បណ្តាញសង្គម

មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាក់​ខែង បាញ់​សម្លាប់​ប្អូនថ្លៃ នៅ​កោះ​ឧកញ៉ា​តី

ខេត្តកណ្តាល ៖ មានករណីបាញ់ប្រហារមួយនៅកោះឧកញ៉ាតី ដោយខ្មាន់កាំភ្លើងជាមន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែង បានបាញ់សម្លាប់បុរសម្នាក់ ត្រូវជាប្អូនថ្លៃរបស់ខ្លួន រួចរត់គេចខ្លួនបាត់ ។ហេតុការណ៍បាញ់ប្រហារនេះ កើតឡើងនៅម៉ោង១៨ និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

អាន​បន្ត៖ មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាក់​ខែង បាញ់​សម្លាប់​ប្អូនថ្លៃ នៅ​កោះ​ឧកញ៉ា​តី

ឧក្រិដ្ឋជន​ចិននេះ ក្របួច​ក្នុង​សណ្ឋាគារ​«​ហា​យ​​ហៀ​ង​មីង​ជូ​»​សង្កាត់​បឹង​កេងកង​១

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៦ មេសា បានចាប់បញ្ជូនជនជាតិចិន៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលជនសង្ស័យ៣នាក់រងការចោទប្រកាន់ក្នុងករណីចាប់ជនជាតិចិនដូចគ្នាគំរាមជម្រិត ។

អាន​បន្ត៖ ឧក្រិដ្ឋជន​ចិននេះ...

កូវីដ១៩៖ ធ្វើឱ្យម្ចាស់ផ្ទះនិងអ្នកជួល​ផ្ទុះ​ហិង្សា​​វាយ​​ទ្រម​ខ្លួន​

រាជធានីភ្នំពេញ ៖ ស្ត្រីជាម្ចាស់ផ្ទះជួលម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ទួលសង្កែ១ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ មេសា នេះ បន្ទាប់ពីប្រើង្សាវាយទៅលើអ្នកជួលផ្ទះបណ្តាលអោយបាក់ឆ្អឹងម្រាមដៃ និងពោកមុខ ដោយសារតែខឹងជំពាក់ប្រាក់មិនព្រមសង និងបណ្តេញមិនព្រមចេញ។

អាន​បន្ត៖ កូវីដ១៩៖ ធ្វើឱ្យម្ចាស់ផ្ទះនិងអ្នកជួល​ផ្ទុះ​ហិង្សា​​វាយ​​ទ្រម​ខ្លួន​

ភ្ជង់​គំរាម​យក​រថយន្ត លុះ​រក​ឃើញ​តាម GPS មាន​ថែម​ទាំង​វ៉ាលិស​ទៀត

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចបានសហការនឹងជនរងគ្រោះតាមរកឃើញរថយន្តមួយគ្រឿងតាមប្រព័ន្ធ GPS ក្រោយពីជនសង្ស័យជាជនជាតិចិនម្នាក់បានភ្ជង់ប្លន់ពីបុរសចិនដូចគ្នាបានសម្រេច ហើយឡើងបើករថយន្តយកទៅប្លុងចោលនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយក្នុងរថយន្តនោះជនសង្ស័យបន្សល់ទុកវ៉ាលិសពណ៌ខ្មៅ និងកាបូបខោអាវ២ក្នុងរថយន្តនោះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១និង១៥នាទីយប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខអគារស្នាក់នៅឌីធីធី តាមបណ្ដោយផ្លូវសុភមង្គល ស្ថិតក្នុងមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

អាន​បន្ត៖ ភ្ជង់​គំរាម​យក​រថយន្ត លុះ​រក​ឃើញ​តាម GPS មាន​ថែម​ទាំង​វ៉ាលិស​ទៀត

​​​នាងៗ ហ៊ាន​​យកថ្នាំ​ញៀន​ទៅ​ឱ្យ​សង្សារ​​​គុក​PJផង

រាជធានីភ្នំពេញ ៖ នារី២នាក់ជាប់ពាក់ព័ន្ធនាំយកថ្នាំញៀនទៅឱ្យសង្សារ កំពុងជាប់ឃុំក្នុងពន្ធនាគារPJ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលខណ្ឌដង្កោចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ មេសា នេះ ។

អាន​បន្ត៖ ​​​នាងៗ ហ៊ាន​​យកថ្នាំ​ញៀន​ទៅ​ឱ្យ​សង្សារ​​​គុក​PJផង

២ករណីផ្សេងគ្នា​បង្រ្កាបបានជាង៤គីឡូ​ក្រាម

ខេត្តសៀមរាប ៖ មន្ត្រីអាវុធហត្ថខេត្តសៀមរាបបានឱ្យដឹងកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះថា សមត្ថកិច្ចបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនចំនួន២ករណីផ្សេងគ្នាក្នុងក្រុងសៀមរាបដោយរឹបអូសនូវសារធាតុគ្រឿងញៀនបានជាង៤គីឡូក្រាម ព្រមទាំងឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ និងដកហូតវត្ថុតាងមួយចំនួនដើម្បីបញ្ជូនទៅតុលាការខេត្តចាត់ការតាមច្បាប់។ប្រតិបត្តិការខាងលើនេះបានធ្វើឡើងតាំងពីថ្ងៃទី៨ មេសា រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ដែលករណីទី១ចុះបង្ក្រាបនៅស្រុកវ៉ារិន និងករណីទី២ចុះបង្ក្រាបនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ។

អាន​បន្ត៖ ២ករណីផ្សេងគ្នា​បង្រ្កាបបានជាង៤គីឡូ​ក្រាម

ក្រុមឆក់ធ្លាប់តែគេចខ្លួនរួច តែពេលនេះ​ អស់​លក្ខណ៍​​​ត្រឹម​​រទេះ​​​​​​​ទឹក​​​​អំពៅ

ខេត្តបាត់ដំបង ៖ បុរស២នាក់ត្រូវកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង៩ និង១០នាទីព្រឹកនៅថ្ងៃទី១៣ មេសា នៅចំណុចភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ក្រោយពីធ្វើសកម្មភាពឆក់កាបូបអ្នកដំណើបានសម្រេចចំនួន២លើក និងលួចរទេះលក់ទឹកអំពៅមួយលើក ដែលជាលើកចុងក្រោយមុនពេលចាប់ខ្លួន។

អាន​បន្ត៖ ក្រុមឆក់ធ្លាប់តែគេចខ្លួនរួច តែពេលនេះ​ អស់​លក្ខណ៍​​​ត្រឹម​​រទេះ​​​​​​​ទឹក​​​​អំពៅ

អី​ៗ​ជាមួយ​នាង​ភេ​ទទី​៣​រួច ស្រែ​កថា​បាត់​អស់​ជាង​៣​ពាន់​ដុល្លារ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិឥណ្ឌាមិនស្គាល់អត្តសញ្ញាណនោះទេបាននាំនាងភេទទី៣ម្នាក់(បុរសតែងខ្លួនជាស្រី)មករួមរ័ក្សរហូតបានសម្រេច ស្រាប់តែជនជាតិឥណ្ឌានោះបានស្រែកថាបាត់លុយចំនួន៣២៥០ដុល្លារ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចឃាត់ខ្លួននាងភេទទី៣ម្នាក់នោះយកទៅប៉ុស្តិ៍រដ្ឋបាលនគរបាល ដើម្បីសួរនាំ ។

អាន​បន្ត៖ អី​ៗ​ជាមួយ​នាង​ភេ​ទទី​៣​រួច ស្រែ​កថា​បាត់​អស់​ជាង​៣​ពាន់​ដុល្លារ

ខឹង​គេ​ថា​«អា​អ្នកមាន​នៅផ្ទះ​ជួល​គេ»​ផ្ទុះជម្លោះបែកផ្សែង​

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានទាញដុំឥដ្ធមួយដុំវាយទៅបុរសម្នាក់ទៀត បណ្ដាលឲ្យរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន ព្រោះតែខឹងជនរងគ្រោះនិយាយឌឺដងផ្លែផ្កា និងហៅខ្លួនថា «អាអ្នកមាន នៅផ្ទះជួលគេ» ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ២២៧ ផ្លូវព្រះនរោត្ដម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

អាន​បន្ត៖ ខឹង​គេ​ថា​«អា​អ្នកមាន​នៅផ្ទះ​ជួល​គេ»​ផ្ទុះជម្លោះបែកផ្សែង​

​តាម​ប្រ​មាញ់៤​ថ្ងៃ​ទើប​ក្របួច​ជាប់​ឧក្រិដ្ឋ​ជនស្រី-ប្រុស​ក្នុង​​ក្រុង​បា​វិត

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចស្នងការដ្ឋាននគបាល បានចុះបង្ក្រាបជនសង្សយ័ចំនួន៣នាក់ ដែលជាមេខ្លោង និងបក្សពួក ក្នុងករណីរក្សាទុកជួញដូរគ្រឿងញៀន និងកែច្នៃសារធាតុគីមីផ្សំខុសច្បាប់ ហើយបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ នៅថ្ងៃទី៦ មេសា នេះ រួមទាំងមានវត្ថុតាងគ្រឿងញៀនមួយចំនួនធំ និងសម្ភារប្រើប្រាស់ និងកែច្នៃគ្រឿងញៀនជាច្រើនទៀត។

អាន​បន្ត៖ ​តាម​ប្រ​មាញ់៤​ថ្ងៃ​ទើប​ក្របួច​ជាប់​ឧក្រិដ្ឋ​ជនស្រី-ប្រុស​ក្នុង​​ក្រុង​បា​វិត

ករណីបាញ់ប្រហារលើប្រពន្ធយប់មិញ​៖​«ខ្លួន​​ចង់បាញ់ប្រុសដែលកំពុងឌុបនាង​​»

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី០៧ មេសា ជនដៃដល់ដែលជាមន្ត្រីនគរបាលបាញ់ប្រហារលើអតីតប្រពន្ធស្លាប់និងកូនស្រីរបួសធ្ងន់នោះ គឺបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីសមត្ថកិច្ចតាមប្រមាញ់ឃាត់ខ្លួនបាន កាលពីនៅវេលាម៉ោងជាង១១យប់ថ្ងៃទី០៦ មេសា ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈជននេះប៉ងរត់គេចខ្លួន ។

អាន​បន្ត៖ ករណីបាញ់ប្រហារលើប្រពន្ធយប់មិញ​៖​«ខ្លួន​​ចង់បាញ់ប្រុសដែលកំពុងឌុបនាង​​»

ខ្លាំងបាត់! ឈ្លោះ​តាម​ហ្វេ​ស​ប៊ុក លុះ​​ស្វែង​រក​គូទំនាស់​ឃើញ​កាប់​​គ្មានញញើតដៃ​

ខេត្តបន្ទាយមានជ័យ ៖ គ្រាន់តែទំនាស់គ្នាតាមរយ:លេងហ្វេសប៊ុកសោះ យុវជន៣នាក់បានតាមស្វែងរកគូទំនាស់ឃើញទាញកាំបិតកាប់ជនរងគ្រោះចំក បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងចុះបង្ក្រាប ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់នៅវេលាម៉ោង៥ល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ហើយនាំយកមកបញ្ជាការមូលដ្ឋានដើម្បីសាកសួរ ចំណែកជនសង្ស័យម្នាក់ទៀតជាជនដៃដល់បានរត់គេចខ្លួនបាត់។

អាន​បន្ត៖ ខ្លាំងបាត់! ឈ្លោះ​តាម​ហ្វេ​ស​ប៊ុក លុះ​​ស្វែង​រក​គូទំនាស់​ឃើញ​កាប់​​គ្មានញញើតដៃ​

កំពុង​ឈរ​ចាំ​ប្អូន​បើកទ្វារ​ផ្ទះ ស្រាប់​តែ​​ជនសង្ស័យ​មក​ឆ្មក់​តែ​មិន​សម្រេច

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់វាយខ្នោះ បន្ទាប់ពីធ្វើសកម្មភាពប៉ុនប៉ងវាយប្លន់យកកង់ និងទូរស័ព្ទដៃពីយុវជនម្នាក់ដែលកំពុងឈរចាំអ្នកផ្ទះចាក់សោទ្វារឲ្យ តែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១២និង២០នាទីរំលងអធ្រាត្រ ថ្ងៃទី30 ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរវាលព្រះមេរុហ៍ ផ្ទះលេខ៣៣Eo ផ្លូវ១៧៨ ភូមិ២ ក្រុមទី៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

អាន​បន្ត៖ កំពុង​ឈរ​ចាំ​ប្អូន​បើកទ្វារ​ផ្ទះ ស្រាប់​តែ​​ជនសង្ស័យ​មក​ឆ្មក់​តែ​មិន​សម្រេច

ឃាត់ខ្លួន​នារី​ម្នាក់ ក្រោយ​សម្តេច​តេ​ជោ​ បញ្ជា​ឲ្យចាប់​ឧបករណ៍​តេស្ត Covid-19

រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនអ្នកលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 ដោយខុសច្បាប់ម្នាក់ នៅសង្កាត់គីឡូម៉ែត្រលេខ៦ នេះបើតាមលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ ។

អាន​បន្ត៖ ឃាត់ខ្លួន​នារី​ម្នាក់ ក្រោយ​សម្តេច​តេ​ជោ​ បញ្ជា​ឲ្យចាប់​ឧបករណ៍​តេស្ត Covid-19

ចាប់បានហើយ ខ្មាន់កាំភ្លើងបាញ់រះជិត ១០​គ្រាប់ ម្តុំ​អតីត​បឹងកក់​យប់​មិញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលបង្កការបាញ់បោះ កាលពីវេលាម៉ោង២២និង១០នាទីយប់ថ្ងៃទី២៩ មីនា ឆ្នាំ២០២០នៅម្តុំអតីតបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួនបានហេីយ និងរៀបចំសំណុំរឿងដេីម្បីបញ្ជូនទៅតុលាការ ៊។

អាន​បន្ត៖ ចាប់បានហើយ ខ្មាន់កាំភ្លើងបាញ់រះជិត ១០​គ្រាប់ ម្តុំ​អតីត​បឹងកក់​យប់​មិញ

សកម្មជន​ហ្វេ​ស​ប៊ុ​ក ខ្លាសរ អស់លក្ខណ៍​ពាក់​ព័​ន្ធ​គ្រឿង​ញៀន

រាជធានីភ្នំពេញ ៖ បុរសម្នាក់ឈ្មោះរ៉េត សារុន អាយុ៤០ឆ្នាំ ដែលគេស្គាល់ថា ជាសកម្មជន និងជាម្ចាស់អាក់ខោនហ្វេសប៊ុក ខ្លាសរ ដែលគេអះអាងថា ពូកែជេរតាមបណ្តាញសង្គមហ្វេសប៊ុក ត្រូវបាននគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន រួមជាមួយយុវជនម្នាក់ទៀត ព្រមទាំងដកហូតបានថ្នាំញៀន១កញ្ចប់ផងដែរ។

អាន​បន្ត៖ សកម្មជន​ហ្វេ​ស​ប៊ុ​ក ខ្លាសរ អស់លក្ខណ៍​ពាក់​ព័​ន្ធ​គ្រឿង​ញៀន

ឃើញអង្គុយ​​​វាលស្រែ​ម្នាក់​ឯង លុះ​ឃាត់ឆែកបែកធ្លាយក្នុងកញ្ចប់បារី

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបានពងទឹក នៃអធិការរដ្ឋាននគរបាលខណ្ឌដង្កោចាប់ខ្លួន ខណៈពេលកំពុងអង្គុយលក់គ្រឿងញៀននៅវាលស្រែមួយកន្លែង ដោយនគរបាលដកហូតបានគ្រឿងញៀនដែលជនសង្ស័យម្នាក់ដាក់នៅក្នុងកញ្ចប់បារី១ ព្រមទាំងវត្ថុតាងមួយចំនួនទៀតផងដែរ បន្ទាប់មកបាននាំទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់។

អាន​បន្ត៖ ឃើញអង្គុយ​​​វាលស្រែ​ម្នាក់​ឯង លុះ​ឃាត់ឆែកបែកធ្លាយក្នុងកញ្ចប់បារី

ចោរលួច​រថយន្ត ពេល​នេះ​អស់លក្ខណ៍​ហើយ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យលួចរថយន្តម្នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួន កាលពីម៉ោង៩និង១០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ។

អាន​បន្ត៖ ចោរលួច​រថយន្ត ពេល​នេះ​អស់លក្ខណ៍​ហើយ

ចាប់​បាន​ម្នាក់​ទៀត​ហើយ ជនសង្ស័យ​លួច​ស្លាក​លេខ​រថយន្ត

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បក្សពួកជនសង្ស័យលួចស្លាកលេខរថយន្តម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ស្រាវជ្រាវឃាត់ខ្លួនបានកាលពីម៉ោង១រសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះខ្មោច ស្ថិតក្នុងភូមិ៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ក្រោយពីព្យាយាមគេចខ្លួនអស់រយៈពេលជាង១០ម៉ោង។

អាន​បន្ត៖ ចាប់​បាន​ម្នាក់​ទៀត​ហើយ ជនសង្ស័យ​លួច​ស្លាក​លេខ​រថយន្ត

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​លក់​សាំង វេរ​លុយ និង​លក់​អីវ៉ាន់​ចាប់ហួយ​ស្លាប់​ម្នាក់​របួស​៣​នាក់

រាជធានីភ្នំពេញ ៖ ផ្ទះលក់អីវ៉ាន់ចាប់ហួយ និងសាំងព្រមទាំងវេលុយ ទ្រូម៉ានី ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យជាប់ស្ត្រីចំណាស់ម្នាក់ស្លាប់នៅក្នុងផ្ទះ និងរបងរបួស ប្រុសស្រី ក្មេងចាស់៣នាក់។

អាន​បន្ត៖ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​លក់​សាំង វេរ​លុយ...

ខ្លាំងបាត់! ខឹង​​ប្អូនស្រី និង​ឪពុក​ស្តីឱ្យ​​រឿង​មើល​ទូរ​ទស្ស​ន៍ ​ដេញ​កាប់​ពេញ​ភូមិ

ខេត្តកណ្តាល ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីប្អូនស្រី និងឪពុកបង្កើតស្តីឱ្យរឿងមើលទូរទស្សន៍ ហើយបើកសំលេងឮខ្លាំងពេក ធ្វើឱ្យជនសង្ស័យខឹងក៏ដេញកាប់ផ្អើលពេញភូមិ បណ្តាលឱ្យជនរងគ្រោះជាឪពុករងរបួសភ្នែកខាងស្តាំ ។

អាន​បន្ត៖ ខ្លាំងបាត់! ខឹង​​ប្អូនស្រី និង​ឪពុក​ស្តីឱ្យ​​រឿង​មើល​ទូរ​ទស្ស​ន៍...