បណ្តាញសង្គម

បំផ្លាញក្នុងគ្រួសារខ្លាំង​ពេក ប្អូន​ប្រុស​​ដាល់​បងប្រុស​សន្លប់ស្តូក

រាជធានីភ្នំពេញ ៖ ប្អូនប្រុសខឹងបងប្រុសមិនគិតជួយរកស៊ីនៅក្នុងគ្រួសារ គិតតែដើរផឹកស៊ីហើយនិយាយប៉ះពាល់ដល់ម្តាយនិងបំផ្លាញទ្រព្យសម្បត្តិទៀត ក៏បានដាល់បងប្រុសរហូតសន្លប់ស្តូកដួលបែកមុខ នៅមុខផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ កញ្ញា ស្ថិតតាមបណ្តោយផ្លូវ110នៅចំណុចផ្សារចាស់ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ជនរងគ្រោះមានឈ្មោះ បូ ពិសា ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅម្តុំវត្តកម្សាន្ត ខណ្ឌច្បារអំពៅ ។

អាន​បន្ត៖ បំផ្លាញក្នុងគ្រួសារខ្លាំង​ពេក ប្អូន​ប្រុស​​ដាល់​បងប្រុស​សន្លប់ស្តូក

ចាប់​បាន​ប្រពន្ធ​ប្តី​កំពុង​គេចខ្លួន ពាក់ព័ន្ធ​រឿង​ចេញ​សែក​ស្អុយ​ចំនួន​៣៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា ស្ត្រីម្នាក់ដែលជាអនិជនខ្មែររស់នៅក្រៅប្រទេស កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធករណីចេញមូលប្បទានបត្រអត់សាច់ប្រាក់(សែកស្អុយ)ចំនួន៣៥ម៉ឺនដុល្លារអាមេរិក។

អាន​បន្ត៖ ចាប់​បាន​ប្រពន្ធ​ប្តី​កំពុង​គេចខ្លួន...

បុរស​​​​ដែល​ជាប់ចោទ​សម្លាប់​ថៅកែ​អេ​ត​​​ចាយ​​​ សម្រេចដោះ​លែង​វិញ​​

ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលមន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការខេត្តបាត់ដំបង តាមចាប់ខ្លួនដល់ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី០៧ កញ្ញា ដែលជាប់ចោទសម្លាប់ថៅកែអេតចាយ ត្រូវបានតុលាការសម្រេចដោះលែងវិញហើយ ក្រោយពីធ្វើការស្រាវជ្រាវរកឃើញថា បុរសនេះ មិនជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ ហើយត្រូវបានចាប់ច្រឡំ ។សមត្ថកិច្ចបានឱ្យដឹងថា បុរសនោះត្រូវបានតុលាការដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ នៅព្រឹកថ្ងៃទី០៨ កញ្ញា នេះ ។

អាន​បន្ត៖ បុរស​​​​ដែល​ជាប់ចោទ​សម្លាប់​ថៅកែ​អេ​ត​​​ចាយ​​​ សម្រេចដោះ​លែង​វិញ​​

អ្នក​និយាយ​ក្នុង​វី​ដេ​អូ​ថា អង្គរវត្ត​មិនមែន​ជា​របស់​កម្ពុជា សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ

ខេត្តត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹងនាំ និងបញ្ជាឲ្យកម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនយុវជនម្នាក់ ឈ្មោះ ញ៉ែល ធារីណា បានហើយ ។យុវជនដែលត្រូវសមត្ថកិច្ចខេត្តត្បូងឃ្មុំ ចាប់ឃាត់ខ្លួន មានឈ្មោះ ញ៉ែល ធារីណា អាយុ២៣ឆ្នាំ រស់នៅភូមិគោលស្រុក ឃុំគោលស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ ខណៈពេលនេះ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងសាកសួរដើម្បីចាត់ការតាមនិតិវិធី ។

អាន​បន្ត៖ អ្នក​និយាយ​ក្នុង​វី​ដេ​អូ​ថា អង្គរវត្ត​មិនមែន​ជា​របស់​កម្ពុជា...

ក្រោយ​ស៊ើប ពិតជា​បំពាន​លើ​នគរបាល​នារី ស្នងការ​ខេត្តកំពង់ធំ ធ្លាក់​ពី​ផ្កាយ​២ មក​ស័ក្តិ​៥

ខេត្តកំពង់ធំ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជាផ្លូវការហើយ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ។

អាន​បន្ត៖ ក្រោយ​ស៊ើប ពិតជា​បំពាន​លើ​នគរបាល​នារី ស្នងការ​ខេត្តកំពង់ធំ ធ្លាក់​ពី​ផ្កាយ​២...

កម្មករម្នាក់​ទៅ​បន្ទប់ទឹក គ្រាន់តែ​បើកទ្វារ​ភ្លាមឃើញទារក​ ស្រឡាំង​កាំងស្រែកផ្អើល

រាជធានីភ្នំពេញ ៖ សពទារកម្នាក់មានអាយុប្រហែល៦ខែ ត្រូវបានជនមិនស្គាល់មុខយកទៅបោះចោលនៅក្នុងបន្ទប់ទឹកក្រោយផ្ទះដែលកំពុងសាងសង់មួយកន្លែងស្ថិតនៅក្រុមទី៤ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ហើយត្រូវបានជាងសំណង់ប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។

អាន​បន្ត៖ កម្មករម្នាក់​ទៅ​បន្ទប់ទឹក គ្រាន់តែ​បើកទ្វារ​ភ្លាមឃើញទារក​ ស្រឡាំង​កាំងស្រែកផ្អើល

ចាប់ ពេលពួក​គេ​កំពុង​​ដាក់​អន្ទាក់ និង​ដឹក​ជ​ញ្ជួ​ន​សាច់​ព្រៃ​ក្នុង​តំបន់​ហាម​

ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់ បុរសជាព្រានព្រៃបីនាក់ក្នុងចំណោមប្រាំនាក់ ត្រូវបានមន្ត្រីជំនាញឃាត់ខ្លួន ខណៈពួកគេកំពុងធ្វើសកម្មភាពដាក់អន្ទាក់ និងដឹកជញ្ជួនសាច់ព្រៃក្នុងតំបន់ហាមឃាត់។

អាន​បន្ត៖ ចាប់ ពេលពួក​គេ​កំពុង​​ដាក់​អន្ទាក់ និង​ដឹក​ជ​ញ្ជួ​ន​សាច់​ព្រៃ​ក្នុង​តំបន់​ហាម​

កម្លាំង​កងរាជអាវុធហត្ថ​ចាប់​បង្ក្រាប​ឈើ​បាន ប្រគល់​ឲ្យ​ខាង​បរិស្ថាន

ខេត្តកំពង់ស្ពឺ ៖ កម្លាំងអាវុធហត្ថស្រុកឱរ៉ាល់សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានបង្ក្រាបរថយន្តតួរីសដឹកជញ្ជូនឈើអត់ច្បាប់ប្រគល់ឲ្យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់វាស់វែង និងចាត់ការតាមនីតិវិធី។

អាន​បន្ត៖ កម្លាំង​កងរាជអាវុធហត្ថ​ចាប់​បង្ក្រាប​ឈើ​បាន ប្រគល់​ឲ្យ​ខាង​បរិស្ថាន

ករណី​ទទួលផល​ចោរកម្ម​ពាក់​ព​ន្ធ័​ជាមួយ​ក្រុម​ចោរលួច​ម៉ូតូ​នៅ​ឃុំ​អណ្តូង​ថ្ម​ស្រុក​ព្រៃ​នប់

ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៍ឯក ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា កម្លាំងនគរបាលនគរបាលបានធ្វើការបង្ក្រាបករណីទទួលផលចោរកម្មពាក់ពន្ធ័ជាមួយក្រុមចោរលួចម៉ូតូ មួយករណីទៀតនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ខេត្តព្រះសីហនុ ដោយក្នុងនោះបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ហើយដកហូតបានរថយន្តមួយគ្រឿង ម៉ូតូចំនួន១៧គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។

អាន​បន្ត៖ ករណី​ទទួលផល​ចោរកម្ម​ពាក់​ព​ន្ធ័​ជាមួយ​ក្រុម​ចោរលួច​ម៉ូតូ​នៅ​ឃុំ​អណ្តូង​ថ្ម​ស្រុក...

ទៀត​ហើយ​! ជន​ត្រូវ​ចោទ​៤​នាក់​បញ្ជូន​ទៅ​មណ្ឌល​អប់រំ​កែប្រែ ម​១ តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ពី​បទ​ឆបោក និង​សម្អាត​ប្រាក់

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ក្រោយពីបានទទួលបណ្តឹង និងទទួលបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសហការគ្នាធ្វើការនាំខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៤នាក់ ទៅមណ្ឌលអប់រំកែប្រែ ម១ តាមដីកាបង្គាប់អោយឃុំខ្លួន របស់ចៅក្រមស៊ើបសួរពីបទឆបោកនិ ងសម្អាតប្រាក់ ។

អាន​បន្ត៖ ទៀត​ហើយ​! ជន​ត្រូវ​ចោទ​៤​នាក់​បញ្ជូន​ទៅ​មណ្ឌល​អប់រំ​កែប្រែ ម​១...

៣នាក់​ជិះ​ម៉ូតូ​១គ្រឿង​បញ្ច្រាសទិស​ឆ្លងផ្លូវ​​ ជួបគ្រោះអកុសល​

រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែក២នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូអូសជាង២០ម៉ែត្រ ។

អាន​បន្ត៖ ៣នាក់​ជិះ​ម៉ូតូ​១គ្រឿង​បញ្ច្រាសទិស​ឆ្លងផ្លូវ​​ ជួបគ្រោះអកុសល​

រត់គេច​ចល័ត​ជិត​២​ឆ្នាំ​បន្ទាប់​ពី​កាប់​ស្ត្រី​ម្នាក់​រួច​ជះ​ទឹក​អាស៊ីត ពេល​នេះ​ដល់​ថ្ងៃ​អង្សា​​ហើយ​(​វី​ដេ​អូ​)

ខេត្តបាត់ដំបង ៖ ទណ្ឌិតម្នាក់ដែលតុលាការកាត់ទោសកំបាំងមុខ ដោយផ្តន្ទាទោសជាប់ពន្ធនាគារចំនួន១៤ឆ្នាំ ក្នុងសំណុំរឿងកាប់ស្ត្រីម្នាក់ដាច់.កដៃម្ខាង ហើយបានរត់គេចខ្លួនអស់រយៈពេលជិត២ឆ្នាំកន្លងទៅនេះ ពេលនេះត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្តបាត់ដំបង សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និង កម្លាំងការិយាល័យជំនាញ ស្នងការខេត្តប៉ៃលិនផង ចាប់ខ្លួនបានហើយ កាលពីរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០២ ខណៈពេលដែលជននេះកំពុងសម្ងំលាក់ខ្លួននៅក្នុងភូមិចម្លងរម៉ាំងលើ ឃុំអូរសំរិល ស្រុកសំឡូត។នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោក ឈឿង គឹមសុង បានប្រាប់កោះសន្តិភាពថា ជនជាប់ចោទខាងលើឈ្មោះ គុប ផា ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិព្រះម្លប់ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។

អាន​បន្ត៖ រត់គេច​ចល័ត​ជិត​២​ឆ្នាំ​បន្ទាប់​ពី​កាប់​ស្ត្រី​ម្នាក់​រួច​ជះ​ទឹក​អាស៊ីត...

ឮ​សំឡេង​មុខ​ផ្ទះ លុះ​មក​មើលឃើញ​ស្តែង​នឹង​ភ្នែក​យុវជន​២​នាក់​កំពុង​ធ្វើ​សកម្ម​ភាព

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បើករ៉ឺម៉កសណ្តោង ដើរលួចឥវ៉ាន់ប្រជាពលរដ្ឋនៅពេលយប់ ហើយក៏ត្រូវប្រជាពលរដ្ឋដេញតាមឃាត់បានចំនួន២នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

អាន​បន្ត៖ ឮ​សំឡេង​មុខ​ផ្ទះ លុះ​មក​មើលឃើញ​ស្តែង​នឹង​ភ្នែក​យុវជន​២​នាក់​កំពុង​ធ្វើ​សកម្ម​ភាព

ទៀត​ហើយ បុរស​ម្នាក់​ចាក់​សម្លាប់​សង្សារ រួច​អារ​(​ក​)​​ខ្លួនឯង តែ​របួសធ្ងន់ ក្នុង​បុរី​លឹមឈាងហាក់

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានបាត់បង់ជីវិត នៅក្នុងថ្លុកឈាម ក្នុងផ្ទះជួលមួយកន្លែងក្នុងបុរីលឹមឈាងហាក់ ដោយអំពើឃាតកម្ម ដែលជាស្នាដៃសង្សារ ចាក់សម្លាប់ ខណៈពេលកំពុងផឹកស៊ីជុំគ្នា ហើយបន្ទាប់មកបុរសជាសង្សារ ដែលជាជនដៃដល់ បានអារ(ក) ខ្លួនឯងនឹងកាំបិត តាមក្រោយ ប៉ុន្តែភ្លាមៗនោះនៅមិនទាន់ស្លាប់តាមបំណងនៅឡើយទេ គ្រាន់តែរងរបួសធ្ងន់ តែប៉ុណ្ណោះ ។

អាន​បន្ត៖ ទៀត​ហើយ បុរស​ម្នាក់​ចាក់​សម្លាប់​សង្សារ រួច​អារ​(​ក​)​​ខ្លួនឯង តែ​របួសធ្ងន់...

សង្សារ​ជិត​១០​ឆ្នាំ ទើប​បែក​គ្នា​កន្លះ​ខែ ប្រុស​ស្នេហ៍ចាក់​(​ក​)​ស្រី​សម្លាប់ រួច​អារ​(​ក​)​ខ្លួនឯង តាម​ក្រោយ​មិន​ស្លាប់

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានសង្ស័យចាក់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ហើយជនសង្ស័យ បានចាក់ខ្លួនឯង និងអារ(ក)តាមក្រោយនឹងកាំបិត ប៉ុន្តែនៅមិនទាន់ស្លាប់តាមបំណងនៅឡើយទេ គ្រាន់តែរងរបួសធ្ងន់ តែប៉ុណ្ណោះ ។

អាន​បន្ត៖ សង្សារ​ជិត​១០​ឆ្នាំ ទើប​បែក​គ្នា​កន្លះ​ខែ ប្រុស​ស្នេហ៍ចាក់​(​ក​)​ស្រី​សម្លាប់...

១ថ្ងៃ ២​ករណី​ដូច​គ្នា​! ប្តី​ចាក់​សម្លាប់​ប្រពន្ធ រួច​អារ​(​ក​)​ខ្លួនឯង​តាម​ក្រោយ នៅ​អង្គ​ស្នូល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍ជាដំបូងបានអោយដឹងថា មានរឿងឃាតកម្មដែលមានសកម្មភាពដដែលជាដដែលទៀតហើយ គឺមានករណីចាក់សម្លាប់ប្រពន្ធខ្លួនឯង ហើយប្តីអារ(ក)ខ្លួនឯងតាមក្រោម រងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែទើបបែកគ្នារយៈពេល១ខែមកហើយនោះ ប្តីសុំជានាគ្នាវិញ តែប្រពន្ធបដិសេធមិនព្រមទទួលយក ទើបកើតមានរឿងបែបនេះ ។

អាន​បន្ត៖ ១ថ្ងៃ ២​ករណី​ដូច​គ្នា​! ប្តី​ចាក់​សម្លាប់​ប្រពន្ធ...

សព​តា​ឌុ​ច អតីត​មេ​គុក​ទួល​ស្លែង ត្រូវ​បាន​​បូជា​នៅ​វត្ត​ចាក់​អង្រែ​ក្រោម​(វីដេអូ)

រាជធានីភ្នំពេញ៖ នៅវេលាម៉ោងប្រមាណជិត ១ ថ្ងៃត្រង់នេះ សពរបស់អតីតប្រធានគុកទួលស្លែងក្នុងសម័យខ្មែរក្រហម គឺ លោក កាំង ហ្កេកអ៊ាវ ហៅឌុច ត្រូវបានបូជាហើយនៅវត្តចាក់អង្រែក្រោម ដោយក្នុងនោះមានការរឹតបណ្តឹងសន្តិសុខ នៅទីតាំងបូជាសពផងដែរ ។

អាន​បន្ត៖ សព​តា​ឌុ​ច អតីត​មេ​គុក​ទួល​ស្លែង...

ឃាត់ខ្លួន​ស្ត្រី​ចំណាស់​ម្នាក់ ឲ្យ​ក្មេង​តូច​០៧​នាក់ ដើរ​សុំទាន យក​លុយ​មក​ឲ្យ​គាត់

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ បានចុះបង្ក្រាបករណីញុះញង់អនីតិជនឲ្យដើរសុំទាន ស្ថិតនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា តាមផ្លូវមាត់ទន្លេ នេះបើតាមគេហទំព័រស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

អាន​បន្ត៖ ឃាត់ខ្លួន​ស្ត្រី​ចំណាស់​ម្នាក់ ឲ្យ​ក្មេង​តូច​០៧​នាក់ ដើរ​សុំទាន...

បុរសមិនស្គាល់អត្តសញ្ញាណ​ម្នាក់​ជួប​គ្រោះអកុសល​លើ​ផ្លូវ​​ជាតិលេខ​៤

ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូក្នុងទិសដៅបញ្ចាសគ្នា បណ្តាលឱ្យបុរសជាអ្នកបើកបរម៉ូតូបានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីថ្ងៃទី២ កញ្ញា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៥-១៩៦ ស្ថិតនៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

អាន​បន្ត៖ បុរសមិនស្គាល់អត្តសញ្ញាណ​ម្នាក់​ជួប​គ្រោះអកុសល​លើ​ផ្លូវ​​ជាតិលេខ​៤

កូន​តូច​ឈរ​ជិត​ម្តាយ​កំពុង​ឈ្លោះ​គ្នា ត្រូវ​នារី​ដៃគូ​ទំនាស់ គប់​១​កណ្តៀវ​ធ្លុះ​ដល់​បេះដូង​ស្លាប់

ខេត្តតាកែវ ៖ ករណីជម្លោះមួយ រវាងមនុស្សចាស់និងមនុស្សចាស់ ស្របពេលដែលកូនប្រុស អាយុ១៨ខែ បានឈរនៅក្បែរម្តាយដែលកំពុងឈ្លោះគ្នា ត្រូវបាននារីម្នាក់ក្នុងភាគីជម្លោះម្ខាងទៀតនោះ ទាញយកកណ្តៀវច្រូតស្រូវ ដែលមានចុងស្រួច គប់ទៅលើស្ត្រីដៃគូទំនាស់គ្នា ចៃដន្យ បែរជាត្រូវចំទ្រូងកុមារារូបនោះបណ្តាលអោយធ្លុះមុតដល់បេះដូងស្លាប់គួរឲ្យអាណោចអាធ័ម ។

អាន​បន្ត៖ កូន​តូច​ឈរ​ជិត​ម្តាយ​កំពុង​ឈ្លោះ​គ្នា ត្រូវ​នារី​ដៃគូ​ទំនាស់...

មួយ​ប៉ប្រិច​! ម្តាយ​ស្ទើរ​ស្រក់ឈាម ពេល​ឮដំណឹង​កូនស្រី​ក្នុង​បន្ទប់​ជួល

រាជធានីភ្នំពេញ ៖ ក្មេងស្រីម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញបាន់បង់ជីវិតទាំងអាក្រាតកាយ ខណៈដែលនាងស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែងម្នាក់ឯង ហើយ បើតាមព័ត៌មានបឋមត្រូវបានសង្ស័យថា ជាអំពើឃាតកម្មដោយឃាតករមិនស្គាល់មុខធ្វើសកម្មភាពអារ.ករហូតដល់ស្លាប់ ។

អាន​បន្ត៖ មួយ​ប៉ប្រិច​! ម្តាយ​ស្ទើរ​ស្រក់ឈាម ពេល​ឮដំណឹង​កូនស្រី​ក្នុង​បន្ទប់​ជួល