បណ្តាញសង្គម

អនិច្ចា! ឆក់​យក​ជីវិត​ក្មេ​ង​ប្រុស​តូច​ម្នាក់ ឪពុក​ម្តាយ​បានត្រឹម​សោក​ស្តាយ​​ជាទី​បំផុត

ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្មេងប្រុសម្នាក់អាយុ៤ឆ្នាំដែលជាកូនរបស់ម្ចាស់ដេប៉ូប្រេងឥន្ធនៈតេលា បានត្រូវខ្សែភ្លើងឆក់បណ្តាលឱ្យបាត់បង់ជីវិត ខណៈដើរទៅលេងនៅលើតុដែកសម្រាប់ដាក់ប្រេងម៉ាស៊ីនលក់ ដែលឪពុកទើបតេបានតខ្សែភ្លើងភ្ជាប់អំពូលម៉ែត្រ ហើយខ្សែភ្លើងនោះលាតចេញពីស្រោមក៏លូកដៃប៉ះ ។

អាន​បន្ត៖ អនិច្ចា! ឆក់​យក​ជីវិត​ក្មេ​ង​ប្រុស​តូច​ម្នាក់...

មិនគួរឡើយ! ចាញ់ល្បែង​រហូត​វាយ​កូន​ស្រី​ដល់​​សន្លប់ និង​ដុត​ខ្លួនឯង​ក្នុង​ផ្ទះ​​ទៀត

ខេត្តតាកែវ ៖ បើតាមសេចក្តីរាយការណ៍បន្តថា បុរសម្នាក់ដែលឈ្លក់វង្វេង នឹងល្បែងស៊ីសងបានចេញកាឡាសាគួរឱ្យភ័យសម្រាប់ក្រុមគ្រួសាររបស់ខ្លួន ។ និយាយឱ្យចំគឺក្រោយពីចាញ់ល្បែងអស់ពីខ្លួន ក៏យកម៉ូតូរបស់កូនទៅបញ្ចាំយកលុយទៅលេងបន្តទៀត ។

អាន​បន្ត៖ មិនគួរឡើយ! ចាញ់ល្បែង​រហូត​វាយ​កូន​ស្រី​ដល់​​សន្លប់...

នគរបាល​ឃាត់ខ្លួន​ជនជាតិ​ចិន​បែក​ថ្នាំ ដកហូត​បាន​អាវុធ​ខ្លី​មួយ​ដើម

រាជធានីភ្នំពេញ ៖ ជនជាតិចិនម្នាក់ត្រូវបានកម្លាំងនគរបាលបុស្តិ៍ អូរបែកក្អម សហការណ៍ជាមួយ សន្តិសុខ បុរីអ័រគីដេឃាត់ខ្លួន ខណៈពេលដែលបែកថ្នាំកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត។

អាន​បន្ត៖ នគរបាល​ឃាត់ខ្លួន​ជនជាតិ​ចិន​បែក​ថ្នាំ ដកហូត​បាន​អាវុធ​ខ្លី​មួយ​ដើម

ប្រគល់អាវុធជិត៤០ដើម ជូន​អា​ជ្ញា​ធរ​​​ទាំង៧ក្នុង​ស្រុកសេសាន

ខេត្តស្ទឹងត្រែង ៖ អាវុធជាច្រើនប្រភេទ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីតម្កល់រក្សាទុក ក្រោយពលរដ្ឋមានការភ្ញាក់រលឹកយកមកប្រគល់ជូនអាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលប៉ុស្តិ៍ទាំង៧ ក្នុងស្រុកសេសាន។

អាន​បន្ត៖ ប្រគល់អាវុធជិត៤០ដើម ជូន​អា​ជ្ញា​ធរ​​​ទាំង៧ក្នុង​ស្រុកសេសាន

ស្ត្រី​ម្នាក់​ត្រូវ​ចាប់ខ្លួន​បន្ទាប់ពី​បញ្ចេញ​កំហឹង​ជំនួស​កូន​​យក​កាំបិត​ឆូត​មុខ​ក្មេង​ស្រី​ម្នាក់​របួសធ្ងន់

រារាជធានីភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីមួយរូបដែលកាន់ជើងកូនហួសហេតុរហូតគិតខុសក្លាយជាអ្នកទោសព្រហ្មទណ្ឌត្រឹមមួយប៉ប្រិចភ្នែក ដោយសារតែបានយកកាំបិតឆូតលើមុខក្មេងស្រីម្នាក់ដែលមានទំនាស់ជាមួយកូនរបស់ខ្លួន រហូតរងរបួសលើផ្ទៃមុខធ្ងន់ធ្ងរកាលពីថ្ងៃទី ១៦ កក្កដា ឆ្នាំ២០២០ ។

អាន​បន្ត៖ ស្ត្រី​ម្នាក់​ត្រូវ​ចាប់ខ្លួន​បន្ទាប់ពី​បញ្ចេញ​កំហឹង​ជំនួស​កូន​​យក​កាំបិត​ឆូត​មុ...

បាត់​កូន​! ឪពុក​ម្តាយ​ខំ​ដើរ​រក៣ថ្ងៃ​តែ​មិន​ឃើញ​សោះ លុះ​ពេល​ឃើញ​ផ្អើល​ឆោ​ឡោ

ខេត្តកណ្ដាល ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា យុវជនម្នាក់បានចេញពីផ្ទះទៅឆក់ត្រីខណៈពេលមេឃកំពុងតែភ្លៀងរលឹមស្រិចៗធ្លាក់ចុះមក ស្រាប់តែបាត់រហូតមិនឃើញត្រឡប់មកផ្ទះវិញនោះទេ លុះ៣ថ្ងៃក្រោយមក ប្រជាពលរដ្ឋបានប្រទះឃើញយុវជនរូបនេះបានបាត់បង់ជីវិតនៅស្រះទឹកមួយកន្លែងក្នុងចម្ការស្វាយ បង្កការភ្ញាក់ផ្អើលឡើង កាលពីម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

អាន​បន្ត៖ បាត់​កូន​! ឪពុក​ម្តាយ​ខំ​ដើរ​រក៣ថ្ងៃ​តែ​មិន​ឃើញ​សោះ លុះ​ពេល​ឃើញ​ផ្អើល​ឆោ​ឡោ

ខឹង​វាយ​មនុស្ស​មិន​បាន វាយ​ម៉ូតូ​វិញ​ត្រូវ​នគរបាល​ឃាត់ខ្លួន

ខេត្តកណ្តាល ៖ អំពើហិង្សាមួយបានកើតឡើង និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលវាយបំផ្លិច បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៥ និង៣០នាទីល្ងាច នៅចំណុចភូមិ ព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។

អាន​បន្ត៖ ខឹង​វាយ​មនុស្ស​មិន​បាន វាយ​ម៉ូតូ​វិញ​ត្រូវ​នគរបាល​ឃាត់ខ្លួន

មុន​នេះ​បន្តិច ! កំពុង​ឆាបឆេះ​នៅ​កន្លែង​លក់​គ្រឿង​សង្ហា​រិម​មួយ​កន្លែង​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មុននេះបន្តិចមានករណីអគ្គិភ័យកំពុងឆាបឆេះនៅកន្លែងលក់គ្រឿងសង្ហារិមមួយកន្លែង នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ខណ្ឌបឹងកេងកង ។

អាន​បន្ត៖ មុន​នេះ​បន្តិច !...

បោកម៉ាស្អាត​! សុំរាប់អានតាមហ្វេស​​ប៊ុក​ លេងល្បិច​យកជាង១ម៉ឺនដុល្លារ

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដង្កោសហកាជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យដែលជាជនជាតិនីហ្សេរីយ៉ាចំនួន២នាក់ រួមជាមួយនឹងស្ត្រីជាជនជាតិខ្មែរម្នាក់ផងដែរ ក្រោយពីជនសង្ស័យទាំង៣នាក់នេះធ្វើសកម្មភាពឆបោកប្រាក់ពីបុរសជនជាតិខ្មែរម្នាក់ដោយប្រើល្បិចថា រើសបានប្រអប់១ក្រោមដើមឈើ ហើយនៅក្នុងប្រអប់នោះមានប្រាក់ជាង៣លានដុល្លារ ហើយពួកខ្លួនចង់យកលុយនោះមកវិនិយោគនៅស្រុកខ្មែរ និងពឹងឲ្យជនរងគ្រោះជាអ្នកទទួលកាន់លុយទាំងអស់នោះ។

អាន​បន្ត៖ បោកម៉ាស្អាត​! សុំរាប់អានតាមហ្វេស​​ប៊ុក​ លេងល្បិច​យកជាង១ម៉ឺនដុល្លារ

គ្រោះធម្មជាតិ! បុរសម្នាក់ជិះម៉ូតូទៅច្រូតស្មៅ​ បែរ​ជា​រន្ទះមកផ្តាច់ជីវិត​

ខេត្តកំពង់ធំ ៖ មានករណីបុរសម្នាក់ត្រូវរន្ទះបាញ់ បណ្តាលឱ្យបាត់បង់ជីវិត ខណៈជនរងគ្រោះកំពុងតែជិះម៉ូតូទៅច្រូតស្មៅគោ ស្របពេលមេឃកំពុងតែមានភ្លៀង ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៥នាទីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចស្រែប្រាំងមួយកន្លែង ស្ថិតក្នុងភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

អាន​បន្ត៖ គ្រោះធម្មជាតិ! បុរសម្នាក់ជិះម៉ូតូទៅច្រូតស្មៅ​ បែរ​ជា​រន្ទះមកផ្តាច់ជីវិត​

ចិន​៧នាក់​​ត្រូវ​ដាក់ទោស​ម្នាក់​ៗ២​ឆ្នាំ​និង​លុយ​ជាង​៤​លាន​ដុល្លារ​​ដាក់​ចូល​ជា​សម្បត្តិ​រដ្ឋ

រាជធានីភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ លីនណា នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានប្រកាសសាល ក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទជាជនជាតិចិន ២ក្រុម ដែលមានប្រុស ស្រីចំនួន៧ នាក់ ដោយជាប់ពាក់ពន្ធពីបទ.សម្អាតប្រាក់ ករណីនាំលុយប្រមាណជាង៤លានដុល្លាអាមេរិកចូលមកប្រទេសកម្ពុជា ។

អាន​បន្ត៖ ចិន​៧នាក់​​ត្រូវ​ដាក់ទោស​ម្នាក់​ៗ២​ឆ្នាំ​និង​លុយ​ជាង​៤​លាន​ដុល្លារ​​ដាក់​ចូល​ជា​...

រក​ឃើញ ពពុះសណ្ដែក មាន​ផ្ទុក​សារធាតុ​គីមី​​បូ​រ៉ា​ក់ នៅ​ផ្សារ​ចុងកាល់

ឧត្តរមានជ័យ ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប ខេត្តឧត្តរមានជ័យ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងទំនិញវេចខ្ចប់ នៅផ្សារចុងកាល់ ស្ថិតក្នុងភូមិករ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។

អាន​បន្ត៖ រក​ឃើញ ពពុះសណ្ដែក មាន​ផ្ទុក​សារធាតុ​គីមី​​បូ​រ៉ា​ក់ នៅ​ផ្សារ​ចុងកាល់

គោ​យន្ត​កែ​ច្នៃ​៣​គ្រឿង​ដឹក​បង្គោល​ក្រាក់ ត្រូវ​បាន​មន្ត្រី​បរិស្ថាន​ខេត្ត​ចាប់​ទុក​អស់​ជា​ច្រើន​ថ្ងៃ

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋក្រីក្រមានមុខរបររកស៊ីដឹកអុសក្រាក់យកទៅពុះច្រៀកលក់ ត្រូវបានក្រុមសមាជិកការពារព្រៃសហគមន៍សង្ឃរុក្ខាវ័ន្តចាប់ប្រគល់ទៅឱ្យមន្ត្រីបរិស្ថានខេត្ត៣គ្រឿង ចាត់ការអនុវត្តន៍ទៅតាមនីវិធីច្បាប់កាលពីរសៀលថ្ងៃទី៧ កក្កដា រហូតមកទល់រសៀលថ្ងៃទី១៤ កក្កដា ២០២០ ទើបមានការសម្របសម្រួលឱ្យទម្លាក់ឈើក្រាក់ចេញពីគោយន្តកែច្នៃ ហើយម្ចាស់គោយន្តបើកបរចេញវិលត្រឡប់ ទៅលំនៅឋានវិញទាំងអារម្មណ៍ក្តុកក្តួលក្នងចិត្ត។

អាន​បន្ត៖ គោ​យន្ត​កែ​ច្នៃ​៣​គ្រឿង​ដឹក​បង្គោល​ក្រាក់...

ស្រី ប្រុស ក្មេង ទាំង៣​ ត្រូវចាប់​ខ្លួន​​រួម​​ទាំង​វត្ថុតាង​ជាក់ស្តែង​

រាជធានីភ្នំពេញ ៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ចុះធ្វើការបង្ក្រាបជាក់ស្តែង នៅទីតាំងមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ ម្នាក់ជាអនីតិជន ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនជាង២០០កញ្ចប់ និងសម្ភារៈសម្រាប់សេពមួយចំនួនផងដែរ ។

អាន​បន្ត៖ ស្រី ប្រុស ក្មេង ទាំង៣​ ត្រូវចាប់​ខ្លួន​​រួម​​ទាំង​វត្ថុតាង​ជាក់ស្តែង​

បងប្រុសដាស់តឿនតែមិនស្តាប់ បែរ​ជា​លើកដៃប្រហារក្ស័យជីវិត​

ខេត្តកំពង់ធំ ៖ មានករណីបុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជនរងគ្រោះបាននិយាយណែនាំប្អូនប្រុសឱ្យខំធ្វើការ កុំផឹកស្រាទៀត ផ្ទុយទៅវិញជនសង្ស័យជាប្អូនស្តាប់មិនចូលត្រចៀក បែរជាផ្ទុះកំហឹងទាញដំបងវាយជនរងគ្រោះជាបង បណ្តាលឱ្យបាត់បង់ជីវិត ។

អាន​បន្ត៖ បងប្រុសដាស់តឿនតែមិនស្តាប់ បែរ​ជា​លើកដៃប្រហារក្ស័យជីវិត​

ឃាត់ខ្លួន​មេការ​ហាង​គុយទាវ​អង្គរជុំ ពាក់ព័ន្ធ​ករណី​ហិង្សា​លើ​ស្ត្រី​ម្នាក់​ដើម្បី​បង្ខំ​ទៅ​រួមដំណេក

រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលជនរងគ្រោះអះអាងថា ជាថៅកែហាងគុយទាវ អង្គរជុំ ជាប់ពាក់ព័ន្ធវាយ និងគំរាមសម្លាប់ ដោយនាងប្រកែកមិនព្រមទៅរួមដំណេកជាមួយ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ត្រូវកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ និងបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញផងដែរ នៅថ្ងៃទី១៣ ខែកក្កដា នេះ។

អាន​បន្ត៖ ឃាត់ខ្លួន​មេការ​ហាង​គុយទាវ​អង្គរជុំ...

សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប និង​រឹបអូស​ឈើក្រហម​​ចំនួន​៣៣​កំណាត់

ខេត្តរតនគិរី ៖ ឈើក្រហមចម្រុះចំនួន៣៣កំណាត់ ត្រូវបានសមត្ថកិច្ចចម្រុះរបស់ខេត្តចុះបង្ក្រាប រឹបអូសប្រមូលយកទៅរក្សារទុកប្រគល់ឱ្យជំនាញ។ ប្រតិបត្តិការបង្ក្រាបនោះកម្លាំងចម្រុះ បានធ្វើឡើង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចកំពង់ចម្លង ទន្លេសេសាន មានចម្ងាយពីប៉ុស្តិ៍ ច្រករបៀង ភូមិភិក្រោមប្រមាណ៣០០ម៉ែត្រ ស្ថិតក្នុងភូមិបាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

អាន​បន្ត៖ សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប និង​រឹបអូស​ឈើក្រហម​​ចំនួន​៣៣​កំណាត់

ឃាតករ​ជា​នរណា? ស្ត្រី​​ម្នាក់​ត្រូវ​គេ​យក​ដង​ពូថៅ​ញ៉ុ​ក​មាត់​ក្នុង​ខ្ទម​គួរ​ឱ្យ​សង្វេគ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់ត្រូវបានគេយកដងពូថៅញ៉ុកមាត់ បណ្ដាលឲ្យបាត់បង់ជីវិតនៅក្នុងខ្ទមគួរឲ្យអាណោចអាធ័ម ដែលជាជំហ៊ានដំបូងត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា ជនដៃដល់អាចជាប្តីជនរងគ្រោះ ព្រោះនៅកន្លែងកើតហេតុមិនឃើញបុរសជាប្តីនោះទេ។

អាន​បន្ត៖ ឃាតករ​ជា​នរណា?...

ដល់ក! ឡាវ​២​នាក់​ទៀត​ហើយ​នាំ​​ជិត​៦​គីឡូ​ឆ្លងដែន​ចូល​កម្ពុជា

ខេត្តស្ទឹងត្រែង ៖ ជនជាតិឡាវចំនួន២នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយកម្លាំង BLO ប្រចាំព្រំដែននិងស្នង ការដ្ឋាននគរបាលខេត្តស្ទឹងត្រែងចាប់ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យ២នាក់នេះធ្វើសកម្មភាពនាំគ្រឿងញៀនជិត៦គីឡូក្រាមឆ្លងដែនចូលមកទឹកដីកម្ពុជា ។

អាន​បន្ត៖ ដល់ក! ឡាវ​២​នាក់​ទៀត​ហើយ​នាំ​​ជិត​៦​គីឡូ​ឆ្លងដែន​ចូល​កម្ពុជា

មិនដឹងតាំង​ពីពេលណា! ស្រាប់តែ​​ឃើញ​ជាងឈើ​ម្នាក់​បាត់បង់ជីវិត​ក្នុង​បន្ទប់​

ខេត្តស្វាយរៀង ៖ បុរសជាជាងឈើធ្វើតុទូម្នាក់ត្រូវបានគេប្រទះឃើញបាត់បង់ជីវិតនៅក្នុងបន្ទប់ ដោយសមត្ថកិច្ចដាក់ការសង្ស័យថា ជនរងគ្រោះបាត់បង់ជីវិតដោយសារខ្យល់គរ ។

អាន​បន្ត៖ មិនដឹងតាំង​ពីពេលណា! ស្រាប់តែ​​ឃើញ​ជាងឈើ​ម្នាក់​បាត់បង់ជីវិត​ក្នុង​បន្ទប់​

ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​​​អាវុធហត្ថ​ខេត្ត​ជួប​គ្រោះ​អកុសល

ខេត្តឧត្តរមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា លោកប្រធានការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្ត បានទទួលមរណភាពកាលពីម៉ោង៣រសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយខ្លួនឯង បណ្តាលឱ្យបាត់បង់ជីវិតចោលប្រពន្ធ និងកូន។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦៨ ស្ថិតក្នុងភូមិវាលឈ្លីក ឃុំចុងកាល់ ស្រុកចុងកាល់។

អាន​បន្ត៖ ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​​​អាវុធហត្ថ​ខេត្ត​ជួប​គ្រោះ​អកុសល