បណ្តាញសង្គម

ចាប់បញ្ជូន​មក​តុលាការ ​ថៅកែ​ឃ្លាំង​​​ទិញ​-លក់​​​ឡាន​​ម្នាក់

រាជធាននីភ្នំពេញ ៖ ថៅកែឃ្លាំងទិញលក់រថយន្តនៅក្រុងតាខ្មៅម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ សីហា ឆ្នាំ២០២០ ពាក់ព័ន្ធពីបទល្មើសរំលោភលើទំនុកចិត្ត.ករណីយករថយ ន្តពីក្រុមហ៊ុនមួយប្រមាណ១០គ្រឿងទៅលក់ មិនបង្វិលលុយសងម្ចាស់ដើមវិញ ។

អាន​បន្ត៖ ចាប់បញ្ជូន​មក​តុលាការ ​ថៅកែ​ឃ្លាំង​​​ទិញ​-លក់​​​ឡាន​​ម្នាក់

ផ្ទុះ​ភ្លើង​ប្រចណ្ឌ​វាយ​ប្រពន្ធ​មួយ​គល់​ឫស្សី​ចំ​កញ្ចឹងក បណ្ដាល​ឲ្យ​ស្លាប់

ខេត្តស្វាយរៀង ៖ បុរសម្នាក់ស្រវឹងស្រាកើតភ្លើងប្រចណ្ឌទាញគល់ឫស្សីវាយប្រពន្ធ មួយគល់ឫស្សី ចំកញ្ចឹងកបណ្តាលឲ្យបាក់ក ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបានពាក់កណ្តាលផ្លូវ។

អាន​បន្ត៖ ផ្ទុះ​ភ្លើង​ប្រចណ្ឌ​វាយ​ប្រពន្ធ​មួយ​គល់​ឫស្សី​ចំ​កញ្ចឹងក បណ្ដាល​ឲ្យ​ស្លាប់

ម្ចាស់​ដេក​លក់​ចោរ​បំពុល​ឆ្កែ​ងាប់​២​ក្បាល លួច​យក​អស់​ម៉ូតូ​១​គ្រឿង ទូរស័ព្ទ​ដៃ​១​គ្រឿង

ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីចន្លោះម៉ោងប្រមាណ២ទៅ៣រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ មានករណីចោរបំពុលឆ្កែងាប់២ក្បាល លួចយកអស់ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង បានកើតឡើងនៅភូមិក្បាលខ្លា ឃុំភ្នំត្បែង១ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

អាន​បន្ត៖ ម្ចាស់​ដេក​លក់​ចោរ​បំពុល​ឆ្កែ​ងាប់​២​ក្បាល លួច​យក​អស់​ម៉ូតូ​១​គ្រឿង...

កំពុង​តែ​បើកឡាន​សុខ​ៗ ស្រាប់តែ​ឆេះ​សល់​តែ​គ្រោងឆ្អឹង​នៅ​ក្រុង​បា​វិត

ខេត្តស្វាយរៀង ៖ រថយន្តមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះអស់សល់តែគ្រោងឆ្អឹង ខណៈពេលដែលកំពុងបើកបរឆ្លងចរន្តប្រពន្ធ័ភ្លើងទុស្សេឆេះរថយន្តយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមនឹងសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង មកជួយបាញ់ទឹកពន្លត់ ក៏ប៉ុន្តែវាហួសពេលទៅហើយ ។

អាន​បន្ត៖ កំពុង​តែ​បើកឡាន​សុខ​ៗ ស្រាប់តែ​ឆេះ​សល់​តែ​គ្រោងឆ្អឹង​នៅ​ក្រុង​បា​វិត

ខ្លាំង​បាត់! ​គេឃាត់មិនឱ្យ​វាយ​​កម្ទេច​ទូ ATM ផ្ទុះកំហឹង​វាយ​២នាក់​ប្តីប្រពន្ធ​

ខេត្តព្រៃវែង ៖ ប្តីប្រពន្ធ២នាក់ដែលជាអ្នកលក់ផ្លែឈើតាមផ្លូវ ត្រូវយុវជនម្នាក់សង្ស័យបែកថ្នាំវាយសំពងបណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធ បន្ទាប់ពីជនរងគ្រោះទាំង២នាក់ទៅឃាត់មិនអោយវាយកម្ទេចទូ ATM របស់ធនាគារមួយកន្លែង ធ្វើឱ្យជនសង្ស័យខឹងក៏វាយជនរងគ្រោះទាំង២នាក់តែម្តង ។

អាន​បន្ត៖ ខ្លាំង​បាត់! ​គេឃាត់មិនឱ្យ​វាយ​​កម្ទេច​ទូ ATM ផ្ទុះកំហឹង​វាយ​២នាក់​ប្តីប្រពន្ធ​

ឆ្មក់​យក​ទូរស័ព្ទ​​អ្នក​រត់​ម៉ូតូ​កង់​បី ​តែ​មិន​បាន​​សម្រេច

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូកង់បី ខណៈកំពុងឈប់ទិញបាយនិងម្ហូប ស្រាប់តែមានជន២នាក់ឆក់យកទូរស័ព្ទដៃរបស់គាត់ហើយជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចចាប់បានតែម៉ូតូ រីឯជនសង្ស័យរត់គេចខ្លួនរួច ។ហេតុការណ៍នេះ កើតកើតឡើងកាលពីវេលាម៉ោង ប្រមាណ៩យប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅចំណុចកែងរវាងផ្លូវលេខ១៥៤និងផ្លូវលេខ១៣ ផ្សារកណ្តាល ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។ប្រភពព័ត៌មានពីម្ចាស់ទូរស័ព្ទថា មុនពេលកើតហេតុ គាត់បានបើកម៉ូតូកង់បីរបស់គាត់មកទិញ បាយហូបនៅផ្សារកណ្តាល ។

អាន​បន្ត៖ ឆ្មក់​យក​ទូរស័ព្ទ​​អ្នក​រត់​ម៉ូតូ​កង់​បី ​តែ​មិន​បាន​​សម្រេច

ម្ចាស់​ដេប៉ូ​លក់​ឈើ​មួយ​ចំនួន​រិះគន់​ម្ចាស់​រោង ចាន់ វ៉ា មាន​លក់រាយធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដេប៉ូ​ឈើ​ផ្សេង​ទៀត

ខេត្តស្វាយរៀង ៖ មានការរិះគន់ពីអ្នកលក់ឈើតាមដេប៉ូមួយចំនួននៃខេត្តស្វាយរៀង បានចោទប្រកាន់ថា ម្ចាស់រោងសន្និធិ (ច្រកចេញចូលតែមួយ) ចាន់ វ៉ា នៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង លក់រាយខុសច្បាប់រោងសន្និធិ ធ្វើឲ្យប៉ះពាល់ដល់អ្នកលក់ឈើ តាមដេប៉ូ ហើយអ្នកខ្លះទៀតដាក់ការសង្ស័យថា ឃើញមានការផ្ទេរឈើ ពីរថយន្តធំដែលមានប៉េសេ ដាក់រថយន្តធុនតូច (រថយន្តកូរ៉េ, រថយន្តតួរីស និងរ៉ឺម៉កម៉ូតូ) ដឹកចេញ និងមួយចំនួនដាក់ស្តុកទុក ក្នុងរោងសន្និធិហើយលក់រាយ។

អាន​បន្ត៖ ម្ចាស់​ដេប៉ូ​លក់​ឈើ​មួយ​ចំនួន​រិះគន់​ម្ចាស់​រោង ចាន់ វ៉ា...

​ឆក់យកជីវិត​ម្នាក់ក្នុង​ចំណោម២​នាក់ ក្រោយនាំគ្នាលេងទឹកស្រះ​

រាជធានីភ្នំពេញ ៖ ក្មេងប្រុសតូច២នាក់បាននាំគ្នាចុះទៅលេងទឹកស្រះ ខណៈពេលដែលស្ត្រីជាម្ដាយជាប់រវល់លក់ដូរ ស្រាប់តែរអិលជើងធ្លាក់ទៅកន្លែងទឹកជ្រៅ បណ្តាលឱ្យលង់បាត់បង់ជីវិតម្នាក់ ចំណែកម្នាក់ទៀតឃើញបែបនេះរត់ឡើងមកលើវិញទើបបានរួចផុតពីគ្រោះថ្នាក់ ។

អាន​បន្ត៖ ​ឆក់យកជីវិត​ម្នាក់ក្នុង​ចំណោម២​នាក់ ក្រោយនាំគ្នាលេងទឹកស្រះ​

​ឆេះ​ទីស្នាក់របស់ចិន​ខ្ទេចខ្ទីរ​​ក្នុង​តំបន់​សេដ្ឋ​កិច្ច​​ពិសេស​ក្រុង​បាវិត​

ខេត្តស្វាយរៀង៖ អគ្គិភ័យមួយបានឆាបឆេះអគារស្នាក់នៅរបស់ជនជាតិចិនអស់ទាំងស្រុង ដែលសមត្ថកិច្ចដាក់ការសង្ស័យថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី០៥ សីហា នៅក្នុងរោងចក្រ (ម៉ាស្ទ័រ ប្លេកស្មិតមេថល) ផលិតគ្រឿងសង្ហារឹមក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

អាន​បន្ត៖ ​ឆេះ​ទីស្នាក់របស់ចិន​ខ្ទេចខ្ទីរ​​ក្នុង​តំបន់​សេដ្ឋ​កិច្ច​​ពិសេស​ក្រុង​បាវិត​

សុំ​សម្តេច​តេ​ជោ​ជួយ​អន្តរាគមន៍ ដោះស្រាយ​ដីធ្លី​ជូន​ឈ្មោះ កែវ សុវណ្ណ ជា​ជន​ពិការ​ផង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ៩២គ្រួសារ នៅភូមិខ្ពបត្រាច ឃុំជ្រៃធំ ស្រុករមាសហែក និងអាជ្ញាធរភូមិឃុំ បានអំពាវនាវ និងសូមសំណូមពរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជាអន្តរាគមន៍ ដោះស្រាយដីធ្លីជូនជនរងគ្រោះឈ្មោះ កែវ សុវណ្ណ ភេទប្រុស អាយុ៤៩ឆ្នាំ ជាជនពិការជើងទាំងពីរ និងប្រពន្ធឈ្មោះ រស់ សាម៉ាក់ អាយុ៤៥ឆ្នាំ មុខរបរជាកសិករ មានទីលំនៅ ភូមិខ្ពបត្រាច ឃុំជ្រៃធំ បានដីស្រែមកបង្កបង្កើនផលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារវិញដោយអនុគ្រោះ។

អាន​បន្ត៖ សុំ​សម្តេច​តេ​ជោ​ជួយ​អន្តរាគមន៍ ដោះស្រាយ​ដីធ្លី​ជូន​ឈ្មោះ កែវ សុវណ្ណ...

នគរបាល​ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដកហូត​ថ្នាំ​ញៀន​២៩​កញ្ចប់

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ស្រាវជ្រាវ និងឃាត់ខ្លួន ជាបន្តបន្ទាប់ដោយដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២៨កញ្ចប់ និង១កញ្ចប់ធំ។

អាន​បន្ត៖ នគរបាល​ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដកហូត​ថ្នាំ​ញៀន​២៩​កញ្ចប់

ខូចមែន ! ភ្ញៀវម្នាក់​ដែល​ចូល​ហាង​ផឹក​ស៊ី​​នេះ​

ខេត្តកណ្តាល ៖ បុរសម្នាក់ជាបុគ្គលិកកាស៊ីណូ ត្រូវបានសមត្ថកិច្ចស្រុកកោះធំចាប់វាយខ្នោះ បន្ទាប់ពីផឹកស្រាស្រវឹងជោកជាំរករឿងវាយមេការ និងបោកបំផ្លាញសម្ភារក្នុងហាងអស់ជាច្រើន។

អាន​បន្ត៖ ខូចមែន ! ភ្ញៀវម្នាក់​ដែល​ចូល​ហាង​ផឹក​ស៊ី​​នេះ​

សពនាង​ដល់កម្ពុជា​យប់​មិញ​នេះ លើករណី​បាញ់រះ​​នៅ​​ក្រុង​បាង​កក

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីកម្ពុជាម្នាក់ដែលស្លាប់ក្នុងចំណោម៤នាក់ នៅក្នុងករណីបាញ់ប្រហារក្នុងបនល្បែងអនឡាញកណ្តាលក្រុងបាងកក ប្រទេសថៃនោះ ត្រូវបានបញ្ជូនសាកសពដល់កម្ពុជា នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៥ សីហា ២០២០ស្ថិតតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អាន​បន្ត៖ សពនាង​ដល់កម្ពុជា​យប់​មិញ​នេះ លើករណី​បាញ់រះ​​នៅ​​ក្រុង​បាង​កក

សព​ស្ត្រី​ខ្មែរ​ដែល​ឃាតក​បាញ់​សម្លាប់​នៅ​ថៃ នឹង​បញ្ជូន​មក​ដល់​កម្ពុជា​យប់​នេះ

ខេត្តបន្ទាយមានជ័យ ៖ សពស្ត្រីខ្មែរដែលឃាតកបាញ់សម្លាញ់កណ្តាលក្រុងបាងកក កាលពីយប់ថ្ងៃទី៣ សីហា ២០២០ នឹងមកដល់កម្ពុជាវិញយប់ថ្ងៃទី៥ សីហា នេះ បើតាមកាបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុករបស់ បុរសជាប្តី។

អាន​បន្ត៖ សព​ស្ត្រី​ខ្មែរ​ដែល​ឃាតក​បាញ់​សម្លាប់​នៅ​ថៃ នឹង​បញ្ជូន​មក​ដល់​កម្ពុជា​យប់​នេះ

​ស្តាយប្លន់លុយដ៏ចម្លែករបស់បុរសចិន​រូប​នេះ​ ​លើដី​ព្រះសីហនុ​

ក្រុងព្រះសីហនុ ៖ ករណីប្លន់មួយបានកើតឡើង និងបង្កការភ្ញាក់ផ្អើលដោយបុរសជាជនជាតិចិនម្នាក់ បានយកកូនកាំបិតគំរាមភ្ជង់ទៅលើស្ត្រីជនជាតិចិនម្នាក់ ក្នុងគោលបំណងឱ្យជនរងគ្រោះបញ្ចូលប្រាក់តាមទូរស័ព្ទដៃរបស់ខ្លួនចំនួន១០,០០០យ័ន (មួយម៉ឺនយ័នលុយចិន) ។ បន្ទាប់មក ជនសង្ស័យក៏បានដកទូរស័ព្ទដៃជនរងគ្រោះយកហើយបានរត់គេចខ្លួនបាត់ទៅ ។

អាន​បន្ត៖ ​ស្តាយប្លន់លុយដ៏ចម្លែករបស់បុរសចិន​រូប​នេះ​ ​លើដី​ព្រះសីហនុ​

ហួស​ថ្លែង​! សម្រេច​ដល់​៤​លើក រហូត​នាង​ទ្រាំ​លែង​បាន​បែកធ្លាយ​ដល់​ម្តាយ

ខេត្តកណ្តាល ៖ ពិតជាដូចពាក្យចាស់ពោលថា មនុស្សដែលល្មោភឥណ្ហាហើយ មិនគិតអ្វីទាំងអស់ សូម្បីតែកូនខ្លួនឯង ក៏ដាច់ចិត្តបំពានដែរ ប្រៀបបានជាត្រីស្តោរស៊ីកូនឯងអ៊ីចឹង។

អាន​បន្ត៖ ហួស​ថ្លែង​! សម្រេច​ដល់​៤​លើក រហូត​នាង​ទ្រាំ​លែង​បាន​បែកធ្លាយ​ដល់​ម្តាយ

នាំគ្នាទៅកាត់ដើមឈើពុះធ្វើអុសលក់ បែរ​រលំសង្កត់លើ​ប្រពន្ធ

ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់បានត្រូវដើមឈើរលំសង្កត់ បណ្តាលឱ្យបាត់បង់ជីវិត កាលពីវេលាម៉ោងប្រប្រមាណ១១ព្រឹកថ្ងៃទី៣ សីហា ឆ្នាំ២០២០ នៅចំណុចត្រពាំងជ្រៃ ក្នុងភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខណៈទៅកាត់ដើមឈើជាមួយប្តី ដើម្បីពុះធ្វើអុស លក់ ។

អាន​បន្ត៖ នាំគ្នាទៅកាត់ដើមឈើពុះធ្វើអុសលក់ បែរ​រលំសង្កត់លើ​ប្រពន្ធ

គ្រឿងញៀន​ចម្រុះ​ជាង​36​គីឡូ​ក្រាម​ត្រូវ​​ដុត​បំផ្លាញ​នៅ​ក្រុង​ស្វាយ​​រៀង

ខេត្តស្វាយរៀង៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញចូលរួមជាអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦មិថុនា និងដុតបំផ្លាញគ្រឿងញៀនជាង៣៦គីឡូក្រាម សារធាតុគីមី ២.២៦៨,៨៩ក្រាម និងកញ្ឆា៨,៩៦ក្រាម ព្រមទាំងវត្ថុតាងជាច្រើនទៀត ។

អាន​បន្ត៖ គ្រឿងញៀន​ចម្រុះ​ជាង​36​គីឡូ​ក្រាម​ត្រូវ​​ដុត​បំផ្លាញ​នៅ​ក្រុង​ស្វាយ​​រៀង

សង្ស័យលាក់ប្រពន្ធខ្លួន ធ្វើទង្វើដ៏​សា​ហាវ​យង់​ឃ្នង​បំផុត​

ខេត្តស្វាយរៀង៖ បុរសម្នាក់ស្រវឹងស្រាដើររកប្រពន្ធ ខណៈសង្ស័យអ្នកជិតខាងយកប្រពន្ធខ្លួនទៅលាក់ ក៏បង្កហិង្សាក្លាយជាអំពើឃាតកម្មកាប់ប្រហារយាយ និងចៅ បណ្ដាលឲ្យស្ត្រីចំណាស់ម្នាក់បាត់បង់ជីវិត ចំណែកចៅស្រីរងរបួសរងធ្ងន់ ហើយត្រូវក្រុមគ្រូពេទ្យបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ។ករណីដ៏សាហាវនេះ បានកើតឡើងកាលពីម៉ោង០៦និង១៥នាទីយប់ថ្ងៃទី៣ សីហា ស្ថិតភូមិត្រពាំងផ្លុង ឃុំដូង ស្រុករមាសហែក ។

អាន​បន្ត៖ សង្ស័យលាក់ប្រពន្ធខ្លួន ធ្វើទង្វើដ៏​សា​ហាវ​យង់​ឃ្នង​បំផុត​

​ក្រុម​លួច​គាស់​ផ្ទះ​ដុះ​ស្លែ​មួយ​ក្រុម​​នៅ​ក្រុង​តា​ខ្មៅ ពេល​នេះ​អស់​លក្ខណ៍​ហើយ

ខេត្តកណ្តាល ៖ ដោយមានបញ្ជាផ្ទាល់ពីលោកស្នងការ ឈឿន សុចិត្ត និងលោកអភិបាលក្រុងតាខ្មៅ កម្លាំងនគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៍ទោ យី វណ្ណដា អធិការសហការជាមួយលោកចៅសង្កាត់តាខ្មៅ បានធ្វើការបង្ក្រាបក្រុមលួចគាស់ផ្ទះដុះស្លែមួយក្រុម នៅក្រុងតាខ្មៅ ។

អាន​បន្ត៖ ​ក្រុម​លួច​គាស់​ផ្ទះ​ដុះ​ស្លែ​មួយ​ក្រុម​​នៅ​ក្រុង​តា​ខ្មៅ ពេល​នេះ​អស់​លក្ខណ៍​ហើយ

គេ​ចូល​វាយ​ដល់​ក្នុងផ្ទះ​ហើយ ចុង​ក្រោយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទៀត

ខេត្តកំពង់ស្ពឺ ៖ បុរសពីរនាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីមានទំនាស់ជាមួយមិត្តភក្កិ លោកអធិការរង ស្រុកសំរោងទងមួយរូប ដែលបុរសទាំងពីរត្រូវបានមិត្តភក្តិរបស់លោកអធិការរងចូលទៅវាយដល់ក្នុងផ្ទះ តែម្ដងសាច់ញាតិបុរសទាំងពីរអះអាងថា វាជារឿងអយុត្តិធម៌បំផុតព្រោះបុរសទាំងពីរត្រូវខ្សែ និងបក្ខពួករបស់លោក អធិការរងចូលមកគេដល់ក្នុងផ្ទះហេតុអីក៏ចាប់តែបុរសទាំងពីរនាក់នេះ ឯបក្ខពួករបស់លោកអធិការរងបែរជា មិនចាប់ខ្លួនទៅវិញ។

អាន​បន្ត៖ គេ​ចូល​វាយ​ដល់​ក្នុងផ្ទះ​ហើយ ចុង​ក្រោយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទៀត