(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នា២០១៨នេះ កម្លាំងនគរបាលខេត្តប៉ៃលិនបានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងខេត្ត ពីបទលួចម៉ូតូម៉ាក់ Zoomer X របស់ស្រ្តីម្នាក់នៅចំណុចផ្សារបាកាត ក្នុងទឹកដីប្រទេសថៃ រីឯម៉ូតូបានប្រគល់អោយម្ចាស់ដើមវិញហើយ។
អានបន្ត៖ កម្លាំងនគរបាលខេត្តប៉ៃលិនបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងខេត្ត ពីបទលួចម៉ូតូ
(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលកំពុងចុះយកព័ត៌មានផ្ទាល់ នៅកន្លែងកើតហេតុបានបញ្ជាក់ថា ខណៈនេះអគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ នៅផ្លូវលេខ១៣០ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។
អានបន្ត៖ BREAKING NEWS: អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ នៅផ្លូវលេខ១៣០...
(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ ឲ្យដឹងថា កម្លាំងនគរបាលរបស់លោក បានតាមស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងបទល្មើសជាក់ស្តែង នៃអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ពណ៌ខ្មៅ) រហូតទាល់តែបានសម្រេច ពីជនរងគ្រោះជាប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន ដោយចាប់យកវត្ថុតាងបានមួយចំនួន ដូចជា៖ អាវុធខ្លីមួយដើមម៉ាក GLOCK១៩ លេខ KPX ៥៣៤ ពណ៌ខ្មៅ ផលិតនៅប្រទេសអូទ្រីស បង់ចំនួន២ គ្រាប់ចំនួន១៥គ្រាប់ កាបូបដៃ ពណ៌ខ្មៅម៉ាក gold lion ចំនួន១ និងម៉ូតូ១គ្រឿងម៉ាក SUZUKI NEX ពណ៌សលាយខៀវ ឆ្នាំផលិតឆ្នាំ២០១៨ ផងដែរ។
អានបន្ត៖ ទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូនម្នាក់ ត្រូវចោរឆក់កាបូប,...
(ភ្នំពេញ)៖ ស្ត្រីម្នាក់បានចូលទៅលួចកាបូបលុយ ដល់ក្នុងផ្ទះរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញម្នាក់ តែត្រូវម្ចាស់ឃើញទាន់ នាំគ្នាដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ ហេតុការបង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងគេហដ្ឋានមួយដែលគេស្គាល់ថា មានម្ចាស់ជាចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ នៅម្តុំស្តុបអូឡាំពិក តាមបណ្តោយផ្លូវលេខ២៣៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
អានបន្ត៖ ថ្លើមធំ! ស្រ្តីម្នាក់ចូលលួចកាបូបលុយ ដល់ក្នុងផ្ទះចៅក្រមតុលាការក្រុងភ្នំពេញ...
(មណ្ឌលគិរី)៖ ស្រ្តីម្នាក់ត្រូវបានសង្សាខ្លួនរឹត-ក សម្លាប់ ហើយត្រូវជនដៃដល់ដឹកតាមម៉ូតូយកមកបោះចោលកន្លែងគំនរសំរាម តែជីវិតថ្លៃត្រូវទឹកសន្សើមទៀបភ្លឺដឹងខ្លួន ក៏ត្រូវកម្លាំងនគរបាល ខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងនគរបាលក្រុងប៉ុស្តិ៍ យកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី ឥឡូវនាងមានសុខភាពជាធម្មតាឡើងវិញហើយ។
អានបន្ត៖ ស្ដ្រីម្នាក់ត្រូវសង្សារឹត-កប៉ងសម្លាប់ រួចយកទៅបោះចោល តែជីវិតមិនទាន់អស់...
(ភ្នំពេញ)៖ ក្រុមចោរប្លន់មួយក្រុម បានធ្វើសកម្មភាពប្លន់ម៉ូតូស្កូបពី១គ្រឿង ពីទឹកដីខណ្ឌដូនពេញ មកសង្ងំលាក់ខ្លួន នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បើកការស្រាវជ្រាវ រហូតតាមបង្ក្រាបបានទាំងសម្បុកចំនួន៨នាក់។
អានបន្ត៖ ក្រុមចោរប្លន់ម៉ូតូដ៏សកម្មនៅរាជធានីភ្នំពេញ ចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាល...
(កំពង់ចាម)៖ កម្លាំងនគរបាលជំនាញខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញស្រុកកងមាស ព្រៃឈរ និងជើងព្រៃ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសនូវសារធាតុញៀន០២ករណី នៅស្រុកកងមាស។
អានបន្ត៖ កម្លាំងនគរបាលខេត្តកំពង់ចាម បង្ក្រាបគ្រឿងញៀននៅស្រុកកងមាស២ករណី...
(ក្រចេះ)៖ សមត្ថកិច្ចនគរបាលខេត្តក្រចេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះថា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ មានករណីពុលនំអន្សមអាំង ស្ថិតនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ សរុបជនរង គ្រោះចំនួន៤៤នាក់ ក្នុងនោះរងគ្រោះធ្ងន់ធ្ងរចំនួន២៨នាក់ ស្រី២៣នាក់ និងរងគ្រោះស្រាលចំនួន១៦នាក់ (ស្រី៨នាក់)។
អានបន្ត៖ ពុលនៅខេត្តក្រចេះទៀតហើយ! ប្រជាពលរដ្ឋ៤៤នាក់ សង្ស័យពុលនំអន្សមអាំង នៅឃុំកំពង់ដំរី...
(ភ្នំពេញ)៖ នាម៉ោងជាង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានអគ្គិភ័យមួយបានកើតឡើង ដោយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយល្វែង ស្ទើរទាំងស្រុង។
អានបន្ត៖ ផ្ទះមួយល្វែងត្រូវបានអគ្គិភ័យឆេះស្ទើរទាំងស្រុង នៅខណ្ឌចំការមន ទាំងកណ្តាលអាធ្រាត្រ
(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ភ្នាកងារ Fresh News នាថ្ងៃអាទិត្យនេះថា កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានចេញបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក្នុងនោះឃាត់ខ្លួនជនសង្ស័យ ៤នាក់ ជាមួយថ្នាំញៀន ៣កញ្ចប់ រួមទាំងវត្ថុតាងមួយចំនួន។
អានបន្ត៖ កម្លាំងនគរបាលព្រះសីហនុ ចេញបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៤នាក់...
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឳកាសដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តន៍ បានដាក់បញ្ជាឲ្យកម្លាំងនគរបាលបង្កើន បង្រ្កាបបទល្មើសនានា និងរឹតបន្តឹងច្បាប់ចរាចរណ៍។
អានបន្ត៖ ស្នងការខេត្តព្រះសីហនុ បញ្ជាឲ្យកម្លាំងនគរបាលបង្កើន បង្រ្កាបបទល្មើសនានា...
(បាត់ដំបង)៖ បុរសម្នាក់ផឹងស្រាស្រវឹង ឈ្លោះប្រកែកជាមួយប្រពន្ធបន្តិចបន្តួច ក៏យកសាំងមកចាក់ដុតសម្លាប់ខ្លួនឯង នៅក្នុងតូបលក់ចាបហួយ បណ្តាលឱ្យឆេះស្លាប់នៅក្នុងអណ្តាតភ្លើង។
អានបន្ត៖ កំហឹងទល់កំហល់ ផឹកស្រាស្រវឹងឈ្លោះជាមួយប្រពន្ធ យកសាំងដុតខ្លួនឯង...
(សៀមរាប)៖ កម្លាំងនគរបាលខេត្តសៀមរាប បានបំបែកសំណុំរឿងឃាតកម្មសម្លាប់បុរសម្នាក់ ជាអ្នកលក់គ្រឿងបន្លាស់រថយន្ដ យកទ្រព្យសម្បត្តិនៅភូមិគ្រូស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយឃាត់ខ្លួនក្រុមជនដៃដល់បានជាបន្ដបន្ទាប់ចំនួន៣នាក់ និងដកហូតបានវត្ថុតាងបានមួយចំនួន។
អានបន្ត៖ កម្លាំងនគរបាលខេត្តសៀមរាប បំបែកសំណុំរឿងប្លន់សម្លាប់បុរសលក់គ្រឿងបន្លាស់រថយន្ដ...
(បន្ទាយមានជ័យ)៖ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានបញ្ជូនខ្លួនជនសង្ស័យ២នាក់ ទៅកាន់សាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់ រួមទាំងវត្ថុតាងគ្រឿងញៀងប្រភេទមេតំហ្វេតាមីន ICE ចំនួន២០កញ្ចប់តូច និងសម្ភារមួយចំនួនទៀត។
(ពោធិ៍សាត់)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង បានបណ្តាលឱ្យបុរស៣នាក់ ស្លាប់បាត់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតនៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១៥៥.១៥៦ ស្ថិតចំណុចភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ។
អានបន្ត៖ ម៉ូតូពីរគ្រឿងព្រលះគ្នាពេញទំហឹង បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ នៅនឹងកន្លែង...
(ភ្នំពេញ)៖ លោក ឌុច សុខសារិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសម្នាក់ជា បុគ្គលិកជាន់ខ្ពស់ ប្រធានក្រុមហ៊ុន កាំមីនតែល ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ពាក់ព័ន្ធរឿង រំលោភក្មេងស្រីអាយុ១៤ឆ្នាំ។
អានបន្ត៖ តុលាការសម្រេចឃុំខ្លួន បុរសជាបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុនកាំមីនតែល...
(ប៉ៃលិន)៖ ប្តីប្រពន្ធ២នាក់ ត្រូវបានរងគ្រោះដោយរន្ទះបាញ់សន្លប់នៅនឹងកន្លែង ខណ:ពេលកំពុងជម្រះស្មៅ នៅក្នុងចម្ការពេលមេឃកំពុងរលឹមស្រិចៗ ត្រូវបានសាច់ញាតិហៅរថយន្តដឹកទៅសង្គ្រោះ នៅមណ្ឌលសុខភាព ដើម្បីសង្គ្រោះអាយុជីវិតទាន់ពេលវេលា។
(ភ្នំពេញ-កណ្ដាល)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល សមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យគោលដៅ ការដ្ឋានកប៉ាល់បូមខ្សាច់ (លើផ្ទៃទឹក) តាមបណ្តោយទន្លេមេគង្គលើ រាជធានីភ្នំពេញ និងទន្លេមេគង្គក្រោម ស្ថិតក្នុងស្រុកល្វាឯម ខេត្តកណ្តាល។
អានបន្ត៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម២៨នាក់...
(ភ្នំពេញ)៖ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានប្រាប់ឲ្យដឹងថា ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយត្រូវរថយន្តបែន (ធន់ធំដឹកថ្ម) នៅវេលាម៉ោង១២៖៣០នាទី រសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ នៅចំណុចផ្លូវបែកជាបួន ស្ថិតតាមផ្លូវហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អានបន្ត៖ គួរឲ្យអាសូរណាស់! ស្ត្រីចំណាស់ម្នាក់ ត្រូវរថយន្តដឹកថ្មកិនដាច់ខ្លួនមួយកំណាត់...
(ភ្នំពេញ)៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បាន យានយន្តចំនួន១៣គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
អានបន្ត៖ អ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្តមាន, គិតត្រឹមយប់មិញ...
(ព្រះវិហារ)៖ យ៉ាងហោចណាស់មនុស្ស៣នាក់ ក្នុងចំណោម៦នាក់ បានរងបួសធ្ងន់-ស្រាល ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅធ្វើការសង្រ្គោះនៅឯមន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត Ford បុកជាមួយរថយន្តដឹកប្រេង នៅវេលាម៉ោង០៨៖១៥នាទី ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅលើផ្លូវជាតិលេខ៦៤ ចំណុចអូរប្រាំព្យាម ក្នុងភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។