បណ្តាញសង្គម

នារី​ម្នាក់​បង្ហោះ​សារ​ថា​«​ស្តុ​ប​2​ធ្នូ​មាន​បិសាច​ហុតឈាម​» ដឹង​កំហុស និង​សុំ​អភ័យទោស

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ នារីម្នាក់ ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Socheata Pen បានចូលខ្លួន មកសារភាពកំហុស និងធ្វើការសុំអភ័យទោស ចំពោះការសរសេរបង្ហោះដោយភ្ជាប់រូបភាពមន្ត្រីនគរបាលចរាចរណ៍ មានខ្លឹមសារថា «ស្តុបពីរធ្នូមានបិសាចហុតឈាម» ។

អាន​បន្ត៖ នារី​ម្នាក់​បង្ហោះ​សារ​ថា​«​ស្តុ​ប​2​ធ្នូ​មាន​បិសាច​ហុតឈាម​» ដឹង​កំហុស...

ស្ត្រី​ម្នាក់​នឹកឃើញ​ចេញ​ក្រៅ​មួយ​ភ្លែត​សោះ លុះ​មក​វិញ​របស់របរ​ក្នុងផ្ទះ​ខ្ទេច​ខ្ទី

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្តីចេញទៅធ្វើការបាត់ ចំណែកប្រពន្ធនិងកូនក៏ចេញទៅក្រៅដែរ ហើយភ្លេចចាក់សោផ្ទះ ក៏ត្រូវជនសង្ស័យលួចយកម៉ូតូមួយគ្រឿង និងប្រាក់មួយចំនួនអស់ ប៉ុន្តេចុងក្រោយត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៍ពិសេសខណ្ឌមានជ័យ រកឃើញបានម៉ូតូមកវិញ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលអត់លេខ ផ្លូវលំ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

អាន​បន្ត៖ ស្ត្រី​ម្នាក់​នឹកឃើញ​ចេញ​ក្រៅ​មួយ​ភ្លែត​សោះ...

ឃាត់ខ្លួនមុខសញ្ញា​៤​នាក់​ ​រួម​​ទាំង​អាវុធ​កែ​ច្នៃ

រាជធានីភ្នំពេញ ៖ យុវជនចំនួន៤នាក់ជាប់សង្ស័យថាជាមុខសញ្ញាជួញដូរគ្រឿងញៀនត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រៃស ធ្វើការចាប់ឃាត់ខ្លួនក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ឯកជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួននាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់។

អាន​បន្ត៖ ឃាត់ខ្លួនមុខសញ្ញា​៤​នាក់​ ​រួម​​ទាំង​អាវុធ​កែ​ច្នៃ

ប្រជាពលរដ្ឋ​មួយ​គ្រួសារ ធ្វើ​របង​បិទផ្លូវ​សាធារណៈ​រំលោភ​យក​ដី​ទួល​បុរាណ

ខេត្តស្វាយរៀង ៖ លោកស្រី ឥន ណាគ្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្តសិល្បៈខេត្ត បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរឃុំស្រុក មន្ត្រីនគបាលប៉ុស្តិ៍រដ្ឋបាល អធិការនគបាល ស្រុករមាសហែក ចុះពិនិត្យដោះស្រាយករណីប្រជាពលរដ្ឋចូលចាប់ដីទួលបុរាណ (ទួលតូង) ធ្វើជាកម្មសិទ្ធិ។

អាន​បន្ត៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ ធ្វើ​របង​បិទផ្លូវ​សាធារណៈ​រំលោភ​យក​ដី​ទួល​បុរាណ

ស៊យ​ធំ​! ទើប​ទិញ​ម៉ូតូ​កញ្ចាស់ និង​ឧបករណ៍​ទុក​រកស៊ី​ពេល​យប់ បែរ​ជា​អស់​​លក្ខណ៍​បាត់

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់បានទិញម៉ូតូកញ្ចាស់១គ្រឿង រួមជាមួយឧបករណ៍សម្រាប់កាច់សោ.កម៉ូតូផង រួចជិះចេញដើររកទីតាំងសម្រាប់ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកស្រុក ឬកន្លែងណាដែលមានម៉ូតូថ្មី ដើម្បីកាច់.កយកពេលយប់ ហើយបើលួចម៉ូតូអាថ្មីបាន និងទុកអាចាស់ចោល ប៉ុន្តែប៉ះចំថ្ងៃស៊យ ក៏ជួបកម្លាំងនគរបាលខណ្ឌដង្កោ និងនគរបាលប៉ុស្តិ៍ព្រៃស កំពុងល្បាតក៏ចាប់ខ្លួនតែម្ដងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅត្រង់ចំណុចដីឡូតិ៍គ្មានលេខ ស្ថិតក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ ។

អាន​បន្ត៖ ស៊យ​ធំ​! ទើប​ទិញ​ម៉ូតូ​កញ្ចាស់ និង​ឧបករណ៍​ទុក​រកស៊ី​ពេល​យប់...

នេះ​គ្រាន់តែ​ជា​លេស ដើម្បី​បិទ​បាំង​នូវ​ឧបាយកល​នយោបាយ​ទុច្ចរិត

ខេត្តកោះកុង ៖ ក្រសួងបរិស្ថានសូមសម្តែងការសោកស្តាយចំពោះក្រុមជនមួយចំនួនតូច ដែលចេញមក សម្តែងធ្វើជាអ្នកការពារបរិស្ថាន ដោយបានធ្វើសកម្មភាពទាមទារឱ្យមានការសង្គ្រោះតំបន់កោះកុងក្រៅ នៃខេត្តកោះកុងឱ្យដាក់ជាតំបន់ការពារ។

អាន​បន្ត៖ នេះ​គ្រាន់តែ​ជា​លេស ដើម្បី​បិទ​បាំង​នូវ​ឧបាយកល​នយោបាយ​ទុច្ចរិត

នគរបាល​ព្រហ្មទណ្ឌ ចាប់ខ្លួន​បុរស​២​នាក់ ​តាម​ដីកា​ ក្លែង​ឯកសារ​លួច​លក់អចលនវត្ថុ របស់គេ

ខេត្តកណ្តាល ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនជនជាប់ចោទចំនួន ២នាក់ តាមដីកាសាលាដំបូងខេត្តកណ្តាល ពាក់ព័ន្ធ ក្លែងប័ណ្ណកម្មសិទ្ធិ បន្លំឯកសារ លួចលក់ឬលួចបញ្ចាំ អចលនវត្ថុ ដែលមិនមែនជារបស់ខ្លួន ។

អាន​បន្ត៖ នគរបាល​ព្រហ្មទណ្ឌ ចាប់ខ្លួន​បុរស​២​នាក់ ​តាម​ដីកា​...

កម្ពុជា​ធ្វើ​កំណត់​ទូត​តវ៉ា​ជា​ថ្មី ឲ្យ​វៀតណាម​រុះរើ​តង់​ទាំង​៣១​កន្លែង ចេញពី​តំបន់​ស ជា​បន្ទាន់!

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០២ មិថុនា ២០២០នេះ កម្ពុជាបានធ្វើកំណត់ទូតតវ៉ាសារជាថ្មីទៀត ទៅភាគីវៀតណាម ឲ្យរុះរើតង់ទាំង៣១កន្លែង ឲ្យបានឆាប់ចេញពីតំបន់មិនទាន់ឯកភាពគ្នា ក្នុងភូមិសាស្ត្រខេត្តកណ្តាល ប្រទេសកម្ពុជា ជាប់ខេត្តអានយ៉ាង ប្រទេសវៀតណាម ។

អាន​បន្ត៖ កម្ពុជា​ធ្វើ​កំណត់​ទូត​តវ៉ា​ជា​ថ្មី ឲ្យ​វៀតណាម​រុះរើ​តង់​ទាំង​៣១​កន្លែង...

លក់ដូរ​មិន​យក​ប្រាក់​ដុល្លារ​ក្រដាស​1$ 2$ និង​5$ ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​អប់រំ

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចក្រុងសែនមនោរម្យបានចុះអន្តរាគមន៍ភ្លាមៗនាល្ងាចថ្ងៃទី០២ មិថុនា ២០២០ ក្រោយមានការបង្ហោះតាមបណ្តាញសង្គមពីករណីអាជីវករមិនព្រមទទួលក្រដាស់ប្រាក់ដុល្លារប្រភេទ ១ដុល្លារ និង៥ដុល្លារ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា កម្លាំងក្រុងសែនមនោរម្យចុះទៅ ទីតាំងលក់ដូររបស់អាជីវករម្នាក់ ដើម្បីអប់រំណែនាំគាត់ឲ្យបានយល់ដឹងពីការចរាចរក្រដាស់ប្រាក់ដុល្លារ ដែលរាជរដ្ឋាភិបាល អនុញ្ញាតឲ្យប្រើប្រាស់ជាធម្មតា។

អាន​បន្ត៖ លក់ដូរ​មិន​យក​ប្រាក់​ដុល្លារ​ក្រដាស​1$ 2$ និង​5$ ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​អប់រំ

សាក​ថ្ម​ទូរស័ព្ទ​មើល​រឿង​បណ្តើរ ឆក់​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក

រាជធានីភ្នំពេញ ៖ សាកសពស្ត្រីមានផ្ទៃពោះចំនួន៥ខែម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ផ្កាប់មុខ នៅក្នុងបន្ទប់ទឹកយ៉ាងអាណោចអាធ័មបំផុត ខណៈដែលរូបនាងតខ្សែរ៉ូឡូភ្លើងសាកទូរសព្ទ័មើលរឿងបណ្តើរ និង បោកគក់ខោអាវបណ្តើរ ហើយឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យបាត់បង់ជីវិតទាំងពីនាក់ម្តាយ និងកូនក្នុងផ្ទៃ។ ដោយមិនមានអ្នកណាម្នាក់បានដឹងតាំងពីពេលណានោះឡើយ រហូតដល់ទាល់តែស្ត្រីជាប្អូនម្នាក់ទូរស័ព្ទរក មិនចូល និងមកតាមរកមើលដល់បន្ទប់ជួលផ្ទះជួលទើបបានឃើញនាងដេកស្លាប់ផ្កាប់មុខនៅក្នុងបន្ទប់ទឹក។

អាន​បន្ត៖ សាក​ថ្ម​ទូរស័ព្ទ​មើល​រឿង​បណ្តើរ ឆក់​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក

កម្ពុជា​ប្រតិកម្ម​ខ្លាំង​រឿង​វៀតណាម​បោះ​តង់ ចូល​តំបន់​ព្រំដែន​ដែល​មិន​ទាន់​ដាច់ស្រេច

រាជធានីភ្នំពេញ ៖ កម្ពុជាបានប្រតិកម្មនឹងការបោះតង់របស់កងទ័ពវៀតណាមនៅក្នុងតំបន់ព្រំដែន ដែលមិនទាន់ឯកភាពគ្នានៅព្រំដែនខេត្តកណ្តាលដោយបានកោះហៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។

អាន​បន្ត៖ កម្ពុជា​ប្រតិកម្ម​ខ្លាំង​រឿង​វៀតណាម​បោះ​តង់...

ចោរ​ញី​-ឈ្មោល​ចូល​លួច​លុយ​កន្លែង​វី​ង​​ជាង​១​ម៉ឺន​ដុល្លា​រ សមត្ថកិច្ច​គ្មាន​តម្រុយ

ខេត្តបាត់ដំបង ៖ មុខសញ្ញាចោរប្រុស-ស្រីចំនួន២នាក់ ដែលប្រើល្បិចបន្លំចូលលួចលុយអស់ជាង១ម៉ឺនដុល្លារ និងគ្រឿងអលង្ការមួយចំនួនទៀតនៅកន្លែង«វីង»វេរលុយនៅស្រុកសង្កែ កាលពីម្សិលមិញ សមត្ថកិច្ចនៅមិនទាន់មានតម្រុយពីមុខសញ្ញាជនសង្ស័យបន្តិចណានោះទេ ។

អាន​បន្ត៖ ចោរ​ញី​-ឈ្មោល​ចូល​លួច​លុយ​កន្លែង​វី​ង​​ជាង​១​ម៉ឺន​ដុល្លា​រ...

ជិះ​ម៉ូតូ​ដេញ​វាយ​គេ ទាក់​ដៃចង្កូត​គ្នា​ដួល ​​ទាំង​​សងខាង

រាជធានីភ្នំពេញ ៖ ជនស្ទាវ២នាក់ជិះម៉ូតូដេញវាយគេ ចៃដន្យទាក់ដៃចង្កូតគ្នាបណ្តាលឲ្យដួលបោកទៅនឹងផ្លូវរងរបួសរលាត់ដៃជើងទាំងសងខាង ក្នុងនោះនារីម្នាក់រងរបួសធ្ងន់ ។

អាន​បន្ត៖ ជិះ​ម៉ូតូ​ដេញ​វាយ​គេ ទាក់​ដៃចង្កូត​គ្នា​ដួល ​​ទាំង​​សងខាង

ថ្លើមធំ​ណាស់​លោក​ចោរ ហ៊ាន​លួច​ម៉ូតូ​នគរបាល​ប៉ុស្តិ៍​ផង !

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ពិតជាថ្លើមធំពាសមេឃមែន ដោយបានហ៊ានធ្វើសកម្មភាពលួច យកម៉ូតូធំ១គ្រឿងរបស់មន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ទឹក ខណ្ឌបឹងកេងកងម្នាក់ មានទាំងបិទឡូហ្គោ POLIC និងពាក់ស្លាកលេខនគរបាលផងដែរ។

អាន​បន្ត៖ ថ្លើមធំ​ណាស់​លោក​ចោរ ហ៊ាន​លួច​ម៉ូតូ​នគរបាល​ប៉ុស្តិ៍​ផង !

ម្ចាស់​ចំការ​ទុកចិត្ត​ពេក រហូត​ដល់​អ្នកយាម​ចំការ​លេង​១​ក្បាច់​ហួសចិត្ត

រាជធានីភ្នំពេញ ៖ បុរសជាអាជីវករចំណាស់ម្នាក់ដោយផ្ទះនៅម្ដុំផ្សារថ្មីចង្អៀតគាត់បានយកស្រាថ្លៃៗមួយចំនួនទៅទុកនៅក្នុងផ្ទះមួយទៀត ដែលស្ថិតនៅក្នុងដីចំការរបស់គាត់មួយកន្លែងទៀត ដោយទុកចិត្តទុកថ្លើមទៅលើបុរសអ្នកយាមដីចំការថាមិនអី។

អាន​បន្ត៖ ម្ចាស់​ចំការ​ទុកចិត្ត​ពេក រហូត​ដល់​អ្នកយាម​ចំការ​លេង​១​ក្បាច់​ហួសចិត្ត

ផឹកទឹក​ត្នោត​ជួរ​សុខ​ៗ​មានគំនិត​វាយ​ប្លន់​អ្នក​រត់​ម៉ូតូឌុប​គេចខ្លួន​ជិត​១​ខែ ទីបំផុត​ជាប់អន្ទាក់​ដែល

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌកំបូល និងនគរបាលប៉ុស្តិ៍ស្នោរដឹកនាំដោយលោកម៉ម ហោ អធិការរងនគរបាលខណ្ឌកំបូល បានធ្វើការស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពេលដែលជនទាំងនេះអន្ទងហៅបុរសចំណាស់អ្នករត់ម៉ូតូឌុបម្នាក់ជិះនាំយកទៅវាយប្លន់ កាលពីជិត១ខែមុន ។

អាន​បន្ត៖ ផឹកទឹក​ត្នោត​ជួរ​សុខ​ៗ​មានគំនិត​វាយ​ប្លន់​អ្នក​រត់​ម៉ូតូឌុប​គេចខ្លួន​ជិត​១​ខែ...

ល្បិច​ណាស់​លោក​ចោរ ធ្វើ​ជា​សួរ​រក​រោងចក្រ​ផលិត​សរសៃ​គុយទាវ តាម​ពិត​ឃើញ​កាបូប​លុយ​​ព្យួរ​នៅ​ដៃ​កង់​សោះ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ល្បិចខ្ពស់ណាស់ខណៈឃើញស្ត្រីចំណាស់ម្នាក់កំពុងជិះកង់ដើររើសអេតចាយតាមផ្លូវស្ងាត់ហើយមានកាបបូបលុយ១ព្យួរជាប់និងដៃកង់ផងនោះ បានជិះម៉ូតូទៅជិតរួចបានធ្វើជាសួរថា«មីងៗតើស្គាល់រោងចក្រផលិតសសៃគុយទាវឬអត់0x017d7»។

អាន​បន្ត៖ ល្បិច​ណាស់​លោក​ចោរ ធ្វើ​ជា​សួរ​រក​រោងចក្រ​ផលិត​សរសៃ​គុយទាវ...

​ជូនសង្សារ​ទៅ​ផ្ទះ​ លុះមកវិញអត់អីជិះ ហៅមិត្តភក្តិ​​មកយក បែរជា​ជួបគ្រោះ​ស្មាន​មិនដល់​

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូរបស់នារីជាសង្សារដឹកជូននាងទៅបន្ទប់ជួល លុះត្រឡប់មកវិញអត់មានអីជិះក៏បានហៅយុវជនម្នាក់ទៀតជាមិត្តភក្តិឲ្យយកម៉ូតូរបស់ខ្លួនមកដឹក លុះពេលយុវជនជាមិត្តភក្តិជិះម៉ូតូមកដឹកយុវជនជាម្ចាស់ម៉ូតូខាងលើ ក៏ត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពកាប់ប្លន់ បណ្តាលឱ្យយវុជនជាមិត្តភក្តិរងរបួសធ្ងន់ បន្ទាប់មកក្រុមជនសង្ស័យបានយកម៉ូតូមួយគ្រឿងទៅបាត់ដោយសុវត្ថិភាព ។

អាន​បន្ត៖ ​ជូនសង្សារ​ទៅ​ផ្ទះ​ លុះមកវិញអត់អីជិះ ហៅមិត្តភក្តិ​​មកយក...

រឿងព្រំដីស្រែ ក្មួយប្រុសហ៊ាន​លើកដៃ​ប្រហារជីវិតឪពុកមា​

ខេត្តកំពង់ធំ ៖ មានករណីក្មួយប្រុសទាញកាំបិតបុ័ងតោកាប់ឪពុកមា បណ្តាលឱ្យបាត់បង់ជីវិត បន្ទាប់ពីមានទំនាស់ពាក្យសម្តីគ្នារឿងព្រំដីស្រែ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២០ នៅភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

អាន​បន្ត៖ រឿងព្រំដីស្រែ ក្មួយប្រុសហ៊ាន​លើកដៃ​ប្រហារជីវិតឪពុកមា​

នគរបាលខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីការបស់តុលាការ ពីបទសមគំនិតសម្លាប់មនុស្ស ក្រោយរត់គេចទៅថៃ ៤ឆ្នាំ

(កណ្ដាល)៖ បុរសម្នាក់ត្រូវបាននគរបាលខេត្តកណ្ដាល ឃាត់ខ្លួនតាមដីការបស់តុលាការខេត្តកណ្ដាល ពីបទសមគំនិតឃាតកម្មលើជនរងគ្រោះម្នាក់នៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ក្រោយរត់គេចខ្លួនទៅប្រទេសថៃ រយៈពេល៤ឆ្នាំ។

អាន​បន្ត៖ នគរបាលខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីការបស់តុលាការ...

កុំប្រើទូរស័ព្ទពេលកំពុងបើកបរ ! ស្លាប់៣នាក់ និងរបួស២៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២៨ ខែឧសភាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់, របួសស្រាល១៣នាក់ និងរបួសធ្ងន់១៦នាក់។

អាន​បន្ត៖ កុំប្រើទូរស័ព្ទពេលកំពុងបើកបរ ! ស្លាប់៣នាក់ និងរបួស២៩នាក់...