បណ្តាញសង្គម

យោធាកងពលតូចអន្តរាគមន៍លេខ៧ ម្នាក់ត្រូវរថយន្តបុកស្លាប់ ខណៈពេលកំពុងជិះម៉ូតូតាមផ្លូវ

(ព្រះវិហារ)៖ បុរសម្នាក់មានមុខរបរជាយោធាការពារព្រំដែនកម្ពុជា-ថៃ ឈរជើងនៅសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ ត្រូវបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកពេញទំហឹងចំពីមុខ និងម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ដោយបន្សល់ទុករថយន្តដែលខូចខាតនៅនិងកន្លែង។

អាន​បន្ត៖ យោធាកងពលតូចអន្តរាគមន៍លេខ៧ ម្នាក់ត្រូវរថយន្តបុកស្លាប់ ខណៈពេលកំពុងជិះម៉ូតូតាមផ្លូវ

ក្មេងស្ទាវ៣នាក់ ត្រូវបានជាប់ខ្នោះរបស់នគរបាល ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ iPhone x ពីជនជាតិចិន ដែលកំពុងដើរតាមផ្លូវនៅក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ ក្មេងស្ទាវចំនួន៣នាក់ ត្រូវបានជាប់ខ្នោះរបស់កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោយពីបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ iPhone x ពីបុរសជនជាតិចិន ដែលកំពុងដើរតាមផ្លូវ នៅឧតុនិយម ភូមិ៣ សង្កាត់៣ នៅក្រុង-ខេត្តព្រះសីហនុ រួចបានរត់គេចខ្លួន បានរយៈពេល៣ថ្ងៃ។

អាន​បន្ត៖ ក្មេងស្ទាវ៣នាក់ ត្រូវបានជាប់ខ្នោះរបស់នគរបាល ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ...

ឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ និងរថយន្ត៣គ្រឿង សង្ស័យឆ្លងដែនខុសច្បាប់ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី

(មណ្ឌលគិរី)៖ ជនជាតិវៀតណាមចំនួន៧នាក់ សង្ស័យថា បានឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លូនកាលពីល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី និងត្រូវបានបញ្ជួនមកកាន់ស្នងការខេត្តដើម្បីសួរនាំ។

អាន​បន្ត៖ ឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ និងរថយន្ត៣គ្រឿង សង្ស័យឆ្លងដែនខុសច្បាប់...

ស្ដ្រីវ័យចំណាស់ម្នាក់ លួចជួញដូរគ្រឿងញៀនជាង២៥០ក្រាម បង្កប់ក្នុងក្រដាសជូតមាត់ តែអកុសលត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច

(ឧត្តរមានជ័យ)៖ ស្ដ្រីវ័យចំណាស់ម្នាក់ អាយុ៦១ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តឧត្តរមានជ័យ ចុះឃាត់ខ្លួន ក្រោយលួចជួញដូរគ្រឿងញៀន ជាង២៥០ក្រាម បង្កប់ក្នុងក្រដាសជូតមាត់។

អាន​បន្ត៖ ស្ដ្រីវ័យចំណាស់ម្នាក់ លួចជួញដូរគ្រឿងញៀនជាង២៥០ក្រាម បង្កប់ក្នុងក្រដាសជូតមាត់...

គ្រួសារថៅកែទឹកបរិសុទ្ធ ដែល​គេបាញ់សម្លាប់នៅ​ខែឧសភា​កន្លងទៅ ក្នុងខេត្តកំពង់ឆ្នាំង កំពុងរស់នៅជាមួយការ​ភ័យខ្លាច និងអំពាវនាវឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន ជួយវែកមុខ និងតាមចាប់ឃាតក

(កំពង់ឆ្នាំង)៖ ក្រុមគ្រួសារជនរងគ្រោះថៅកែទឹកសុទ្ធ ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ កំពុងរស់នៅជាមួយការភ័យខ្លាច ព្រោះតែកម្លាំងសមត្ថកិច្ចមិនទាន់ស្វែងរកចាប់ខ្លួនឃាតក មកផ្ដន្ទាទោសបាននៅឡើយ។

អាន​បន្ត៖ គ្រួសារថៅកែទឹកបរិសុទ្ធ ដែល​គេបាញ់សម្លាប់នៅ​ខែឧសភា​កន្លងទៅ...

សូមកុំបើកបរល្មើសល្បឿនកំណត់ដាចខាត់! ស្លាប់៤នាក់ និងរងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី០១ ខែសីហាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៤នាក់, របួសធ្ងន់ចំនួន៨នាក់ និងរបួសស្រាល៨នាក់។

អាន​បន្ត៖ សូមកុំបើកបរល្មើសល្បឿនកំណត់ដាចខាត់! ស្លាប់៤នាក់ និងរងរបួស៨នាក់...

មន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់ បាញ់សម្លាប់ខ្លួនឯងនៅក្នុងខារ៉ាអូខេ «កូឡូសូ» ក្នុងខណ្ឌចំការមន

(ភ្នំពេញ)៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃ បានយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ខារ៉ាអូខេ «កូឡូសូ» បង្កឱ្យមានការភ្ញាក់ផ្អើល នៅក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ។

អាន​បន្ត៖ មន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់ បាញ់សម្លាប់ខ្លួនឯងនៅក្នុងខារ៉ាអូខេ «កូឡូសូ»...

គួរឲ្យអាណិត! បុរសម្នាក់ត្រូវរថភ្លើងកិនដាក់ជាពីរកំណាត់ បណ្តាលឲ្យស្លាប់ នៅខណ្ឌទួលគោក

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ បុរសម្នាក់ត្រូវរថភ្លើងកិនដាច់ជាពីរកំណាត់ បានស្លាប់យ៉ាងអាណោធអាធ័ម ដោយសារតែរត់ចូលក្នុងរថភ្លើងកំពុងធ្វើចរាចរណ៍ នៅលើផ្លូវដែកដូចធម្មតា ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

អាន​បន្ត៖ គួរឲ្យអាណិត! បុរសម្នាក់ត្រូវរថភ្លើងកិនដាក់ជាពីរកំណាត់ បណ្តាលឲ្យស្លាប់...

ដោយសារជំនន់ទឹកភ្លៀង កសិករស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បង្ខំចិត្តប្រមូលផលស្រូវទាំងមិនទាន់ទុំស្រួលបួល

(បន្ទាយមានជ័យ)៖ ប្រជាកសិករ និងមន្ត្រីអាជ្ញាធរដែនដី មន្ត្រីធនធានទឹក បាននិងកំពុងសម្រុកបូមទឹក ដើម្បីបន្ធូរពីប្រឡាយ និងវាលស្រែផង ព្រមទាំងសម្រុកដាក់ម៉ាស៊ីនច្រូតកាត់ស្រូវប្រាំង ឬហៅ ថាស្រូវស្រាលដើមរដូវវស្សាជាច្រើនហិចតា ខណៈជំនន់ទឹកភ្លៀងបន្តហក់ឡើង នៅភូមិសាស្ត្រវាលស្រែ ក្នុងឃុំនានានៃដងស្ទឹងមង្គលបូរី ប៉ែកខាងលើ។

អាន​បន្ត៖ ដោយសារជំនន់ទឹកភ្លៀង កសិករស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ...

តុលាការខេត្តបាត់ដំបង ចេញដីកាបញ្ជាឲ្យតាមចាប់ និងឃុំខ្លួនស្រ្តីម្នាក់ ពីបទឆបោកប្រាក់ជិត១០ម៉ឺនដុល្លារពីជនរងគ្រោះ

(បាត់ដំបង)៖ ចៅក្រមជំនុំជម្រះរបស់សាលាដំបូងខេត្តបាត់ដំបង បានចេញដីកាបញ្ជាឲ្យតាមចាប់ និងឃុំខ្លួនស្រ្តីម្នាក់ រកស៊ីលក់អចលនវត្ថុ ក្រោយស្រ្តីរូបនេះ បានបោកលុយពីជនរងគ្រោះជិត១០ ម៉ឺនដុល្លារ។ នេះបើយោងតាមដីការបស់តុលាការដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ។

អាន​បន្ត៖ តុលាការខេត្តបាត់ដំបង ចេញដីកាបញ្ជាឲ្យតាមចាប់ និងឃុំខ្លួនស្រ្តីម្នាក់...

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងខែកក្កដា ឆក់យកជីវិតមនុស្ស១៣០នាក់ និង៣៦១នាក់រងរបួសធ្ងន់ស្រាល !

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស១៣០នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០១៨ ខណៈដែលមនុស្សផ្សេងទៀត៣៦១នាក់រងរបួសធ្ងន់ស្រាល។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

អាន​បន្ត៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងខែកក្កដា ឆក់យកជីវិតមនុស្ស១៣០នាក់...

បញ្ជូនខ្លួនជនសង្ស័យម្នាក់ រួមម៉ាទឹកកក​២៩ថង់ ទៅតុលាការខេត្តបាត់ដំបង

(បាត់ដំបង)៖ សមត្ថកិច្ចនគរបាលជំនាញខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ បានចាប់បញ្ជូនខ្លួនជនសង្ស័យម្នាក់ រួមនឹងម៉ាទឹកកកចំនួន ២៩ថង់ ទៅតុលាការខេត្តបាត់ដំបង ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីបានឃាត់ខ្លួន ក្នុងបទល្មើសជាក់ស្តែង កាលពីវេលាម៉ោង២៖១៥នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិដូនមាយ ឃុំស្តៅ ស្រុករតនមណ្ឌល។

អាន​បន្ត៖ បញ្ជូនខ្លួនជនសង្ស័យម្នាក់ រួមម៉ាទឹកកក​២៩ថង់ ទៅតុលាការខេត្តបាត់ដំបង

រដ្ឋបាលខេត្តក្រចេះ អំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះស្ថានភាពទឹកជំនន់ទន្លេមេគង្គ ខណៈទឹកហក់ឡេីងជិតដល់ចំណុចប្រកាសអាសន្ន !

(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកជំនន់ទន្លេមេគង្គឡេីងជិតដល់ចំណុចប្រុងប្រយត្ន័ខ្ពស់ និងកងកម្លាំងទាំង៣ប្រភេទត្រៀមប្រចាំការ ដេីម្បីជួយជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈរកទីទួលសុវត្តិភាព។

អាន​បន្ត៖ រដ្ឋបាលខេត្តក្រចេះ អំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន...

ឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះផ្ទះលក់កាហ្វេ​មួយកន្លែងអស់ទាំងស្រុង នៅសង្កាត់ជ្រោយចង្វារ

(ភ្នំពេញ)៖ ផ្ទះលក់កាហ្វេមួយកន្លែង ត្រូវអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់ នៅម៉ោង១៖៤៥នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភំ្នពេញ។

អាន​បន្ត៖ ឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះផ្ទះលក់កាហ្វេ​មួយកន្លែងអស់ទាំងស្រុង...

​ជំនន់ទឹកទន្លេមេគង្គ កំពុងវាយប្រហារខេត្តស្ទឹងត្រែង ប្រឈមគ្រោះថ្នាក់កាន់តែខ្លាំងសម្រាប់​ពលរដ្ឋ, រដ្ឋបាលខេត្តប្រាប់ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់

(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងបន្ថែមថា អំពីជំនន់ទឹកទន្លេមេគង្គ ដែលកំពុងតែវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ពិសេសប្រជាពលរដ្ឋរស់នៅប្រកបមុខរបរតាមដងទន្លេមេគង្គ និងទន្លេសេកុង។

អាន​បន្ត៖ ​ជំនន់ទឹកទន្លេមេគង្គ កំពុងវាយប្រហារខេត្តស្ទឹងត្រែង...

តុលាការដោះលែងស្ត្រីម្នាក់ ដែលយកកាំបិតចាក់លើគូរទំនាស់ នៅខណ្ឌដូនពេញឲ្យទៅផ្ទះវិញ

(ភ្នំពេញ)៖ លោក សាន្ត សុផាត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញ បានដោះលែងស្ត្រីម្នាក់ ដែលយកកូនកាំបិតចាក់គូរទំនាស់ រងរបួសនៅខណ្ឌដូនពេញឲ្យមានសេរីភាពវិញ ដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ នេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌដូចពេញ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ។

អាន​បន្ត៖ តុលាការដោះលែងស្ត្រីម្នាក់ ដែលយកកាំបិតចាក់លើគូរទំនាស់ នៅខណ្ឌដូនពេញឲ្យទៅផ្ទះវិញ

តិរច្ឆានពេកហើយបង្ខំអោយប្រពន្ធរកស៊ីផ្លូវភេទ ពេលប្រពន្ធរួមរក្ស័ជាមួយភ្លៀវដោយមិនប្រើស្រោមអនាម័យបែរជាអាប្ដីថោកទាបយកអង្រែបុកគ្រឿងបុកប្រដាប់ភេទប្រពន្ធ យកដែកកេះដុតរោមប្រដាប់ភេទនិងយកឡាមឆូតដៃនាងទាំងសងខាង

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចខេត្តត្បូងឃ្មុំ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងចម្ការកៅស៊ូវាល៧០ ស្ថិតក្នុង ភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ពាក់ពន្ធ័នឹងការប្រើអំពើហិង្សា ទៅលើប្រពន្ធដោយយក អងែ្របុកគ្រឿងមកបុកប្រដាប់ភេទ និងចាប់នាងដាក់ច្រវាក់ព្យួរជើងឡើងលើ ។

អាន​បន្ត៖ តិរច្ឆានពេកហើយបង្ខំអោយប្រពន្ធរកស៊ីផ្លូវភេទ...

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ បន្ទាប់ពីធ្វើសកម្មភាពប្លន់ម៉ូតូ

(បាត់ដំបង)៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធពីបទប្លន់ម៉ូតូ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

អាន​បន្ត៖ បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ បន្ទាប់ពីធ្វើសកម្មភាពប្លន់ម៉ូតូ

តុលាការសម្រេចឃុំខ្លួនក្រុមសន្តិសុខយាម តាមធនាគារ ដែលបន្លំខ្លួនជាសមត្ថកិច្ច និងប្រើអាវុធខុសច្បាប់

(ភ្នំពេញ)៖ លោក អ៉ី រិន ប្រធានលេខាធិការដ្ឋាននៃអគាធិដ្ឋានសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់ ដល់អ្នករាយការណ៍ព័ត៌មានអង្គភាព Fresh News ប្កប្រចាំតុលាការថា ប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឲ្យឃុំខ្លួន មនុស្សចំនួន៨នាក់ ដែលពួកគេបានធ្វើជាសន្តិសុខក្រុមហ៊ុនឯកជនជាប់ពាក់ព័ន្ធ ករណីក្លែងជាសមត្ថកិច្ច និងប្រើប្រាស់ អាវុធខុសច្បាប់។

អាន​បន្ត៖ តុលាការសម្រេចឃុំខ្លួនក្រុមសន្តិសុខយាម តាមធនាគារ ដែលបន្លំខ្លួនជាសមត្ថកិច្ច...

កម្លាំងនគរបាល បើកប្រតិបត្តិការតាមបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ និងលួចម៉ូតូចំនួន១០នាក់ នៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការតាមបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ និងលួចម៉ូតូចំនួន១០នាក់ នៅខណ្ឌពោធិ៍សែនជ័យ។

អាន​បន្ត៖ កម្លាំងនគរបាល បើកប្រតិបត្តិការតាមបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ...

សមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាប ក្រុមសន្តិសុខយាមធនាគារធំៗ ដែលបន្លំខ្លួនជាកងកម្លាំងនគរបាលជាតិ និងកងខេមរភូមិន្ទ ហើយប្រើប្រាស់អាវុធខុសច្បាប់ !

(ភ្នំពេញ)៖ ក្រុមជនដែលមានបំណងបំផ្លាញសន្តិសុខ ដោយប្រើឈ្មោះកម្លាំងកងខេមរភូមិន្ទ និងនគរបាលជាតិចំនួន៨នាក់ ត្រូវបានស្រាវជ្រាវចាប់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

អាន​បន្ត៖ សមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាប ក្រុមសន្តិសុខយាមធនាគារធំៗ...