ខេត្តព្រៃវែង ៖ ពិតជាដូចពាក្យចាស់បុរាណដែលបានលើកឡើងថា ឈាមស្រែក ស្បែកហៅប្រាកដមែន គឺនៅទីបំផុតជនដែលជាឃាតករសម្លាប់ស្ត្រីម្នាក់នៅចំណុចទឹកប្រឡាយ ក្នុងស្រុកបាភ្នំ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ កាលពីយប់ថ្ងៃទី22 ខែសីហា កន្លងទៅនេះ នៅឯរាជធានីភ្នំពេញ ថែមទាំងឃាតករសារភាពថា បានលួងលោមសុំនារីមេត្រី តែនាងមិនព្រម ទើបប្រវាយប្រតប់គ្នា រហូតធ្វើឱ្យនាងធ្លាក់ចូលទៅក្នុងទឹកប្រឡាយ ដោយមិនអស់ចិត្តក៏ចុះច្របាច់.កនាង រួចចាប់ជ្រមុជទឹកទៀត ។
អានបន្ត៖ ឃាតករសារភាពថា លួងលោមសុំនាងមិនបាន ក៏ច្របាច់.ក រួចចាប់ជ្រមុជទឹក
ខេត្តសៀមរាប ៖ ករណីឃាតកម្មផ្តាច់ជីវិតបុរសម្នាក់ ហើយក្រុមឃាតករលាក់មុខត្រឹមមួយរយៈពេលខ្លី ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន៨នាក់ និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្តឃាត់ខ្លួនបានជនសង្ស័យ៤នាក់ដែរ ដែលពួកគេបានកាប់ទៅលើជនរងគ្រោះនៅមុខសណ្ឋាគារមួយកន្លែង ក្នុងក្រុងសៀមរាម តាមការពិតជនដៃដល់និងជនរងគ្រោះមិនដែលស្គាល់គ្នានោះឡើយ។ក្នុងប្រតិបត្តិការបង្ក្រាបករណីឃាតកម្មខាងលើនោះបានធ្វើឡើងកាលពីថ្ងៃទី២១ ខែសីហាឆ្នាំ២០២០ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
អានបន្ត៖ បំបែកបានហើយ! ករណីឃាតកម្ម ផ្តាច់ជីវិតបុរសម្នាក់មុខសណ្ឋាគារ ក្រុងសៀមរាប
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ជាបុរសភេទទី៣ បានលួចចូលក្នុងរបងផ្ទះជួលមួយកន្លែង និងបានអូសយកម៉ូតូហុងដាឌ្រីមសង់ស៊េរីចាស់មួយគ្រឿងចេញមកក្រៅ តែត្រូវកម្លាំងប្រជាការពារឃើញទាន់ក៏ឃាត់ខ្លួន និងហៅសមត្ថកិច្ចឲ្យយកទៅសួរនាំនៅប៉ុស្តិ៍នគរបាល ។
អានបន្ត៖ បុរសភេទទី៣ម្នាក់ដើរចុះដើរឡើង រួចលបចូលរបងផ្ទះគេធ្វើសកម្មភាពតែម្តង
រាជធានីភ្នំពេញ ៖ ផ្ទុះហិង្សារវាងជនជាតិចិន២នាក់ ព្រួតវាយជនជាតិចិនម្នាក់ ខណៈដែលបុរសចិនរងគ្រោះតាមទាន់ស្ត្រីចិនជាប្រពន្ធកំពុងនៅជាមួយបុរសចិនទាំង២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចផ្ទះមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាម៉ោង០៣រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។
អានបន្ត៖ ផ្ទុះហិង្សាជនជាតិចិនវាយគ្នា សង្ស័យរឿងស្នេហាត្រីកោណ
ខេត្តសៀមរាប ៖ បុរស២នាក់ ម្នាក់រងគ្រោះចូលមន្ទីរពេទ្យ និងម្នាក់ទៀតក្លាយជាអ្នកទោស ព្រោះតែជាជនដៃដល់ ។ រឿងរ៉ាវរបស់អ្នកទាំង២ គឺផ្ដើមចេញពីការស្រឡាញ់ស្ត្រីមេម៉ាយម្នាក់ ហើយបានមកលេងផ្ទះស្ត្រីមេម៉ាយដោយចៃដន្យ ទាំង២នាក់ក៏បបួលគ្នាផឹកស៊ី ។
អានបន្ត៖ បុរស២នាក់ស្រឡាញ់ស្ត្រីមេម៉ាយម្នាក់ ប្រែក្លាយជាជម្លោះស្នេហា
រាជធានីភ្នំពេញ ៖ ទីបំផុតសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ បានប្រកាសសាលក្រម ផ្តន្ទាទោសជនជាឃាតកចាក់សម្លាប់សន្តិសុខCSCដូចគ្នា ខឹងរឿងដៀលថាជក់គ្រឿងញៀនដាក់ពន្ធនាគារកំណត់ ៣០ឆ្នាំ និងតម្រូវឲ្យសងជំងឺចិត្តដល់ជនរងគ្រោះផងដែរ។ សាលក្រមនេះបើ សិនភាគីណាមួយ កើតទុកមិនសុខចិត្ត មានសិទ្ធិប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
អានបន្ត៖ សាលក្រមផ្តន្ទាទោសឃាតកចាក់សម្លាប់សន្តិសុខCSC ដាក់ពន្ធនាគារកំណត់៣០ឆ្នាំ
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារ លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការនគរបាល ខេត្តកំពង់ធំ ជាបណ្ដោះអាសន្ន ។
អានបន្ត៖ សម្ដេចក្រឡាហោម ស ខេង សម្រេចផ្អាកការងារឧត្តមសេនីយ៍ទោ អ៊ុក កុសល...
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ក្រាប និងឃាត់ខ្កួនបុរសម្នាក់ និង រថយន្តចំនួន ០១គ្រឿង ម៉ាក Sienna ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA- 5077 ដឹកគ្រឿងក្នុងសត្វជ្រូក គ្មានលិខិតអនុញ្ញាត រួចយកមកការិយា ល័យជំនាញ ដើម្បីធ្វើការសួរនាំចាត់ការបន្តតាមនីតិវិធីច្បាប់។
ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរ បាលក្រុងសៀមរាបបានឱ្យដឹងកាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២០នេះថា ជនសង្ស័យម្នាក់បានលួចម៉ូតូនិងលុយរបស់មិត្តភក្តិពីខេត្តសៀមរាប រួចជិះទៅសម្ងំលាក់ខ្លួននៅខេត្តកំពង់ធំ ត្រូវបានកម្លាំងនគរបាលទាំង២ខេត្ត សហការគ្នាស្រាវជ្រាវមុខសញ្ញា រួចឈានដល់ធ្វើការឃាត់ខ្លួន ហើយប្រគល់មកឱ្យកម្លាំងនគរបាលជំនាញ ក្រុងសៀមរាបវិញ ដើម្បីធ្វើការសួរនាំ។
អានបន្ត៖ នៅក្នុងបន្ទប់ជួលតែមួយ! ប្រើល្បិចធ្វើស៊ីយកខ្ទេចយកខ្ទី
ខេត្តស្វាយរៀង ៖ យ៉ាងហោចស្ត្រីចំណាស់ម្នាក់បានស្លាប់ភ្លាមៗ និង៣នាក់ទៀត រងរបួសធ្ងន់ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត មូលហេតុក្មេងស្រី២នាក់ បានយករ៉ូឡូខ្សែភ្លើង ដែលមានដាច់លៀនចេញសរសៃស្រាតលេងទូរស័ព្ទបណ្ដើរសាកថ្មបណ្ដើរ បណ្ដាលអោយឆ្លងចរន្តភ្លើងអគ្គីសនីឆក់ជាបន្តបន្ទាប់ ខណៈយាយចូលជួយចៅក៏ត្រូវឆក់បន្តបន្ទាប់គ្នា បណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់០៣នាក់ បង្កការភ្ញាក់ផ្អើលពេញភូមិតែម្ដង។
អានបន្ត៖ យាយឃើញចៅត្រូវខ្សែភ្លើងឆក់ខំរត់ទៅជួយស្រាប់តែឆក់បន្តបន្ទាប់គ្នាដល់៤នាក់
រាជធានីភ្នំពេញ ៖ សិប្បកម្មផលិតបារីមួយកន្លែង «យីហោ BPA» ដែលជារបស់ក្រុមហ៊ុនចិន និងសង្ស័យថា គ្មានច្បាប់អនុញ្ញាត និងក្លែងក្លាយត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះរួមមានកម្លាំងលេខាធិការដ្ឋាន នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ ក្រសួងមហាផ្ទៃ រួមជាមួយកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ក្រោមការសម្របសម្រួលរបស់លោក សាយ ណូរ៉ា ព្រះរាជអាជ្ញាររងនៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ចុះទៅធ្វើការបង្ក្រាប។
អានបន្ត៖ សមត្ថកិច្ចបង្ក្រាបសិប្បកម្មផលិតបារីមួយកន្លែង...
ខេត្តមណ្ឌលគិរី ៖ ត្រឹមសប្តាហ៏ទីមួយនៃខែសីហានេះ ក្រុមមន្ត្រីឱ្យដឹងថា បង្គោលរបងរាប់រយដើមដែលគេបោះព័ទ្ឋយកដីព្រៃខុសច្បាប់ ត្រូវបានមន្ត្រីឧទ្យានុរក្សដកចេញ និងបទល្មើសធនជាតិធម្មជាតិច្រើនករណីទៀត ក៏ត្រូវបានបង្ក្រាបដែរ ។
អានបន្ត៖ សប្ដាហ៍ទី1នៃខែសីហា ចុះទប់ស្កាត់ការបោះបង្គោលដី
រាជធាននីភ្នំពេញ ៖ ថៅកែឃ្លាំងទិញលក់រថយន្តនៅក្រុងតាខ្មៅម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ សីហា ឆ្នាំ២០២០ ពាក់ព័ន្ធពីបទល្មើសរំលោភលើទំនុកចិត្ត.ករណីយករថយ ន្តពីក្រុមហ៊ុនមួយប្រមាណ១០គ្រឿងទៅលក់ មិនបង្វិលលុយសងម្ចាស់ដើមវិញ ។
អានបន្ត៖ ចាប់បញ្ជូនមកតុលាការ ថៅកែឃ្លាំងទិញ-លក់ឡានម្នាក់
ខេត្តស្វាយរៀង ៖ បុរសម្នាក់ស្រវឹងស្រាកើតភ្លើងប្រចណ្ឌទាញគល់ឫស្សីវាយប្រពន្ធ មួយគល់ឫស្សី ចំកញ្ចឹងកបណ្តាលឲ្យបាក់ក ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបានពាក់កណ្តាលផ្លូវ។
អានបន្ត៖ ផ្ទុះភ្លើងប្រចណ្ឌវាយប្រពន្ធមួយគល់ឫស្សីចំកញ្ចឹងក បណ្ដាលឲ្យស្លាប់
ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីចន្លោះម៉ោងប្រមាណ២ទៅ៣រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ មានករណីចោរបំពុលឆ្កែងាប់២ក្បាល លួចយកអស់ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង បានកើតឡើងនៅភូមិក្បាលខ្លា ឃុំភ្នំត្បែង១ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
អានបន្ត៖ ម្ចាស់ដេកលក់ចោរបំពុលឆ្កែងាប់២ក្បាល លួចយកអស់ម៉ូតូ១គ្រឿង...
ខេត្តស្វាយរៀង ៖ រថយន្តមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះអស់សល់តែគ្រោងឆ្អឹង ខណៈពេលដែលកំពុងបើកបរឆ្លងចរន្តប្រពន្ធ័ភ្លើងទុស្សេឆេះរថយន្តយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមនឹងសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង មកជួយបាញ់ទឹកពន្លត់ ក៏ប៉ុន្តែវាហួសពេលទៅហើយ ។
អានបន្ត៖ កំពុងតែបើកឡានសុខៗ ស្រាប់តែឆេះសល់តែគ្រោងឆ្អឹងនៅក្រុងបាវិត
ខេត្តព្រៃវែង ៖ ប្តីប្រពន្ធ២នាក់ដែលជាអ្នកលក់ផ្លែឈើតាមផ្លូវ ត្រូវយុវជនម្នាក់សង្ស័យបែកថ្នាំវាយសំពងបណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធ បន្ទាប់ពីជនរងគ្រោះទាំង២នាក់ទៅឃាត់មិនអោយវាយកម្ទេចទូ ATM របស់ធនាគារមួយកន្លែង ធ្វើឱ្យជនសង្ស័យខឹងក៏វាយជនរងគ្រោះទាំង២នាក់តែម្តង ។
អានបន្ត៖ ខ្លាំងបាត់! គេឃាត់មិនឱ្យវាយកម្ទេចទូ ATM ផ្ទុះកំហឹងវាយ២នាក់ប្តីប្រពន្ធ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូកង់បី ខណៈកំពុងឈប់ទិញបាយនិងម្ហូប ស្រាប់តែមានជន២នាក់ឆក់យកទូរស័ព្ទដៃរបស់គាត់ហើយជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចចាប់បានតែម៉ូតូ រីឯជនសង្ស័យរត់គេចខ្លួនរួច ។ហេតុការណ៍នេះ កើតកើតឡើងកាលពីវេលាម៉ោង ប្រមាណ៩យប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅចំណុចកែងរវាងផ្លូវលេខ១៥៤និងផ្លូវលេខ១៣ ផ្សារកណ្តាល ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។ប្រភពព័ត៌មានពីម្ចាស់ទូរស័ព្ទថា មុនពេលកើតហេតុ គាត់បានបើកម៉ូតូកង់បីរបស់គាត់មកទិញ បាយហូបនៅផ្សារកណ្តាល ។
អានបន្ត៖ ឆ្មក់យកទូរស័ព្ទអ្នករត់ម៉ូតូកង់បី តែមិនបានសម្រេច
ខេត្តស្វាយរៀង ៖ មានការរិះគន់ពីអ្នកលក់ឈើតាមដេប៉ូមួយចំនួននៃខេត្តស្វាយរៀង បានចោទប្រកាន់ថា ម្ចាស់រោងសន្និធិ (ច្រកចេញចូលតែមួយ) ចាន់ វ៉ា នៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង លក់រាយខុសច្បាប់រោងសន្និធិ ធ្វើឲ្យប៉ះពាល់ដល់អ្នកលក់ឈើ តាមដេប៉ូ ហើយអ្នកខ្លះទៀតដាក់ការសង្ស័យថា ឃើញមានការផ្ទេរឈើ ពីរថយន្តធំដែលមានប៉េសេ ដាក់រថយន្តធុនតូច (រថយន្តកូរ៉េ, រថយន្តតួរីស និងរ៉ឺម៉កម៉ូតូ) ដឹកចេញ និងមួយចំនួនដាក់ស្តុកទុក ក្នុងរោងសន្និធិហើយលក់រាយ។
អានបន្ត៖ ម្ចាស់ដេប៉ូលក់ឈើមួយចំនួនរិះគន់ម្ចាស់រោង ចាន់ វ៉ា...
រាជធានីភ្នំពេញ ៖ ក្មេងប្រុសតូច២នាក់បាននាំគ្នាចុះទៅលេងទឹកស្រះ ខណៈពេលដែលស្ត្រីជាម្ដាយជាប់រវល់លក់ដូរ ស្រាប់តែរអិលជើងធ្លាក់ទៅកន្លែងទឹកជ្រៅ បណ្តាលឱ្យលង់បាត់បង់ជីវិតម្នាក់ ចំណែកម្នាក់ទៀតឃើញបែបនេះរត់ឡើងមកលើវិញទើបបានរួចផុតពីគ្រោះថ្នាក់ ។
អានបន្ត៖ ឆក់យកជីវិតម្នាក់ក្នុងចំណោម២នាក់ ក្រោយនាំគ្នាលេងទឹកស្រះ
ខេត្តស្វាយរៀង៖ អគ្គិភ័យមួយបានឆាបឆេះអគារស្នាក់នៅរបស់ជនជាតិចិនអស់ទាំងស្រុង ដែលសមត្ថកិច្ចដាក់ការសង្ស័យថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី០៥ សីហា នៅក្នុងរោងចក្រ (ម៉ាស្ទ័រ ប្លេកស្មិតមេថល) ផលិតគ្រឿងសង្ហារឹមក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
អានបន្ត៖ ឆេះទីស្នាក់របស់ចិនខ្ទេចខ្ទីរក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត