បណ្តាញសង្គម

ត្រឹមពាក្យសម្តីសោះ! ជាងឈើ​ម្នាក់​ហ៊ាន​លើកដៃប្រល័យជីវិត​ជាងសំណង់​

រាជធានីភ្នំពេញ ៖ បុរសជាជាងឈើម្នាក់បានជិះម៉ូតូ១គ្រឿងទៅដឹកជាងសំណង់ម្នាក់ទៀតចេញពីផ្ទះទៅកាន់កន្លែងផឹកស៊ីមួយកន្លែង លុះពេលផឹកស្រារហូតស្រវឹងធ្លាក់ភ្នែក ស្រាប់តែមានទំនាស់ពាក្យសម្ដីគ្នាកើតឡើង បន្ទាប់ពីការជជែកគ្នាតឹងសរសៃកអត់មានអ្នកឈ្នះនិងអត់មានចាញ់ក៏ឈានដល់ការវាយតប់គ្នាកើតឡើង។

អាន​បន្ត៖ ត្រឹមពាក្យសម្តីសោះ! ជាងឈើ​ម្នាក់​ហ៊ាន​លើកដៃប្រល័យជីវិត​ជាងសំណង់​

នារី​ម្នាក់​រង​គ្រោះ​ដួល​បែក​មុខ​បែក​មាត់ ក្រោយ​ត្រូវ​ជនសង្ស័យ​ឆក់​កាបូប

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូមកពីដឹកអីវ៉ាន់ហើយម៉ូយត្រឡប់ទៅផ្ទះវិញត្រូវបានចោរឆក់កាបូបបណ្តាលឱ្យដួលរងរបួសបែកមុខបែកមាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីទៀបភ្លឺថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ២៨៩ នៅចំណុចមុខក្រសួងសុខាភិបាល ស្ថិតនៅក្នុងបឹងកក់២ ខណ្ឌទួលគោក ។

អាន​បន្ត៖ នារី​ម្នាក់​រង​គ្រោះ​ដួល​បែក​មុខ​បែក​មាត់ ក្រោយ​ត្រូវ​ជនសង្ស័យ​ឆក់​កាបូប

ហ៊ាន​ណាស់ ! ហ៊ាន​ពាក់​ស្បែក​ដល់​ថ្នាក់ឧត្ដម​សេនីយ៍​ផង

ខេត្តកំពង់ធំ ៖ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ចំណុចភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង កែនណាឌី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២១អឺសូន្យ ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អាន​បន្ត៖ ហ៊ាន​ណាស់ ! ហ៊ាន​ពាក់​ស្បែក​ដល់​ថ្នាក់ឧត្ដម​សេនីយ៍​ផង

មកដឹងពីល្បិច​បោក​និងលួច​ដក​ប្រាក់​តាម​វីង

រាជធានីភ្នំពេញ ៖ លោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ កក្កដា បានសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យ៣នាក់ ពីបទ.ឆ បោក និងលួចប្រាក់របស់អតិថិជនតាមរយៈវីងជាផ្លូវការ និងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។

អាន​បន្ត៖ មកដឹងពីល្បិច​បោក​និងលួច​ដក​ប្រាក់​តាម​វីង

រថយន្ត​ដឹកឈើ​ល្មើសច្បាប់​មួយ​គ្រឿង ត្រូវ​កម្លាំង​ចម្រុះ​បង្ក្រាប​បាន

ខេត្តមណ្ឌលគិរី ៖ រថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿង ត្រូវកម្លាំងចម្រុះបង្ក្រាបបាននាវេលាទៀបភ្លឺ ថ្ងៃទី២២ កក្កដា ២០២០ ក្រោយក្រុមឈ្មួញបានព្យាយាមដឹកជញ្ជូនឈើនោះចេញពីតំបន់ដែនជម្រកការពារសត្វព្រៃកែវសីមា។សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង០៤ និង៤៥នាទីទៀបភ្លឺ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ គណៈបញ្ជាការ ឯកភាពស្រុកធ្វើការបង្ក្រាបបានរថយន្តដឹកឈើ០១គ្រឿងម៉ាកកាមរីឆ្លាម ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ដឹកឈើប្រភេទលេខ១(សុក្រំ)ចំនួន០៣ដុំ ក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

អាន​បន្ត៖ រថយន្ត​ដឹកឈើ​ល្មើសច្បាប់​មួយ​គ្រឿង ត្រូវ​កម្លាំង​ចម្រុះ​បង្ក្រាប​បាន

ចម្លើយ​សារភាព​យ៉ាងហួសចិត្ត​! ក្រោយ​ធ្វើ​​ស៊ីមិត្តភក្តិ​ក្នុងផ្ទះ​សំណាក់​

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងរបស់មិត្តភក្តិយកទៅបញ្ចាំ ខណៈពេលទាំងជនសង្ស័យ និងជនរងគ្រោះនាំគ្នាចូលទៅដេកក្នុងផ្ទះសំណាក់មួយកន្លែង ។

អាន​បន្ត៖ ចម្លើយ​សារភាព​យ៉ាងហួសចិត្ត​! ក្រោយ​ធ្វើ​​ស៊ីមិត្តភក្តិ​ក្នុងផ្ទះ​សំណាក់​

កម្ម​ពារប្ញ​! សម្លាប់​ស្ត្រី​ជា​សង្សារ​រួច ខ្លួនឯង​​​ដេក​គាំងបេះដូង​​​​ដែរ​

រាជធានីភ្នំពេញ ៖ គូស្នេហ៍ប្រុសស្រី២នាក់ បានបាត់បង់ជីវិតបន្តបន្ទាប់គ្នា បន្ទាប់ពី បុរសជាសង្សារកើតចិត្តខឹងសម្បារ បានប្រើហិង្សាច្របាច់.ក នឹងប្រើខ្សែភ្លើងឆក់ស្ត្រីជាសង្សារ បណ្តាលអោយដេកស្លាប់ក្នុងបន្ទប់ផ្ទះជួល ហើយមិនបានប៉ុន្មានថ្ងៃក្រោយការសម្លាប់ផង ខ្លួនក៏ត្រូវដេកគាំងបេះដូងស្លាប់តាមក្រោយតែម្តង ។

អាន​បន្ត៖ កម្ម​ពារប្ញ​! សម្លាប់​ស្ត្រី​ជា​សង្សារ​រួច ខ្លួនឯង​​​ដេក​គាំងបេះដូង​​​​ដែរ​

ចាប់​បាន​ហើយ​ក្រុម​ជនសង្ស័យ​ ២​នាក់​ធ្វើ​សកម្មភាព ២​នាក់​គូស្នេហ៍​ជា​អ្នក​​បិទ​គូទ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាជ្រាវ និងស៊ើបអង្កេតដោយសហការជាមួយនគរបាលខណ្ឌចំការមន ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន4នាក់ ពាក់ព័ន្ធនឹងករណីជិះម៉ូតូឆក់ធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀងរបស់ស្ត្រីជនជាតិជប៉ុន និងកូន២នាក់ កាលពីថ្ងៃទី17 ខែកក្កដា បណ្ដាលឲ្យនារីរងគ្រោះដួលរងរបួសស្រាល ។

អាន​បន្ត៖ ចាប់​បាន​ហើយ​ក្រុម​ជនសង្ស័យ​ ២​នាក់​ធ្វើ​សកម្មភាព...

ថ្ងៃនេះ ក្រសួងសុខាភិបាល រកឃើញកូវីដ ១ករណីថែមទៀត ជាករណីនាំចូល ខណៈអ្នកជំងឺ២នាក់ជាសះស្បើយ

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន១ករណីថែមទៀត ខណៈដែលនៅថ្ងៃនេះដែរ មានអ្នកជំងឺ២នាក់បានជាសះស្បើយ។ នេះបើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន ទទួលបាន នៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ។

អាន​បន្ត៖ ថ្ងៃនេះ ក្រសួងសុខាភិបាល រកឃើញកូវីដ ១ករណីថែមទៀត ជាករណីនាំចូល...

ស្រីស្អាត​ដែលចាញ់បោកប្រុស​ព្រាន​​​២នាក់ប្រាប់​ពី​ហេតុការណ៍

ខេត្តកំពត ៖ យោងតាមសម្តីនារីរងគ្រោះរូបនេះដែលលង់ខ្លួនចាញ់បោកប្រុសព្រានបាននិយាយថា ជនសង្ស័យទាំង២នាក់បានប្រាប់នាងថា រូបគេខ្វះលុយបង្គ្រប់ដោះស្រាយរឿងប៉ូលិសចាប់រថយន្តដឹកឈើ៣គ្រឿង ។

អាន​បន្ត៖ ស្រីស្អាត​ដែលចាញ់បោកប្រុស​ព្រាន​​​២នាក់ប្រាប់​ពី​ហេតុការណ៍

នគរបាល​ខណ្ឌ​ច្បារ​អំពៅ ឃាត់ខ្លួន​អ្នក​កត់​កន្ទុយលេខ និង​អ្នក​ភ្នាល់ ចំនួន​៣​នាក់

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលផ្នែកយុត្តិធម៌ខណ្ឌច្បារអំពៅ សហការណ៍ជាមួយនគរបាលប៉ុស្តិ៍ព្រែកថ្មី ចុះបង្ក្រាបជាក់ស្តែងល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ ឆ្នោតវៀតណាម) ដោយឃាត់ខ្លួន ភ្នាក់ងារកត់ឆ្នោត និងអ្នកចាក់កន្ទុយលេខ ចំនួន០៣នាក់នេះបើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

អាន​បន្ត៖ នគរបាល​ខណ្ឌ​ច្បារ​អំពៅ ឃាត់ខ្លួន​អ្នក​កត់​កន្ទុយលេខ និង​អ្នក​ភ្នាល់ ចំនួន​៣​នាក់

​សូមចែករំលែ​ក​ដឹងពីរឿងនេះ​ បង​ប្អូន​​​អ្នក​​រត់ម៉ូតូ​ការពារខ្លួន​​ឯង​​

ខេត្តព្រៃវែង ៖ ជនសង្ស័យចោរប្លន់ម្នាក់ កាលពីវេលាម៉ោងប្រមាណ៨និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ បានធ្វើសកម្មភាពប្លន់ម៉ូតូឌុប១គ្រឿង តែត្រូវសមត្ថកិច្ចតាមចាប់ខ្លួនក៏ទ័លច្រករត់ចូលលាក់ខ្លួនក្នុងលូប្រឡាយទឹក ក្នុងភូមិព្រៃសំឡាញ ឃុំសំរោង ស្រុកស្វាយអន្ទរ ។

អាន​បន្ត៖ ​សូមចែករំលែ​ក​ដឹងពីរឿងនេះ​ បង​ប្អូន​​​អ្នក​​រត់ម៉ូតូ​ការពារខ្លួន​​ឯង​​

ដឹង​ការ​ពិត​ហើយ​ឃាតករ​គឺ​នរណា! ករណី​​​ផ្តាច់ជីវិត​គ្រូពេទ្យ​ស្រី​ រួច​ចោល​ក្នុង​​​ស្រះ​ទឹក

ខេត្តកំពង់ធំ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា គិតមកត្រឹមរសៀលថ្ងៃទី21 ខែកក្កដា ឆ្នាំ2020 នេះ ករណីគ្រូពេទ្យស្រីម្នាក់ត្រូវជនសង្ស័យកាប់ចំ.កក្រោមត្រចៀក បណ្តាលឱ្យបាត់បង់ជីវិត រួចក៏យកសពទៅបោះចោលក្នុងស្រះទឹកនោះ ពេលនេះបានដឹងការពិតហើយ បុរសជាឃាតករនោះ តាមពិតគឺជាប្តីរបស់ស្ត្រីរងគ្រោះ ។

អាន​បន្ត៖ ដឹង​ការ​ពិត​ហើយ​ឃាតករ​គឺ​នរណា! ករណី​​​ផ្តាច់ជីវិត​គ្រូពេទ្យ​ស្រី​...

ដុត​ភ្លើង​ធ្យូង​កម្តៅ​ទឹក​ស៊ុប​ក្បែរ​កំប៉ុង​ហ្គា​ស ផ្ទុះ​ឆេះ​ផ្អើល​គេ​ផ្អើល​ឯង

រាជធានីភ្នំពេញ ៖ កំប៉ុងហ្គាសតូចៗជាច្រើនបានផ្ទុះឡើងជាបន្តបន្ទាប់ បណ្តាលឲ្យឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ ទៅជួយបាញ់ពន្លត់ទាន់ ខណៈពេលដែលថៅកែស៊ុបបានដុតភ្លើងធ្យូងក្បែរកំប៉ុងហ្គាស។

អាន​បន្ត៖ ដុត​ភ្លើង​ធ្យូង​កម្តៅ​ទឹក​ស៊ុប​ក្បែរ​កំប៉ុង​ហ្គា​ស ផ្ទុះ​ឆេះ​ផ្អើល​គេ​ផ្អើល​ឯង

​ចិនម្នាក់ឈរឡិប.លលើវ៉េរ៉ង់ដា លុះ​ម្ចាស់ផ្ទះ​ចាប់​ឱ្យ​សមត្ថកិច្ចសួរនាំ ទើប​ដឹង​

រាជធានីភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់បានលួចឡើងទៅលើផ្ទះល្វែងរបស់ប្រជាពលរដ្ឋ ហើយត្រូវម្ចាស់ផ្ទះឃើញស្មានថាជាចោរ ក៏ចាប់ស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង បណ្តាលឱ្យរបួសទ្រមខ្លួន រួចប្រគល់អោយសមត្ថកិច្ចសួរនាំ ទើបដឹងថា បែកថ្នាំ ។

អាន​បន្ត៖ ​ចិនម្នាក់ឈរឡិប.លលើវ៉េរ៉ង់ដា លុះ​ម្ចាស់ផ្ទះ​ចាប់​ឱ្យ​សមត្ថកិច្ចសួរនាំ ទើប​ដឹង​

មួយប៉ប្រិចភ្នែក! កុងតឺន័រពន្លះជាមួយឡាន​ព្រូស ឆក់​យកជីវិត២នាក់ របួសធ្ងន់​២នាក់​

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្ស២នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែក២នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងម៉ាកព្រូសបុកជាមួយរថយន្តកុងតឺន័រ បង្កអោយមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

អាន​បន្ត៖ មួយប៉ប្រិចភ្នែក! កុងតឺន័រពន្លះជាមួយឡាន​ព្រូស ឆក់​យកជីវិត២នាក់ របួសធ្ងន់​២នាក់​

ប្រាប់មិត្តភក្ដិថា​ទៅ​ងូតទឹក​ ស្រាប់​តែ​​បាត់ឈឹង លុះរកឃើញ​ម្នាក់ៗស្លុតចិត្ត

រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្បែរការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែង ស្ថិតនៅក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីយុវជនជនដែលជាកម្មករសំណង់ម្នាក់បានប្រាប់មិត្តភក្ដិថាទៅងូតទឹក ហើយក៏បាត់ខ្លួនរហូតគ្មានដំណឹង ក្រោយមកមិត្តភក្តិរួមការងារក៏បានតាមរកគ្រប់កន្លែងមិនឃើញសោះ ដោយសារមានការសង្ស័យថា ជនរងគ្រោះលង់ទឹក ក៏នាំគ្នាចុះទៅរាវរកមើលនៅក្នុងស្រះទឹកនៅចំណុចមុខម៉ុងចិនមួយកន្លងស្ថិតនៅចំណុចភូមិឃុំកើតហេតុខាងលើ ក៏ប្រទះឃើញជនរងគ្រោះលង់ទឹកបាត់បង់ជីវិតបាត់ទៅហើយ។

អាន​បន្ត៖ ប្រាប់មិត្តភក្ដិថា​ទៅ​ងូតទឹក​ ស្រាប់​តែ​​បាត់ឈឹង លុះរកឃើញ​ម្នាក់ៗស្លុតចិត្ត

សមត្ថកិច្ច​ជួយ​ពន្លត់​ទាំងស្រុង​ហើយ ករណី​ឆេះ​រថយន្ត​កុង​ទី​ន័​រ នៅ​ខណ្ឌ​ច្បារ​អំពៅ

រាជធានីភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២០ កក្កដា ២០២០នេះ មានករណីអគ្គិភ័យ បានឆេះរថយន្តកុងទីន័រ មួយគ្រឿង នៅតាមបណ្តាយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ត្រូវបានសមត្ថកិច្ចជួយពន្លត់បានទាំងស្រុងហើយ ។

អាន​បន្ត៖ សមត្ថកិច្ច​ជួយ​ពន្លត់​ទាំងស្រុង​ហើយ ករណី​ឆេះ​រថយន្ត​កុង​ទី​ន័​រ...

បុរស​ម្នាក់​ជិះ​ម៉ូតូ​តាម​ផ្លូវ ត្រូវ​បាន​ដែក​ជ្រុង​ធ្លាក់​លើ​បែកក្បាល​របួសធ្ងន់

រាជធានីភ្នំពេញ ៖ អ្នកធ្វើដំណើរតាមផ្លូវក្បែរការដ្ឋានសំណង់អគារខ្ពស់ៗគួរប្រុងប្រយ័ត្ន! ជាក់ស្តែងនៅល្ងាចថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០នេះ បុរសអ្នកដំណើរតាមផ្លូវម្នាក់បានបែកក្បាលហូរឈាមស្រោចពេញខ្លួន រងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលរូបគាត់បានជិះម៉ូតូមួយគ្រឿងដឹកពូក។

អាន​បន្ត៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​តាម​ផ្លូវ ត្រូវ​បាន​ដែក​ជ្រុង​ធ្លាក់​លើ​បែកក្បាល​របួសធ្ងន់

ដឹង​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ផ្ទុះ​ធុង​ហ្គា​ស​ហើយ​ស្លាប់​មនុស្ស​៤​នាក់ និង​របួស​៥​នាក់​ហើយ

រាជធានីភ្នំពេញ ៖ ករណីផ្ទុះហ្កាសបង្កើតជាអគ្គិភ័យនៅវេលាម៉ោង១៦និង៣០ នាទីល្ងាច ថៃ្ងសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូលេខ៦៣ សង្កាត់ ផ្សារថី្មទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបណ្តាលឲ្យស្លាប់មនុស្សចំនួន៤នាក់ និងរងរបួសចំនួន ០៥ នាក់ផងដែរ ដែលពន្លត់ចប់ នៅម៉ោង១៩និង៣០នាទីល្ងាច នាថ្ងៃខែឆ្នាំ ដដែលនេះ ។

អាន​បន្ត៖ ដឹង​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ផ្ទុះ​ធុង​ហ្គា​ស​ហើយ​ស្លាប់​មនុស្ស​៤​នាក់...

​មុខសញ្ញាយ៉ាង​សកម្ម​២នាក់​ អស់លក្ខណ៍​ក្នុង​បន្ទប់​ជួល​

រាជធានីភ្នំពេញ ៖ សមត្តកិច្ចចាត់ទុកថា ជនសង្ស័យ២នាក់ជាជនជួញដូរគ្រឿងញៀនយ៉ាងសកម្មភាព តែពេលនេះត្រូវបានចូលអន្ទាក់របស់កម្លាំងជំនាញ ក.១១ នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

អាន​បន្ត៖ ​មុខសញ្ញាយ៉ាង​សកម្ម​២នាក់​ អស់លក្ខណ៍​ក្នុង​បន្ទប់​ជួល​