បណ្តាញសង្គម

សមត្ថកិច្ចបញ្ជូនមន្ត្រីក្រសួងដែនដី ទៅតុលាការ ពាក់ព័ន្ធរឿងបុកគេរត់ និងដកអាវុធខ្លីគំរាមនគរបាលខណ្ឌចំការមន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ម៉ៅ ច័ន្ទរស្មី មានតួនាទីជាអនុប្រធាននាយកដ្ឋានបច្ចេកទេស និងអភិវឌ្ឍលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបាននគរបាលខណ្ឌចំការមន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់ ពាក់ព័ន្ធករណីស្រវឹងស្រា បើករថយន្ត ម៉ាកហាយឡេនឌឺ ទៅបុករថយន្តម៉ាកព្រូសមួយគ្រឿងឈប់ស្ងៀម និងព្យាយាមបើករត់ តែនៅពេលនគរបាលដេញចាប់ ក៏ដកកាំភ្លើងគំរាមថែមទៀត។

អាន​បន្ត៖ សមត្ថកិច្ចបញ្ជូនមន្ត្រីក្រសួងដែនដី ទៅតុលាការ ពាក់ព័ន្ធរឿងបុកគេរត់...

អណោចអធ័ម! អ្នក​ដឹក​បន្លែ​ត្រី​សាច់​លក់​តាម​ផ្ទះ​ម្នាក់​ ត្រូវ​រថយន្ដ​កុងតឺន័រ​បុក​ស្លាប់ ​នៅ​អូរ​ឧកញ៉ា​ហេង​ ស្រុកព្រៃនប់

(ព្រះសីហនុ)៖ អ្នកដឹកបន្លែត្រីសាច់លក់តាមផ្ទះម្នាក់ ត្រូវរថយន្តកុងតឺន័រមួយគ្រឿង បុកស្លាប់ភ្លាមៗមួយរំពេច នៅវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៩៨ នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អាន​បន្ត៖ អណោចអធ័ម! អ្នក​ដឹក​បន្លែ​ត្រី​សាច់​លក់​តាម​ផ្ទះ​ម្នាក់​...

ខ្លាចគ្រោះថ្នាក់ចរាចរណ៍ សូមបើកបរដោយប្រុងប្រយ័ត្ន! ស្លាប់ម្នាក់ និង១៣នាក់របួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង១៣នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៥ ខែមិថុនាម្សិលមិញ។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍។

អាន​បន្ត៖ ខ្លាចគ្រោះថ្នាក់ចរាចរណ៍ សូមបើកបរដោយប្រុងប្រយ័ត្ន! ស្លាប់ម្នាក់...

សមត្ថកិច្ចឃាត់ខ្លួនអ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្ដិ៍លេខ៥ម្នាក់ ប្រចាំខេត្តកំពង់ធំ ពីបទឆបោក

(កំពង់ធំ)៖ អ្នកយកព័ត៌មានរបស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ម្នាក់ ប្រចាំខេត្តកំពង់ធំ លោក ហ៊ាង លីហាក់ អាយុ៤៣ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងវាយខ្នោះ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅមុខអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ខណៈដែលអ្នកយកព័ត៌មានរូបនេះ កំពុងធ្វើដំណើរមកភ្នំពេញ។

អាន​បន្ត៖ សមត្ថកិច្ចឃាត់ខ្លួនអ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្ដិ៍លេខ៥ម្នាក់...

នាយរងការិយាល័យនគរបាលអន្តរាគមន៍ខេត្តកែបម្នាក់ ត្រូវរថយន្តបុកស្លាប់

(កែប)៖ នាយរងការិយាល័យនគរបាលអន្តរាគមន៍ខេត្តកែបម្នាក់ ថ្នាក់វរសេនីយ៍ទោ (ស័ក្តិបួនកន្លះ) ត្រូវបានរថយន្តបុកស្លាប់ ខណៈបើកម៉ូតូបត់ឆ្វេងកាលពីវេលាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣៣A ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

អាន​បន្ត៖ នាយរងការិយាល័យនគរបាលអន្តរាគមន៍ខេត្តកែបម្នាក់ ត្រូវរថយន្តបុកស្លាប់

បញ្ជូនជនសង្ស័យ៥នាក់ ពាក់ព័ន្ធបទល្មើសជួលស្រ្តីឲ្យពពោះជំនួស ត្រូវបញ្ជូនទៅកាន់តុលាការ ដើម្បីកាត់ទោស ក្រោយសមត្ថកិច្ចចុះបង្ក្រាប នៅខណ្ឌឬស្សីកែវ

(ភ្នំពេញ)៖ នគបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនក្រុមជនសង្ស័យ ប្រុសស្រី៥នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធរកណីជួលស្ត្រីខ្មែរឲ្យពពោះយកកូនទៅលក់ឲ្យជនបរទេស។

អាន​បន្ត៖ បញ្ជូនជនសង្ស័យ៥នាក់ ពាក់ព័ន្ធបទល្មើសជួលស្រ្តីឲ្យពពោះជំនួស...

លោក ឃួង ស្រេង ចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជាជនរងគ្រោះ ដោយអគ្គិភ័យ នៅខណ្ឌមានជ័យ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋរងគ្រោះ ដោយអគ្គិភ័យនៅតំបន់សំណង់មិនរៀបរយ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ចំនួន៣៥គ្រួសារ បានទទួលអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈកាកបាទរាជធានីភ្នំពេញ ក្រោយពីផ្ទះរបស់ពួកគាត់ ត្រូវអគ្គិភ័យឆាបឆេះ នាព្រឹកព្រលឹម ថ្ងៃនេះ។

អាន​បន្ត៖ លោក ឃួង ស្រេង ចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជាជនរងគ្រោះ ដោយអគ្គិភ័យ...

ក្រុមចោរប្លន់៦នាក់ នៅរាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលតាមបង្ក្រាប និងបញ្ជូនទៅតុលាការ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ នគបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បានបញ្ជូនខ្លួនក្រុមចោរប្លន់វ័យក្មេង៦នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

អាន​បន្ត៖ ក្រុមចោរប្លន់៦នាក់ នៅរាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលតាមបង្ក្រាប...

អាសូរណាស់! រថយន្តកុងតឺន័រ ព្រលះរថយន្តតួរីស ស្លាប់៣នាក់ និងរបួសធ្ងន់ម្នាក់ នៅខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ និងរថយន្តតួរីស ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឱ្យអ្នកធ្វើដំណើរតាមរថយន្តតួរីស ចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអណោអាធ័ម ក្នុងនោះមានកុមារអាយុ១ឆ្នាំម្នាក់ និងបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យផងដែរ។

អាន​បន្ត៖ អាសូរណាស់! រថយន្តកុងតឺន័រ ព្រលះរថយន្តតួរីស ស្លាប់៣នាក់ និងរបួសធ្ងន់ម្នាក់...

ចាប់ខ្លួនមនុស្ស៦នាក់ ដែលឆបោក និងជ្រើសរើសពលរដ្ឋ ឲ្យចូលបម្រើការងារជាអាវុធហត្ថដោយខុសច្បាប់

(ភ្នំពេញ)៖ ជនសង្ស័យ៦នាក់ ដែលធ្វើសកម្មភាពឆបោក និងជ្រើសរើសប្រជាពលរដ្ឋ ឲ្យចូលបម្រើជាអាវុធហត្ថដោយខុសច្បាប់នោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៨៩B ផ្លូវ២០៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

អាន​បន្ត៖ ចាប់ខ្លួនមនុស្ស៦នាក់ ដែលឆបោក និងជ្រើសរើសពលរដ្ឋ...

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដកហូតបានវត្ថុតាងមួយចំនួនធំ នៅស្រុកស្នួល

(ក្រចេះ)៖ កម្លាំងនរគបាលស្រុកស្នួល សហការជាមួយកម្លាំងនរគបាលប៉ុស្តិ៍រដ្ឋបាលគ្រញូងសែនជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដកហូតបានវត្ថុតាងមួយចំនួនធំ ស្ថិតនៅចំណុចគីឡូម៉ែត៤៨ ភូមិគ្រញូងសែនជ័យខាងជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ។

អាន​បន្ត៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ...

អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញ សមត្ថកិច្ចឃាត់បានយានយន្តចំនួន១២គ្រឿងថែមទៀត

(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន១២គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

អាន​បន្ត៖ អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, ក្នុងយប់មិញ...

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ម្នាក់ទៅតុលាការ ក្រោយធ្វើសកម្មភាពឆក់នៅខណ្ឌដូនពេញ

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ឈ្មោះ តន់ រដ្ឋា ត្រូវបានមន្ត្រីជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយជនបរទេស។ ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១៖១០នាទីយប់ ត្រង់ចំណុចផ្លូវ៦៧ កែងផ្លូវ១៣៦ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ បន្ទាប់ពីរូបគេធ្វើសកម្មភាព ឆក់កាបូបជនបរទេសបានប្រហែល១ម៉ោង នៅចំណុចផ្លូវ១៣០កែងផ្លូវ១៣ ក្បែរផ្សារកណ្តាល។

អាន​បន្ត៖ អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ម្នាក់ទៅតុលាការ...

ចាប់ខ្លួនជនសង្ស័យ ដែលវាយសម្លាប់បុរសជនជាតិម៉ាឡេស៊ីម្នាក់ នៅក្នុងបន្ទប់ទឹកផ្សាររាត្រីក្រុងបាវិត ព្រោះរឿងគំនុំ

(ស្វាយរៀង)៖ ឃាតកដែលវាយសម្លាប់ជនជាតិម៉ាឡេស៊ី នៅក្នុងបន្ទប់ទឹកមួយកន្លែង ក្នុងផ្សាររាត្រីក្រុងបាវិត ត្រូវបានកងរាជអាវុធហត្ថខេត្តស្វាយរៀង បំបែកសំណុំរឿងបានហើយ។ ឃាតកជាក្មេងឈាមរាវ ហើយមូលហេតុនៃការសម្លាប់នេះ តែជនសង្ស័យខឹង និងមានគំនុំជាមួយជនរងគ្រោះកន្លងមក ដែលធ្លាប់យកជើងដាក់លើក្បាលជនសង្ស័យ (ដោយជនសង្ស័យនិងជនរងគ្រោះដេកលើបង់ ក្នុងបន្ទប់ទឹកនៅ ក្នុងផ្សាររាត្រីទាំង២នាក់)។

អាន​បន្ត៖ ចាប់ខ្លួនជនសង្ស័យ ដែលវាយសម្លាប់បុរសជនជាតិម៉ាឡេស៊ីម្នាក់...

កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម ១៣នាក់ នៅខណ្ឌទួលគោក ដែលចូលមកស្នាក់ និងធ្វើការដោយខុសច្បាប់

(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្ដឃាត់ខ្លួនជនជាតិវៀតណាម១៣នាក់ ដែលបានចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់។


លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះ សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។

បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន កម្លាំងជំនាញ បានចុះពិនិត្យគោលដៅភូមិ១ ក្រុម១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រកឃើញជនជាតិវៀតណាម ចំនួន១៣នាក់ ស្រី០៧នាក់ បានលួចស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។ ក្រោយឃាត់ខ្លួន ក្រុមប្រតិបត្តិការបានបញ្ជូនជនជាតិវៀតណាមទាំង១៣នាក់ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖FRESH NEWS

យុទ្ធនាការរឹតបន្ដឹងច្បាប់! ​នគរបាលខេត្តកំពង់ចាម បើកប្រតិបត្តិការ​ត្រួតពិនិត្យរកសារធាតុញៀន លើ​អ្នកបើកបររថយន្ដ​បានជិត២០០នាក់ នៅស្រុកកំពង់សៀម ​

(កំពង់ចាម)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដោយត្រួតពិនិត្យរកសារធាតុញៀន លើអ្នកបើករថយន្ដ ចំនួន៧៦គ្រឿង ស្នើនឹងចំនួនមនុស្សទាំងអ្នកបើកបរ និងព្រូរថយន្ដ ចំនួន១៦៧នាក់ នៅស្រុកកំពង់សៀម ជាលទ្ធផលរកឃើញ២០នាក់ មានសារធាតុញៀនជាប់ខ្លួន។

អាន​បន្ត៖ យុទ្ធនាការរឹតបន្ដឹងច្បាប់! ​នគរបាលខេត្តកំពង់ចាម...

ក្រុមហ៊ុនឯកជនមួយ ប្រកាសឲ្យបុគ្គលិកម្នាក់ចូលខ្លួនដោះស្រាយ ក្រោយបោកលុយក្រុមហ៊ុនខ្ទង់ម៉ឺនដុល្លារ​

(ភ្នំពេញ)៖ ក្រុមហ៊ុនឯកជនមួយ បានប្រកាសឲ្យបុគ្គលិកម្នាក់ ឈ្មោះ វិញ ស៊ុនហួរ ភេទប្រុស មានទីលំនៅផ្ទះលេខ៧១៦ ផ្លូវលំ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យចូលមកដោះស្រាយជាបន្ទាន់ ក្រោយយកលុយរបស់ក្រុមហ៊ុនខ្ទង់ម៉ឺនដុល្លារ ហើយរត់គេចខ្លួន។

អាន​បន្ត៖ ក្រុមហ៊ុនឯកជនមួយ ប្រកាសឲ្យបុគ្គលិកម្នាក់ចូលខ្លួនដោះស្រាយ...

ក្រោយបញ្ចប់ការសួរនាំ, មនុស្ស៥នាក់ដែលបង្ករបួសស្នាមនៅខណ្ឌឬស្សីកែវ ត្រូវបានតុលាការឲ្យត្រឡប់ទៅវិញ

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ពេជ្រ វិជ្ជាធរ បានសម្រេចដោះលែង ក្រុមយុវជន០៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយគ្នាទៅវិញទៅមក) ឱ្យមានសេរីភាពវិញ កាលពីថ្ងៃអាទិត្យកន្លងទៅ។

អាន​បន្ត៖ ក្រោយបញ្ចប់ការសួរនាំ, មនុស្ស៥នាក់ដែលបង្ករបួសស្នាមនៅខណ្ឌឬស្សីកែវ...

ជនដៃដល់ម្នាក់ទៀត ដែលវាយសម្លាប់ជាងកាត់សក់ ប្លន់យកម៉ូតូនៅក្រុងសិរីសោភ័ណ ត្រូវចាប់ខ្លួន និងបង្ហាញមុខជាសាធារណៈ

(បន្ទាយមានជ័យ)៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ បានបង្ហាញមុខសញ្ញាជនសង្ស័យជាឃាតកម្នាក់ទៀតហើយ ក្នុងអំពើឃាតកម្ម វាយសម្លាប់ជនរងគ្រោះ ជាជាងកាត់សក់ ប្លន់យកម៉ូតូជនរងគ្រោះ កាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅខាងក្រោយវិទ្យាល័យខ្លាកូន ចំណុចជើងភ្នំខ្លាកូន ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អាន​បន្ត៖ ជនដៃដល់ម្នាក់ទៀត ដែលវាយសម្លាប់ជាងកាត់សក់ ប្លន់យកម៉ូតូនៅក្រុងសិរីសោភ័ណ...

BREAKING NEWS: អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅផ្លូវ១៣៦ ក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ

(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មានបណ្តាញព័ត៌មាន Fresh News បានឲ្យដឹងថា ខណៈពេលនេះ មានគ្រោះអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅផ្លូវ១៣៦ កែងផ្លូវ១៣ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អាន​បន្ត៖ BREAKING NEWS: អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅផ្លូវ១៣៦...

អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្រោយពីចូលទៅកាប់ជនរងគ្រោះ ពេលកំពុងសម្រាកក្នុងផ្ទះ បណ្តាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ

(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការបង្រ្កាបករណីហិង្សាដោយចេតនា និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្រោយពីបានធ្វើសកម្មភាព ទៅកាប់ជនរងគ្រោះពេលកំពុងសម្រាកក្នុងផ្ទះ បណ្តាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២១៖៤៥នាទី ម្សិលមិញ នៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

អាន​បន្ត៖ អាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្រោយពីចូលទៅកាប់ជនរងគ្រោះ...