បណ្តាញសង្គម

បុគ្គលិកចិនវាយ និង​ជាន់​ថៅកែរោងចក្រ​ផ្អឹបទៅលើឥដ្ឋការ៉ូ ព្រោះតែ​រឿងឡាន១

ខេត្តកណ្ដាល ៖ បុរសជនជាតិចិនម្នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលចាប់ខ្លួនពាន់ពន្ធ័ករណីហិង្សាដោយចេតនាទៅលើថៅកែរោងចក្រដែលជាជនជាតិចិនដូចគ្នា បន្ទាប់ពីគំរាមយករថយន្តមួយគ្រឿងម៉ាកព្រូសពីជនរងគ្រោះ តែជនរងគ្រោះមិនព្រមឱ្យនោះ។

អាន​បន្ត៖ បុគ្គលិកចិនវាយ និង​ជាន់​ថៅកែរោងចក្រ​ផ្អឹបទៅលើឥដ្ឋការ៉ូ ព្រោះតែ​រឿងឡាន១

ក្រុម​ចោរឆក់​កាបូប​ជនជាតិ​ជប៉ុន បាន​១​ថ្ងៃ សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​៣​នាក់

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង០៣រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីឆក់កាបូបជនជាតិជប៉ុន នៅចំណុចមុខស្ថានីយ៍ប្រេង PTT តាមផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង១២និង៤៦នាទី ថ្ងៃទី២៨ មិថុនា ។

អាន​បន្ត៖ ក្រុម​ចោរឆក់​កាបូប​ជនជាតិ​ជប៉ុន បាន​១​ថ្ងៃ...

ម្តាយឃើញ​សភាព​កូនស្រី២នាក់មិនស្រួល ក៏សួរនាំ បែកធ្លាយឪពុកចុងគំរាម​ដល់ជីវិត​

ខេត្ដប៉ៃលិន ៖ ក្រោយពីទទួលបានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ សេង សុគន្ធ ស្នងការ នគរបាលខេត្ត និងមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដប៉ៃលិន លោកស្រីវរសេនីយ៍ទោ ស ចិន្ដា ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ ចាត់ឲ្យលោកវរសេនីយ៍ទោ កន សារុន នាយការិយាល័យដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទចាប់បង្ខំសេពសន្ថវៈកូនចុងរបស់ខ្លួនរហូតបានសម្រេចចំនួន២នាក់ កាលពីថ្ងៃទី២០ មេសា ឆ្នាំ២០២០ ខណៈម្តាយជាប់រវល់ចេញទៅធ្វើការ ។

អាន​បន្ត៖ ម្តាយឃើញ​សភាព​កូនស្រី២នាក់មិនស្រួល ក៏សួរនាំ បែកធ្លាយឪពុកចុងគំរាម​ដល់ជីវិត​

រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បុក​បាក់​បង្គោល​ភ្លើង​មួយ​ដើម

 

រាជធានីភ្នំពេញ ៖ រថយន្តដឹកឥដ្ឋមួយគ្រឿងបានបើកក្នុងល្បឿនលឿនផ្លូវកោងក៏បានជ្រុលចង្កូតឡើង សួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៦ ហើយបុករះបណ្តាលឲ្យបាក់រលើងដើមជ្រៃក្រឹមជាច្រើនដើម និងបុករលើងបង្គោលភ្លើងគោមបំភ្លឺផ្លូវមួយដើមរថយន្តបែកកង់ទៅមុខលែងរួច។

អាន​បន្ត៖ រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង...

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទីព្រឹក កម្លាំង ជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាបករណីរជួញដូរ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀនមួយកន្លែងស្ថិតនៅចំណុចក្នុងផ្ទះក្បែរផ្លូវរថភ្លើងក្រោយផ្សារវាលរេញក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់។១-ឈ្មោះ ស៊ុន ស្រីសរ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ២-ឈ្មោះ ជុំ សុធឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ ធ្វើនំប៉័ង មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អាន​បន្ត៖ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន

ជា​ស្នាដៃ​លោក​មេ​ភូមិ​៖ ដុត​សព​ក្នុង​ខ្ទម​ចាំ​ស្រែ​ចង់​បំបាត់ដាន

ខេត្តកំពង់ឆ្នាំង មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ មិថុនា បានបញ្ជូនជនសង្ស័យជាមេភូមិក្រាំងកន្ទ្រោលទៅកាន់តុលាការ បន្ទាប់ពីធ្វើការសាកសួរអស់រយៈពេល២ថ្ងៃ ទើបព្រមសារភាពលើសំណុំរឿងដុតស្ត្រីម្នាក់ ក្នុងខ្ទមស្រែ ដែលបានប្រព្រឹត្តឡើង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅភូមិក្រាំងកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ។

អាន​បន្ត៖ ជា​ស្នាដៃ​លោក​មេ​ភូមិ​៖ ដុត​សព​ក្នុង​ខ្ទម​ចាំ​ស្រែ​ចង់​បំបាត់ដាន

ឡាន​ល្មើសច្បាប់​ចរាចរណ៍​ហាក់​ងើប​ឡើង​​វិញ កំពុង​ធ្វើ​ឱ្យ​សង្ស័យ​!

ខេត្តបាត់ដំបង ៖ រថយន្តដឹកជញ្ជូនគ្រប់ប្រភេទ ដែលបានបាត់មុខមួយរយៈក្នុងអំឡុងពេលមន្ត្រីចរាចរណ៍ចុះរឹតបន្ដឹង និងអនុវត្តច្បាប់ចរាចរណ៍ថ្មីកន្លងទៅនេះ ស្រាប់តែពេលនេះ បែរជាបានស្ទុះងើបព្រោងព្រាតឡើងវិញ ហើយដឹកទំនិញយ៉ាងសំពីងសំពោងទ្វេរដង បើកឆ្លងកាត់គោលដៅត្រួតពិនិត្យរបស់មន្ត្រីចរា ចរណ៍នានាចូលក្នុងក្រុងយ៉ាងរលូន បើទោះជាលោកស្នងការរងទទួលបន្ទុកចរាចរណ៍ម្នាក់អះអាងថា ធ្លាប់បានចាប់ឲ្យម្ចាស់យានយន្តទាំងនោះ ធ្វើការកែតម្រូវអស់ហើយក្ដី។

អាន​បន្ត៖ ឡាន​ល្មើសច្បាប់​ចរាចរណ៍​ហាក់​ងើប​ឡើង​​វិញ កំពុង​ធ្វើ​ឱ្យ​សង្ស័យ​!

​មុន១ថ្ងៃគុំទុក​ក្នុងចិត្ត លុះឃើញបុរសម្នាក់​ដើរ​តែ​ឯង ទាញដាវកាប់ប្រហារឥតប្រណី​​

រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានផ្ទុះកំហឹងយ៉ាងខ្លាំងទៅលើបុរសម្នាក់ទៀត រហូតឈានដល់ស្ទាក់កាប់ប្រហារជាច្រើនដាវ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ដោយបានចោទប្រកាន់បុរសខាងលើនោះថាបានស្រែកជេរដៀមដាមឌឺដងផ្លែផ្កាដាក់ខ្លួន ។

អាន​បន្ត៖ ​មុន១ថ្ងៃគុំទុក​ក្នុងចិត្ត លុះឃើញបុរសម្នាក់​ដើរ​តែ​ឯង ទាញដាវកាប់ប្រហារឥតប្រណី​​

រដូវវស្សា​ចូល​មក​ដល់ ស្នងការ​ខេត្ត​ដាក់​បញ្ជា​ដល់​កម្លាំង​នៅ​តាម​ឆ្នេរសមុទ្រ

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមម៉ោង២រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅខេត្តព្រះសីហនុ ធាតុអាកាសលើផ្ទៃសមុទ្រមេឃនៅតែមានភាពអួអាប់មានភ្លៀងធ្លាក់ស្ទើរគ្រប់កន្លែង ខ្យល់បក់បង្គួរ និងមានរលកនៅចន្លោះឃ្លងបង្គួរ។

អាន​បន្ត៖ រដូវវស្សា​ចូល​មក​ដល់ ស្នងការ​ខេត្ត​ដាក់​បញ្ជា​ដល់​កម្លាំង​នៅ​តាម​ឆ្នេរសមុទ្រ

ប្រពន្ធ​ចេញពី​ធ្វើការ​រោងចក្រ មិនដឹង​ប្តី​ស្លាប់​ពី​ពេល​ណា

រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនស្រួលខ្លួន នៅពេលដែលប្រពន្ធកោសខ្យល់ឲ្យរួចហើយ ចេញទៅធ្វើការបាត់ ពេលប្រពន្ធត្រឡប់មកវិញ ប្រទះឃើញប្តីដេកស្លាប់ឡើងរឹងបាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅផ្ទះជួលភូមិ ជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

អាន​បន្ត៖ ប្រពន្ធ​ចេញពី​ធ្វើការ​រោងចក្រ មិនដឹង​ប្តី​ស្លាប់​ពី​ពេល​ណា

នារី​ម្នាក់​ចេញពី​ធ្វើការ ត្រូវ​ចោរឆក់​កាបូប​បាន​សម្រេច

រាជធានីភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូកង់បីឥណ្ឌាចេញពីធ្វើការ ពេលត្រឡប់ទៅផ្ទះវិញក៏ត្រូវជនសង្ស័យ មួយក្រុមបានជិះម៉ូតូមកធ្វើសកម្មភាពឆក់កាបូបដោយសុវត្ថិភាព។

អាន​បន្ត៖ នារី​ម្នាក់​ចេញពី​ធ្វើការ ត្រូវ​ចោរឆក់​កាបូប​បាន​សម្រេច

អ្នកទោស​ខ្មែរ​៣​នាក់ ត្រូវ​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ

ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជ្ញាធរថៃបានធ្វើការដោះលែងអ្នកទោស ខ្មែរ៣នាក់ ឱ្យមានសេរីភាពវិញ កាលពីវេលាម៉ោង៣រសៀលថ្ងៃ ទី២៤ មិថុនា ២០២០ រួចបញ្ជូនខ្លួនយកមកប្រគល់ឱ្យក្រុមអាជ្ញាធរក ម្ពុជាតាមមាត់ច្រកទ្វារអន្តរជាតិជាំ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

អាន​បន្ត៖ អ្នកទោស​ខ្មែរ​៣​នាក់ ត្រូវ​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ

ខ្លាំង​បាត់! មន្ត្រីនគរបាល​ណែនាំកុំឱ្យ​រំខានអ្នកភូមិ ​បែរ​ជា​ផ្ទុះកំហឹង​​ចូលកាប់ដល់ក្នុងផ្ទះ​

ខេត្តប៉ៃលិន ៖ មន្ត្រីនគរបាលម្នាក់ រងរបួសចំក្បាល ថ្ងាស ចង្ការ និងដៃ ហូរឈាមជោកខ្លួន ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីឃើញយុវជនម្នាក់ផឹកស្រាស្រវឹងស្រែកឡូឡានៅពេលយប់ រំខានដល់អ្នកភូមិ លុះនិយាយណែនាំ ស្រាប់តែយុវជនម្នាក់នោះទាញកាំបិតប៉័ងតោចូលទៅកាប់ប្រហារដល់ក្នុងផ្ទះ រងរបួសតែម្តង ។

អាន​បន្ត៖ ខ្លាំង​បាត់! មន្ត្រីនគរបាល​ណែនាំកុំឱ្យ​រំខានអ្នកភូមិ...

បុរស​ម្នាក់​ប្រាប់​ទាំង​ទឹកភ្នែក​ថា ខ្លួន​ធ្វើ​ចឹ​ង​​ចង់​ចូល​គុក ព្រោះ​មាន​បាយ​និង​កន្លែង​ដេក

ខេត្តកំពង់ស្ពឺ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ដែលមិនដឹងពីប្រវត្តិ និងអត្តសញ្ញាណរបស់ខ្លួន ត្រូវបានម្ចាស់ផ្ទះចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីជនសង្ស័យរូបនេះចូលទៅធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿងដែលទុកនៅក្នុងរបងផ្ទះ។

អាន​បន្ត៖ បុរស​ម្នាក់​ប្រាប់​ទាំង​ទឹកភ្នែក​ថា ខ្លួន​ធ្វើ​ចឹ​ង​​ចង់​ចូល​គុក...

ស្រីស្រស់ចេញ​ទៅ​ញ៉ាំអី​ជាមួយ​​បងប្អូន​ស្រាប់តែ​បុរស​ម្នាក់​មក​ឆ្មក់​ពីក្រោយ​បាន​​​សម្រេច

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នារីស្រស់ស្អាតម្នាក់ជិះម៉ូតូកង់បីឥណ្ឌាជាមួយបងប្អូន2ទៅ3នាក់ទៀត ក្នុងគោលបំណងចង់ទៅញ៉ាំអាហារនៅម្តុំស្ពានបាឡេ លុះពេលជិះជិតទៅដល់ ស្ត្រីរងគ្រោះក៏ដកទូរស័ព្ទដៃមកចុច ក៏ស្រាប់តែត្រូវជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីម មកឆក់បានសម្រេច រួចគេចខ្លួនបាត់ស្រមោលបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង8យប់ ថ្ងៃទី22 ខែមិថុនា ឆ្នាំ2020 តាមបណ្តាយផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវ84នៅចំណុចម្តុំផែថ្ម ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

អាន​បន្ត៖ ស្រីស្រស់ចេញ​ទៅ​ញ៉ាំអី​ជាមួយ​​បងប្អូន​ស្រាប់តែ​បុរស​ម្នាក់​មក​ឆ្មក់​ពីក្រោយ​បាន​...

ស្រីស្រស់ចេញ​ទៅ​ញ៉ាំអី​ជាមួយ​​បងប្អូន​ស្រាប់តែ​បុរស​ម្នាក់​មក​ឆ្មក់​ពីក្រោយ​បាន​​​សម្រេច

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នារីស្រស់ស្អាតម្នាក់ជិះម៉ូតូកង់បីឥណ្ឌាជាមួយបងប្អូន2ទៅ3នាក់ទៀត ក្នុងគោលបំណងចង់ទៅញ៉ាំអាហារនៅម្តុំស្ពានបាឡេ លុះពេលជិះជិតទៅដល់ ស្ត្រីរងគ្រោះក៏ដកទូរស័ព្ទដៃមកចុច ក៏ស្រាប់តែត្រូវជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីម មកឆក់បានសម្រេច រួចគេចខ្លួនបាត់ស្រមោលបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង8យប់ ថ្ងៃទី22 ខែមិថុនា ឆ្នាំ2020 តាមបណ្តាយផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវ84នៅចំណុចម្តុំផែថ្ម ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

អាន​បន្ត៖ ស្រីស្រស់ចេញ​ទៅ​ញ៉ាំអី​ជាមួយ​​បងប្អូន​ស្រាប់តែ​បុរស​ម្នាក់​មក​ឆ្មក់​ពីក្រោយ​បាន​...

ក្រុម​អាជ្ញាធរ​ថៃ​បញ្ជូន​អ្នកទោស​ខ្មែរ ជា​បន្តបន្ទាប់​ប្រគល់​ឱ្យ​កម្ពុជា

ខេត្តឧត្តរមានជ័យ ៖ អ្នកទោសខ្មែរ២នាក់ត្រូវបានក្រុមអាជ្ញាធរថៃធ្វើ ការដោះលែងឱ្យមានសេរីភាព វិញជាបន្តបន្ទាប់រយៈពេល២ថ្ងៃជាប់ៗគ្នាគឺនៅថ្ងៃទី២១ និងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ តាមមាត់ច្រកទ្វារអន្តរជាតិជាំ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

អាន​បន្ត៖ ក្រុម​អាជ្ញាធរ​ថៃ​បញ្ជូន​អ្នកទោស​ខ្មែរ ជា​បន្តបន្ទាប់​ប្រគល់​ឱ្យ​កម្ពុជា

សូមពាក់មួកជានិច្ចក្នុងពេលបើកបរ! ស្លាប់៧នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែមិថុនាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល៩នាក់។

អាន​បន្ត៖ សូមពាក់មួកជានិច្ចក្នុងពេលបើកបរ! ស្លាប់៧នាក់ និងរបួស៩នាក់...

តើ​ឃាតករជានរ​ណា​?

ខេត្តកំពង់ឆ្នាំង ៖ យោងរបាយការណ៍សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តបានឱ្យដឹងបឋមថា ករណីដ៏សាហាវមួយ ដែលសង្ស័យជាករណីឃាតកម្ម កើតឡើងចន្លោះម៉ោង១១ ទៅម៉ោង១៧,១៥នាទី ស្ថិតត្រង់ចំណុចសែនណី(ចំងាយ៥គីឡូម៉ែត្រពីភូមិ) ក្នុងភូមិគ្រាំកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ។

អាន​បន្ត៖ តើ​ឃាតករជានរ​ណា​?

នគរបាល​ប៉ុស្តិ៍​តា​លន់ ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់​១កន្លែង អ្នកលេង​ល្បែង​គេចខ្លួន​អស់

រាជធានីកណ្តាល ៖ នៅព្រឹកថ្ងៃទី២១ មិថុនា ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ បានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់) នៅចំណុចចំការល្មុតមិនស្គាល់ម្ចាស់ ស្ថិតនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

អាន​បន្ត៖ នគរបាល​ប៉ុស្តិ៍​តា​លន់ ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់​១កន្លែង...

ប្តី​យក​កាំបិត​ស្នៀត​ចាក់​សម្លាប់​ប្រពន្ធ មិនដឹង​មូលហេតុ នៅ​ខណ្ឌ​កំ​បូល

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ជាបឋមបានអោយដឹងថា នៅវេលាម៉ោង ០៧និង២០ នាទីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ មានករណីឃាតកម្ម គិតទុកជាមុន គឺប្តី បានចាក់សម្លាប់ប្រពន្ធ រួចហើយគេចខ្លួនដោយមិនដឹងមូលហេតុ ។

អាន​បន្ត៖ ប្តី​យក​កាំបិត​ស្នៀត​ចាក់​សម្លាប់​ប្រពន្ធ មិនដឹង​មូលហេតុ នៅ​ខណ្ឌ​កំ​បូល