ្រោះ ហើយបានបញ្ជូនជនសង្ស័យជាឪពុក ទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ។

អាន​បន្ត៖ ត្រី​ឆ្ដោ​ស៊ី​កូន​ឯង តាំងពី​៥​ឆ្នាំ​មុន...

កម្លាំង​កងទ័ព និង​អាជ្ញាធរ បាន​ជម្លៀស​ប្រជាពលរដ្ឋ​មក​កាន់​ទីទួល​សុវត្ថិភាព

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ កម្លាំងកងពលតូចថ្មើរជើងលេខ៥១ សហការណ៍ជាមួយ បញ្ជាការដ្ឋានទ័ពពិសេស និងមន្ត្រីអាជ្ញាធរមូលដ្ឋាន រួមគ្នាចុះជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងស្រុកសិរីសោភ័ណ ដែលទទួលរងឥទ្ធិពលព្យុះភ្លៀង បានបង្កឱ្យមានការជន់លិច បណ្តាលឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាប៉ះពាល់ដល់អាយុជីវិត សត្វពាហនៈ លំនៅដ្ឋាន ខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងស្រុកផងដែរ។

អាន​បន្ត៖ កម្លាំង​កងទ័ព និង​អាជ្ញាធរ បាន​ជម្លៀស​ប្រជាពលរដ្ឋ​មក​កាន់​ទីទួល​សុវត្ថិភាព

ចាប់ខ្លួន​ព្រានព្រៃ​ម្នាក់​អនុវត្ត​តាម​អំណាច​សាលក្រម ពាក់ព័ន្ធ​ប្រមាញ់​សត្វព្រៃ

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា កាលពីវេលម៉ោង១១ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចនគរបាលជំនាញផែនយុត្តិធម៌ក្រុងសំរោង ខេត្តឧត្តមានជ័យ សហការណ៍ជាមួយនគរបាលប៉ុស្តិ៍ រដ្ឋបាលកូនក្រៀល ដឹកនាំដោយលោកវរសេនីយ៍ត្រី សត្យា រ៉ូម៉េអ៊ូ អធិការរងទទួលផែនព្រហ្មទណ្ឌ បានចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទម្នាក់ ដែលជាអ្នកព្រានព្រៃ។

អាន​បន្ត៖ ចាប់ខ្លួន​ព្រានព្រៃ​ម្នាក់​អនុវត្ត​តាម​អំណាច​សាលក្រម ពាក់ព័ន្ធ​ប្រមាញ់​សត្វព្រៃ

ស្តីប្រដៅ​ដើម្បី​កូន​ឱ្យ​ល្អ តែ​កូនស្រី​មិន​ស្តាប់​លើកដៃ​ផ្តាច់ជីវិត​ឪពុក​គ្មាន​ប្រណី

ខេត្តកំពង់ធំ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កូនស្រីម្នាក់ផឹកស្រវឹងស្រា ហើយក៏ត្រូវឪពុកស្តីបន្ទោស ធ្វើឱ្យកូនស្រីរូបនេះខឹងក៏ទាញយកដំបងឈើមកវាយផ្តាច់យកជីវិតឪពុកបង្កើតរបស់ខ្លួនតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិស្វាយកាល់ ឃុំកកោះស្រុកសន្ទុក ខេត្តកំពង់ធំ ។

អាន​បន្ត៖ ស្តីប្រដៅ​ដើម្បី​កូន​ឱ្យ​ល្អ...

ចាប់​​ក្របួច​ជនសង្ស័យ​៣​នាក់ ក្រោយ​ប៉ូលិស​​ក្រុង​សែន​មនោ​រម្យ​​ឆ្មក់​ចូល​ក្នុង​ផ្ទះ

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យជួញដូរគ្រឿងញៀនចំនួន៣នាក់ បានត្រូវសមត្ថកិច្ចចាប់ខ្លួននិងដកហូតបានសារធាតុញៀន ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនជាច្រើន ។

អាន​បន្ត៖ ចាប់​​ក្របួច​ជនសង្ស័យ​៣​នាក់...

សូម​ពលរដ្ឋ​រស់នៅ​តាម​មាត់​ស្ទឹង​មានការ​ប្រុង​ប្រយ័ត្ន ព្រោះ​ទំនប់​ចម្ការ​តែ​លើ​ភ្នំ​គិរី​រម្យ​បាន​បាក់​ហើយ

ខេត្តកំពង់ស្ពឺ ៖ លោកអភិបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់ពុកម៉ែមាមីងបងប្អូនដែល រស់នៅក្នុងស្រុកភ្នំស្រួច (ឃុំចំបក់ ឃុំតាំងសំរោង ឃុំតាំងស្យា និងឃុំមហាសាំង) និងមួយផ្នែកនៃស្រុក សំរោងទង (ឃុំតាំងក្រូច) ទាំងអស់មេត្តាជ្រាបថា កាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះទំនប់ចម្ការតែ ដែលមានសមត្ថភាពស្តុកទឹកពី៥ ទៅ៧ លានម៉ែត្រត្រីគុណ បានបាក់ហើយ។

អាន​បន្ត៖ សូម​ពលរដ្ឋ​រស់នៅ​តាម​មាត់​ស្ទឹង​មានការ​ប្រុង​ប្រយ័ត្ន...

ស្រី​ស្អាត​មុខស្រស់ ​ចូល​ចិត្ត​ប្រើ​ហិង្សា​លើ​អ្នកបម្រើ​នៅផ្ទះ ទ្រាំ​លែង​បាន​នាង​តូច​រត់​ចេញ​មក​ប្តឹង

ខេត្តកណ្តាល ៖ ថៅកែស្រីមុខស្រស់ស្អាត ប៉ុន្តែចិត្តព្រៃផ្សៃ ប្រើហិង្សាជាច្រើនលើកច្រើនសារវាយធ្វើបាបអ្នកបម្រើស្រីដែលនាងនៅជាអនីតិជននៅឡើយ ទីបំផុត ត្រូវកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឃាត់ខ្លួននិងបញ្ជូនថៅកែស្រីរូបនេះ មកតុលាការខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ។

អាន​បន្ត៖ ស្រី​ស្អាត​មុខស្រស់ ​ចូល​ចិត្ត​ប្រើ​ហិង្សា​លើ​អ្នកបម្រើ​នៅផ្ទះ...

ជម្លោះ​ដណ្តើម​ម៉ូយ​រវាង​អ្នក​រត់​កង់​បី​ខ្មែរ និង​កង់​បី​ឥណ្ឌា​ម្នាក់​ទាញ​កាំបិត​ផ្គាក់​ម្នាក់​ទាញ​ដំបង

រាជធានីភ្នំពេញ ៖ បុរសពីរនាក់អ្នករត់កង់បីឥណ្ឌាម្នាក់ និងជាអ្នករត់ម៉ូតូឌុបម្នាក់(ជាបងប្អូនបង្កើតនឹងគ្នា ២នាក់) សរុបគ្នា៣នាក់ ត្រូវបានកម្លាំងមានសមត្ថកិច្ចចាប់ឃាត់ខ្លួន ខណៈដែលពួកគាត់មានជម្លោះរឿងដណ្តើមម៉ូយគ្នា រវាងបុរសជាអ្នករត់ម៉ូតូកង់បីខ្មែរបានរត់ទៅទាញកាំបិតផ្គាក់ដេញកាប់ទៅលើបុរសជាអ្នករត់កង់បីឥណ្ឌាបានទាញដំបងដេញកាប់គ្នាហើយបុរសជាបងរត់ម៉ូតូឌុបក្បែរនោះស្ទុះទៅជួយប្អូន។

អាន​បន្ត៖ ជម្លោះ​ដណ្តើម​ម៉ូយ​រវាង​អ្នក​រត់​កង់​បី​ខ្មែរ...

កម្ម​ករ​៤​នាក់​ឡើង​រុះ​មេរុបូជាសព​ បែរជា​ជួប​គ្រោះ​ស្មាន​មិន​ដល់​

ខេត្តកំពត ៖ កម្មករ៤នាក់ដែលឡើងរុះមេរុបូជាសពជិតខ្សែភ្លើង បានឆក់សន្លប់ទាំង៤នាក់ កាលពីវេលាម៉ោងប្រមាណ៧និង៣០នាទីព្រឹកថ្ងៃទី១១ ខែតុលា ២០២០ ស្ថិតនៅភូមិគាថាវង្សក្រោម ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ។

អាន​បន្ត៖ កម្ម​ករ​៤​នាក់​ឡើង​រុះ​មេរុបូជាសព​ បែរជា​ជួប​គ្រោះ​ស្មាន​មិន​ដល់​

ឃាត់ខ្លួន​ចោរឆក់​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងសាឡាង បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីនារីម្នាក់ដែលកំពុងតែជិះម៉ូតូធ្វើដំណើរតាមផ្លូវបានសម្រេច។

អាន​បន្ត៖ ឃាត់ខ្លួន​ចោរឆក់​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប

ឡាន​ច្រើន​គ្រឿង​ត្រូវ​កកស្ទះ ដោយ​​ការ​ផ្ទុះ​ការ​តវា់​រហូត​បិទផ្លូវ

ស្រុកស្ទឹងហាវ-ព្រះសីហនុ ៖ សមត្ថកិច្ចរដ្ឋបាលស្រុកស្ទឹងហាវឲ្យដឹងថា ថ្ងៃត្រង់ថ្ងៃទី០៨តុលា ស្ថិតនៅផ្លូវសម្តេចសង្ឃទេពវង្ស ចំណុចច្រកចូលទៅទីតាំងដីសង្គមកិច្ច ភូមិ០១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ មានប្រជាពលរដ្ឋច្រើននាក់ បាននាំគ្នាបិទផ្លូវសម្តេចសង្ឃទេពវង្ស ( ស្ទឹងហាវ-វាលរេញ) ដោយដាក់ដុំថ្មនិងមែកឈើ បណ្តាលឱ្យចរាចរណ៍តាមផ្លូវនោះកកស្ទះជាខ្លាំង ។

អាន​បន្ត៖ ឡាន​ច្រើន​គ្រឿង​ត្រូវ​កកស្ទះ ដោយ​​ការ​ផ្ទុះ​ការ​តវា់​រហូត​បិទផ្លូវ

ទៅ​បង់សំណាញ់​លើ​ស្ពាន​ស្រាប់តែ​លោត​​តាម​សំណាញ់ បាត់​ជិត​៧​ម៉ោង​ទើប​រក​ឃើញ

ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់បានផឹកស្រាស្រវឹង រួចហក់ទៅបង់សំណាញ់ញឹកពីលើស្ពានមុខ ដែលទឹកកំពុងតែហូរខ្លាំង បណ្តាលលង់បាត់អស់៨ម៉ោង ទើបរកឃើញ ប៉ុន្តែបុរសរូបនេះបានបាត់បង់ជីវិតទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៦ព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចស្ពានទី១ ចម្ងាយជាងកន្លះគីឡូម៉ែត្រខាងកើត ភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក។

អាន​បន្ត៖ ទៅ​បង់សំណាញ់​លើ​ស្ពាន​ស្រាប់តែ​លោត​​តាម​សំណាញ់ បាត់​ជិត​៧​ម៉ោង​ទើប​រក​ឃើញ

បុរស​ម្នាក់​ដឹកនាង​ក្រមុំ​(​សតិ​មិនល្អ​)​ចូល​ផ្ទះ​ខ្លួន រំលោភ​ពេញ​១​រាត្រី ព្រឹក​ឡើង​ជាប់​ខ្នោះ

ខេត្តកំពត ៖ បុរសម្នាក់ត្រូវបានអាណាព្យាបាលនារីរងគ្រោះម្នាក់ ឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ ដើម្បីចាត់ការតាមផ្លូវច្បាប់ ខណៈដែលបុរសជាជនសង្ស័យរស់នៅក្នុងឃុំជាមួយគ្នានេះ បានចាប់រំលោភរំលោភសេពសន្ថវៈកូនស្រីរបស់គាត់ បានសម្រេចពេញមួយរាត្រី ។

អាន​បន្ត៖ បុរស​ម្នាក់​ដឹកនាង​ក្រមុំ​(​សតិ​មិនល្អ​)​ចូល​ផ្ទះ​ខ្លួន រំលោភ​ពេញ​១​រាត្រី...

ចាប់បុគ្គលិក​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់​និងជា​​​អាជ្ញា​ធរ​ជាតិ​អ​ប្សា​រា​ម្នាក់

ខេត្តសៀមរាប ៖ បុគ្គលិកនាយកដ្ឋានសណ្ដាប់ធ្នាប់ និងជាសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សារាម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចាប់ខ្លួន ខណៈកំពុងត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះតាមដងផ្លូវ បញ្ជូនទៅតុលាការ ករណីប្រើប្រាស់សារធាតុញៀន។

អាន​បន្ត៖ ចាប់បុគ្គលិក​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់​និងជា​​​អាជ្ញា​ធរ​ជាតិ​អ​ប្សា​រា​ម្នាក់

បង្ក្រាប​២​កន្លែង រយៈពេល​២​ថ្ងៃ សិប្បកម្ម​ផលិត​បារី និង​នំ​បុ័ង​ប្រេ​ន ដកហូត​វត្ថុ​តាង​ជិត​៥០​តោន

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានចុះបង្ក្រាបសិប្បកម្មផលិតបារី និងសិប្បកម្មផលិតនំបុ័ងប្រេនចំនួន០២កន្លែងផ្សេងគ្នា របស់ជនជាតិចិន សង្ស័យធ្វើអាជីវកម្មផលិតផលិតផលក្លែងក្លាយខុសច្បាប់ ក្នុងខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយដកហូតវត្ថតាងសរុបជិត៥០តោន ។

អាន​បន្ត៖ បង្ក្រាប​២​កន្លែង រយៈពេល​២​ថ្ងៃ សិប្បកម្ម​ផលិត​បារី និង​នំ​បុ័ង​ប្រេ​ន...

ឡ​ចម្រាញ់​ប្រេងម៉ាស៊ីន​ទៅ​ជា​ប្រេងម៉ាស៊ូត កំពុង​លាក់ខ្លួន​ដំណើរការ​យ៉ាង​រំភើយ

ខេត្តកំពង់ស្ពឺ ៖ ឡចម្រាញ់ប្រេងខ្មៅរបស់ក្រុមជនជាតិចិនមួយក្រុមកំពុងដំណើរការយ៉ាងរំភើយដោយគ្មានជំនាញពាក់ព័ន្ធណាចុះទៅធ្វើការត្រួតពិនិត្យឡើយ ជាពិសេសគឺក្រុមជនជាតិចិនទាំងនេះត្រូវបានបង្ហើបថាមានខ្នងបង្អែកជាទាហានផ្កាយ ៣ទៀតផង។

អាន​បន្ត៖ ឡ​ចម្រាញ់​ប្រេងម៉ាស៊ីន​ទៅ​ជា​ប្រេងម៉ាស៊ូត កំពុង​លាក់ខ្លួន​ដំណើរការ​យ៉ាង​រំភើយ

ក្រុម​ជនសង្ស័យ​​ធ្វើ​សកម្ម​ភាព​​សម្រេច​​នៅ​តាកែវ​អស់លក្ខណ៍​នៅ​តា​ខ្មៅ

ខេត្តកណ្តាល ៖ ជនសង្ស័យ៥នាក់ បានធ្វើសកម្មភាពដោយយកដែកទីបវាយប្លន់យកម៉ូតូមួយគ្រឿងបានសម្រេចនៅចំណុចដើមទ្រាំង ផ្លូវជាតិលេខ៣ ក្នុងទឹកដីខេត្តតាកែវ កាលពីវេលាម៉ោងប្រមាណ៣និង៥០នាទីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ តែត្រូវកងកម្លាំងនគរបាលក្រុងតាខ្មៅល្បាតប្រទះឃើញ ក៏ចាប់ខ្លួនមកវិញបាន៤នាក់ និងរត់គេចខ្លួនរួចម្នាក់ ។

អាន​បន្ត៖ ក្រុម​ជនសង្ស័យ​​ធ្វើ​សកម្ម​ភាព​​សម្រេច​​នៅ​តាកែវ​អស់លក្ខណ៍​នៅ​តា​ខ្មៅ

បង្ក្រាប​ល្បែងស៊ីសង​ដក​ហូត​បាន​ទូ​ហ្គេ​ម​បាញ់​ត្រី និង​ម៉ូតូ​១​គ្រឿង​អ្នកលេង​រត់​អស់

រាជធានីភ្នំពេញ ៖ ទីតាំងបើកល្បែងស៊ីសងហ្គេមចាញ់ត្រីមួយកន្លែង ក្រោយស្ថានីយទូរទស្សន៍ស៊ីធីអិន ត្រូវបានកម្លាំងសណ្តាប់ធ្នាប់ខណ្ឌឫស្សីកែវ ចុះបង្ក្រាបដោយដកហូតបានទូហ្គេមបាញ់ត្រី១គ្រឿង និងម៉ូតូធូដេ មួយគ្រឿង ហើយអ្នកញៀនល្បែងបាននាំគ្នារត់គេចខ្លួនអស់។

អាន​បន្ត៖ បង្ក្រាប​ល្បែងស៊ីសង​ដក​ហូត​បាន​ទូ​ហ្គេ​ម​បាញ់​ត្រី...

ក្រសួងធនធានទឹក៖ ពីថ្ងៃនេះ ដល់ថ្ងៃទី០៩ ខែតុលា កម្ពុជានឹងមានភ្លៀង និងខ្យល់កើនឡើង, សូមពលរដ្ឋរស់នៅទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹក និងប្រជានេសាទប្រុងប្រយ័ត្នខ្ពស់

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប បានបន្តលាតសន្ធឹងឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយនៅលើសមុទ្រចិនខាងត្បូង។

អាន​បន្ត៖ ក្រសួងធនធានទឹក៖ ពីថ្ងៃនេះ ដល់ថ្ងៃទី០៩ ខែតុលា កម្ពុជានឹងមានភ្លៀង...