បណ្តាញសង្គម

កាំកុងត្រូលខេត្តកណ្ដាល រកឃើញសារធាតុគីមីគ្រោះថ្នាក់ ក្នុងបង្អែមលត ដែលបានដាក់លក់នៅផ្សារគគីរ ស្រុកកៀនស្វាយ

(កណ្តាល)៖ សំដៅពង្រឹងសុវត្ថិភាព ម្ហូបចំណីអាហារ ជូនប្រជាពលរដ្ឋដែលទិញយកទៅបរិភោគប្រចាំថ្ងៃ មន្ត្រីសាខាកាំកុងត្រូលខេត្តកណ្តាល ដឹកនាំដោយលោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មាការផ្សារ បានចុះពិនិត្យគុណភាពមុខទំនិញ ដែលកំពុងចរាចរនៅក្នុងផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

អាន​បន្ត៖ កាំកុងត្រូលខេត្តកណ្ដាល រកឃើញសារធាតុគីមីគ្រោះថ្នាក់ ក្នុងបង្អែមលត...

ស្អាតប្លែកម្យ៉ាង ប៉ុប រចនា ស្លៀកពាក់បែបកូនក្រមុំអ៊ីស្លាម

មួយរយៈពេលចុងក្រោយនេះតារាសម្ដែងស្រីស្អាតរាងខ្ពស់ស្រឡះ កញ្ញា ប៉ុប រចនា ហាក់ឡើងកូដក្នុងវិស័យសិល្បៈពិសេសមានការគាំទ្រយ៉ាងខ្លាំង ជាហេតុធ្វើឲ្យនាងតែងតែបង្ហាញមុខក្នុងវីដេអូចម្រៀង ស្ប៉តពាណិជ្ជកម្មធំៗ និងការថតសម្អាងការ។

អាន​បន្ត៖ ស្អាតប្លែកម្យ៉ាង ប៉ុប រចនា ស្លៀកពាក់បែបកូនក្រមុំអ៊ីស្លាម

គួរឲ្យអាសូរណាស់! ក្មេងប្រុស២នាក់ ទៅរើសចេតចាយ ត្រូវរថយន្តបុកស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់​

(ភ្នំពេញ)៖ ក្មេងប្រុសម្នាក់បានស្លាប់ និងម្នាក់បានរងរបួសធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ខណៈពេលដែលត្រូវរថយន្តតាកូម៉ាបុកកិន។ ហេតុការណ៍នេះ បានកើតឡើងនៅវេលា ម៉ោង០៨៖៣០នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចដីឡូត៍ទុកចោល ដែលមានកម្មវិធីប្រគុំតន្រ្តី នៅភូមិ១ក្រាំងដូនតី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អាន​បន្ត៖ គួរឲ្យអាសូរណាស់! ក្មេងប្រុស២នាក់ ទៅរើសចេតចាយ ត្រូវរថយន្តបុកស្លាប់ម្នាក់...

សមត្ថកិច្ចបញ្ជូនបុរសដែលកាប់ប្រពន្ធ ព្រោះភ្លើងប្រចណ្ឌទៅតុលាការ ក្រោយចាប់ខ្លួននៅខេត្តបាត់ដំបង

(ភ្នំពេញ)៖ នគរបាលខណ្ឌពោធិ៍សែនជ័យនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនបុរសដែលយកកាំបិតកាប់លើប្រពន្ធខ្លួនឯង ព្រោះតែប្រចណ្ឌ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់។

អាន​បន្ត៖ សមត្ថកិច្ចបញ្ជូនបុរសដែលកាប់ប្រពន្ធ ព្រោះភ្លើងប្រចណ្ឌទៅតុលាការ...

អ្នកកាសែត២នាក់ ក្រោយពីផឹកស៊ីស្រវឹង ទាស់សំដីគ្នាបង្កហិង្សា, ម្នាក់ដេកពេទ្យ និងម្នាក់ទៀតជាប់ឃុំ

(រតនគិរី)៖ មានករណីអំពើហិង្សា១ បានកើតឡើងដោយសារតែអ្នកកាសែត២នាក់ នៅអង្គភាពផ្សេងគ្នា ដែលគេមិនសូវស្គាល់ឈ្មោះ ក្រោយពីផឹកស៊ីស្រវឹងជោគជាំ ក៏ទាស់ពាក្យសំដីគ្នារួចចាក់នឹងកូនកាំបិតកាលពីវេលាម៉ោង២២៖៣០នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចម្តុំផ្សាររាត្រីស្ថិត ក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

អាន​បន្ត៖ អ្នកកាសែត២នាក់ ក្រោយពីផឹកស៊ីស្រវឹង ទាស់សំដីគ្នាបង្កហិង្សា, ម្នាក់ដេកពេទ្យ...

បុរសម្នាក់ត្រូវបានរថយន្តខ្លួនឯងបុកទាំងកំរោល ដោយសារមិត្តម្នាក់ទៀតនៅក្នុងរថយន្ត ទៅបញ្ឆេះម៉ាស៊ីន រួជទៅប៉ះចង្កឹះលេខ

(ព្រះវិហារ)៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោយជនរងគ្រោះរូបនេះ ត្រូវបានរថយន្តខ្លួនឯងបុកទាំងកំរោល បណ្តាលឲ្យរងរបួស។ ហេតុការណ៍បានកើតឡើង បន្ទាប់ពីរូបគាត់ទៅលេងផ្ទះមិត្តភក្តិ ហើយពេលទៅដល់ក៏ពន្លត់ម៉ាស៊ីន ចុះពីលើរថយន្តទុកឲ្យមិត្តភក្តិម្នាក់ទៀតនៅលើរថយន្ត។

អាន​បន្ត៖ បុរសម្នាក់ត្រូវបានរថយន្តខ្លួនឯងបុកទាំងកំរោល ដោយសារមិត្តម្នាក់ទៀតនៅក្នុងរថយន្ត...

នគរបាលប៉ុស្តិ៍ផ្សារដើមគរម្នាក់ ត្រូវបានជនល្មើសកាប់ឲ្យរងរបួសយ៉ាងទម្ងន់ ពេលចុះបំពេញភារកិច្ច, សាច់ញាតិជនរងគ្រោះស្នើឲ្យនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ជួយសម្រួលចេញលិខិតឆ្លងដែន ដើម្បីយកទៅសង្គ្រោះបន្ទាន់នៅថៃ

(ភ្នំពេញ)៖ លោក ឃិន ទិត្យ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ ត្រូវជនល្មើសកាប់ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលបំពេញការងារ ចុះទៅសាកសួរជនប្រព្រឹត្តបទល្មើស តាមពាក្យបណ្តឹង របស់អ្នករត់ម៉ូតូកង់បី ដែលកើតជម្លោះជាមួយម្ចាស់ស្តង់លក់ផ្លែឈើនៅផ្សារនាគមាស។

អាន​បន្ត៖ នគរបាលប៉ុស្តិ៍ផ្សារដើមគរម្នាក់ ត្រូវបានជនល្មើសកាប់ឲ្យរងរបួសយ៉ាងទម្ងន់...

សូមកុំបើកបរស្ថិតក្រោមស្ថានភាពស្រវឹង! ស្លាប់៣នាក់ និងរងរបួសម្នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែកក្កដាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៣នាក់ និងរបួសម្នាក់។

អាន​បន្ត៖ សូមកុំបើកបរស្ថិតក្រោមស្ថានភាពស្រវឹង! ស្លាប់៣នាក់ និងរងរបួសម្នាក់...

តុលាការចេញដីកាឃុំខ្លួនជនជាតិចិន៣នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងសម្លាប់ស្រ្តីខ្មែរ នៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ប៊ុន ធី ចៅក្រមស៊ើបសួរសាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាតិចិនចំនួន៣នាក់ លើករណីវាយប៉ុនប៉ង សម្លាប់ស្រ្តីខ្មែរ នៅខណ្ឌពោធិ៍សែនជ័យ ដាក់ពន្ធនាគារ PJ រង់ចាំក្រុមប្រឹក្សាបើកការជំនុំជម្រះទោសនៅពេលក្រោយ។

អាន​បន្ត៖ តុលាការចេញដីកាឃុំខ្លួនជនជាតិចិន៣នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងសម្លាប់ស្រ្តីខ្មែរ...

យុវជន២នាក់ ជិះម៉ូតូទៅបុកគោយន្តកន្ត្រៃពេញទំហឹង បណ្តាលឱ្យស្លាប់ តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ

(កំពង់ធំ)៖ យុវជនពីរនាក់ បានបើកម៉ូតូក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកជាមួយ និងគោយន្តកន្ត្រៃពេញទំហឹងក្នុងទិសដៅបញ្ជា្រសគ្នា បណ្តាលឱ្យយុវជនទាំងពីរនាក់នេះបានបាត់បង់ជីវិត នៅតាមផ្លូវពេលបញ្ជូន ទៅសង្គ្រោះនៅមន្ទីពេទ្យទីក្រុងភ្នំពេញ។

អាន​បន្ត៖ យុវជន២នាក់ ជិះម៉ូតូទៅបុកគោយន្តកន្ត្រៃពេញទំហឹង បណ្តាលឱ្យស្លាប់...

សិស្សវិទ្យាល័យព្រែកព្នៅ និងសិស្សវិទ្យាល័យសំរោង២នាក់ ឆក់ទូរស័ព្ទលោកអាចារ្យវត្តខ្ទរ បានសម្រេចតែរត់មិនរួច ត្រូវជាប់ខ្នោះនគរបាលខណ្ឌជ្រោយចង្វារ

(ភ្នំពេញ)៖ សិស្សវិទ្យាល័យព្រែកព្នៅ និងសិស្សវិទ្យាល័យសំរោង២នាក់ បានឆក់ទូរស័ព្ទដៃពីលោកអាចារ្យវត្តខ្ទរ បានសម្រេចភ្លាមៗ តែជាលទ្ធផលបែរជារត់មិនរួច ត្រូវជាប់ខ្នោះកម្លាំងនគរបាល ប៉ុស្ដិ៍បាក់ខែង សហការជាមួយនគរបាលផ្នែកអន្តរាគមន៍ខណ្ឌជ្រោយចង្វារ។

អាន​បន្ត៖ សិស្សវិទ្យាល័យព្រែកព្នៅ និងសិស្សវិទ្យាល័យសំរោង២នាក់...

កម្មការិនីរោងចក្រម្នាក់ ត្រូវជនមិនស្គាល់មុខ កាប់ជាច្រើនកាំបិតបណ្តាលឱ្យស្លាប់ភ្លាមៗ នៅលើ​ថ្លុកឈាម ក្នុងបន្ទប់ជួល, សង្ស័យប្តីជាអ្នកសម្លាប់

(កណ្តាល)៖ ស្ត្រីម្នាក់ត្រូវបានជនសង្ស័យមិនស្គាល់មុខ កាប់ជាច្រើនកាំបិតត្រង់ក្បាល និងក បណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាមនៅក្នុងបន្ទប់ជួល។ ហេតុការដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះជួលក្នុងភូមិអង្គពពាយ ឃុំក្រាំងម្កាក់ស្រុក អង្គស្នួល ខេត្តកណ្តាល។

អាន​បន្ត៖ កម្មការិនីរោងចក្រម្នាក់ ត្រូវជនមិនស្គាល់មុខ...

ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ក្នុងខណ្ឌសែនសុខ និងពោធិ៍សែនជ័យ បណ្តាលមកពីខ្យល់កន្ត្រាក់ បាក់បង្គោលភ្លើង, ក្រុមការងារអគ្គិសនីកម្ពុជា នឹងភ្ជាប់ចរន្តជូនប្រជាពលរដ្ឋវិញ នៅម៉ោង១០យប់នេះ!

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៣៖៥៥នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៥ (GS5-F8) មូលហេតុមានខ្យល់កន្ត្រាក់ខ្លាំង បណ្តាលឲ្យបាក់បង្គោលបណ្តាញតង់ស្យុងមធ្យម (MV) ចំនួន០៤ដើម ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួនស្ថិតនៅ៖ (១) ភូមិក្រាំងអង្រ្កង និងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ (២) ភូមិគោកឃ្លាង ភូមិរោងចក្រ ភូមិច្រះ ភូមិត្រពាំងស្វាយ និងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី សង្កាត់ទឹកថ្លា (៣) ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (៥) ភូមិចំការឪឡឹក ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (៤) សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

អាន​បន្ត៖ ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ក្នុងខណ្ឌសែនសុខ និងពោធិ៍សែនជ័យ...

នគរបាលស្រុកស្អាង ឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ

(កណ្តាល)៖ កម្លាំងនគរបាលស្រុកស្អាង ឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់ និងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្មនៅសកម្មដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន៤៥កញ្ចប់ នៅវេលាម៉ោង១១៖០០នាទី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតនៅលើផ្លូវបេតុង ភូមិព្រៃពូង ឃុំពើកអង្គស្នូល ស្រុកអង្គស្នូល ខេត្តកណ្តាល។

អាន​បន្ត៖ នគរបាលស្រុកស្អាង ឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ

នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបគ្រឿងញៀន២ករណី ដកហូតបានថ្នាំញៀនជាង៤គីឡូ ឃាត់ខ្លួនជនសង្ស័យ៤នាក់

(ភ្នំពេញ)៖ របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា កម្លាំងនគរបាលជំនាញ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន២ករណី នៅខណ្ឌជ្រោយចង្វារ និងខណ្ឌទួលគោក រាជធានីភ្នំពេញ ដកហូតបានថ្នាំជាង៤គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ៤នាក់។

អាន​បន្ត៖ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបគ្រឿងញៀន២ករណី ដកហូតបានថ្នាំញៀនជាង៤គីឡូ...

រថយន្ដធុនធំ៣គ្រឿង បុកបន្ដបន្ទុយគ្នា នៅខណ្ឌព្រែកព្នៅ តែមិនមាននរណាម្នាក់រងរបួស

(ភ្នំពេញ)៖ រថយន្ដធុនធំ៣គ្រឿង បុកបន្ដបន្ទុយគ្នា តែមានមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្ដតែប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតនៅតាមផ្លូវទំបន់កប់ស្រូវ ភូមិទួលសំពៅ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

អាន​បន្ត៖ រថយន្ដធុនធំ៣គ្រឿង បុកបន្ដបន្ទុយគ្នា នៅខណ្ឌព្រែកព្នៅ តែមិនមាននរណាម្នាក់រងរបួស

សូមកុំបើកបរស្ថិតក្រោមស្ថានភាពងងុយដេក! ស្លាប់២នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៥ ខែកក្កដាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, របួសស្រាលម្នាក់ និងរបួសធ្ងន់២នាក់។

អាន​បន្ត៖ សូមកុំបើកបរស្ថិតក្រោមស្ថានភាពងងុយដេក! ស្លាប់២នាក់ និងរបួស៨នាក់...

បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនអ្នកបើករថយន្តដឹកដីម្នាក់ ដកហូតថ្នាំញៀន៩កញ្ចប់

(កំពត)៖ ជនសង្ស័យម្នាក់ដែលជាអ្នកបើករថយន្តដឹកដី ពាក់ព័ន្ធជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចអាវុធហត្ថខេត្តកំពត បង្ក្រាបបាននៅវេលាម៉ោង ៦៖២០នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

អាន​បន្ត៖ បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនអ្នកបើករថយន្តដឹកដីម្នាក់...

កម្មករ កម្មការិនី ៤៦នាក់ ក្នុងនោះ ៥នាក់ជាស្ត្រីមានផ្ទៃពោះ ដួលសន្លប់ក្នុងរោងចក្រដេរស្បែកជើង ជូហួយ នៅស្រុកព្រៃឈរ

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោកគួច ចំរើន បានប្រាប់មកអង្គភាពសារព័ត៌មាន Fresh News ឲ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ មានបងប្អូនកម្មករ កម្មការិនី នៃរោងចក្រដេរស្បែកជើង ជូហួយ ស្ថិតក្នុងភូមិអំពិល ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំនួន៤៦នាក់ បានដួលសន្លប់ ហើយក្នុងនោះ មានស្ត្រីមានផ្ទៃពោះ ចំនួន៥នាក់ផងដែរ។

អាន​បន្ត៖ កម្មករ កម្មការិនី ៤៦នាក់ ក្នុងនោះ ៥នាក់ជាស្ត្រីមានផ្ទៃពោះ...

ម៉ួតូ២គ្រឿងបុកគ្នាពេញទំហឹង នៅស្រុកបាណន់ បណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

(បាត់ដំបង) ៖ ម៉ូតូ២គ្រឿងបើកបរច្រាស់ទិសគ្នា ក្នុងល្បឿនលឿនបានបុកគ្នាពេញទំហឹង បណ្តាលឲ្យយុវជនបានស្លាប់ ខណៈបញ្ជូនដល់មន្ទីពេទ្យ និងម្នាក់រងរបួសធ្ងន់។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤៖៣០នាទីល្ងាច ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងក្រុមទី១៤ ភូមិភ្នំសំពៅលិចឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

អាន​បន្ត៖ ម៉ួតូ២គ្រឿងបុកគ្នាពេញទំហឹង នៅស្រុកបាណន់ បណ្តាលឱ្យបុរសម្នាក់ស្លាប់...

តុលាការដោះលែងជនត្រូវចោទជាប្រពន្ធ តែសម្រេចឃុំខ្លួនបុរសជាប្តី ករណីប្រើហិង្សាលើអ្នកជិតខាងរហូតរងរបួសធ្ងន់ នៅខណ្ឌឫស្សីកែវ

(ភ្នំពេញ)៖ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ បានសម្រេចដោះលែងជនត្រូវចោទម្នាក់ និងចេញដីកាឃុំខ្លួនជនត្រូវចោទម្នាក់ទៀត លើសំណុំរឿង «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» វាយកាប់ចាក់ បុរសជាអ្នកជិតខាងម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។

អាន​បន្ត៖ តុលាការដោះលែងជនត្រូវចោទជាប្រពន្ធ តែសម្រេចឃុំខ្លួនបុរសជាប្តី...