បណ្តាញសង្គម

ហ៊ាន​មែន​! លើក​ទី​១​ធ្វើ​ពុត​ជា​សួរ លើក​ទី​២​ផ្លោះ​របង​ចូល​​ត្រូវ​វាយ​ទ្រោម​​ខ្លួន

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយកសម្ភារៈគ្រឿងដែក ហើយត្រូវបានសន្តិសុខជនជាតិចិន ដេញចាប់ក្របួចបាន រួចវាយទ្រោមខ្លួន ទើបប្រគល់ទៅឱ្យសមត្ថកិច្ចយកទៅសួរនាំ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង4និង15នាទីទៀបភ្លឺ ថ្ងៃទី31 ឆ្នាំ2020 តាមបណ្តោយផ្លូវ337 នៅចំណុចការដ្ឋានសំណង់មុខផ្សារទំនើបបាយ័ន្ត ស្ថិតនៅក្នុងសង្កាត់បឹងកក់1 ខណ្ឌទួលគោក ។

អាន​បន្ត៖ ហ៊ាន​មែន​! លើក​ទី​១​ធ្វើ​ពុត​ជា​សួរ...

ទីតាំង​លក់​អចលនទ្រព្យ​មួយ​រំលោភ​កម្មសិទ្ធិបញ្ញា ត្រូវ​បាន​នគរបាល​ចុះ​បង្ក្រាប

រាជធានីភ្នំពេញ ៖ ទីតាំងលក់អចលនទ្រព្យមួយកន្លែងបានរំលោភកម្មសិទ្ធិបញ្ញាក្រុមហ៊ុន «ភ្នំពេញ លែន ឌីវេឡុបមិន ឯ.ក» និងគ្មានច្បាប់អនុញ្ញាត ត្រូវបានកម្លាំងនគរការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើការបង្ក្រាប បន្ទាប់ពីទទួលបាន ពាក្យបណ្ដឹងរបស់មេធាវីតំណាងឲ្យលោកស្រី សែ លីលី ជាប្រធានក្រុមហ៊ុន «ភ្នំពេញ លែន ឌីវេឡុបមិន ឯ.ក»។

អាន​បន្ត៖ ទីតាំង​លក់​អចលនទ្រព្យ​មួយ​រំលោភ​កម្មសិទ្ធិបញ្ញា ត្រូវ​បាន​នគរបាល​ចុះ​បង្ក្រាប

វែកមុខឃាតករបានហើយ ខណៈរត់គេចខ្លួនបាន១យប់រៀបឡើងឡានទៅខេត្ត

រាជធានីភ្នំពេញ ៖ ឈាមស្រែកស្បែកហៅ ជនសង្ស័យដែលរំលោភក្មេងស្រីអាយុ 14 ឆ្នាំរួចអារ.កសម្លាប់ រត់គេចខ្លួនបានមួយយប់ ពេលនេះត្រូវកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃក្របួចបាននៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ ។

អាន​បន្ត៖ វែកមុខឃាតករបានហើយ ខណៈរត់គេចខ្លួនបាន១យប់រៀបឡើងឡានទៅខេត្ត

អុញ​នោះ​! ម្ចាស់​ស្ទើរ​ព្រលឹង​ចុង​សក់ បើ​លេង​ឆេះ​ឡាន​ខ្ទេច​បែប​នេះ

ខេត្តមណ្ឌលគិរី ៖ មិនដឹងថា ម្ចាស់រថយន្តភ័យរន្ធត់ប៉ុណ្ណាទេ បើលេងឆេះឡានរបស់ខ្លួនបែបនេះ ករណីឆេះថយន្តចំនួន ០១ គ្រឿងនេះ នាវេលាម៉ោង១១និង៣៥ នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅចំនុចផ្លូវ៧៦ ស្ថិតនៅភូមិពូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយអគ្គិភ័យឆេះរថយន្តចំនួន ០១ គ្រឿងយ៉ាងសន្ធោសន្ធៅតែម្តង ។

អាន​បន្ត៖ អុញ​នោះ​! ម្ចាស់​ស្ទើរ​ព្រលឹង​ចុង​សក់ បើ​លេង​ឆេះ​ឡាន​ខ្ទេច​បែប​នេះ

ជនបរទេស​២​នាក់​ស្នាក់​នៅ​ខុសច្បាប់ ត្រូវ​ប៉ូលិស​បណ្តេញចេញ

ខេត្តសៀមរាប ៖ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ នាវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ចុះត្រួតពិនិត្យនៅចំនុចបន្ទប់ជួល ស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប នាំខ្លួនជនបរទេសចំនួន ២នាក់ មកសាកសួរពាក់ព័ន្ធនឹងករណីស្នាក់នៅ ខុសច្បាប់ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញចាត់ការបន្តតាមនីតិវិធី។

អាន​បន្ត៖ ជនបរទេស​២​នាក់​ស្នាក់​នៅ​ខុសច្បាប់ ត្រូវ​ប៉ូលិស​បណ្តេញចេញ

ជិះ​ម៉ូតូ​បុក​អ្នក​ថ្មើរជើង​ម្នាក់ ខណៈ​កំពុង​ដើរ​ឆ្លងផ្លូវ​បណ្ដាល​ឲ្យ​ស្លាប់​ទាំង​ពីរ

ខេត្តកណ្ដាល ៖ បុរសជាអ្នកបើកម៉ូតូ និងអ្នកថ្មើរជើងម្នាក់បានស្លាប់ទាំង២នាក់តែម្ដង ខណៈដែលបុរសជាអ្នកបើកម៉ូតូក្នុងល្បឿនលឿនបានជ្រុលទៅបុកបុរសជាអ្នកថ្មើរជើងពេញមួយទំហឹង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៧យប់ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ស្ថិតក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

អាន​បន្ត៖ ជិះ​ម៉ូតូ​បុក​អ្នក​ថ្មើរជើង​ម្នាក់...

កូនប្រុសលោក​ឧកញ៉ា ទាញ​កាំភ្លើង AK គំរាម​បុរសម្នាក់​ជិះ​ម៉ូតូនៅ​ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ វីដេអូមួយឃ្លីប កំពុងមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកនិយមលេងហ្វេសប៊ុក រវាងបុរសអ្នកបើកបរម៉ូតូ និងបុរសអ្នកបើកបររថយន្ត ឈានដល់ផ្ទុះសម្តីដាក់គ្នា រហូតដល់បុរសភាគីខាងរថយន្តម៉ាក ម៉ាស្តា (Mazda) ពាក់ស្លាកលេខ ភ្នំពេញ 2AD-0819 បានទាញយកកាំភ្លើងអាកា៤៧ ស្វាយបត់ (AK47) កាន់គំរាមដាក់ បុរសអ្នកជិះម៉ូតូ ។

អាន​បន្ត៖ កូនប្រុសលោក​ឧកញ៉ា ទាញ​កាំភ្លើង AK គំរាម​បុរសម្នាក់​ជិះ​ម៉ូតូនៅ​ខេត្តកំពង់ឆ្នាំង

​​បែករឿង! ក្រោយអ្នក​ជិតខាង​ឮ​​​ក្មេង​​​ស្រែក​យំ​​​និងរត់ចេញពី​បន្ទប់

ខេត្តប៉ៃលិន ៖ ក្រោយទទួលបានដំណឹងពីមន្ទីរកិច្ចការនារីខេត្តថា មានក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ត្រូវបានតាបង្កើតខ្លួនចាប់រំលោភសេពសន្ថវៈ ទើបកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ ចុះទៅនាំខ្លួនជនសង្ស័យម្នាក់ មកធ្វើការសាកសួរកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៤ សីហា ឆ្នាំ២០២០ នៅចំណុចឡឥដ្ឋតាប៉ៃ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

អាន​បន្ត៖ ​​បែករឿង! ក្រោយអ្នក​ជិតខាង​ឮ​​​ក្មេង​​​ស្រែក​យំ​​​និងរត់ចេញពី​បន្ទប់

បើកទ្វារ​ផ្ទះ​ភ្លាម​ប្រពន្ធ​ស្ទើរ​គាំងបេះដូង ពេល​ឃើញ​ស្ថានភាព​ប្តី និង​កូនស្រី​ទាំង​៣

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ដោយសារតែប្តីប្រពន្ធរស់នៅមិនសូវចុះសម្រុងនឹងគ្នា ធ្វើឱ្យបុរសជាប្តីតែងតែប្រចណ្ឌប្រពន្ធរហូតដាច់ច្របាច់.កកូនស្រីវ័យក្មេង៣នាក់ បណ្តាលឱ្យបាត់បង់ជីវិតក្នុងពេលតែមួយ រួចហើយក៏យកក្រមាចង.កខ្លួនឯងទៀតបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង8យប់ ថ្ងៃទី27 ខែសីហា ឆ្នាំ2020 នៅបន្ទប់ជួលគ្មានលេខ ស្ថិតភូមិឧកញ៉ាវាំង ផ្លូវ1113 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

អាន​បន្ត៖ បើកទ្វារ​ផ្ទះ​ភ្លាម​ប្រពន្ធ​ស្ទើរ​គាំងបេះដូង ពេល​ឃើញ​ស្ថានភាព​ប្តី...

ត្រឹម​មួយប៉ប្រិចភ្នែក! ឆក់យកជីវិតបុរសម្នាក់​តាម​ផ្លូវ​

ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើងរវាងរថយន្តបុកជាមួយម៉ូតូក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យបាត់បង់ជីវិតម្នាក់ និងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១១៣-១១៤ ស្ថិតក្នុងភូមិស្ទឹងស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

អាន​បន្ត៖ ត្រឹម​មួយប៉ប្រិចភ្នែក! ឆក់យកជីវិតបុរសម្នាក់​តាម​ផ្លូវ​

លប​លួច​ឆ្លង​ដែន​ចូល​ដី​ថៃ​បរបាញ់​សត្វ​ព្រៃ ក៏​ត្រូវ​ទាហាន​ថៃ​បាញ់​រះ

ខេត្តបាត់ដំបង៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ទាហានថៃបានបាញ់ប្រហារមកលើពលរដ្ឋខ្មែរម្នាក់ បណ្ដាលឱ្យរងរបួសធ្ងន់ កាលពីម៉ោងជាង១១យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិសាស្ត្រ ស្រុកបរ៉ៃ ខេត្តត្រាត ជាប់ព្រំដែន ស្រុកសំឡូត ខេត្តបាត់ដំបង ខណ:ពលរដ្ឋខ្មែររូបនេះលួចឆ្លងដែនទៅបរបាញ់សត្វព្រៃ។

អាន​បន្ត៖ លប​លួច​ឆ្លង​ដែន​ចូល​ដី​ថៃ​បរបាញ់​សត្វ​ព្រៃ ក៏​ត្រូវ​ទាហាន​ថៃ​បាញ់​រះ

ក្មេង​ទំនើង​ជិះ​ម៉ូតូ​៣០​គ្រឿង ព្រួត​វាយ​យុវជន​៤​នាក់​ទ្រម​ខ្លួន

រាជធានីភ្នំពេញ ៖ យុវជន៤នាក់ជិះម៉ូតូ២គ្រឿងមកពីអរិយក្សត្រ គោលបំណងជិះទៅជ្រោយចង្វារ គ្រាន់តែជិះម៉ូតូលឿនហើយវ៉ារថយន្តហាយឡែនឌ័រមួយគ្រឿង ធ្វើឲ្យក្មេងទំនើងមានគ្នាជាង៣០នាក់ ជិះម៉ូតូ៣០គ្រឿងខឹង ហើយព្រួតវាយបណ្តាលឲ្យដួលម៉ូតូ ដោយយកដុំថ្មវាយកម្ទេច ហើយរងរបួសបែកក្បាលម្នាក់។

អាន​បន្ត៖ ក្មេង​ទំនើង​ជិះ​ម៉ូតូ​៣០​គ្រឿង ព្រួត​វាយ​យុវជន​៤​នាក់​ទ្រម​ខ្លួន

ប្រពន្ធ​និង​កូន​ចុងភៅ​ប្រុស រួមដៃ​គ្នា​ដាក់​ថ្នាំ​ងងុយដេក​ឲ្យ​ប្ដី​ផឹក​ជិត​៣​ខែ​ទើប​បែក​ការណ៍

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ជាកូនចុងភៅ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ជនរងគ្រោះជាមេចុងភៅថា បានដាក់ថ្នាំងងុយដេកនិងថ្នាំរាក ក្នុងទឹកនិងចំណីអាហារឲ្យរូបគាត់បរិភោគ ជិត៣ខែមកហើយ រហូតមានជំងឺក្រពះ ខណៈដែលមានអ្នកចូលរួមផ្សំគំនិតគ្នាម្នាក់ទៀត គឺជាប្រពន្ធរបស់ជនរងគ្រោះតែម្តង កំពុងរត់គេចខ្លួន ផងដែរ ។

អាន​បន្ត៖ ប្រពន្ធ​និង​កូន​ចុងភៅ​ប្រុស...

បង្ក្រាប​ល្បែង​(​អាប៉ោង​) អ្នកលេង​រត់​អស់ សល់​តែ​ស្បែកជើង និង​ម៉ូតូ​០៣​គ្រឿង

ខេត្តកែប ៖ នៅល្ងាចថ្ងៃទី២៥ សីហា ២០២០ នេះកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកែប បានចុះបង្ក្រាបករណីលេងល្បែងស៊ីសង(អាប៉ោង)ខុសច្បាប់ នៅផ្ទះរបស់ស្ត្រីម្នាក់ឈ្មោះ ខេត សារ៉ាន់ ក្នុងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

អាន​បន្ត៖ បង្ក្រាប​ល្បែង​(​អាប៉ោង​) អ្នកលេង​រត់​អស់ សល់​តែ​ស្បែកជើង និង​ម៉ូតូ​០៣​គ្រឿង

ផ្ទុះ​ជំងឺ​! គោក្របី​ងាប់​ជា​បន្តបន្ទាប់​២៥​ក្បាល ជាង​៨០​ក្បាល​ទៀត​កំពុង​ឈឺ

ខេត្តស្វាយរៀង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា យ៉ាងហោចណាស់មានសត្វគោក្របីចំនួន២៥ក្បាលបានងាប់ជាបន្តបន្ទាប់គ្នា និងជាង៨០ក្បាលផ្សេងទៀតកំពុងឈឺ ដោយសារតែផ្ទុះជំងឺសារទឹក និងបូសខ្យល់ ខណៈពេលពលរដ្ឋជាម្ចាស់គោក្របីពោលថា គ្មានសង្ឃឹមនឹងព្យាបាលឲ្យជានោះទេ។

អាន​បន្ត៖ ផ្ទុះ​ជំងឺ​! គោក្របី​ងាប់​ជា​បន្តបន្ទាប់​២៥​ក្បាល ជាង​៨០​ក្បាល​ទៀត​កំពុង​ឈឺ

ដំបូងស្រលាញ់យកគ្នាលួចលាក់ ដល់​មេបាកាច់ សែន​យកគ្នាមែន​ទែន

ខេត្តកំពង់ធំ ៖ បានស័ក្តិ៣ពាក់លើស្មារក្បត់ចិត្តប្រពន្ធកូនទៅមានស្រីថ្មី ពាក់ព័ន្ធមន្ត្រីនគរបាលស័ក្តិ៣ម្នាក់ លេងល្បែងស្នេហាត្រីកោណទៅមានស្រីកំណាន់ខាងលើ ធ្វើឲ្យប្រពន្ធដើម ដែលមានកូន២នាក់ឈឺចិត្តស្ទើរបែកថ្លើមប្រមាត់ ទទូចស្នើសុំថ្នាក់លើមេត្តាជួយរកយុត្តិធម៌ឱ្យផង ព្រោះតែប្តីកំហូចនេះ បានទៅកៀកកើយជាមួយស្រីថ្មី ទុកឲ្យគាត់ជាប្រពន្ធរកលុយដោះបំណុលគេតែម្នាក់ឯង ។

អាន​បន្ត៖ ដំបូងស្រលាញ់យកគ្នាលួចលាក់ ដល់​មេបាកាច់ សែន​យកគ្នាមែន​ទែន

កណ្ដាប់ដៃដែកបង្ក្រាបចិនប្លន់គ្នាឯង

ខេត្តព្រះសីហនុ ៖ កណ្តាប់ដៃដែករបស់សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបជនសង្គមងងឹតមួយក្រុម ក្នុងករណីប្រើកាំបិតភ្ជង់ប្លន់ និងចាប់ជំរិត រវាងជនជាតិចិននិងចិនដូចគ្នា ហើយបានឈានដល់ការចាប់បានជនសង្ស័យ៣នាក់ និងរំដោះជនរងគ្រោះម្នាក់ ។

អាន​បន្ត៖ កណ្ដាប់ដៃដែកបង្ក្រាបចិនប្លន់គ្នាឯង

ព្រោះតែ​រឿង​ឌឺដង​ដាក់គ្នា ត្រូវ​ជាប់​ពន្ធនាគារ​បណ្តោះអាសន្ន !

ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនយុវជន២នាក់ ដែលបានយកដំបងវាយយុវជនម្នាក់រងរបួសធ្ងន់ ដោយសារខឹងការឌឺដងដាក់គ្នា ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

អាន​បន្ត៖ ព្រោះតែ​រឿង​ឌឺដង​ដាក់គ្នា ត្រូវ​ជាប់​ពន្ធនាគារ​បណ្តោះអាសន្ន !

យុវជន​២​នាក់​ដើរ​លេង​មាត់ទឹក ស្រាប់​តែ​​ត្រូវ​ទឹក​ហូរ​កួច​យក​ទៅ​បាត់

ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានយុវជន២នាក់នាំគ្នាដើរលេងនៅតាមទំនប់ធារាសាស្ត្រស្ទឹងស្រែងបង្ហៀរស្ទាក់ទឹកទី១ ក៏ស្រាប់តែរអិលជើងចូលទឹក ហើយក៏ត្រូវទឹកហូរកួចទៅបាត់ បណ្តាលឱ្យលង់ទឹកបាត់បង់ជីវិតតែម្តង ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១និង៥០នាទីរសៀល នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅចំណុចទំនប់ធារាសាស្ត្រស្ទឹងស្រែងបង្ហៀរស្ទាក់ទឹកទី១ (ទំនប់ចិន) ស្ថិតក្នុងភូមិស្រីស្នំ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ។

អាន​បន្ត៖ យុវជន​២​នាក់​ដើរ​លេង​មាត់ទឹក ស្រាប់​តែ​​ត្រូវ​ទឹក​ហូរ​កួច​យក​ទៅ​បាត់

ឃាតករ​សារភាព​ថា លួងលោម​សុំ​នាង​មិន​បាន ក៏​ច្របាច់​.​ក រួច​ចាប់​ជ្រមុជ​ទឹក

ខេត្តព្រៃវែង ៖ ពិតជាដូចពាក្យចាស់បុរាណដែលបានលើកឡើងថា ឈាមស្រែក ស្បែកហៅប្រាកដមែន គឺនៅទីបំផុតជនដែលជាឃាតករសម្លាប់ស្ត្រីម្នាក់នៅចំណុចទឹកប្រឡាយ ក្នុងស្រុកបាភ្នំ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ កាលពីយប់ថ្ងៃទី22 ខែសីហា កន្លងទៅនេះ នៅឯរាជធានីភ្នំពេញ ថែមទាំងឃាតករសារភាពថា បានលួងលោមសុំនារីមេត្រី តែនាងមិនព្រម ទើបប្រវាយប្រតប់គ្នា រហូតធ្វើឱ្យនាងធ្លាក់ចូលទៅក្នុងទឹកប្រឡាយ ដោយមិនអស់ចិត្តក៏ចុះច្របាច់.កនាង រួចចាប់ជ្រមុជទឹកទៀត ។

អាន​បន្ត៖ ឃាតករ​សារភាព​ថា លួងលោម​សុំ​នាង​មិន​បាន ក៏​ច្របាច់​.​ក រួច​ចាប់​ជ្រមុជ​ទឹក

បំបែកបានហើយ! ករណី​ឃាតកម្ម ផ្តាច់ជីវិតបុរសម្នាក់មុខសណ្ឋាគារ ​ក្រុងសៀមរាប

ខេត្តសៀមរាប ៖ ករណីឃាតកម្មផ្តាច់ជីវិតបុរសម្នាក់ ហើយក្រុមឃាតករលាក់មុខត្រឹមមួយរយៈពេលខ្លី ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន៨នាក់ និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្តឃាត់ខ្លួនបានជនសង្ស័យ៤នាក់ដែរ ដែលពួកគេបានកាប់ទៅលើជនរងគ្រោះនៅមុខសណ្ឋាគារមួយកន្លែង ក្នុងក្រុងសៀមរាម តាមការពិតជនដៃដល់និងជនរងគ្រោះមិនដែលស្គាល់គ្នានោះឡើយ។ក្នុងប្រតិបត្តិការបង្ក្រាបករណីឃាតកម្មខាងលើនោះបានធ្វើឡើងកាលពីថ្ងៃទី២១ ខែសីហាឆ្នាំ២០២០ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

អាន​បន្ត៖ បំបែកបានហើយ! ករណី​ឃាតកម្ម ផ្តាច់ជីវិតបុរសម្នាក់មុខសណ្ឋាគារ ​ក្រុងសៀមរាប