រាជធានីភ្នំពេញ ៖ បុរស២នាក់ជាសម្លាញ់នឹងគ្នារាប់អានគ្នាជាបងប្អូន លុះផឹកស៊ីជុំគ្នាស្រវឹងរៀងៗខ្លួន ក៏ប្រកាន់គ្នារឿងហៅ «អា» និងរឿងចែកលុយគ្នារឿងដោះស្រាយរថយន្តអត់ពន្ធ រហូតឈានដល់ទាស់សម្តីឈ្លោះគ្នាផ្អើលពេញក្នុងហាងផឹកស៊ី ព្រមទាំងដកកាំភ្លើងគំរាមគ្នាទៀត ។
អានបន្ត៖ កាលមិនទាន់ស្រាចូលខ្លួន ម្នាក់ៗជាមិត្តនឹងគ្នា…...
ខេត្តព្រះសីហនុ ៖ ពិតជាឈាមស្រែកស្បែកហៅ ទីបំផុតក្នុងរយៈពេលជិត៣ខែ ជនបាតដៃប្រឡាក់ឈាមត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៩ តុលា កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាឃាតកររំលោភហើយសម្លាប់ស្ត្រីជាសង្សារ មានមុខរបរជាកម្មករសំណង់ដូចគ្នា ក្រោយបានដឹងរឿងនាងមានគូដណ្តឹង ។
អានបន្ត៖ សម្លាប់សង្សារពេលរួមភេទ…គឺផ្តើមពីដឹងថា នាងមានគូដណ្តឹងហើយ
រាជធានីភ្នំពេញ ៖ ក្មេងប្រុសជំទង់ម្នាក់ដែលទើបតែមានអាយុ១៦ឆ្នាំសោះបានប្រព្រឹត្តបទល្មើសដែលជាការរួមចំណែកក្នុងការបំពុលសង្គមដោយបានធ្វើសកម្មភាពជួញដូរគ្រឿងញៀន ហើយត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី២ ល្បាតប្រទះឃើញមានការសង្ស័យក៏បានឃាត់ខ្លួននាំទៅសាកសួរ ។
អានបន្ត៖ ចប់និយាយ…ទើបតែអាយុ១៦ឆ្នាំសោះថ្លើមធំហ៊ានប្រព្រឹត្តរឿងបែបហ្នឹងទៅហើយ !
ខេត្តព្រះសីហនុ ៖ ខ្មាន់កាំភ្លើងជនជាតិចិន ដែលបាញ់សម្លាប់ចិនដូចគ្នានៅកណ្ដាលក្រុងព្រះសីហនុ កាលពីថ្ងៃទី៦ តុលាកន្លងទៅនៅពេលនេះ កម្លាំងនគរបាលតាមស្រាវជ្រាវ និងចាប់ខ្លួនបាន២នាក់បន្ថែមទៀត ។
អានបន្ត៖ ខ្មាន់កាំភ្លើងចិនបាញ់សម្លាប់ចិនដូចគ្នា…ចាប់បាន២នាក់ទៀត
ខេត្តប៉ៃលិន ៖ ដោយមានការដឹកនាំផ្ទាល់ពីលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន និងមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលប៉ៃលិន បានចាត់ឲ្យលោកឧត្ដមសេនីយ៍ត្រី ស៊ិន សុភាលក្ម្សី ស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ ដឹកនាំកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះបង្ក្រាបករណីជួញដូរផ្លូវភេទខុសច្បាប់មួយកន្លែងនៅចំណុចផ្ទះរបស់ឈ្មោះ សុខ ស្រីលីន ភេទស្រី ជាជនជាតិវៀតណាម និងធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៦នាក់ផងដែរ ។ប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទ១០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ សុខ ស្រីលីន ដែលជាជនជាតិវៀតណាម ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
អានបន្ត៖ ឆ្មក់ចូលបង្ក្រាបផ្ទះជួញដូរផ្លូវភេទមួយកន្លែងជារបស់ជនជាតិវៀតណាម
ខេត្តសៀមរាប ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាល ក្រុងសៀមរាប ដែលធ្វើសកម្មភាពល្បាតតាមផ្លូវនៅម្តុំផ្សារចាស់ដើម្បីប្រមាញ់មុខសញ្ញាលួចកាច់សោ.កម៉ូតូ បានឃើញជនសង្ស័យកំពុងជិះម៉ូតូឆ្វែលបម្រុងធ្វើសកម្មភាពកាច់សោ.កម៉ូតូនៅម្តុំរង្វង់មូលវត្តដំណាក់ ក៏ឃាត់ខ្លួនបាន២នាក់រួចបញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ។
អានបន្ត៖ គាត់ជិះឆ្វែលប្រុងធ្វើស៊ីម៉ូតូ១គ្រឿងនៅកណ្តាលក្រុងសៀមរាប
រាជធានីភ្នំពេញ ៖ ជនជាតិចិន៥នាក់បានត្រូវស្ថានទូតចិនឃាត់ខ្លួនប្រគល់ឲ្យនគរបាលខណ្ឌទួលគោកចាត់ការតាមច្បាប់ បន្ទាប់ពីក្រុមជននេះធ្វើសកម្មភាពចាប់ជំរិតជនជាតិចិនដូចគ្នាយកប្រាក់អស់ប្រមាណ ៣ពាន់ដុល្លារកាលពី១២ថ្ងៃមុន នៅសណ្ឋាគារឡាក់គីស្តារ៍២ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
អានបន្ត៖ ប្រតិបត្តិការរបស់ស្ថានទូតចិនក្របួចពួកឧក្រិដ្ឋចិនចាប់ជម្រិតនៅភ្នំពេញ...
រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿង ត្រូវបានវាយប្រហារដោយក្រុមយុវជនស្ទាវជាច្រើននាក់វេលាទៀបភ្លឺ ដែលរហូតមកដល់រសៀលថ្ងៃទី៧ តុលា រឿងរ៉ាវបែបណានោះនៅមិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ចនៅឡើយទេ ។
អានបន្ត៖ កំហឹងស្ទាវរាត្រីចរ…ដេញប្រហារកម្ទេចឡានទំនើប១គ្រឿង
ខេត្តកំពត ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយសមត្ថកិច្ចរបស់អធិការដ្ឋានក្រុងកំពតក្រោមកិច្ចសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងខេត្តកំពតកាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ បានចុះឆែកឆេររួចឃាត់ខ្លួនជនជាតិចិនចំនួន១៧នាក់ក្នុងផ្ទះល្វែងមួយ ។ ប្រតិបត្តិការនបានធ្វើឡើងនៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។
អានបន្ត៖ ច្រើននាក់ណាស់សុទ្ធតែចិនមានទាំងស្រីប្រុសពពាក់ពពួនគ្នាក្នុងផ្ទះល្វែង...
ខេត្តតាកែវ ៖ កូនរមិលគុណម្នាក់ក្រោយពីផឹកស្រាស្រវឹង និងសុំលុយម្តាយទិញថ្នាំញៀនជក់មិនបាន ក៏ទាញកាំបិតក្ងុកដេញកាប់ម្តាយសឹងរត់មិនទាន់ តែត្រូវនគរបាលចាប់ខ្លួនរួចកសាងសំណំុរឿងបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតស្រាលខេត្តចាត់ការបន្ត ។
អានបន្ត៖ គ្មានវាចានឹងថ្លែង…! កូនអកតញ្ញូទាំង២ ម្នាក់នៅតាកែវ ម្នាក់នៅស្វាយរៀង
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសម្នាក់មកលេងនៅម្តុំរង្វង់មូលនាងមច្ឆា ស្រាប់តែត្រូវថ្នាំសណ្តំរបស់ជនសង្ស័យ រួចយកអស់ខ្សែ.កមួយខ្សែ និងទូរស័ព្ទ១គ្រឿង ថែមទាំងកាបូបមួយទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកកន្លែងកើតហេតុ កាលពីម៉ោង8និង30នាទីយប់ ថ្ងៃទី7 ខែតុលា ឆ្នាំ2019 តាមបណ្តោយផ្លូវបេតុង នៅចំណុចរំវង់មូលនាងមច្ឆា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
អានបន្ត៖ ល្បិចចោរ! ប្រើថ្នាំសណ្តំយកខ្ទេច យកខ្ទី ផ្អើលរង្វង់មូលនាងមច្ឆា
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបានដាក់គោលដៅត្រួតពិនិត្យចរាចរណ៍ផ្លូវគោក អាវុធជាតិផ្ទុះ គ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌ នៅចំណុចភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ដោយធ្វើការត្រួតពិនិត្យមធ្យោបាយធ្វើដំណើរក្នុងនោះឃាត់ជនសង្ស័យចំនួន២នាក់ធ្វើការសាកសួរ និងធ្វើតេស្តស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)សមត្ថកិច្ចក៏បានចាប់ខ្លួន នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១ព្រឹក នៅតាមដងផ្លូវជាតិលេខ១ ។
ខេត្តសៀមរាប ៖ បុរសម្នាក់បានប៉ងធ្វើអត្តឃាតដោយអារកសម្លាប់ខ្លួន ដោយសារប្រពន្ធសុំលែងលះគ្នាដែលធ្វើឱ្យតូចចិត្ត ក៏សម្រេចចិត្តបែបនេះ និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចផងដែរ ។
ខេត្តត្បូងឃ្មុំ ៖ ពិតជាសាហាវឃោរឃៅ និងព្រៃផ្សៃពេកណាស់ ដែលបុរសម្នាក់ឈ្មោះឆយ ឈឿន អាយុ៥២ឆ្នាំ បានយកកណ្តៀវអារកប្រពន្ធនិងយកកាំបិតកាប់ក្បាលបន្ថែមទៀតនៅលើផ្ទះឈើរបស់ខ្លួន បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអាធ័ម កាលពីវេលាម៉ោងប្រមាណ៤និង៣០នាទីទៀបភ្លឺថ្ងៃទី៦ តុលា នៅភូមិមុខភ្នំ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ។
អានបន្ត៖ គួរឱ្យខ្លាច…ប្រទះមនុស្សកាប់ឆៅៗ ខណៈ ទើបអារ.កប្រពន្ធហើយ
ខេត្តបាត់ដំបង៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងអធិការក្រុងបាងត់ដំបង ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី៥ តុលា ដែលជាប់ពាក់ព័ន្ធនឹងករណីធ្វើសកម្មភាពគាស់ទម្លុះទម្លាយផ្ទះមួយកន្លែងចូលលួចគ្រឿងសង្ហារឹមអស់គ្មានសល់ ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខណៈដែលម្ចាស់មិនបានស្នាក់នៅ។
អានបន្ត៖ ទម្លុះទ្វារធ្វើសកម្មភាពរាល់យប់ ពេលម្ចាស់ផ្ទះមកដល់អស់រលីង
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យចំនួន៥នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍កាកាប២ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីពួកគេជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសំរេច រួចគេចខ្លួនជាង១ម៉ោងក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩និង២០នាទីយប់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅចំណុចស្តុបមុខព្រលាន្តយន្តហោះអន្តរជាតិភ្នំពេញ ផ្លូវសហព័ន្ធរុស្សី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍៍ឱ្យដឹងថា កាលពីថ្ងៃទី៤ តុលា មានករណីក្រុមចោរលួចគោ២ក្បាលរបស់ប្រជាពលរដ្ឋ យកទៅសម្លាប់ពន្លះយកសាច់ ស្ថិតត្រង់ចំណុចភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល សង្ស័យកើតឡើងកាលពីវេលាម៉ោង២៣និង៣០នាទីយប់ ហើយត្រូវបានប្រទះឃើញវិញ នៅពេលព្រឹក។
អានបន្ត៖ ស្តាយណាស់…គោធំៗ២ក្បាលចោរលួចយកទៅសម្លាប់ពន្លះយកសាច់
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ១ក្រុមបានផ្ដល់ព័ត៌មានជូននគរបាលប៉ុស្តិ៍ចោមចៅ១ឱ្យចុះទៅធ្វើការចាប់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ដែលកំពុងធ្វើសកម្មភាពដាក់លក់ថ្នាំញៀនជាក់ស្ដែងនៅមុខទីតាំងហ្គេមអនឡាញមួយកន្លែង ។
អានបន្ត៖ ប្រជាពលរដ្ឋឃើញនឹងភ្នែកភ័យខ្លាចចំពោះជននេះពេករាយការណ៍ប្រាប់ប៉ូលិសចាប់ភ...
ខេត្តបាត់ដំបង៖ ជនសង្ស័យពីបទជួញដូរគ្រឿងញៀន២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី៤ តុលា នៅក្នុងសង្កាត់ស្វាយប៉ោ និងសង្កាត់ទូលតាឯក ក្រុងបាត់ដំបង ហើយថែមទាំងដកហូតបានវត្ថុតាងគ្រឿងញៀនជិត១គីឡូក្រាមទៀតផង ។
ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីជនសង្ស័យផឹកស្រាស្រវឹង ហើយខឹងសុំលុយម្តាយទិញថ្នាំញៀនមិនបាន ក៏ទាញកាំបិតខ្វែវដេញកាប់ម្តាយ និងដុតផ្ទះទៀត តែសំណាងល្អបានអ្នកភូមិជួយទាន់។ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្ងើលកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។
អានបន្ត៖ ខ្លាំងបាត់លោកកូន! ខឹងសុំមិនបាន ដេញកាប់ម្តាយផ្អើលភូមិហើយដុតផ្ទះទៀត
ខេត្តកំពត ៖ ប្រភពព័ត៌មានពីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា មានករណីរំលោភសម្លាប់យ៉ាងឃោរឃៅមួយ កើតឡើងកាលពីវេលាម៉ោងប្រមាណ៤និង៣០នាទីរសៀលថ្ងៃទី២ ខែតុលា នៅក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ។
អានបន្ត៖ ត្រឹមអាយុ14ឆ្នាំ តែដុះគំនិតដ៏ព្រៃផ្សៃ និងឃោរឃៅហួសនិស្ស័យ